Connect with us

បច្ចេកវិទ្យា

អតិថិជន​នៅតែ​បន្ត​ជាវ OPPO Reno5 សឹងតែ​គ្រប់​ហាង​លក់​ទូរស័ព្ទ​ទូទាំងប្រទេស ពិសេស​មានឱកាស​កោស​យក​រង្វាន់​តាម Online យ៉ាង​សុ​ក្រិត​ដើម្បី​ទទួលបាន​រង្វាន់​ជាច្រើន​បន្ថែម​ពី​កាដូ OPPO ផ្តល់ជូន

on

Advertisement

​កាលពី​ថ្ងៃទី​ 10 ខែមករា ឆ្នាំ​ 2020 ក្រុមហ៊ុន OPPO ប្រចាំ​ប្រទេស​កម្ពុជា​បានប្រកាស​ចេញលក់​នូវ​ស្មា​ត​ហ្វូ​ន OPPO Reno5 ម៉ូ​ដែល​ថ្មី​ជា​ផ្លូវការ​ក្នុងតម្លៃ $369 ធ្វើ​ឲ្យ​ម្នាក់ៗ​អង្រួន​រំ​ញ្ជួ​យ​អារម្មណ៍​ភ្លូក​ទឹក ភ្លូក​ដី​ភ្ញាក់ផ្អើល​ពាសពេញ​ប្រទេស​កម្ពុជា​ឈរ​តម្រុង​ជួរ​ប្រជ្រៀត​គ្នា​ដើម្បី​កក់​ទុក​មុន (Pre Order) នូវ OPPO Reno5 ទំនើប និង​ស៊ី​វិ​ល័យ​នេះ ដើម្បី​ទទួលបាន​កាដូ​ជាច្រើន​សន្ធឹកសន្ធាប់​ពី​ក្រុមហ៊ុន OPPO ផ្ទាល់​តែម្តង​។​ ​រហូតមកដល់​ថ្ងៃទី​23 ខែមករា ឆ្នាំ​2020 ឃើញថា​អតិថិជន​ជាច្រើន​បាន​អញ្ជើញ​មកជា​វ និង​សួរនាំ​ពី OPPO Reno5 នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​ដែលមាន​ផ្លាក OPPO ទូទាំងប្រទេស​កម្ពុជា​ឡើង​ពេញៗ​ហាង​រក​ជ្រៀតចូល​សឹង​មិនទាន់​គេ​ហ្មង៎​។

​ហើយ​សម្រាប់​អតិថិជន​ដែល​ជាវ​ស្មា​ត​ហ្វូ​ន OPPO Reno5 ស៊េរី​ថ្មី​តម្លៃ​ត្រឹមតែ $369 បន្ទាប់ពី​ចប់​ការ​កក់​ទុក​មុន​ពោលគឺ​ចាប់ពី​ថ្ងៃនេះ​តទៅ​នឹង​ទទួលបាន​កាដូ​គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ 74$ រួមមាន​ដូចជា​៖ កែវ​ទឹក​ដ៏​ស្រស់ស្អាត (​តម្លៃ $10) Power Bank 10,000mAh (​តម្លៃ $10) ជាមួយនឹង​ស៊ីម​ស្មា​ត​លេខ​ពិសេស (Bronze) ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង​ប្រើ​អ៊ី​ន​ធឺ​ណែ​ត​ដោយ​មិន​គិតថ្លៃ 12 សប្តាហ៍ (​តម្លៃ $54)​។​

​ពិសេស​ជាងនេះទៅទៀត រាល់​ការ​ជាវ​ស្មា​ត​ហ្វូ​ន OPPO Reno5 ចាប់ពី​ថ្ងៃទី​23 ខែមករា នេះ​តទៅ រាល់​អតិថិជន​ទាំងអស់​នឹងមាន​ឱកាស​ផ្សងសំណាង កោស​ឆ្នោត​ដើម្បី​ឈ្នះ​រង្វាន់​សរុប $10000 តាម Online ចំនួន 2 ដងដោយ​គ្រាន់តែ​រូបថត​លោកអ្នក​ដែល​ថត​ជាមួយ OPPO RENO5 បង្ហោះ​ចូលក្នុង​វេ​ប​សាយ រួច​វាយ​លេខ IMEI ទូរស័ព្ទ OPPO RENO5 នោះ​លោកអ្នក​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ម្តង រួច​លោកអ្នក​ធ្វើការ Share លើ​បណ្តាញ​សង្គម Facebook នឹងមាន​ឱកាស​បាន​កោ​ស​ផ្សងសំណាង​ជា​លើក​ទី​2 ដើម្បី​ទទួលបាន​រង្វាន់​កាន់តែច្រើន​បន្ថែម​ពី​កាដូ​ដែល​ក្រុមហ៊ុន OPPO បានផ្តល់​ជូន​ថែមទៀត​។​

​អ្វីដែល​មិន​នឹកស្មាន​សម្រាប់ OPPO គឺ​ពីមួយ​ម៉ូ​ដែល​ទៅមួយ​ម៉ូ​ដែល​នៃ​ស្មា​ត​ហ្វូ​ន​ត្រកូល Reno ដឹង​តែ​មិន​ធ្វើ​ឲ្យ​អតិថិជន និង​ហ្វេ​នៗ​ជាទី​ស្រលាញ់​របស់ខ្លួន​ខកចិត្ត​ឡើយ​។ ជាក់ស្តែង​ដូច OPPO Reno5 ទើប​ចេញ​ថ្មីៗ​ក្តៅៗ​ពិសេស​ជាមួយ​កំណែទម្រង់​អាប់​ដេ​ត AI Camera ជំនាន់ 2.0 បំពាក់​ជាមួយ​មុខងារ​កំពុង​ពេញនិយម​រួមមាន AI Mixed Portrait, Ultra Night Video, Dual View Video​។ រីឯ​កាមេរ៉ា​មុខក្រោយ​ទំហំ​កាន់តែ​ធំ 64MP+44MP ថត​ច្បាស់​គ្រប់​ស្ថានភាព​។ ចំណែក​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​វិញ​កប់​ស៊េរី​រហូតដល់​ទៅ 50W ឯ​ណ្ណោះ ដោយ​គ្រាន់តែ​ប្រើពេល​សាក 5 នាទី​តែ​អាច​មើល​វីដេអូ​បាន​ដល់​ទៅ 3 ម៉ោង​។

លោកអ្នក​ប្រាកដជា​ឆ្ងល់​ថា​រវាង OPPO Reno4 & OPPO Reno5 គឺមាន​លក្ខណៈពិសេស​អ្វីខ្លះ​?

(1) កាមេរ៉ា​៖ សម្រាប់ OPPO Reno4 កាមេរ៉ា​មាន​ទំហំ 48MP+32MP​។ រីឯ OPPO Reno5 កាមេរ៉ា​ទំហំ​ធំ 64MP+44MP ជាមួយនឹង​កំណែ​អាប់​ដេ​ត AI Camera ជំនាន់​ថ្មី 2.0 ថែម​ទៀតផង​។ ពិសេស​គឺ​បំពាក់​ជាមួយ​មុខងារ​ថតរូប​ដ៏​ពេញនិយម​លើសពី 15 មុខងារ​ដើម្បី​ធ្វើការ​កែប្រែ​ឲ្យ​កាន់តែ​ប្រសើរ​។​

(2) ថាមពល​ថ្ម​៖ OPPO Reno4 មាន​ថាមពល​ថ្ម 4015mAh ជាមួយ​កម្លាំង​សាក​ថ្ម​ល្បឿន​លឿន 30W​។ រីឯ OPPO Reno5 គឺមាន​ថាមពល​ថ្ម 4310mAh ជាមួយ​កម្លាំង​សាក​ថ្ម​លឿន​រហូតដល់​ទៅ 50W ឯណោះ​។ សាក​ត្រឹមតែ 5 នាទី​អាច​មើល​វីដេអូ​បាន​រហូតដល់​ទៅ 3 ម៉ោង​។​

(3) កម្រិត​ល្បឿន​អេក្រង់​៖ OPPO Reno4 មាន​កម្រិត​ល្បឿន​អេក្រង់ 60Hz រីឯ OPPO Reno5 គឺមាន​កម្រិត​ល្បឿន​អេក្រង់​រហូតដល់ 90Hz ដែល​ជួយ​ឲ្យ​ការ​អូស​ចុះ​អូស​ឡើង​កាន់តែ​រលូន​មិន​ទាស់ចិត្ត​។​

(4) ការ​រចនា​រូបរាង​៖ OPPO Reno4 មាន​ពណ៌​ផ្ទៃ​ខាងក្រោយ​ចាំង​ឆ្លុះ​ដូច​ពន្លឺ​ហ្វូង​តារា​។ រីឯ​ពណ៌ Fantasy Silver របស់ OPPO Reno5 វិញ​គឺ​ប្រែប្រួល​រាប់ពាន់​ពណ៌ និង​ប្រដេញ​ពន្លឺ​គ្រប់​មុំ ដែល​ចាំង​ឆ្លុះ​ដូច​ពន្លឺ​ពេជ្រ​។​

​យ៉ាងណាមិញ បើ​យោងតាម​បណ្តាសារ​ព័ត៌មាន​ល្បីៗ​ក្នុងស្រុក​ជាច្រើន តារា​ល្បីៗ Youtubers និង Gamers ជាច្រើន​បាន​សម្តែង​អារម្មណ៍​ស្រដៀងៗ​គ្នា​ថា «​សុំ​សរសើរ​ដល់​ក្រុមហ៊ុន OPPO ដែល​តែងតែ​រិះរក​អ្វី​ថ្មីៗ ទំនើបៗ ពិសេស​គឺ​មុខងារ​ថតរូប​ដែល​កំពុង​ពេញនិយម​សម្រាប់​អតិថិជន​ជានិច្ច​។ ជាក់ស្តែង​ដូចជា OPPO Reno5 ដែល​ទើប​ប្រកាស​ចេញលក់​ជា​ផ្លូវការ​នេះ​អ៊ីចឹង​គឺ​វា​មាន​សមត្ថ​ភាពខ្លាំង កាមេរ៉ា​ទំហំ​ធំ មុខងារ​ប្លែកៗ​ជាច្រើន និង​បច្ចេកវិទ្យា​ថ្មីៗ​បែប​វៃឆ្លាត​ពោលគឺ​គុណភាព សមត្ថភាព មុខងារ និង​បច្ចេកវិទ្យា​ខ្លាំងជាងគេ​ក្នុងចំណោម​ស្មា​ត​ហ្វូ​ន​ដែលមាន​លក់​នៅ​កម្ពុជា​ដែលមាន​តម្លៃ​តែ $369 ប៉ុណ្ណោះ​»៕

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
ផ្ទុះការសង្ស័យ សឿ សុធារ៉ា និង សាពូន មីដាដា អាចនឹងបញ្ចប់និស្ស័យប្ដីប្រពន្ធ ក្រោយឃើញភ័ស្ដុតាងនេះ
កំពូលហង្ស​ទាំង​ ​៥​ ​​អុកឡុក​​ពិភព​ចម្រៀង​ដប់​ម្ភៃ​ឆ្នាំហើយ ​នៅតែ​ខ្លាំងគ្មានអ្នកបំបាក់បាន​

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន4 days ago

បញ្ចុះតម្លៃ ៥០ % សម្រាប់ទិញទំនិញតាមអនឡាញ អំឡុងពេលកូវីដ ១៩

ខណៈពេលដែលជំងឺកូវីដ ១៩ កំពុងបន្តគំរាមកំហែងនៅកម្ពុជា ធនាគារឯកទេសវីង និង ក្រុមហ៊ុនវីសា ផ្តល់ការបញ្ចុះតម្លៃ ៥០% សម្រាប់អ្នកទិញទំនិញតាមអនឡាញដែលធ្វើការទូទាត់ប្រាក់តាមរយៈ Wing Virtual Visa Card ដែលជាកាតនិម្មិតសម្រាប់ទូទាត់តាមប្រព័ន្ធអ៊ីនធើណេតដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ។ កាន់តែពិសេសទៅទៀតនោះ សម្រាប់អ្នកដំណើរដែលប្រើប្រាស់សេវាដឹកជញ្ជូន GRAB លោកអ្នកនឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញចំនួន ១,៥...

អត្ថបទក្រុមហ៊ុន6 days ago

លើកដំបូង! អ្នកដឹកនាំរឿងខ្មែរល្បីៗ ៣ នាក់ រួមគ្នាផលិតវីដេអូចម្រៀង

វីដេអូចម្រៀងបទ «ឆ្ពោះទៅមុខរួមគ្នា» នេះគឺជាស្នាដៃរួមគ្នាដំបូងគេបង្អស់របស់អ្នកដឹកនាំ ផលិតភាពយន្ត និង វីដេអូកម្សាន្តខ្មែរល្បីៗចំនួន ៣ នាក់រួមមាន លោក សុខ វិសាល ម្ចាស់ផលិតកម្ម KlapYahandz ដែលបានចូលរួមធ្វើឲ្យវិស័យចម្រៀង និង ភាពយន្តខ្មែររស់ឡើងវិញ លោក ជុំ សុធា ជាអ្នកដឹកនាំផលិតវីដេអូសម្រាប់អាជីកម្មល្បីៗជាច្រើននៅកម្ពុជា...

បច្ចេកវិទ្យា6 days ago

ZenBook Series ឡេបថប់ដែលស្ដើងជាងគេរបស់ ASUS បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ

អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាម៉ូឌែល ZenBook ស៊េរី របស់ក្រុមហ៊ុន ASUS គឺមានរូបរាងស្ដើង ស្រាល និង មានសមត្ថភាពខ្លាំងជាងគេបំផុត ។ ឡេបថប់របស់ ASUS ZenBook ស៊េរីថ្មីៗនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ និង...

អត្ថបទក្រុមហ៊ុន6 days ago

កក្រើក​ពេញ​បណ្តាញ​សង្គម​ទៀតហើយ​! foodpanda ចាប់​ដៃគូ​សហការ​ជាមួយ Gulf Lubricant សម្រាប់​ភាពងាយស្រួល​ដល់​ក្រុមការងារ​រប​ស់​ខ្លួន​

ដើម្បី​ជា​ភាពងាយស្រួល និង​ ឆាប់រហ័ស​ដល់​អ្នក​ដឹក​ជ​ញ្ចូ​ន​អាហារ​ និង ​បុគ្គលិក​ក្រុមការងារ ពេលនេះ foodpanda បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន Gulf Lubricant ​ក្នុង​គោលបំណង​ជួយ​ទ្រទ្រង់​ក៏ដូចជា​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​ក្រុមការងារ​របស់ខ្លួន​ថែម​មួយកម្រិត​ទៀតផង​​ដែរ​ ។ foodpanda ជា​កម្ម​វី​ធី​កុម្ម៉ង់​អាហារ​ដ៏​ពិ​​សេស​មួយ​នៅលើ​ទូរស័ព្ទដៃដែលមាន​ការគាំទ្រ​យ៉ាងច្រើន​ក្នុង​តំបន់​អាស៊ី ដោយសារ​សេវាកម្ម​ដឹកជញ្ជូន​រហ័ស​ទាន់​ចិត្ត​ជម្រើស​អាហារ​ដ៏​សម្បូរបែប និង​ ការផ្ដល់ជូន​ប្រូ​ម៉ូ​សិន​ឥតឈប់ឈរ ​។​ ​លើក​នេះ​ពិសេស​ណាស់ សម្រាប់​បងៗ​អ្នក​ដឹក​!...

អត្ថបទក្រុមហ៊ុន1 week ago

វីង ត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តចំពោះនិយោជិតនៅឆ្នាំ ២០២០

ធនាគារឯកទេសវីង ត្រូវបានទទួលរង្វាន់ជាអន្តរជាតិសម្រាប់ការយកចិត្តទុកដាក់របស់ខ្លួនចំពោះបុគ្គលិកក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ចំនួន ៣ សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិតនៅឆ្នាំ ២០២០ ខណៈពេលមានបញ្ហាប្រឈមនៃជំងឺរាតត្បាត ។ ការទទួលស្គាល់ទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វីងដើម្បីជំរុញឱ្យមានបរិកាសការងារល្អប្រសើរសម្រាប់បុគ្គលិកទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស វីងបានមានប្រសាសន៍ថា៖...

អត្ថបទក្រុមហ៊ុន1 week ago

TikTok ផ្សាយរបាយការណ៍តម្លាភាពលើកទី ៤ របស់ខ្លួន ដែលបង្ហាញពីការពង្រឹងការប្តេជ្ញាចិត្តរក្សាសុវត្ថិភាពជូនសហគមន៍

• របាយការណ៍នេះបានបង្ហាញពីទំហំនិងរបៀបក្នុងការដកចេញមាតិកាដែលរំលោភគោលការណ៍ណែនាំសហគមន៍ឬលក្ខខណ្ឌ • វីដេអូចំនួន ៨៩ ១៣២ ៩៣៨ ត្រូវបានលុបចោលនៅពាក់កណ្តាលឆ្នាំ ២០២០ នៅជុំវិញពិភពលោក។ ទិន្នន័យនេះតំណាងឲ្យវីដេអូតិចជាង១% ដែលត្រូវបានបង្ហោះ • បង្ហាញពីវិធីដែលTikTok ប្តេជ្ញាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ ១៩ និងការបោះឆ្នោតជាដើម • ហើយវាក៏រួមបញ្ចូលពីរបៀបដែលTikTok ឆ្លើយតបទៅនឹងសំណូមពរឲ្យពង្រឹងច្បាប់ព័ត៌មាន...

កីឡា1 week ago

​បទពិសោធថ្មី​ដ៏​រំភើប​ក្នុងជំនួប​សន្ទនា​តាមរយៈ​វីដេអូ​ផ្ទាល់​ រវាង​សមាជិក​ក្រុម​បិសាច​ក្រហម MAN UTD និង ​អ្នកគាំទ្រ​កម្ពុជា​តាមរយៈ CHIVAS

​ភ្នំពេញ​- កាលពី​ថ្ងៃទី ​23 ខែកុម្ភៈ​ឆ្នាំ ​2021 ៖ CHIVAS ដែលជា​ស្រា​វិ​ស្គី​នាំចូល​ពី​ប្រទេស​ស្កុ​តឡែ​ន បានធ្វើ​ការសហការ​ជា​ផ្លូវការ​ជាមួយនឹង​ក្រុមបាល់ទាត់​លំដាប់​ពិភពលោក ជាមួយនឹង​ការសហការ​ជា​ផ្លូវ​ការ​នេះ ទាំង Chivas ទាំង Manchester United បានធ្វើការ​រួមបញ្ចូល​គ្នា​ដើម្បី​បង្កើត​នូវ​ជំនឿ​មួយ​យ៉ាង​មុតមាំ​ថា​ភាព​សាមគ្គី​គ្នា​នឹង​បង្កើត​ឲ្យ​មាន​ភាពជោគជ័យ​កាន់តែខ្លាំង​ឡើងៗ ជាមួយនឹង​ការជ្រើសរើស​យក​ការរួមបញ្ចូល​គ្នា​រវាង Malts និង Grain...

អត្ថបទក្រុមហ៊ុន2 weeks ago

ក្រុមហ៊ុន RMA Cambodia បាន​ប្រារព្ធ​ពិធី «ប្រគល់​រថយន្ត ហ្វ​ដ ចំនួន ​២ ​គ្រឿង និង ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​បច្ចេកទេសរ​ថយ​ន្ត ហ្វ​ដ​» នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)

[​ភ្នំពេញ – ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០២១] ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ គ្រុប (RMA Group)...

អត្ថបទក្រុមហ៊ុន2 weeks ago

HONDA PCX ស៊េរីថ្មី! រចនាថ្មីយ៉ាងផ្ចិតផ្ចង់ប្រកបដោយប្រណីតភាពឥតខ្ចោះ បានដាក់លក់ជាផ្លូវការនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១

អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA PCX ស៊េរីថ្មី ក្រោមគំនិត INNOVATE YOUR...

អត្ថបទក្រុមហ៊ុន2 weeks ago

UFC និង TikTok សហការគ្នាបង្កើតមាតិកាកីឡាជាលើកដំបូង

-UFCនឹងផ្សាយកម្មវិធីប្រចាំសប្តាហ៍របស់ខ្លួននៅលើTikTok -TikTok ចាត់តាំងក្រុមការងារដើម្បីបង្កើតមាតិកាសម្រាប់ UFC រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ៖ UFC ដែលជាអង្គការប្រដាល់ក្បាច់គុណចម្រុះលំដាប់ពិភពលោកបានធ្វើការសហការជាមួយTikTok ជាលើកដំបូងដើម្បីបង្កើតមាតិកាដែលនឹងធ្វើការផ្សាយនៅលើបណ្តាញសង្គមដ៏កំពុងពេញនិយមTikTok ក្រោមកិច្ចសហការជាមួយគ្នារយៈពេលវែង ។ តាមរយៈកិច្ចសហការនេះ UFC និង...