Connect with us

បច្ចេកវិទ្យា

កំណត់​ត្រ​ថ្មី​! ស្តង់ដារ​នៃ​គុណភាព​លំដាប់​ពិភពលោក realme x TÜV Rheinland ស្មា​ត​ហ្វូ​ន​មាន​គុណភាព​ខ្ពស់​សម្រាប់​យុវវ័យ​

on

Advertisement

realme ដែលជា​ប្រេន​ស្មា​ត​ហ្វូ​ន ដែល​រីកលូតលាស់​លឿន​ជាងគេ​បំផុត​នៅលើ​ពិភពលោក បាន​ប្រារព្ធ​នូវ​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក realme x TÜV Rheinland ស្តង់ដារ​នៃ​គុណភាព និង​ការប្រកាស​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​សម្រាប់​យុវវ័យ​ ។ តាម​ការស្រាវជ្រាវ​ទៅលើ​យុវវ័យ realme និង TÜV Rheinland បានរួម​គ្នា​បង្កើត​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​គុណភាព​នៃ​ទូរស័ព្ទ​ឆ្លាត ដែល​អាច​ជឿទុកចិត្ត​លើ បាន ដោយ​ផ្អែកលើ​បទពិសោធន៍​វដ្ត​ជីវិត​រយៈពេល ៣ ឆ្នាំ​ដំបូង​នៃ​ស្មា​ត​ហ្វូ​ន​ ។ realme C ស៊េរី គឺជា​ស្មា​ត​ហ្វូ​ន ដំបូងបង្អស់​ដែល​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​នេះ​។​

realme ​កំណត់​ស្តង់ដារ​គុណភាព​ខ្ពស់ជាង​មុន​ជាមួយ TÜV Rheinland
realme កំពុងធ្វើការ​ជាមួយ TÜV Rheinland លើ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​គុណភាព​អាច​ជឿជាក់​បាន​ដើម្បី​នាំមក​នូវ​ការត្រួតពិនិត្យ​គុណភាព​របស់​ពួកគេ​ទៅ​កម្រិត​ខ្ពស់​បន្ទាប់​ទៀត​។ realme គឺជា​ប្រេន​ស្មា​ត​ហ្វូ​ន​ដំបូងបង្អស់​នៅលើ​ពិភពលោក​ដែល​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​គុណភាព​អាច​ជឿជាក់​ខ្ពស់​ពី TÜV Rheinland ។ ពួកគេ​នឹង​ប្រើប្រាស់​សំណុំបែបបទ​ស្តង់ដារ​នៃ​គុណភាព​នេះ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​គុណភាព និង​ធ្វើតេស្ត​ទៅលើ​ស្មា​ត​ហ្វូ​ន​ទាំងអស់​របស់ realme ។​

វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​គុណភាព TÜV Rheinland
​បន្ទាប់ពី​ការស្រាវជ្រាវ និង​ការធ្វើ​តេស្ត​អស់​រយៈពេល​ជាង 8 ខែ​មក TÜV Rheinland និង realme បានរួម​គ្នា​បង្កើត​វិ​ញ្ញាប​ន​ប័ត្រ TÜV Rheinland គុណភាព​ខ្ពស់​នៃ​ស្មា​ត​ហ្វូ​ន​ដែល​ទុកចិត្តបាន និង​ដើរតួ​យ៉ាងសំខាន់​ជា​អ្នក​នាំមុខគេ​ក្នុង​ស្តង់ដារ​ឧស្សាហកម្ម សម្រាប់​ទីផ្សារ​សំខាន់ៗ​នៅ​ទូទាំង​ពិភពលោក​។ ដំណើរការ​នៃ​វិ​ញ្ញាប​ន​ប័ត្រ TÜV Rheinland គុណភាព​ខ្ពស់​នៃ​ស្មា​ត​ហ្វូ​ន គ្របដណ្តប់​លើ​ការធ្វើ​តេស្ត​ធំៗ ចំនួន 23 រួម​មានការ​តេស្ត​ចំនួន 10 ទៅលើ​សកម្មភាព​ប្រើប្រាស់​ប្រចាំថ្ងៃ ដូចជា​ការទម្លាក់ ការ​ឆ្កូត​ជាដើម និង​ការធ្វើ​តេ​ស្តិ៍​បរិបទ​ខ្លាំង​បំផុត​ចំនួន 7 រួមមាន​សីតុណ្ហភាព​ខ្លាំង សំណើម​ខ្លាំង ការឡើង​ចុះ​កំលាំង​វ៉ុល ប៊ូ​តុង​ធន់ ថាមពល​អគ្គិសនី​ថេរ សម្ពាធ​ខ្យល់ និង​ការធ្វើ​តេ​ស្តិ៍​6 យ៉ាង​ទៀត​អំពី​គុណភាព​ដែល​អាច​ជឿជាក់​បាន​។​

រោងចក្រ​ឆ្លាត​វៃ មាន​គោលបំណង​ដើម្បី​ទទួលបាន​ស្វ័យប្រវត្តិកម្ម​ពេញលេញ​នាពេល​ខាងមុខនេះ​
​ភាព​ស្ថិតស្ថេរ​ជា​ផ្នែក​មួយ​នៃ​គន្លឹះ​សំខាន់ ដើម្បី​ធ្វើឱ្យ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​ ។ ក្រុមហ៊ុន realme បាន​នឹង​កំពុង​វិនិយោគ​នៅក្នុង​រោងចក្រ​ឆ្លាត​វៃ ដែលមាន​គោលបំណង​ធ្វើឱ្យមាន​ស្វ័យប្រវត្តិកម្ម​ពេញលេញ​នាពេល​អនាគត​។ តាម​វិធីសាស្ត្រ​នេះ realme អាច​បង្កើន​ប្រសិទ្ធភាព និង​ភាពជាក់លាក់​នៃ​ដំណើរ​ការផលិត​ដ៏​ស្មុគស្មាញ​។ ជា​ឧទាហរណ៍​ស្វ័យប្រវត្តិកម្ម​មួយ គឺ​ខ្សែចង្វាក់​ផលិតកម្ម SMT ដែល​វា​ទទួលខុសត្រូវ​ក្នុង​ការដាក់​សមាសធាតុ​ផ្សំ​ទៅលើ​បន្ទះ motherboard PCB​ ។ អត្រា​ស្វ័យប្រវត្តិកម្ម​នាពេល​បច្ចុប្បន្ន​នៅក្នុង​រោងចក្រ​ឆ្លាត​វៃ​នេះ គឺមាន​អាត្រា 87.5% ដែល​ខ្ពស់ជាង​បទដ្ឋាន​ស្តង់ដារ​ឧស្សាហកម្ម​ ។​ ក៏​ព្រោះ​តែមាន​មុខងារ​ស្វ័យប្រវត្តិ​របស់ បញ្ញា​សប្ប​និមិត្ត AI ដែលជា​រោងចក្រ​ឆ្លាត​វៃ realme AI បច្ចុប្បន្ន​អាច​ផលិត​បាន 60 លាន​គ្រឿង​ជា​រៀងរាល់ឆ្នាំ​ ។​

រចនា​ឡើង​ដើម្បី​ឱ្យមាន​គុណភាព​ខ្ពស់​
realme ជឿជាក់ថា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​ចាប់ផ្តើម​ពី​ការគិត​រចនា​ដ៏​ល្អ​។ មនុស្ស​ភាគច្រើន​គិតថា​ស្មា​ត​ហ្វូ​ន realme ត្រូវបាន​រចនា​ម៉ូត​ទៅតាម​ភាពទាន់សម័យ និង​បច្ចេកវិទ្យា​ឈានមុខ​គេ​។ ទន្ទឹមនឹងនេះ realme យក​ការ​រចនា​ផលិតផល ដែលមាន​គុណភាព​ជា​ចំបង​។ realme ធ្វើតាម​គោលការណ៍​និង​លក្ខណៈវិនិច្ឆ័យ​នេះ​យ៉ាង​តឹងរឹង នៅពេល​រចនា​ផលិតផល​ណាមួយ​។ រាល់​ផលិតផល​របស់ realme ចាំបាច់​ត្រូវ​មានការ​រចនា​ម៉ូត​ទាន់សម័យ ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី​និង​ផលិត​វា​តាមរយៈ​ការត្រួតពិនិត្យ​គុណភាព​យ៉ាង​ម៉ត់ចត់​។​

​ក្រុម​ត្រួតពិនិត្យ​គុណភាព​មាន​សិទ្ធិ បដិសេធ​នូវ​ផលិតផល​ដែលមាន​គុណភាព​ទាប​
​ទាក់ទង​នឹង​ដំណើរការ​នៃ​របៀប​ដែល​ស្មា​ត​ហ្វូ​ន​ត្រូវបាន​បង្កើត និង​សាកល្បង​នៅក្នុង​រោងចក្រ​របស់​ពួកគេ​ដែល​ត្រូវបាន​បែងចែក​ជា 6​ដំណាក់កាល​។ ក្រុម​ត្រួតពិនិត្យ​គុណភាព​នឹងចូលរួម​គ្រប់​ជំហាន នៃ​ការត្រួតពិនិត្យ​លើ​គុណភាព​ផលិតផល​។ នៅពេល​ណាមួយ ប្រសិនបើ​ផលិតផល​មិនត្រូវ​នឹង​ស្តង់ដារ​គុណភាព ក្រុម​ត្រួតពិនិត្យ​គុណភាព​មាន​សិទ្ធិ​បដិសេធ​ផលិតផល​ដែលមាន​គុណភាព​អន់ ហើយ​ផលិតផល​ដែល​ត្រូវបាន​បដិសេធ​នឹងត្រូវ​បានរៀបចំ​ផលិតឡើង​វិញ ។​

គុណភាព​ត្រូវបាន​រចនា​ឡើង​ដោយ​ឌីជីថល​
​ផ្អែកលើ​សកម្មភាព​រប​ស់​យុវវ័យ ដូចជា​ការធ្វើដំណើរ នឹង​ការលេង​កីឡា​ខាងក្រៅ​(outdoor sport) realme បានធ្វើការ​តេស្ត​យ៉ាង​ម៉ត់ចត់​ជាង​មុន​នៅក្នុង​កន្លែង​ដែល​ទាក់ទង​នឹង​បរិស្ថាន​។ ដើម្បី​ទប់ទល់​នឹង​ការធ្លាក់ នៃ​កា​រលេ​ថ​កីឡា​ខាងក្រៅ​(outdoor sport) ដូចជា​ជិះ​បន្ទះក្តារ​រអិល​នៅ​សួន​ជាដើម ផលិតផល​ឆ្លងកាត់​ការធ្វើ​តេស្ត​ទម្លាក់​យ៉ាងខ្លាំង​នៅ​កម្ពស់​រហូតដល់ 1.8 ម៉ែត្រ​នៅ​ច្រើន​កន្លែង​លើ​ផ្ទៃ​ដែលមាន​វត្ថុ​ធាតុ​ផ្សេងៗ​គ្នា​។ សម្រាប់​ការធ្វើដំណើរ realme ក៏​ធ្វើការ​ក្នុង​សីតុណ្ហភាព​ខ្លាំង​ពី​ដក -40 អង្សា​សេ ដល់ 75 អង្សា​សេ នៅក្នុង​បរិស្ថាន​ខាងក្រៅ ដើម្បី​ធានាថា​ផលិតផល realme ទាំងអស់​អាច​ទ្រទ្រង់បាន​។​

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
Margie រៀបការជាមួយស្វាមីសំណាងដូចធ្លាក់ក្នុងជង្រុកទ្រព្យ គ្រាន់តែឃ្លាំងដាក់ឡាន សរុបជាង ១ លានដុល្លារ
ស្ងាត់ឈឹង! ពេលនេះ ម្ចាស់បទ F4 ខ្មែរ អោក សុម៉ារីម៉ា និង ចាន់ សម័យ នៅឯណា?

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន3 hours ago

Visa បន្តការចែករំលែកកម្មវិធី «ជំនាញអាជីវកម្មជាក់ស្តែង» ដែលជាធនធានសិក្សារដោយឥតគិតថ្លៃ សម្រាប់អាជីវកម្មខ្នាតតូច និង សហគ្រិន

«កម្មវិធីសិក្សារលើជំនាញអាជីវកម្មជាក់ស្តែង – Practical Business Skills» ផ្តល់ជូនការអប់រំទាក់ទងនឹងជំនាញអាជីវកម្មដោយឥតគិតថ្លៃ ដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម អាចបង្កើតអាជីវកម្មដែលរឹងមាំ និងអាចដំណើរការបានជាលក្ខណៈឌីជីថល ភ្នំពេញថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ នៅថ្ងៃនេះ ក្រុមហ៊ុន Visa Inc. (NYSE:V)...

អត្ថបទក្រុមហ៊ុន1 day ago

ទិញទំនិញតាម Wing App មិនចាំបាច់មានទឹកប្រាក់ក្នុងគណនី ហើយបញ្ចុះតម្លៃ ៥០% ទៀត

ឥឡូវនេះអតិថិជនដែលមិនមានទឹកប្រាក់ក្នុងគណនីវីង ក៏អាចបញ្ជាទិញទំនិញដែលមានការបញ្ចុះតម្លៃរហូតដល់ ៥០% ភាគរយពី វីងម៉លបានដែរ ថែមទាំងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្ងៃចាប់ពីម៉ោង ៦ ព្រឹករហូតដល់ម៉ោង ១០ យប់ ។ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ដូចជាចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ អតិថិជនអាចធ្វើការបញ្ជាទិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស និង ប្រដាប់ប្រដាសម្រាប់ថ្វាយទេវតាក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិពីផ្ទះ បានយ៉ាងងាយស្រួល ជាមួយការបញ្ចុះតម្លៃរហូតដល់៥០%លើមុខទំនិញមួយចំនួន។...

អត្ថបទក្រុមហ៊ុន2 days ago

វីង នៅតែបម្រើសេវាហិរញ្ញវត្ថុ ដោយបន្តអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន

ខណៈពេលដែលប្រទេសកម្ពុជាកំពុងរងនូវវិបត្តនៃជំងឺកូវីដ១៩ នេះ ធនាគារឯកទេសវីងបាននឹងកំពុងប្រឹងប្រែឲ្យអស់ពីលទ្ធភាពដើម្បីបន្តផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនទូទាំងប្រទេសដើម្បីឲ្យពួកគេមានភាពងាយស្រួលក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃដោយដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនសម្រាប់អនុវត្ត។ បុគ្គលិកវីងស្ទើរតែទាំងអស់គ្នា ត្រូវបានឲ្យបំពេញការងារពីផ្ទះជំនួសឲ្យការមកការិយាល័យដោយផ្ទាល់បន្ទាប់ពីមាព្រឹត្តិការណ៍២០កុម្ភៈ ។ ពួកគេត្រូវបានផ្តល់ឲ្យនូវជំនួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន ដើម្បីធានានូវប្រសិទ្ធិភាពក្នុងផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ បន្ថែមពីនេះទៀត ទាំងអតិថិជន និងបុគ្គលិកទាំងអស់ដែលមកការិយាល័យកណ្តាលនៃធនាគារវីងត្រូវស្កេនកូដ “Stop Covid” ត្រួតពិនិត្យកំដៅរបស់ពួកគេ សម្អាតដៃជាមួយអាល់កុលឬជែល ពាក់ម៉ាស ពាក់របាំងមុខ និងអនុវត្តគម្លាតសុវត្ថិភាពសង្គម។ ដោយអនុវត្តតាម ការណែនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍...

អត្ថបទក្រុមហ៊ុន3 days ago

សូម​ស្វាគមន៍​សមាជិក​ថ្មី New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022

​បើ​និយាយ​ពី​រថយន្ត Off-Road នោះ​លោកអ្នក​ប្រាកដជា​គិតដល់​រថយន្ត Ford Pickup មុនគេ​ដោយ​ក្នុងនោះ​រួមមាន​៖ រថយន្ត Ford F-150 Raptor ដែលជា​កំពូល​រថយន្ត Off-Road Pickup និង រថយន្ត Ford Ranger Raptor ដែលជា DNA...

អត្ថបទក្រុមហ៊ុន3 days ago

គ្រាន់តែរឿងមួយហ្នឹងសោះ ធ្វើឲ្យ កុសុម៉ា សប្បាយចិត្តដ៏ម្លឹង (វីដេអូ)

ពិធីការិនីវ័យក្មេងដែលកំពុងមានឈ្មោះបោះសម្លេងនៅកម្ពុជា សុភក្ត្រ័ កុសុម៉ា បានបង្ហើបពីចំនុចពិសេសដែល Wing Virtual Visa Card ធ្វើឲ្យនាងសប្បាយចិត្តស្ទើររាល់ថ្ងៃទោះនៅតែក្នុងផ្ទះ ។ កញ្ញា កុសុម៉ា បាននិយាយទាំងក្រមិចក្រមើមថា៖ «អ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងបំផុត នៅពេលដែលខ្ញុំមានលុយច្រើនក្នុងកាតនិម្មិតវីងវីសាកាត» ។ ដោយហេតុតែពិធីការិនីដ៏ស្រស់ស្អាតរូបនេះ អាចធ្វើការទូទាត់ប្រាក់តាមអនឡាញបានយ៉ាងងាយស្រួលជាមួយ NETFLEX ដែល...

អត្ថបទក្រុមហ៊ុន4 days ago

ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ foodpanda បានផ្តល់ជាអាហារ ភេសជ្ជៈដឹកជូនពួកគាត់ដល់មន្ទីរពេទ្យ

ដើម្បីជួយសម្រាលដល់រដ្ឋាភិបាលក្នុងគ្រាលំបាកនេះ foodpanda បានផ្តល់ជាអាហារ និងភេសជ្ជៈចែកជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងតែព្យាយាមយ៉ាងមោះមុតក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩។ ដោយឃើញថាក្រុមគ្រូពេទ្យទាំងអស់គ្នាពិតជាហត់នឿយក្នុងរយៈពេលកន្លងមកនេះ foodpanda ក៏សម្រេចចិត្តរៀបចំនូវកម្មវីធីនេះឡើង ដើម្បីលើកទឹកចិត្តដល់ពួកគាត់អោយមានកំលាំងចិត្ត និងកាយខិតខំបន្ថែមទៀតសម្រាប់ប្រទេសជាតិយើងទាំងមូល ។ foodpanda និង ចែកជូនអាហារទៅដល់ទីតាំងមន្ទីរពេទ្យតែម្តង ដែលក្នុងនោះ foodpanda ចែកជូនមន្ទីរពេទ្យធំៗចំនួន៤ ៖ • មន្ទីរពេទ្យព្រះអង្គដួង...

អត្ថបទក្រុមហ៊ុន5 days ago

បុគ្គលិកវីងម៉លទាំងអស់ ទទួលបានវ៉ាក់សាំងកូវីដ-១៩ រួចរាល់

​វី​ង​ម៉​ល​ (WingMall) ដែលជា​ទីផ្សារ​អេ​ឡិច​ត្រូ​និ​ច​ដ៏​ទំនើប និង​ ពេញនិយម​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា បុគ្គលិក​ដឹកជញ្ជូន និង​ បុគ្គលិក​ក្នុង​ការិយាល័យ​ទាំងអស់​របស់​វី​ង​ម៉​ល បានទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ រួចរាល់​ហើយ​ ។ រាល់​សេវា​ដឹកជញ្ជូន​នឹង​ដំណើរការ​ជាធម្មតា ចាប់ពី​ម៉ោង ​៦ ​ព្រឹក​រហូតដល់​ម៉ោង​ ១០ ​យប់​ ។​ ​លោកស្រី សួស...

អត្ថបទក្រុមហ៊ុន5 days ago

លើសពីការពង្រីកសេវាកម្ម foodpanda មកដល់ខេត្តបន្ទាយមានជ័យដើម្បីជួយម្ចាស់អាជីវកម្ម និង ទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩

ក្នុងកំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតខ្លាំង foodpanda បានធ្វើការពង្រីកខ្លួនយ៉ាងឆាប់រហ័សដើម្បីជួយសម្រួលដល់ភោជនីយដ្ឋានតូច ធំ ក៏ដូចជាអតិថិជន ក្នុងការដឹកជញ្ជូនអាហារ រហ័សទាន់ចិត្ត និង ដោយសុវត្ថិភាពតាមរយៈមុខងារទូទាត់ប្រាក់តាមបែបឌីជីថល (Cashless Payment) អាចជួយកាត់បន្ថយការឆ្លងជំងឺដ៏កាចសាហាវមួយនេះ ។ ក្នុងនោះនៅថ្ងៃទី ៧ ខែមេសា ២០២១ អ្នកបន្ទាយមានជ័យ នឹងអាចធ្វើការកុម្ម៉ង់អាហារឆ្ងាញ់ៗតាមកម្មវិធី...

អត្ថបទក្រុមហ៊ុន6 days ago

All New SCOOPY ជំនាន់​ថ្មី ទាំង​៣ ស៊េរី​ ​ដែល​អតិថិជន​បាន​ទ​ង្ទឹ​ង​រង់ចាំ​បានដាក់​លក់​ជា​ផ្លូវការ​ហើយ

​ក្រុមហ៊ុន អិន ស៊ី អិ​ច ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​ផលិត​និង​តំឡើង​ម៉ូតូ​ម៉ាក​ហុងដា និង ​ជា​ក្រុមហ៊ុន​លក់​ម៉ូតូ​ឈានមុខ​គេ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​ ០៦ ខែមេសា ឆ្នាំ​២០២១ ​នេះ ក្រុមហ៊ុន​បានដាក់​លក់​ជា​ផ្លូវការ​ម៉ូតូ​ម៉ាក Honda All New SCOOPY ស៊េរី​ថ្មី ក្រោម​គំនិត​ច្នៃប្រឌិត #ShakeYourWorld...

អត្ថបទក្រុមហ៊ុន6 days ago

ឆាប់ៗ​នេះ​!!! “​ដំណើរ​ជីវិត​” កម្មវិធី​ថ្មី​ស្តីអំពីជីវិត​ពិត​ក្រោយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ មាន​ផ្សាយ​នៅតែ CTN, MyTV, CNC និង CBS Digital​

​ភ្នំពេញ​៖ កម្មវិធី​ថ្មី “​ដំណើរ​ជីវិត​” នឹង​លាតត្រដាង​អំពី​រឿងរ៉ាវ​ជីវិត​ពិត ទាក់ទង​នឹង​ព្រឹត្តិការណ៍​ជំងឺ​កូ​វីដ​-១៩ ដែលជា​មេរោគ​ដ៏​កាច​សាហាវ​ឥត​ត្រា​ប្រណី កំពុង​រាតត្បាត​ពាសពេញ​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា ផងដែរ​ ។ ​ចាប់តាំងពី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ កើតឡើង មកទល់ពេលនេះ បាន​បណ្តាលឱ្យមាន​អ្នកស្លាប់ រួមទាំង​អ្នក​កំពុង​សម្រាក​ព្យាបាល​ក៏​បន្ត​កើនឡើង​ច្រើន​ផងដែរ ទន្ទឹមនឹងនោះ ក៏មាន​អ្នកជា​សះស្បើយ ជា​បន្តបន្ទាប់...