Connect with us

បច្ចេកវិទ្យា

អាយដល Raven surprise មិត្តស្រី ថតវីដេអូខ្លួនឯងជាមួយមុខងារ Dual View Video លើ OPPO Reno5

on

Advertisement

សម័យនេះហើយចង់ថតវីដេអូមុខក្រោយដើម្បីឲ្យឃើញមុខខ្លួនឯង និងផ្ទៃ Back ground ឬទេសភាពពីខាងក្រោយចាំបាច់ទៅពឹងគេឲ្យជួយថតធ្វើអីទៀត? ព្រោះ OPPO Reno5 ម៉ូដែលថ្មីបានបំពាក់ជាមួយមុខងារ Dual View Video ពិសេសសម្រាប់អ្នកចូលចិត្តថត Vlog តែម្តង។

តោះ! ចង់ដឹងថា Dual View Video ថតដោយរបៀបណា? ឡូយកម្រិតណា? ដើម្បីឲ្យកាន់តែច្បាស់ ចុចវីដេអូខាងក្រោម៖

ឃើញមុខងារ Dual View Video ឡូយអត់? ប្រាកដណាស់! អ្នកទាំងអស់នឹងនិយាយថាពិតឡូយនិងប្លែក ជាមួយបច្ចេកវិទ្យា AI Camera ជំនាន់ថ្មី 2.0 បំពាក់លើស្មាតហ្វូន OPPO Reno5 ដែលអាចថតចេញពីកាមេរ៉ាមុខ និងកាមេរ៉ាក្រោយបានក្នុងពេលតែមួយ ឬហៅថា វីដេអូភ្លោះ។ អ្វីដែលពិសេសសម្រាប់កាមេរ៉ាក្រោយលោកអ្នកអាចថតរូប Zoom បាននិងកាមេរ៉ាមុខអាចសារ៉េលើកសម្រស់ផ្ទៃមុខនិងស្បែក។

ជាក់ស្តែងដូច YouTuber ល្បីឈ្មោះនៅប្រទេសកម្ពុជា លោក Raven Blaze គឺគាត់បាន surprise មិត្តស្រីរបស់គាត់ជាមួយនឹងទូរស័ព្ទ OPPO Reno5។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ សកម្មភាពទាំងនោះគឺថតដោយប្រើប្រាស់មុខងារ Dual View Video បង្ហាញពីសកម្មភាព 2 តំណាលគ្នាទាំងកាមេរ៉ាមុខនិងក្រោយនៅលើ OPPO Reno5។ ដូចនេះហើយទើបយើងឃើញសកម្មភាពចំនួន 2 គឺពេលកំពុងបើកកាដូថតដោយកាមេរ៉ាក្រោយ ឯសកម្មភាពមួយទៀតគឺទឹកមុខដ៏ស្រស់ស្រាយសប្បាយរីករាយថតដោយកាមេរ៉ាមុខ ដែលសកម្មភាពទាំងពីរនេះគឺថតតំណាលគ្នាតែម្តង ខណៈកំពុងបើកកាដូ។

ចង់ជ្រាបឲ្យកាន់តែច្បាស់ថាតើ Raven Blaze រៀបចំ Surprise មិត្តស្រីដោយថតវីដេអូ Dual View Video របៀបណាខ្លះ? សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អ្នកទាំងអស់គ្នាប្រាកដជាចង់ដឹងហើយមែនអត់រវាង OPPO Reno4 និង OPPO Reno5 នៃម៉ូដែលចុងក្រោយនេះមានលក្ខណៈពិសេសៗខុសគ្នាអ្វីខ្លះ?
(1) កាមេរ៉ា៖ សម្រាប់ OPPO Reno4 កាមេរ៉ាមានទំហំ 48MP+32MP។ រីឯ OPPO Reno5 កាមេរ៉ាទំហំធំ 64MP+44MP ជាមួយនឹងកំណែអាប់ដេត AI Camera ជំនាន់ថ្មី 2.0 ថែមទៀតផង។ ពិសេសគឺបំពាក់ជាមួយមុខងារថតរូបដ៏ពេញនិយមលើសពី 15 មុខងារដើម្បីធ្វើការកែប្រែឲ្យកាន់តែប្រសើរ។
(2) ថាមពលថ្ម៖ OPPO Reno4 មានថាមពលថ្ម 4015mAh ជាមួយកម្លាំងសាកថ្មល្បឿនលឿន 30W ។ រីឯ OPPO Reno5 គឺមានថាមពលថ្ម 4310mAh ជាមួយកម្លាំងសាកថ្មលឿនរហូតដល់ទៅ 50W ឯណោះ។ សាកត្រឹមតែ 5 នាទីអាចមើលវីដេអូបានរហូតដល់ទៅ 3 ម៉ោង។
(3) កម្រិតល្បឿនអេក្រង់៖ OPPO Reno4 មានកម្រិតល្បឿនអេក្រង់ 60Hz រីឯ OPPO Reno5 គឺមានកម្រិតល្បឿនអេក្រង់រហូតដល់ 90Hz ដែលជួយឲ្យការអូសចុះអូសឡើងកាន់តែរលូនមិនទាស់ចិត្ត។
(4) ការរចនារូបរាង៖ OPPO Reno4 មានពណ៌ផ្ទៃខាងក្រោយចាំងឆ្លុះដូចពន្លឺហ្វូងតារា។ រីឯពណ៌ Fantasy Silver របស់ OPPO Reno5 វិញគឺប្រែប្រួលរាប់ពាន់ពណ៌ និងប្រដេញពន្លឺគ្រប់មុំ ដែលចាំងឆ្លុះដូចពន្លឺពេជ្រ។

អ្វីដែលកាន់តែពិសេសនៅក្នុងឆ្នាំថ្មី ឆ្នាំ 2021 ឃើញថាក្រុមហ៊ុន OPPO បានបង្កើតកម្មវិធីថ្មីមួយដោយមានឈ្មោះថា Hi-5 Moment កំពុងតែផ្ទុះការគាំទ្រខ្លាំងស្ទើរតែគាំងវេបសាយ ដោយមានបងប្អូនសឹងតែគ្រប់មជ្ឈដ្ឋាននាំគ្នាចូលរួមលេងថតរូបលើកដៃ Hi-5 គ្នារួចបង្ហោះ (Upload) រូបនោះចូលទៅក្នុងវេបសាយ ដើម្បីមានឱកាសកោសរង្វាន់ចំនួន 2 ដងជារៀងរាល់ថ្ងៃ ដែលរង្វាន់ទាំងអស់មានតម្លៃសរុបប្រមាណ $5000 រួមមាន៖ ទូរស័ព្ទដៃ OPPO Reno5, OPPO Watch, OPPO Enco W31, OPPO Enco W11 និង 18W Powerbank 10000mAh។

យ៉ាងណាមិញកម្មវិធី Hi-5 Moment នេះនឹងបញ្ច់ប់នៅថ្ងៃទី09 ខែមករា ឆ្នាំ2021។ តោះ! ចាំកាលទៀតបន្តចូលរួមលេងទាំងអស់គ្នា ដើម្បីមានឱកាសឈ្នះរង្វាន់គ្រប់ៗគ្នា។ សម្រាប់ព័ត៌មានបន្ថែមពីស្មាតហ្វូនស៊េរីថ្មីរបស់ OPPO លោកអ្នកអាចរង់ចាំតាមដានបន្តទៀតនៅលើផេកហ្វេសប៊ុករបស់ OPPO៕

តោះ! កុំភ្លេចចុចតំណ Link ខាងក្រោមនេះចូលរួមដើម្បីមានឱកាសឈ្នះរង្វាន់ ៖
hi5.oppomobile.com.kh

អត្ថបទពេញនិយម

រកឃើញហើយ ម្ចាស់លិខិតក្នុងកញ្ចប់បាយវេចស្លឹកចេកឱ្យកងទ័ព ស្អែកនេះនឹងអនុញ្ញាតឱ្យជួបសម្តេចតេជោ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
សេង រដ្ឋា សុខចិត្តឱ្យដកតំណែង ព្រោះទទួលយកមិនបានអ្នកគ្រប់គ្រងកម្មវិធីបរិហារកេរ្តិ៍
តារា Mukbang កូរ៉េដ៏ល្បី ត្រូវក្រុមហ៊ុននៅចិនបញ្ឈប់ការងារ ក្រោយនិយាយ Kimchi ជាម្ហូបកូរ៉េ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន13 hours ago

វី​ង និង ធនាគារ​ឈី​ហ្វ សហការគ្នា​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទូទាត់​ប្រាក់កម្ចី​ដល់​ប្រជាជន​កម្ពុជា​

​ឥឡូវនេះ​អតិថិជន​របស់​ធនាគា​រ ឈី​ហ្វ អាច​សង​ប្រាក់កម្ចី​របស់​ពួកគេ​តាមរយៈ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​របស់​វី​ង​ ។​ ភ្នំពេញ​ថ្ងៃទី ២១ ខែមករា​ឆ្នាំ ២០២១៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​បាន​បង្កើតឡើង​ដោយ​លោក Chau Chung...

អត្ថបទក្រុមហ៊ុន3 days ago

TikTok ពង្រឹងការកំណត់ឯកជនភាព និង សុវត្ថិភាពសម្រាប់អនីតិជន

• វិធានការថ្មីដែលនឹងធានាផ្តល់បទពិសោធន៍នៃការប្រើប្រាស់ TikTok ប្រកបដោយភាពច្នៃប្រឌិតនិងសប្បាយរីករាយដល់អ្នកប្រើប្រាស់វ័យក្មេង • ការផ្លាស់ប្តូរថ្មីដែលនឹងត្រូវបន្ថែមលើការកំណត់ការពារដែលមានស្រាប់ • អ្នកប្រើប្រាស់ដែលបានចុះឈ្មោះនិងមានអាយុចន្លោះពី១៣ទៅ១៥ឆ្នាំ នឹងមានការកំណត់លំនាំដើមជា «ឯកជន» និង ជម្រើសផ្តល់យោបល់ពី «អ្នកគ្រប់គ្នា» ត្រូវបានលុបចេញ • ការកំណត់«ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» នឹងត្រូវបាន«បិទ»តាមលំនាំដើម(default)សម្រាប់ក្រុមអ្នកដែលមានអាយុដូចៗគ្នា រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា...

អត្ថបទក្រុមហ៊ុន7 days ago

Ford Territory 2021 ជា​រថយន្ត​ដែល​ស្អាត ឆ្លាត ទំនើប​លើសគេ​

​បើ​និយាយ​ពី​ក្រុមហ៊ុន Ford លោកអ្នក​ប្រាកដជា​គិតដល់​រថយន្ត Pick Up មុនគេ​ដោយសារតែ​ភាពល្បីល្បាញ និង​ការទទួលស្គាល់​គុណភាព​ពី​សំណាក់​អតិថិជន​អ្នកប្រើប្រាស់ ប៉ុន្តែ​ថ្មីៗ​នេះ​យើង​សង្កេតឃើញថា​រថយន្ត SUV មួយ​ម៉ូ​ឌែ​ល​របស់ Ford ត្រូវ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទាំង​នៅ​ទ្វីបអឺរ៉ុប ទ្វីបអាស៊ី​ក៏ដូចជា​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ នោះ​គឺ រថយន្ត Ford Territory 2021​។​ ​រថយន្ត Ford...

អត្ថបទក្រុមហ៊ុន7 days ago

គម្រោង​ដ៏​ធំ ផាក លែ​ន ៦A របស់ ជីប ម៉ុង លែ​ន ប្រកាស​ថ្ងៃ​បើក​លក់​ជា​ផ្លូវការ​

​ជីប ម៉ុង លែ​ន បានប្រកាស​បើក​លក់​គម្រោង ផាក លែ​ន ៦A របស់ខ្លួន​ជា​ផ្លូវការ នៅ​ថ្ងៃទី​ ២២ ខែមករា ឆ្នាំ​ ២០២១ ខាង​មុននេះ នៅ​ទីតាំង​គម្រោង ផាក លែ​ន ៦A ផ្ទាល់ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​...

អត្ថបទក្រុមហ៊ុន1 week ago

មិនបាច់​ទៅណា​ឆ្ងាយ​ទេ​! តាមរយៈ​វី​ង អ្នក​អាច​ផ្ញើ​ ឬ​ ដក​ប្រាក់​បាន​ជិត​ ១៩៥ ​ប្រទេស​

​មិនចាំបាច់​ធ្វើដំណើរ​ឆ្ងាយ និង​ឈរ​តម្រង់​ជួរ​នាំ​តែ​ខាត​ពេលវេលា​ទៀត​ទេ ឥឡូវនេះ​លោកអ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា​ទៅ​សាច់​ញា​ត្តិ​របស់​អ្នក​ជិត​១៩៥​ប្រទេស​តាមរយៈ​ភ្នាក់ងារ​វី​ង​ដែលមាន​ស្លាក​សញ្ញា វេ​ស្ទើ​ន​យូ​នៀ​ន (Western Union) ព្រមទាំង​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ផ្សេងទៀត​។  ​ជាមួយ​កិច្ចសហប្រតិបត្តិការ​រ​វាង ធនាគារ​ឯកទេស​វី​ង និង Western Union លោកអ្នក​គ្រាន់តែ​ទៅកាន់​ភ្នាក់ងារ​វី​ង​ដែលមាន​ស្លាក​សញ្ញា Western Union ដោយ​ភ្ជាប់​ជាមួយនឹង​គណនី​វី​ង បន្ទាប់មក​បំពេញ​សំណុំបែបបទ​ផ្ទេរប្រាក់ នោះ​លោកអ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា ទៅជិត​ ១៩៥...

អត្ថបទក្រុមហ៊ុន1 week ago

អ្នក​កំពង់សោម foodpanda ទៅដល់​ហើយ​ណា៎​! កុម្ម៉ង់​អាហារ​ឆ្ងាញ់ៗ​របស់​អ្នក​ឥឡូវនេះ​!

​ក្រោយ​ការបង្ហាញ​ខ្លួន​នៅ​ខេត្ត​ក្រុង​ជាច្រើន​ក្នុង​រាជាណាចក្រ​កម្ពុជា ថ្ងៃនេះ foodpanda បាន​ពង្រីក​សេវាកម្ម​ដឹកជញ្ជូន​របស់ខ្លួន​ដល់​ក្រុងព្រះសីហនុ​ហើយ​ ។ គួរបញ្ជាក់​ផងដែរ​ថា foodpanda ចាប់ផ្ដើម​សម្ពោធ​សេវាកម្ម​ដឹកជញ្ជូន​នៅ​ក្រុងព្រះសីហនុ​នា​ថ្ងៃទី 12 ខែ មករា ឆ្នាំ 2021 ​។ ជាមួយនឹង​ការបង្ហាញ​ដំបូង​ក្នុង​ក្រុង​នេះ foodpanda បាន​ភ្ជាប់​មកជា​មួយ​ប្រ​ម៉ូ​សិន​យ៉ាង​សន្ធឹកសន្ធាប់​ដូចជា​៖ -ការដឹកជញ្ជូន​យ៉ាង​រហ័ស -​ការបញ្ចុះ​តម្លៃ​រហូតដល់​ទៅ $3...

អត្ថបទក្រុមហ៊ុន2 weeks ago

ជ័យលាភីក្នុងការប្រកួតខ្លែងឯកខ្មែរ បានទៅលើកុមារអាយុ ១២ ឆ្នាំ មួយក្រុម ដែលមានខ្លែងឯកលេខ ៩

រាជធានីភ្នំពេញ៖ កុមារមួយក្រុម អាយុ១២ឆ្នាំដូចៗគ្នាគឺជាអ្នកទទួលបានពានរង្វាន់លេខ១ នៅក្នុងការប្រកួតខ្លែងឯកខ្មែរដែលត្រូវបានរៀបចំឡើងដោយក្រុមអ្នកស្រឡាញ់និងគាំទ្រវប្បធម៌នៃការបង្ហោះខ្លែងឯកខ្មែរកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ។ ការប្រកួតខ្លែងឯកខ្មែរដែលត្រូវបានរៀបចំឡើងនៅភូមិត្បូងធំ សង្កាត់ពញាន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានរកឃើញជ័យលាភីរបស់ខ្លួនហើយ ដែលជ័យលាភីលេខ ១ បានទៅលើកុមារាមួយក្រុមមានខ្លែងលេខ៩ ទទួលបានពានរង្វាន់លេខ ១ ទឹកប្រាក់ ២០០ ដុល្លារ និងនំមួយចំនួន...

អត្ថបទក្រុមហ៊ុន2 weeks ago

ពិធី​បញ្ចប់​ការចាក់​បេតុង​ដំបូល​អគារ A3/A4 ​និង ​ប្រកាស​បើក​ការដ្ឋាន​អគារ​ MIRO​ នៃគម្រោង​បុរី អ​&​អេ​ហ្វ​

​នា​ព្រឹក​ថ្ងៃទី ​២៨ ខែធ្នូ ឆ្នាំ​ ២០២០ បុរី អ &​អេ​ហ្វ បាន​ប្រារព្ធ​ពិធី​បិទ​បញ្ជ​ប់​បេតុង​ដំបូល​អគារ A3/A4 និង ​ប្រកាស​បើក​ការដ្ឋាន​សាងសង់​អគារ ​MIRO ដែល​ធ្វើ​ឲ្យ​គម្រោង​លំនៅដ្ឋាន​ប្រណិត​មួយទៀត​របស់ អ & អេ​ហ្វ បាន​លេច​រូបរាង​ឡើង​ក្នុង​រាជធានី​ភ្នំពេញ និង​ បង្កើតបាន​នូវ​ការរស់នៅ​បែប​សហគមន៍​ថ្មី​មួយ​ដ៏​ស្រស់បំព្រង...

អត្ថបទក្រុមហ៊ុន2 weeks ago

ពិតមែន​ទេ ប្រុសៗ​បើ​ចង់បាន​កូនស្រី​គេ ទាល់តែ​ទៅ​បម្រើ​ឪពុកក្មេក​? ទាំងអស់នេះ​មាន​ក្នុង​រឿង «​ឪពុកក្មេក​រើស​កូនប្រសា»​ (វីដេអូ)

​ភ្នំពេញ​៖ ដូច​ពាក្យចាស់​ពោលថា មនុស្ស​ប្រុស​បើ​ស្រឡាញ់​កូនស្រី​គេ ទាល់តែ​ទៅ​បម្រើ​ឪពុកក្មេក​រហូត​ដូច​ថ្ងៃ​ព្រមព្រៀង​ចូល​រោងការ បើ​តស៊ូ​មិនបាន នោះគេ​មិន​លើក​កូនស្រី​ឱ្យ​នោះឡើយ​។ ប្រិយមិត្ត​ប្រាកដជា​ចង់ដឹងថា តើ​ជំនាន់​នោះ​ពិត​ជាមាន​បែបនេះ​មែនដែរ ឬទេ​? ទស្សនិកជន នឹង​បាន​ទស្សនា​ខ្សែភាពយន្ត​ភាគ​ព្រេង​និទាន​ខ្មែរ រឿង “​ឪពុកក្មេក​រើស​កូនប្រសា​” ដែល​បង្ហាញ​ពី​សាច់រឿង ថា​ប្រុសៗ​កាលពី​ពេលនោះ​លំបាក​បែបណា​ទម្រាំ​បានកូន​ស្រី​គេ មក​ធ្វើជា​ប្រពន្ធ​ពិតជា​មិន​ស្រួល​នោះទេ​។​ ​រឿង “​ឪពុកក្មេក​រើស​កូនប្រសា​” គឺជា​រឿងព្រេង​និទាន​ខ្មែរ​បែប​បុរាណ​ដែល​ទស្សនិកជន​ភាគច្រើន​មិន​ធា្ល​ប់​ទស្សនា​ពីមុន​នោះទេ​។ ស្ថានីយទូរទស្សន៍...

អត្ថបទក្រុមហ៊ុន3 weeks ago

ចូលរួមអបអរសាទរ ឃឹម វង្សវឌ្ឍនៈ ក្លាយជាម្ចាស់ជើងឯកកម្មវិធី SuperGold Kid Star ហើយ (វីដេអូ)

ភ្នំពេញ៖ ទីបំផុតកម្មវិធី «SuperGold Kid Star» ដែលជាកម្មវិធីប្រកួតទេពកោសល្យកុមារដែល ឧបត្ថម្ភផ្ដាច់មុខដោយម្សៅទឹកដោះគោ Dumex SuperGold Kid ថ្មី បាននរកឃើញម្ចាស់ជើងឯកហើយ កាលពីយប់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ ដោយបេក្ខភាពម្ចាស់ជ័យលាភី បានទៅលើកុមារ ឃឹម...