ZenBook Series ឡេបថប់ដែលស្ដើងជាងគេរបស់ ASUS បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ
អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាម៉ូឌែល ZenBook ស៊េរី របស់ក្រុមហ៊ុន ASUS គឺមានរូបរាងស្ដើង ស្រាល និង មានសមត្ថភាពខ្លាំងជាងគេបំផុត ។ ឡេបថប់របស់ ASUS ZenBook ស៊េរីថ្មីៗនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ និង ក្រាហ្វិច Intel®Iris® Xe ជំនាន់ថ្មី សម្រាប់ឡេបថប់ដែលស្តើង ស្រាល និង ផ្តល់ឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធចុងក្រោយក្នុងការច្នៃប្រឌិត និង កំសាន្ត ។ ប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ ប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីផ្តល់ល្បឿនលឿន និង មុខងារដែលមិនធ្លាប់មានសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រប្រចាំថ្ងៃហើយរួមបញ្ចូលជាមួយនឹង Intel Evo ធ្វើឲ្យការប្រើប្រាស់ថាមពលថ្មប្រកបដោយប្រសិទ្ធភាព បូករួមទាំង WiFi 6 ធ្វើឲ្យល្បឿននៃអ៊ីនធឺណែតប្រព្រឹត្តទៅបានយ៉ាងលឿនបំផុត ។ ខាងក្រោមនេះជាឡេបថប់ស៊េរី ZenBook ថ្មីប្រចាំឆ្នាំដែលបានមកដល់ទីផ្សារប្រទេសកម្ពុជា ៖
ZenBook Duo 14 (UX482)
ASUS ZenBook Duo 14 (UX482) The Laptop of Tomorrow ស៊េរី២០២១ គឺជាកុំព្យូទ័រយួរដៃ Intel Evo ™ ដែលមានទំហំ ១៤ អ៊ីញ ទម្ងន់ 1.6Kg និងមានកម្រាស់ 16.9mm បំពាក់នូវអេក្រង់ ASUS ScreenPad Plus ដែលជាអេក្រង់ទី ២ របស់ឡេបថប់ ដំណើរការយ៉ាងរលូនជាមួយនឹងអេក្រង់ FHD NanoEdge ធំទូលាយងាយស្រួលធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ។ ZenBook Duo 14 ដែលមានរូបរាងស្ដើង ប៉ុន្តែអាចធ្វើធុនធ្ងន់បានយ៉ាងរលូនជាមួយនឹងការរួមបញ្ចូលគ្នារបស់ CPU Intel Core ជំនាន់ទី ១១ និង ក្រាហ្វិច Intel Iris® Xe ឬ ជម្រើសនៃក្រាហ្វិកដាច់ពីគ្នារបស់ NVIDIA GeForce® MX450 ។ ZenBook Duo 14 ក៏មានបំពាក់បច្ចេកវិទ្យា ASUS Intelligent Performance Technology ជាបច្ចេកវិទ្យាដែលធ្វើការជាមួយ CPU Intel Processors ជំនាន់ទី ១១ ដើម្បីបង្កើនប្រសិទ្ធភាពដល់ទៅ ៤០ ភាគរយបើប្រៀបធៀបនឹងកុំព្យូទ័រយួរដៃស្តង់ដារស្រដៀងគ្នាដទៃទៀត ។ ZenBook Duo 14 មានកម្រិតពណ៌អេក្រង់ត្រឹមត្រូវជាមួយនឹង 100% sRGB ។ អាយុកាលថ្មត្រូវបានបង្កើនដល់ ១៧ ម៉ោងពិសេសសម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃហើយមុខងារសាក USB-C Easy Charge ផ្តល់នូវការសាកថ្មដែលអាចប្រើបានទាំងពីឧបករណ៍សាក USB-C Power Delivery ឬ ឧបករណ៍បញ្ចូលភ្លើង USB-C ។ ឡេបថប់នេះមានតម្លៃ $1499 ។
ASUS ZenBook Flip S13 (UX371)
ZenBook Flip S13 World’s Thinnest 13” 4K OLED Convertible Laptop គឺជាកុំព្យូទ័រយួរដៃ ASUS ដំបូងគេដែលទទួលបានគំរោង Intel Evo platform design ដែលជាគម្រោងពិសេសរបស់ Intel ប្រើសម្រាប់តែឡេបថប់ដែលមានសមត្ថភាពខ្លាំង និង រាងស្ដើងតែប៉ុណ្ណោះ ។ នេះគឺជាកុំព្យូទ័រយួរដៃដែលអាចយកតាមខ្លូនបានយ៉ាងស្រួលដែលកម្រាស់ 13.9 mm និង ទម្ងន់ 1.2kg ។ អេក្រង់ touchscreen ដែលមានពណ៌អេក្រង់ច្បាស់កម្រិត Ultra-Vivid 4K UHD OLED NanoEdge PANTONE ជាមួយនឹងអេក្រង់ធំទូលាយកម្រិតពណ៌ 100% DCI-P3 color gamut និង VESA DisplayHDR 500 True Black-certified សម្រាប់ពណ៌ខ្មៅ និងភាពឌិតនៃពណ៌អេក្រង់។
ZenBook Flip S មានការរចនាលំដាប់ខ្ពស់ប្រកបដោយភាពប្រណីតដែលមានពណ៌ខ្មៅ (Jade Black) ជាមួយនឹងការរំលេចដោយពណ៌ទង់ដែងពណ៌ក្រហម និង អាចបត់បានរហូតដល់ 360° ។ ប្រព័ន្ធដំណើរការមានរហូតដល់ Intel Core i7 ជំនាន់ទី ១១ ជាមួយនឹងក្រាហ្វិក Intel Iris Xe រួមបញ្ចូលជាមួយរ៉េមរហូតដល់ទៅ 16GB និង 1 TB PCIe® 3.0 x4 SSD ។ សម្រាប់រន្ធដំណរភ្ជាប់ ZenBook Flip S ផ្តល់នូវរន្ធដោត Thunderbolt ™ 4 USB-C®ចំនួន ២, រន្ធ USB 3.2 Gen 1 Type-A និង រន្ធ HDMI ។ ថ្មដែលមានសមត្ថភាពខ្ពស់នៅក្នុង ZenBook Flip S អាចកាន់បានរយៈពេលរហូតដល់ ១៥ ម៉ោងឯណោះ គឺគ្រប់គ្រាន់សម្រាប់ការធ្វើការពេញមួយថ្ងៃ ។ ឡេបថប់នេះមានតម្លៃប្រហែល $១៣៩៩ ។
ASUS ZenBook S13 (UX393)
ZenBook S13 World’s Lightest 3:2 Frameless Touchscreen Laptop គឺជាកុំព្យូទ័រយួរដៃទំហំ 13,3 អ៊ីញ មានកំរាស់ 15.7mm និងទម្ងន់ 1.35kg និង ត្រូវបានរចនាឡើងបានយ៉ាងល្អប្រសើរជាមួយនឹងការបង្រួមដោយលោហៈធាតុដែលមានរាងតូចច្រឡឹងដែលបង្កើតនូវរូបសណ្ឋានផលិតភាពថ្មីគួរឱ្យចាប់អារម្មណ៍ ។ វាត្រូវបានគេបំពាក់អេក្រង់ទំហំ 3.3K (3300 x 2200) NanoEdge PANTONE touchscreen ដែលមានទំហំអេក្រង់ ៣:២ ជាប្រភេទទំហំអេក្រង់ថ្មីប្លែក និង ធ្វើឲ្យអ្នកមានអារម្មណ៍ធំល្មមងាយស្រួលយកតាមខ្លួន ។ ថ្មដែលមានសមត្ថភាពខ្ពស់ 67Wh ជាមួយនឹងការសាកបានយ៉ាងឆាប់រហ័សដែលមាននៅ ZenBook S រហូតដល់ 12 ម៉ោង ។ ការរចនាលំដាប់ខ្ពស់ប្រកបដោយភាពប្រណីតដែលមានពណ៌ខ្មៅ (Jade Black) ជាមួយនឹងការរំលេចដោយពណ៌ទង់ដែងពណ៌ក្រហម និងអក្សរឡូហ្គូ ASUS នៅចំកណ្តាលបន្ថែមភាពទាក់ទាញយ៉ាងល្អឥតខ្ចោះ ។ ចំពោះការដំណើរការល្អឥតឈប់ឈរ ZenBook S ត្រូវបានបំពាក់ដោយ Intel Core i7 ជំនាន់ទី ១១ ដែលមានរ៉េមរហូតដល់ ១៦ ជីហ្កាបៃ និង 1TB PCIe 3.0 x4 M.4 SSD ។ វាមានរន្ធដោត HDMI និង USB 3.2 Gen 1 Type-A រួមជាមួយនឹងរន្ធដោត Thunderbolt 4 USB-C ចំនួន ២ និង រន្ធដោតកាត MicroSD ។ ឡេបថប់នេះមានតម្លៃ $1499 ។
ASUS ZenBook Flip 13 (UX363)
ZenBook Flip 13 World’s Thinnest 13” OLED Convertible Laptop មានកម្រាស់ត្រឹមតែ 13.9mm និង ទម្ងន់ 1.3kg មានអេក្រង់ដែលអាចបើកបានរហូតដល់ 360°។ ជាមួយនឹងថ្មដែលមានសមត្ថភាពខ្ពស់ ៦៧ Wh ដែលអាចដំណើរការបានរហូតដល់ទៅ ១៤ ម៉ោងលើការសាកម្តង ZenBook Flip 13 គឺល្អសម្រាប់ការធ្វើការប្រចាំថ្ងៃ ។ ZenBook Flip 13 បំពាក់អេក្រង់ដែលធំទូលាយ NanoEdge FHD OLED touchscreen ដែលអាចប្រើប្រាស់ជាមួយនឹងប៊ិច ASUS Pen។ ឡេបថប់នេះមានតម្លៃ $1299។
ASUS ZenBook 14 Ultralight (UX435EAL)
ZenBook 14 World’s Lightest 14” ZenBook, only 990g មានទម្ងន់ត្រឹមតែ 990 ក្រាម ZenBook 14 Ultralight មានរួមបញ្ចូលទាំងភាពងាយស្រួលក្នុងការយកតាមខ្លូនជាមួយនឹងសមត្ថភាពដំណើរការខ្លាំង និង មានរូបរាងស្អាតដែលជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចូលចិត្តយកលេបថបតាមខ្លួន ។ ZenBook 14 Ultralight ដំណើរការដោយប្រព័ន្ធដំណើរការ Intel Corei7 ជំនាន់ទី ១១ ជាមួយនឹងទំហំរ៉េម 8GB និង 16GB on board រួមជាមួយ SSD 512GB និង 1TB ជាមួយក្រាហ្វិក Intel Iris Xe (UX435EAL) ឬ ក្រាហ្វិកដាច់ NVIDIA® GeForce® MX450 (UX435EG) ។ ZenBook 14 Ultralight ត្រូវបានបំពាក់នូវគែមដ៏ស្តើងដែលសឹងតែមិនមានគែមសោះនៅជ្រុងទាំង ៤ នៃអេក្រង់ ដែលពិសេសខ្លាំងត្រង់វាស្តើងខ្លាំងដែលលាតដណ្តប់សឹងតែ 92% នៃផ្ទៃលេប ។ ជាមួយសំណុំនៃរន្ធ I/O port, រួមបញ្ចូលទាំង រន្ធ Thunderbolt 4 USB -C ចំនួន២, USB3.2 Gen1 Type-A, រន្ធHDMI2.0 និង រន្ធ Micro SDមួយ ។ វាក៏បានរួមបញ្ចូលទាំង Intel wifi6 ដែលជាបច្ចេកវិទ្យាលឿនក្នុងការភ្ជាប់ ដែលមានបន្ថែមជាមួយនឹង ASUS WiFi Master technology ។ អ្វីដែលកាន់តែពិសេសទៀតនោះគឺឡេបថប់នេះមាន ScreenPad ដែលមានមុខងារនិងអត្ថប្រយោជន៍ថ្មីៗជាច្រើនក្នុងការជួយបង្កើតផលិតភាពនៃការធ្វើការដែលជួយឲ្យមានរំហូរការងារកាន់តែមានប្រសិទ្ធភាព ។ ឡេបថប់នេះមានតម្លៃ $1299 ។
ASUS ZenBook 14 (UX425 និង UM425)
Zenbook 14 (UX425) World’s Thinnest 14” Laptop with Full I/O Ports គឺជាលេបថបទំហំ 14 អ៊ីង ជំនាន់ថ្មីនៃត្រកូល Zenbook ដែលមានរូបរាងកាន់តែស្រាល និង ស្តើង ជាងជំនាន់មុនៗ ។ Zenbook 14 មានទំងន់ត្រឹមតែ 1.13kg ហើយម៉ូដែលទាំងពីរមានកម្រាស់ស្តើងត្រឹមតែ 13.9mm ប៉ុន្តែការរចនាដ៏ស្តើងនេះ ក៏នៅតែផ្តល់ជូននូវកន្លែងរន្ធដោតទូលាយល្អដូចជា រន្ធ HDMI, រន្ធ USB Type-A , USB-C, និង MicroSD card reader ។ អេក្រង់សឹងតែគ្មានគែម NanoEdge display ផ្តល់ជូននូវបរិវេនអេក្រង់ដល់ទៅ 90% នៃផ្ទៃលេបថប ជាមួយនឹងមុខងារ Ultra-low power 1-watt display ដែលអាចប្រើប្រាស់ថ្មបានយូរ ។ អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធក្នុងការប្រើប្រាស់ ASUS NumberPad 2.0, និង ការប្រប្រាស់ថ្មបានដល់ទៅ 21 ម៉ោង, Zenbook13/14 មានជម្រើសពីរពណ៌ដ៏ស្រស់ស្អាតគឺ ពណ៌ ប្រផេះ(Pine Grey) និង ពណ៌ ស បែកស្វាយ Lilac Mist ។ កម្លាំងខ្លាំងរបស់ CPU Intel Core processor ជំនាន់ទី11 មាន រ៉េម 16GB ដែលអាចធ្វើការបានជាច្រើនមុខក្នុងពេលតែមួយ ជាមួយនឹង 512G SSD និង ប្រព័ន្ធ Wifi6 ចុងក្រោយគេបង្អស់ ដែលធ្វើអោយការងាររបស់អ្នកកាន់តែល្អឥតខ្ចោះ។ ឡេបថប់នេះមានតម្លៃ $1049។ រីឯ UM425 វិញជាប្រភេទឡេបថប់ដែលបំពាក់ដោយ CPU R7-4700 របស់ AMD ចុងក្រោយគេបង្អស់។ សម្រាប់ specs នេះផងដែរគឺមានតម្លៃ $849 ។
សម្រាប់ឡេបថប់របស់ក្រុមហ៊ុន ASUS ទាំងអស់អាចរកជាវបានតាមរយៈហាងដែលជាតំណាងចែកចាយខាងក្រោម៖
– ភ្នំពេញ: https://bit.ly/2Ys1vtS
– សៀមរាប (Siem Reap): https://bit.ly/2XA2RFO
– បាត់តំបង (Battambong): https://bit.ly/2FGi120
– ខេត្តផ្សេងៗទៀត (Other Province): https://bit.ly/2KQsCvG
ឬអាចធ្វើការសាកសួរពីគេហទំព័រហ្វេសបុករបស់ ASUS បានតាមរយៈ ៖ https://www.facebook.com/ASUS855