អស្ចារ្យមែន! កាដូភ្ញាក់ផ្អើលពី realme ទិញ ១ ថែម ៥ រហូតដល់ថ្ងៃទី ១០ ខែមករា
ជិតដាច់ឆ្នាំ ២០២០ ហើយ realme ក៏ចូលមកក្នុងទីផ្សារកម្ពុជាជាង ១ ឆ្នាំហើយដែរ ។ ១ ឆ្នាំកន្លងមកនេះ realme ទទួលបានលទ្ធផលល្អៗជាច្រើននៅក្នុងកម្ពុជានិង ទីផ្សារដទៃជាច្រើននៅជុំវិញពិភពលោក សម្រេចបាននូវចំនួនលក់លំដាប់កំពូលទី 3 នៅក្នុងទីផ្សារជាច្រើន និង នៅក្នុងទីផ្សារខ្លះទៀតទទួលបានចំណាត់ថ្នាក់ទី ១ ទៀតផង ។
ដើម្បីទុកជាការអរគុណដល់អ្នកប្រើប្រាស់នៅកម្ពុជាដែលតែងតែគាំទ្រ realme កន្លងមក realme បាននាំយកនូវភាពភ្ញាក់ផ្អើលចុងក្រោយមួយសម្រាប់ឆ្នាំ ២០២០ ៖ប្រូម៉ូសិនចុងឆ្នាំពីrealme ទិញ ១ ថែម ៥ ។
នៅចុងឆ្នាំ មានម៉ាកស្មាតហ្វូនជាច្រើនបានមានដាក់ធ្វើការប្រូម៉ូសិន ហើយលើកនេះផងដែរ realme ក៏មានប្រូម៉ូសិនដ៏ធំមួយផងដែរជាមួយការថែមជូនដ៏ច្រើន ៖ កាស ដបទឹក ដបទឹករក្សាកំដៅ ទម្រជើងទូរស័ព្ទ ម៉ាសុីនចំហាយទឹក និងកាតាបស្ពាយចំហៀងជាដើម អាចនិយាយបានថាពិតជាសម្បូរបែបមែនទែន ។
អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ នៅក្នុងកម្មវិធីប្រូម៉ូសិននេះ ក្រៅពីម៉ូឌែល Number series ក៏មាន realme C15 ដែលកំពុងពេញនិយមក្នុងទីផ្សារផងដែរ បង្ហាញអោយឃើញថានេះជាកម្មវិធីប្រូម៉ូសិនដ៏ធំមួយផងដែរ ។
កម្មវិធីនេះរហូតដល់ថ្ងៃទី ១០ ខែមករាឆ្នាំ ២០២១ សម្រាប់ព័ត៌មានលំអិត សូមចូលទៅកាន់ ៖
🥰ប្រម៉ូសិនយក្សបំណាច់ឆ្នាំ 2020 !! ការផ្តល់ជូនពិសេសពី realmeow 😺
🔥នៅក្នុងឱកាសដ៏ពិសេសនេះ ចុងឆ្នាំ 2020 realme…Posted by realme on Saturday, 19 December 2020