Connect with us

បច្ចេកវិទ្យា

ទាំងមុខងារ និង កាមេរ៉ាទំហំធំ 44MP+64MP លើ OPPO RENO5 អេមកប់ស៊េរីថែមមួយកម្រិតទៀតពី OPPO RENO4

on

Advertisement

​ដូចដែល​លោកអ្នក​បានដឹងថា OPPO RENO Series គឺជា​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា តំណាង​ឲ្យ​ភាពទាន់សម័យ ស៊ី​វិ​ល័យ និង​តម្រូវ​ចិត្ត​មិត្តៗ​យុវវ័យ​សម័យ​ទំនើប​។ បើ​យោងតាម​ការអង្កេត​តាម​ស្ថាប័ន​ព័ត៌មាន​ផ្សេងៗ ហាង​លក់​ទូរស័ព្ទដៃ គឺ​អតិថិជន​ភាគច្រើន​មុននឹង​សម្រេចចិត្ត​ទិញ ឬ​ដូរ​ស៊េរី ភាគច្រើន​ផ្តោតលើ​ទំហំ​កាមេរ៉ា មុខងារ​កាមេរ៉ា​ដែល​អាច​ថត​ច្បាស់​ទាំងថ្ងៃទាំងយប់ និង​គ្រប់​ស្ថានភាព​។ ពិសេស​គឺ​ឧស្សា​ហ៌​សួរថា ថត​ស្អាត​អត់ កាមេរ៉ា OPPO ជួយ​បាន​អត់​?

​យ៉ាងណាមិញ បើតាម​ចាំបាន​កាលពី​ពាក់កណ្តាល​ឆ្នាំ 2020 ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO ប្រចាំ​ប្រទេស​កម្ពុជា​បានចេញ​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល OPPO RENO4 ដែលមាន​ការពេញនិយម​ខ្លាំង​គ្រប់ទិសទី​ពាសពេញ​ប្រទេស​កម្ពុជា​ដោយសារតែ​មុខងារ​ថតរូប​ស្អាតៗ ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​លើសពី​រំពឹងទុក​។  ​ដោយសារតែ​មូលហេតុ​នេះហើយ​ទើប​ដើមឆ្នាំ 2021 ក្រុមហ៊ុន OPPO មិន​បង្អង់​យូរ​ក៏បាន​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ថ្មី​បន្ទាប់​គឺ OPPO RENO5 ដែល​ផ្តោតលើ​ទំហំ​កាមេរ៉ា​កាន់តែ​ធំ 64MP+44MP មុខងារ​ថតរូប​ថ្ងៃ​យប់​កាន់តែច្រើន​ដ៏​សម្បូរបែប ដើម្បី​បន្ត​បំពេញតម្រូវការ​របស់​អតិថិជន និង​ហ្វេ​នៗ​សម័យថ្មី​។

​លើសពីនេះ​ឃើញថា​បច្ចេកវិទ្យា និង​មុខងារ​មួយចំនួន​បំពាក់​នៅលើ​ស្មា​ត​ហ្វូ​ន Flagship ដែលមាន​តម្លៃ​ថ្លៃៗ​ក៏មាន​បំពាក់​នៅលើ OPPO RENO5 ស៊េរី​ក្រោយ​ទើប​ចេញលក់​ថ្មីៗ​ក្តៅៗ​ក្នុងតម្លៃ $369 នេះ​ផងដែរ​ដូចជា​កម្លាំង​សាក​ថ្ម ល្បឿន​អេក្រង់ និង កាមេរ៉ា​ជាដើម​។​ ​អ៊ីចឹង​អស់លោកអ្នក​ប្រាកដ​ឆ្ងល់​ថា​តើ​កាមេរ៉ា OPPO RENO4 និង OPPO RENO5 មាន​លក្ខណៈពិសេស​អ្វីខ្លះ​? ហើយ​មាន​ចំណុច​អ្វី​លើសពី​គ្នា​?

​សម្រាប់ OPPO RENO4 មាន​កាមេរ៉ា​ទំហំ 32MP+48MP ដែលមាន​មុខងារ​មួយចំនួន​ដូចគ្នា​នឹង OPPO RENO5 រួមមាន​មុខងារ​ថត​រូប​កំណត់​ពណ៌​លេចធ្លោ (AI Color Portrait) មុខងារ​វីដេអូ​លេចធ្លោ​ជាមួយនឹង​ផ្ទៃ​ស​ខ្មៅ (Monochrome Video) មុខងារ​ថតរូប​លេចធ្លោ​ពេល​រាត្រី (Night Flare Portrait) មុខងារ​ថត​វីដេអូ​យឺតៗ (960fps Smart Slow-motion), មុខងារ​ថត​ច្បាស់​ដិត​កម្រិត 108MP (Ultra-clear 108MP Image) ថតរូប​មុំ​ទូលាយ (Ultra-wide Angle) និង​មុខងារ​ថត​វីដេអូ​ទប់​លំនឹង (Ultra Steady Video 3.0)​។

​ចំណែក OPPO RENO5 វិញ​មាន​កាមេរ៉ា​ទំហំ​ធំ 44MP+64MP បំពាក់​មកជា​មួយ​មុខងារ​ថតរូប​ស្អាតៗ​ចំនួន 15 បន្ថែម​លើ OPPO RENO4 រួមមាន​ដូចជា ៖
•​ ​មុខងារ ថត​វីដេអូ​សិល្បៈ​បែប​ច្នៃប្រឌិត (AI Mixed Portrait)
•​ ​មុខងារ ថត​វីដេអូ​ភ្លោះ (Dual View Video)
•​ ​មុខងារ ថត​វីដេអូ​សម្គាល់​យក​ចំណុច​លេចធ្លោ​ច្បាស់ (AI Highlight Video)
•​ ​មុខងារ ថត​វីដេអូ​ច្បាស់​ពេលយប់ (Ultra Night Video) ទោះ​ក្នុងស្ថានភាព​ស្ទើរ​ពន្លឺ ឬ​ងងឹត​ក៏ដោយ​
•​ ​មុខងារ ថត​ច្បាស់​ស្អាត​គ្រប់ពេល (Live HDR) ទោះ​ពន្លឺ​ស្ទើរ ឬ​កុង​ពន្លឺ​ថ្ងៃ​
•​ ​មុខងារ ថតរូប​ស៊ែ​ល​ហ្វី​ច្បាស់​ដិត (Ultra Clear 108MP Selfie)
•​ ​មុខងារ ផ្តោត​ពណ៌​នៃ​ចំណុច​សំខាន់​នៃ​រូបថត (AI Scene Enhancement)
•​ ​មុខងារ បង្កើន​ភាពច្បាស់ ICE (Image-clear Engine) ទោះបី​ថត​ពេល​ដៃ​ឬ​ដងខ្លួន​រង្គើរ​ក៏ដោយ​
•​ ​មុខងារ កំណត់​រូប​ស្អាត​ដោយ​ស្វ័យប្រវត្តិ (Auto Generate)

​លើសពីនេះ​រវាង OPPO RENO5 & OPPO RENO4 ក៏មាន​លក្ខណៈពិសេស​ផ្សេងៗ​ទៀត​ដូចជា​៖
(1) ថាមពល​ថ្ម​៖ OPPO Reno4 មាន​ថាមពល​ថ្ម 4015mAh ជាមួយ​កម្លាំង​សាក​ថ្ម​ល្បឿន​លឿន 30W​។ រីឯ OPPO Reno5 គឺមាន​ថាមពល​ថ្ម 4310mAh ជាមួយ​កម្លាំង​សាក​ថ្ម​លឿន​រហូតដល់​ទៅ 50W ឯណោះ​។ សាក​ត្រឹមតែ 5 នាទី​អាច​មើល​វីដេអូ​បាន​រហូតដល់​ទៅ 3 ម៉ោង​។​
(2) កម្រិត​ល្បឿន​អេក្រង់​៖ OPPO Reno4 មាន​កម្រិត​ល្បឿន​អេក្រង់ 60Hz រីឯ OPPO Reno5 គឺមាន​កម្រិត​ល្បឿន​អេក្រង់​រហូតដល់ 90Hz ដែល​ជួយ​ឲ្យ​ការ​អូស​ចុះ​អូស​ឡើង​កាន់តែ​រលូន​មិន​ទាស់ចិត្ត​។​
(3) ការ​រចនា​រូបរាង​៖ OPPO Reno4 មាន​ពណ៌​ផ្ទៃ​ខាងក្រោយ​ចាំង​ឆ្លុះ​ដូច​ពន្លឺ​ហ្វូង​តារា​។ រីឯ​ពណ៌ Fantasy Silver របស់ OPPO Reno5 វិញ​គឺ​ប្រែប្រួល​រាប់ពាន់​ពណ៌ និង​ប្រដេញ​ពន្លឺ​គ្រប់​មុំ ដែល​ចាំង​ឆ្លុះ​ដូច​ពន្លឺ​ពេជ្រ​។​

​វ៉ា​វ​! OPPO RENO5 ឡូយ​អស់​ស្ទះ​! តម្លៃ​ត្រឹមតែ $369 តែ​សមត្ថភាព​ថតរូប ថត​វីដេអូ​អេ​មក​ប់​ស៊េរី​ប្រហាក់ប្រហែល​កាមេរ៉ា​ធំៗ​រាប់ពាន់​ដុល្លារ​ឯ​ណ្ណោះ​។ បើ​ពិ​សេ​សម្លឹងៗ ចាំ​កាល​ទៀត​! រួសរាន់​ជាវ OPPO RENO5 តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​ដែលមាន​ផ្លាក OPPO ទូទាំងប្រទេស​ដែល​នៅ​ជិត​ផ្ទះ​លោកអ្នក​បំផុត ដើម្បី​ក្លាយជា​ម្ចាស់ OPPO RENO5 ម៉ូ​ដែល​ថ្មី​ស៊ី​វិ​ល័យ​ចុងក្រោយ​គេ​។ បើ​មិន​សាក ម៉េច​ដឹងថា​កាមេរ៉ា​អស្ចារ្យ និង​អាចជួយ​បាន​កម្រិតណា​៕

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
ផ្ទុះការសង្ស័យ សឿ សុធារ៉ា និង សាពូន មីដាដា អាចនឹងបញ្ចប់និស្ស័យប្ដីប្រពន្ធ ក្រោយឃើញភ័ស្ដុតាងនេះ
កំពូលហង្ស​ទាំង​ ​៥​ ​​អុកឡុក​​ពិភព​ចម្រៀង​ដប់​ម្ភៃ​ឆ្នាំហើយ ​នៅតែ​ខ្លាំងគ្មានអ្នកបំបាក់បាន​

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន4 days ago

បញ្ចុះតម្លៃ ៥០ % សម្រាប់ទិញទំនិញតាមអនឡាញ អំឡុងពេលកូវីដ ១៩

ខណៈពេលដែលជំងឺកូវីដ ១៩ កំពុងបន្តគំរាមកំហែងនៅកម្ពុជា ធនាគារឯកទេសវីង និង ក្រុមហ៊ុនវីសា ផ្តល់ការបញ្ចុះតម្លៃ ៥០% សម្រាប់អ្នកទិញទំនិញតាមអនឡាញដែលធ្វើការទូទាត់ប្រាក់តាមរយៈ Wing Virtual Visa Card ដែលជាកាតនិម្មិតសម្រាប់ទូទាត់តាមប្រព័ន្ធអ៊ីនធើណេតដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ។ កាន់តែពិសេសទៅទៀតនោះ សម្រាប់អ្នកដំណើរដែលប្រើប្រាស់សេវាដឹកជញ្ជូន GRAB លោកអ្នកនឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញចំនួន ១,៥...

អត្ថបទក្រុមហ៊ុន6 days ago

លើកដំបូង! អ្នកដឹកនាំរឿងខ្មែរល្បីៗ ៣ នាក់ រួមគ្នាផលិតវីដេអូចម្រៀង

វីដេអូចម្រៀងបទ «ឆ្ពោះទៅមុខរួមគ្នា» នេះគឺជាស្នាដៃរួមគ្នាដំបូងគេបង្អស់របស់អ្នកដឹកនាំ ផលិតភាពយន្ត និង វីដេអូកម្សាន្តខ្មែរល្បីៗចំនួន ៣ នាក់រួមមាន លោក សុខ វិសាល ម្ចាស់ផលិតកម្ម KlapYahandz ដែលបានចូលរួមធ្វើឲ្យវិស័យចម្រៀង និង ភាពយន្តខ្មែររស់ឡើងវិញ លោក ជុំ សុធា ជាអ្នកដឹកនាំផលិតវីដេអូសម្រាប់អាជីកម្មល្បីៗជាច្រើននៅកម្ពុជា...

បច្ចេកវិទ្យា6 days ago

ZenBook Series ឡេបថប់ដែលស្ដើងជាងគេរបស់ ASUS បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ

អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាម៉ូឌែល ZenBook ស៊េរី របស់ក្រុមហ៊ុន ASUS គឺមានរូបរាងស្ដើង ស្រាល និង មានសមត្ថភាពខ្លាំងជាងគេបំផុត ។ ឡេបថប់របស់ ASUS ZenBook ស៊េរីថ្មីៗនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ និង...

អត្ថបទក្រុមហ៊ុន6 days ago

កក្រើក​ពេញ​បណ្តាញ​សង្គម​ទៀតហើយ​! foodpanda ចាប់​ដៃគូ​សហការ​ជាមួយ Gulf Lubricant សម្រាប់​ភាពងាយស្រួល​ដល់​ក្រុមការងារ​រប​ស់​ខ្លួន​

ដើម្បី​ជា​ភាពងាយស្រួល និង​ ឆាប់រហ័ស​ដល់​អ្នក​ដឹក​ជ​ញ្ចូ​ន​អាហារ​ និង ​បុគ្គលិក​ក្រុមការងារ ពេលនេះ foodpanda បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន Gulf Lubricant ​ក្នុង​គោលបំណង​ជួយ​ទ្រទ្រង់​ក៏ដូចជា​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​ក្រុមការងារ​របស់ខ្លួន​ថែម​មួយកម្រិត​ទៀតផង​​ដែរ​ ។ foodpanda ជា​កម្ម​វី​ធី​កុម្ម៉ង់​អាហារ​ដ៏​ពិ​​សេស​មួយ​នៅលើ​ទូរស័ព្ទដៃដែលមាន​ការគាំទ្រ​យ៉ាងច្រើន​ក្នុង​តំបន់​អាស៊ី ដោយសារ​សេវាកម្ម​ដឹកជញ្ជូន​រហ័ស​ទាន់​ចិត្ត​ជម្រើស​អាហារ​ដ៏​សម្បូរបែប និង​ ការផ្ដល់ជូន​ប្រូ​ម៉ូ​សិន​ឥតឈប់ឈរ ​។​ ​លើក​នេះ​ពិសេស​ណាស់ សម្រាប់​បងៗ​អ្នក​ដឹក​!...

អត្ថបទក្រុមហ៊ុន1 week ago

វីង ត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តចំពោះនិយោជិតនៅឆ្នាំ ២០២០

ធនាគារឯកទេសវីង ត្រូវបានទទួលរង្វាន់ជាអន្តរជាតិសម្រាប់ការយកចិត្តទុកដាក់របស់ខ្លួនចំពោះបុគ្គលិកក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ចំនួន ៣ សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិតនៅឆ្នាំ ២០២០ ខណៈពេលមានបញ្ហាប្រឈមនៃជំងឺរាតត្បាត ។ ការទទួលស្គាល់ទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វីងដើម្បីជំរុញឱ្យមានបរិកាសការងារល្អប្រសើរសម្រាប់បុគ្គលិកទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស វីងបានមានប្រសាសន៍ថា៖...

អត្ថបទក្រុមហ៊ុន1 week ago

TikTok ផ្សាយរបាយការណ៍តម្លាភាពលើកទី ៤ របស់ខ្លួន ដែលបង្ហាញពីការពង្រឹងការប្តេជ្ញាចិត្តរក្សាសុវត្ថិភាពជូនសហគមន៍

• របាយការណ៍នេះបានបង្ហាញពីទំហំនិងរបៀបក្នុងការដកចេញមាតិកាដែលរំលោភគោលការណ៍ណែនាំសហគមន៍ឬលក្ខខណ្ឌ • វីដេអូចំនួន ៨៩ ១៣២ ៩៣៨ ត្រូវបានលុបចោលនៅពាក់កណ្តាលឆ្នាំ ២០២០ នៅជុំវិញពិភពលោក។ ទិន្នន័យនេះតំណាងឲ្យវីដេអូតិចជាង១% ដែលត្រូវបានបង្ហោះ • បង្ហាញពីវិធីដែលTikTok ប្តេជ្ញាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ ១៩ និងការបោះឆ្នោតជាដើម • ហើយវាក៏រួមបញ្ចូលពីរបៀបដែលTikTok ឆ្លើយតបទៅនឹងសំណូមពរឲ្យពង្រឹងច្បាប់ព័ត៌មាន...

កីឡា1 week ago

​បទពិសោធថ្មី​ដ៏​រំភើប​ក្នុងជំនួប​សន្ទនា​តាមរយៈ​វីដេអូ​ផ្ទាល់​ រវាង​សមាជិក​ក្រុម​បិសាច​ក្រហម MAN UTD និង ​អ្នកគាំទ្រ​កម្ពុជា​តាមរយៈ CHIVAS

​ភ្នំពេញ​- កាលពី​ថ្ងៃទី ​23 ខែកុម្ភៈ​ឆ្នាំ ​2021 ៖ CHIVAS ដែលជា​ស្រា​វិ​ស្គី​នាំចូល​ពី​ប្រទេស​ស្កុ​តឡែ​ន បានធ្វើ​ការសហការ​ជា​ផ្លូវការ​ជាមួយនឹង​ក្រុមបាល់ទាត់​លំដាប់​ពិភពលោក ជាមួយនឹង​ការសហការ​ជា​ផ្លូវ​ការ​នេះ ទាំង Chivas ទាំង Manchester United បានធ្វើការ​រួមបញ្ចូល​គ្នា​ដើម្បី​បង្កើត​នូវ​ជំនឿ​មួយ​យ៉ាង​មុតមាំ​ថា​ភាព​សាមគ្គី​គ្នា​នឹង​បង្កើត​ឲ្យ​មាន​ភាពជោគជ័យ​កាន់តែខ្លាំង​ឡើងៗ ជាមួយនឹង​ការជ្រើសរើស​យក​ការរួមបញ្ចូល​គ្នា​រវាង Malts និង Grain...

អត្ថបទក្រុមហ៊ុន2 weeks ago

ក្រុមហ៊ុន RMA Cambodia បាន​ប្រារព្ធ​ពិធី «ប្រគល់​រថយន្ត ហ្វ​ដ ចំនួន ​២ ​គ្រឿង និង ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​បច្ចេកទេសរ​ថយ​ន្ត ហ្វ​ដ​» នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)

[​ភ្នំពេញ – ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០២១] ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ គ្រុប (RMA Group)...

អត្ថបទក្រុមហ៊ុន2 weeks ago

HONDA PCX ស៊េរីថ្មី! រចនាថ្មីយ៉ាងផ្ចិតផ្ចង់ប្រកបដោយប្រណីតភាពឥតខ្ចោះ បានដាក់លក់ជាផ្លូវការនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១

អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA PCX ស៊េរីថ្មី ក្រោមគំនិត INNOVATE YOUR...

អត្ថបទក្រុមហ៊ុន2 weeks ago

UFC និង TikTok សហការគ្នាបង្កើតមាតិកាកីឡាជាលើកដំបូង

-UFCនឹងផ្សាយកម្មវិធីប្រចាំសប្តាហ៍របស់ខ្លួននៅលើTikTok -TikTok ចាត់តាំងក្រុមការងារដើម្បីបង្កើតមាតិកាសម្រាប់ UFC រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ៖ UFC ដែលជាអង្គការប្រដាល់ក្បាច់គុណចម្រុះលំដាប់ពិភពលោកបានធ្វើការសហការជាមួយTikTok ជាលើកដំបូងដើម្បីបង្កើតមាតិកាដែលនឹងធ្វើការផ្សាយនៅលើបណ្តាញសង្គមដ៏កំពុងពេញនិយមTikTok ក្រោមកិច្ចសហការជាមួយគ្នារយៈពេលវែង ។ តាមរយៈកិច្ចសហការនេះ UFC និង...