Connect with us

បច្ចេកវិទ្យា

លឿនឡើង! ងាយៗស្រួលៗឱកាសឈ្នះរង្វាន់ដល់ $10,000 រាល់ការជាវ OPPO RENO5

on

Advertisement

កាលពីថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ប្រចាំប្រទេសកម្ពុជាទើបនឹងបានសម្ពោធ និងប្រកាសតម្លៃនូវស្មាតហ្វូន OPPO RENO5 ជាផ្លូវការក្នុងតម្លៃត្រឹមតែ $369 និងទទួលបានកាដូសរុបជាទឹកប្រាក់ $74 ថែមទៀតផង។

អ្វីដែលកាន់តែពិសេស លើសពីពិសេស! រាល់ការជាវស្មាតហ្វូន OPPO Reno5 ចាប់ពីថ្ងៃទី23 ខែមករា ឆ្នាំ2021 នេះតទៅនៅតាមបណ្តាហាងលក់ទូរស័ព្ទដែលមានផ្លាក OPPO ទូទាំងប្រទេសកម្ពុជា នោះអតិថិជននឹងមានឱកាសផ្សងសំណាង កោសឆ្នោតដើម្បីឈ្នះរង្វាន់សរុប​ $10000 តាម Online ចំនួន 2 ដងដោយគ្រាន់តែថតរូបអ្នកជាមួយទូរស័ព្ទ OPPO RENO5 បង្ហោះចូលក្នុងវេបសាយ រួចវាយបញ្ចូលលេខ IMEI របស់ទូរស័ព្ទ OPPO RENO5 នោះលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ម្តង បន្ទាប់មកទៀតលោកអ្នកធ្វើការ Share ទៅលើបណ្តាញសង្គម Facebook នឹងមានឱកាសបានកោសផ្សងសំណាងជាលើកទី2 ដើម្បីទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់កាន់តែច្រើនបន្ថែមពីកាដូដែលក្រុមហ៊ុន OPPO បានផ្តល់ជូនថែមទៀត។

បើក្រឡេកមកមើលព័ត៌មានលម្អិតរាល់ការជាវស្មាតហ្វូន OPPO RENO5 សម្រាប់អតិថិជនដែលជាវស្មាតហ្វូន OPPO Reno5 ស៊េរីថ្មីក្នុងតម្លៃត្រឹមតែ $369 ចាប់ពីថ្ងៃនេះតទៅនឹងទទួលបានកាដូគិតជាទឹកប្រាក់សរុបប្រមាណ 74$ រួមមានដូចជា៖ កែវទឹកដ៏ស្រស់ស្អាត (តម្លៃ $10) Power Bank 10,000mAh (តម្លៃ $10) ជាមួយនឹងស៊ីមស្មាតលេខពិសេស (Bronze) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $54)។  ដូច្នេះ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីព័ត៌មានលម្អិតផ្សេងៗរបស់ស្មាតហ្វូន OPPO RENO5 លោកអ្នកអាចចូលទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន OPPO។

គួរបញ្ជាក់ផងដែរថា សម្រាប់ស្មាតហ្វូនម៉ូដែលថ្មី OPPO RENO5 គឺមានមុខងារពិសេសៗ ទំនើបទាន់សម័យជាច្រើន អាចនិយាយថា គុណភាពលើពីតម្លៃជាមួយនឹង៖

(1) AI Camera ៖ OPPO RENO5 ស៊េរីថ្មីបំពាក់មកជាមួយ AI Camera ជំនាន់ថ្មី​ 2.0 ដែលបំពាក់មកជាមួយនឹងមុខងារថ្មីៗ ទំនើបៗ និងពេញនិយមជាច្រើនរួមមាន AI Mixed Portrait, Ultra Night Video, Dual View Video ព្រមទាំងមុខងារផ្សេងៗទៀតជាច្រើន។

(2) ទំហំកាមេរ៉ា៖ OPPO RENO5 ជាមួយកាមេរ៉ាទំហំធំ 64MP+44MP ដែលអាចថតរូប ថតវីដេអូកាន់តែច្បាស់គ្រប់ពេល គ្រប់ស្ថានភាព ទោះស្ថិតនៅទីងងឹតយ៉ាងណាក៏ដោយ។

(3) បច្ចេកវិទ្យាសាកថ្ម៖ OPPO RENO5 មានថាមពលថ្ម 4310mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 50W ជួយលោកអ្នកអាចសាកថ្មពេញ 100% ត្រឹមតែ 48 នាទី។

  • លោកអ្នកប្រាកដជាឆ្ងល់ និងចង់ដឹងលម្អិតពីលក្ខណៈពិសេសរវាង OPPO RENO4 និង​ OPPO RENO5 ហើយមែនអត់?

(1) កាមេរ៉ា៖ សម្រាប់ OPPO Reno4 កាមេរ៉ាមានទំហំ 48MP+32MP។ រីឯ OPPO Reno5 កាមេរ៉ាទំហំធំ 64MP+44MP ជាមួយនឹងកំណែអាប់ដេត AI Camera ជំនាន់ថ្មី 2.0 ថែមទៀតផង។ ពិសេសគឺបំពាក់ជាមួយមុខងារថតរូបដ៏ពេញនិយម 15 មុខងារដើម្បីធ្វើការកែប្រែឲ្យកាន់តែប្រសើរ។

(2) ថាមពលថ្ម៖ OPPO Reno4 មានថាមពលថ្ម 4015mAh ជាមួយកម្លាំងសាកថ្មល្បឿនលឿន 30W។ រីឯ OPPO Reno5 គឺមានថាមពលថ្ម 4310mAh ជាមួយកម្លាំងសាកថ្មលឿនរហូតដល់ទៅ 50W សាក 5 នាទីមើលវីដេអូបាន 3 ម៉ោង។

(3) កម្រិតល្បឿនអេក្រង់៖ OPPO Reno4 មានកម្រិតល្បឿនអេក្រង់ 60Hz រីឯ OPPO Reno5 គឺមានកម្រិតល្បឿនអេក្រង់រហូតដល់ 90Hz ដែលជួយឲ្យការអូសចុះអូសឡើងកាន់តែរលូនមិនទាស់ចិត្ត។

(4) ការរចនារូបរាង៖ OPPO Reno4 មានពណ៌ផ្ទៃខាងក្រោយចាំងឆ្លុះដូចពន្លឺហ្វូងតារា។ រីឯពណ៌ Fantasy Silver របស់ OPPO Reno5 វិញគឺប្រែប្រួលរាប់ពាន់ពណ៌ និងប្រដេញពន្លឺគ្រប់មុំ ដែលចាំងឆ្លុះដូចពន្លឺពេជ្រ៕

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
ផ្ទុះការសង្ស័យ សឿ សុធារ៉ា និង សាពូន មីដាដា អាចនឹងបញ្ចប់និស្ស័យប្ដីប្រពន្ធ ក្រោយឃើញភ័ស្ដុតាងនេះ
កំពូលហង្ស​ទាំង​ ​៥​ ​​អុកឡុក​​ពិភព​ចម្រៀង​ដប់​ម្ភៃ​ឆ្នាំហើយ ​នៅតែ​ខ្លាំងគ្មានអ្នកបំបាក់បាន​

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន4 days ago

បញ្ចុះតម្លៃ ៥០ % សម្រាប់ទិញទំនិញតាមអនឡាញ អំឡុងពេលកូវីដ ១៩

ខណៈពេលដែលជំងឺកូវីដ ១៩ កំពុងបន្តគំរាមកំហែងនៅកម្ពុជា ធនាគារឯកទេសវីង និង ក្រុមហ៊ុនវីសា ផ្តល់ការបញ្ចុះតម្លៃ ៥០% សម្រាប់អ្នកទិញទំនិញតាមអនឡាញដែលធ្វើការទូទាត់ប្រាក់តាមរយៈ Wing Virtual Visa Card ដែលជាកាតនិម្មិតសម្រាប់ទូទាត់តាមប្រព័ន្ធអ៊ីនធើណេតដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ។ កាន់តែពិសេសទៅទៀតនោះ សម្រាប់អ្នកដំណើរដែលប្រើប្រាស់សេវាដឹកជញ្ជូន GRAB លោកអ្នកនឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញចំនួន ១,៥...

អត្ថបទក្រុមហ៊ុន6 days ago

លើកដំបូង! អ្នកដឹកនាំរឿងខ្មែរល្បីៗ ៣ នាក់ រួមគ្នាផលិតវីដេអូចម្រៀង

វីដេអូចម្រៀងបទ «ឆ្ពោះទៅមុខរួមគ្នា» នេះគឺជាស្នាដៃរួមគ្នាដំបូងគេបង្អស់របស់អ្នកដឹកនាំ ផលិតភាពយន្ត និង វីដេអូកម្សាន្តខ្មែរល្បីៗចំនួន ៣ នាក់រួមមាន លោក សុខ វិសាល ម្ចាស់ផលិតកម្ម KlapYahandz ដែលបានចូលរួមធ្វើឲ្យវិស័យចម្រៀង និង ភាពយន្តខ្មែររស់ឡើងវិញ លោក ជុំ សុធា ជាអ្នកដឹកនាំផលិតវីដេអូសម្រាប់អាជីកម្មល្បីៗជាច្រើននៅកម្ពុជា...

បច្ចេកវិទ្យា6 days ago

ZenBook Series ឡេបថប់ដែលស្ដើងជាងគេរបស់ ASUS បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ

អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាម៉ូឌែល ZenBook ស៊េរី របស់ក្រុមហ៊ុន ASUS គឺមានរូបរាងស្ដើង ស្រាល និង មានសមត្ថភាពខ្លាំងជាងគេបំផុត ។ ឡេបថប់របស់ ASUS ZenBook ស៊េរីថ្មីៗនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ និង...

អត្ថបទក្រុមហ៊ុន6 days ago

កក្រើក​ពេញ​បណ្តាញ​សង្គម​ទៀតហើយ​! foodpanda ចាប់​ដៃគូ​សហការ​ជាមួយ Gulf Lubricant សម្រាប់​ភាពងាយស្រួល​ដល់​ក្រុមការងារ​រប​ស់​ខ្លួន​

ដើម្បី​ជា​ភាពងាយស្រួល និង​ ឆាប់រហ័ស​ដល់​អ្នក​ដឹក​ជ​ញ្ចូ​ន​អាហារ​ និង ​បុគ្គលិក​ក្រុមការងារ ពេលនេះ foodpanda បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន Gulf Lubricant ​ក្នុង​គោលបំណង​ជួយ​ទ្រទ្រង់​ក៏ដូចជា​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​ក្រុមការងារ​របស់ខ្លួន​ថែម​មួយកម្រិត​ទៀតផង​​ដែរ​ ។ foodpanda ជា​កម្ម​វី​ធី​កុម្ម៉ង់​អាហារ​ដ៏​ពិ​​សេស​មួយ​នៅលើ​ទូរស័ព្ទដៃដែលមាន​ការគាំទ្រ​យ៉ាងច្រើន​ក្នុង​តំបន់​អាស៊ី ដោយសារ​សេវាកម្ម​ដឹកជញ្ជូន​រហ័ស​ទាន់​ចិត្ត​ជម្រើស​អាហារ​ដ៏​សម្បូរបែប និង​ ការផ្ដល់ជូន​ប្រូ​ម៉ូ​សិន​ឥតឈប់ឈរ ​។​ ​លើក​នេះ​ពិសេស​ណាស់ សម្រាប់​បងៗ​អ្នក​ដឹក​!...

អត្ថបទក្រុមហ៊ុន1 week ago

វីង ត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តចំពោះនិយោជិតនៅឆ្នាំ ២០២០

ធនាគារឯកទេសវីង ត្រូវបានទទួលរង្វាន់ជាអន្តរជាតិសម្រាប់ការយកចិត្តទុកដាក់របស់ខ្លួនចំពោះបុគ្គលិកក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ចំនួន ៣ សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិតនៅឆ្នាំ ២០២០ ខណៈពេលមានបញ្ហាប្រឈមនៃជំងឺរាតត្បាត ។ ការទទួលស្គាល់ទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វីងដើម្បីជំរុញឱ្យមានបរិកាសការងារល្អប្រសើរសម្រាប់បុគ្គលិកទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស វីងបានមានប្រសាសន៍ថា៖...

អត្ថបទក្រុមហ៊ុន1 week ago

TikTok ផ្សាយរបាយការណ៍តម្លាភាពលើកទី ៤ របស់ខ្លួន ដែលបង្ហាញពីការពង្រឹងការប្តេជ្ញាចិត្តរក្សាសុវត្ថិភាពជូនសហគមន៍

• របាយការណ៍នេះបានបង្ហាញពីទំហំនិងរបៀបក្នុងការដកចេញមាតិកាដែលរំលោភគោលការណ៍ណែនាំសហគមន៍ឬលក្ខខណ្ឌ • វីដេអូចំនួន ៨៩ ១៣២ ៩៣៨ ត្រូវបានលុបចោលនៅពាក់កណ្តាលឆ្នាំ ២០២០ នៅជុំវិញពិភពលោក។ ទិន្នន័យនេះតំណាងឲ្យវីដេអូតិចជាង១% ដែលត្រូវបានបង្ហោះ • បង្ហាញពីវិធីដែលTikTok ប្តេជ្ញាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ ១៩ និងការបោះឆ្នោតជាដើម • ហើយវាក៏រួមបញ្ចូលពីរបៀបដែលTikTok ឆ្លើយតបទៅនឹងសំណូមពរឲ្យពង្រឹងច្បាប់ព័ត៌មាន...

កីឡា1 week ago

​បទពិសោធថ្មី​ដ៏​រំភើប​ក្នុងជំនួប​សន្ទនា​តាមរយៈ​វីដេអូ​ផ្ទាល់​ រវាង​សមាជិក​ក្រុម​បិសាច​ក្រហម MAN UTD និង ​អ្នកគាំទ្រ​កម្ពុជា​តាមរយៈ CHIVAS

​ភ្នំពេញ​- កាលពី​ថ្ងៃទី ​23 ខែកុម្ភៈ​ឆ្នាំ ​2021 ៖ CHIVAS ដែលជា​ស្រា​វិ​ស្គី​នាំចូល​ពី​ប្រទេស​ស្កុ​តឡែ​ន បានធ្វើ​ការសហការ​ជា​ផ្លូវការ​ជាមួយនឹង​ក្រុមបាល់ទាត់​លំដាប់​ពិភពលោក ជាមួយនឹង​ការសហការ​ជា​ផ្លូវ​ការ​នេះ ទាំង Chivas ទាំង Manchester United បានធ្វើការ​រួមបញ្ចូល​គ្នា​ដើម្បី​បង្កើត​នូវ​ជំនឿ​មួយ​យ៉ាង​មុតមាំ​ថា​ភាព​សាមគ្គី​គ្នា​នឹង​បង្កើត​ឲ្យ​មាន​ភាពជោគជ័យ​កាន់តែខ្លាំង​ឡើងៗ ជាមួយនឹង​ការជ្រើសរើស​យក​ការរួមបញ្ចូល​គ្នា​រវាង Malts និង Grain...

អត្ថបទក្រុមហ៊ុន2 weeks ago

ក្រុមហ៊ុន RMA Cambodia បាន​ប្រារព្ធ​ពិធី «ប្រគល់​រថយន្ត ហ្វ​ដ ចំនួន ​២ ​គ្រឿង និង ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​បច្ចេកទេសរ​ថយ​ន្ត ហ្វ​ដ​» នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)

[​ភ្នំពេញ – ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០២១] ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ គ្រុប (RMA Group)...

អត្ថបទក្រុមហ៊ុន2 weeks ago

HONDA PCX ស៊េរីថ្មី! រចនាថ្មីយ៉ាងផ្ចិតផ្ចង់ប្រកបដោយប្រណីតភាពឥតខ្ចោះ បានដាក់លក់ជាផ្លូវការនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១

អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA PCX ស៊េរីថ្មី ក្រោមគំនិត INNOVATE YOUR...

អត្ថបទក្រុមហ៊ុន2 weeks ago

UFC និង TikTok សហការគ្នាបង្កើតមាតិកាកីឡាជាលើកដំបូង

-UFCនឹងផ្សាយកម្មវិធីប្រចាំសប្តាហ៍របស់ខ្លួននៅលើTikTok -TikTok ចាត់តាំងក្រុមការងារដើម្បីបង្កើតមាតិកាសម្រាប់ UFC រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ៖ UFC ដែលជាអង្គការប្រដាល់ក្បាច់គុណចម្រុះលំដាប់ពិភពលោកបានធ្វើការសហការជាមួយTikTok ជាលើកដំបូងដើម្បីបង្កើតមាតិកាដែលនឹងធ្វើការផ្សាយនៅលើបណ្តាញសង្គមដ៏កំពុងពេញនិយមTikTok ក្រោមកិច្ចសហការជាមួយគ្នារយៈពេលវែង ។ តាមរយៈកិច្ចសហការនេះ UFC និង...