
ព្រលាន ឡានហោះ ឬ តាក់ស៊ីហោះដំបូងគេបង្អស់លើពិភពលោក គ្រោងនឹងបើកដំណើរការនៅទីក្រុង Coventry ប្រទេសអង់គ្លេស នៅចុងឆ្នាំ ២០២១ នេះ។
ក្រុមហ៊ុនដឹកជញ្ជូន Air-One នឹងបើកបង្ហាញឡានតាក់ស៊ីហោះ រួមទាំងដ្រូនដឹកជញ្ជូនដោយស្វ័យប្រវត្តិ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ដឹកមនុស្ស រួមទាំងទំនិញផ្សេងៗពាសពេញប្រទេសនៅថ្ងៃខាងមុខ ។
តាមរយៈគំរូប្លង់នៃប្រលានឡានហោះនេះ បង្ហាញពីទីតាំងជាក់លាក់នៃគម្រោងដ៏ពិសេសដំបូងគេនេះ ដែលនឹងត្រូវសាងសង់ឡើងក្បែរពហុកីឡដ្ឋាន Ricoh Arena ។ ក្នុងនោះដែរ តាមរយៈក្រុមការងារពីក្រោយគម្រោងមួយនេះ បានបញ្ជាក់ដែរថា ព្រលានឡានហោះមួយនេះ គ្រោងនឹងបើកដំណើរការជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ ៕
ប្រភព៖ Ladbible
អត្ថបទដោយ៖ Trassi