ដោយមានគំនិតច្នៃប្រឌិតខ្ពស់ realme បានឈ្នះពានរង្វាន់ «ក្រុមហ៊ុនច្នៃប្រឌិតល្អបំផុតទាំង ៥០ របស់ចិនឆ្នាំ ២០២០»
កាលពីថ្មីៗនេះ realmeដែលជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សជាងគេ បានជាប់ជាជម្រើសរបស់ជាក្រុមហ៊ុន «Fast Company» ដែលជាសារព័ត៌មានហិរញ្ញវត្ថុ និងពាណិជ្ជកម្មដ៏ល្បីនៅអាមេរិក ដោយជាប់ជា «ក្រុមហ៊ុនកំពូលទាំង 50 ដែលមានគំនិតច្នៃប្រឌិតល្អ បំផុតរបស់ប្រទេសចិនក្នុងឆ្នាំ 2020» ។ ដោយ realme ទើបបង្កើតឡើងក្នុងរយៈពេល ២ ឆ្នាំប៉ុណ្ណោះ ដោយផ្អែកទៅលើសមត្ថភាពខ្ពស់ ការរចនាពេញនិយមដែលបានបង្កើតឡើងរវាងអ្នកប្រើប្រាស់វ័យក្មេង បានជាប់ក្នុងចំណាត់ថ្នាក់ទី 7 ជុំវិញពិភពលោក និងជាប់ជាម៉ាកស្មាតហ្វូនដែលលក់ដាច់លឿនជាងគេរហូតដល់ 50 លានគ្រឿងត្រឹមរយៈពេល 9 ត្រីមាស ក្លាយជាម៉ាកស្មាតហ្វូនលេខមួយក្នុងពិភពលោកដែលមានការរីកចម្រើនលឿន និងក្លាយជាម៉ាកស្មាតហ្វូនពេញនិយមមួយ ។ រីឯយុទ្ធសាស្ត្រ «ស្មាតហ្វូន+AIoT» អាចនឹងបង្កើតបានជាការរស់នៅបែបឆ្លាតវៃដល់យុវវ័យជុំវិញពិភពលោក ។ សម្រាប់លទ្ធផលនេះដែរ មានន័យថា realme នៅក្នុងមួយឆ្នាំកន្លងទៅនេះបានអនុវត្តការងារប្រកបដោយភាពច្នៃប្រឌិត ដែលត្រូវបានទទួលស្គាល់ដោយស្ថានប័នពាណិជ្ជកម្មអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
«Fast Company» គឺជាសារព័ត៌មានមួយដែលល្បីឈ្មោះលើពិភពលោក ក្នុងចំណោមសារព័ត៌មានហិរញ្ញវត្ថុនិងពាណិជ្ជកម្មដែលល្បីៗទាំង 3 រួមមាន «Fortune« និង «Business Weekly» និង ជាសារព័ត៌មានមួយដែលផ្តោតលើការការច្នៃប្រឌិតនិងការបង្កើតថ្មី ។ ចាប់ពីឆ្នាំ ២០១៤ «Fast Company» ដែលតំណាងអោយក្រុមហ៊ុន នៃការបង្កើតថ្មីជុំវិញពិភពលោក ដោយជាប់ជា «Best Innovative Company: MIC» ហើយចូលទៅក្នុងប្រទេសចិន ប្តេជ្ញាចិត្តក្នុងការស្វែងរកការប្រគួតប្រជែងថ្មី និងតម្លៃវិនិយោគដែលប្រកបដោយភាព ច្នៃប្រឌិត នៅប្រទេសចិន ។ ដោយសារតែកម្មសិទ្ធិ និង តម្លៃនៃឯកសារយោង ទើបបញ្ជីនេះត្រូវបានគេទទួលស្គាល់ហើយជាតម្លៃនៃអាជីវកម្មនិងការវិនិយោគ ។ មុននេះដែរ សហគ្រាសល្បីៗជាច្រើននៅប្រទេសចិនដូចជា Tencent, DJI និង Alibaba ជាដើម សុទ្ធតែធ្លាប់បានជាប់ជម្រើសពីមុន នៅក្នុងឆ្នាំ ២០២០ ដែលមានការរាតត្បាតជម្ញឺឆ្លងនិងសេដ្ឋកិច្ចជុំវិញពិភពលោកកំពុងមានការធ្លាក់ចុះខ្លាំងនោះ «Fast Company» លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសក៏ខុសគ្នាដែរនៅពេលនេះ ៖ វាមិនត្រឹមតែអាចបន្តរីកចម្រើនក្នុងពេលល្អប៉ុណ្ណោះទេ តែថែមទាំងរក្សា យូរអង្វែង និង រឹងមាំ ក្នុងការអនុវត្តភាព «ការច្នៃប្រឌិត» ក្នុងន័យមួយផ្សេងទៀតពោលគឺ សម្របខ្លួនទៅនឹងស្ថានភាព និង ផ្លាស់ប្តូរ ជាមួយភាពល្អប្រសើរ ។ រីឯ realme ក្នុងនាមជាម៉ាកវ័យក្មេងមួយ ដែលគោរពតាមស្មារតីនៃម៉ាកផលិតផល «ហ៊ានឆ្ពោះទៅមុខ» បន្តរីកចម្រើនលូតលាស់ ក្លាយជាម៉ាកស្មាតហ្វូនដែលលក់ដាច់លឿនបំផុតរហូតដល់ ៥០ លានគ្រឿងជុំវិញពិភពលោក និងជាប់ជាម៉ាកស្មាតហ្វូនពេញនិយមមួយ ។
លោក Sky Li ដែលជា CEO និង ជាអ្នកបង្កើត realme បានបង្ហាញថា «ការបង្កើតថ្មីមានពីរជម្រើស : ទី១គឺ បច្ចេកវិទ្យានិងការស្រាវជ្រាវបង្កើតថ្មី ដែលមានគំនិតច្នៃប្រឌិតថ្មីៗ ហើយមួយវិញទៀតគឺការជ្រើសរើសកាត់បន្ថយដើមទុននៃបច្ចេកវិទ្យសម្រេចនិងពាក់កណ្តាលសម្រេច និងផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ ហើយrealmeក៏បានជ្រើសយកនូវជម្រើសទី២នេះ» ។
ការតាំងចិត្តរបស់ realme គឺផ្តល់នូវស្មាតហ្វូន និង ផលិតផល AIoT ដែលមានរួមទាំងគុណភាពខ្ពស់ និង ការរចនាទាន់សម័យបញ្ចូលគ្នាដល់អ្នកប្រើប្រាស់វ័យក្មេងរាល់ផលិតផលនីមួយៗរបស់ realme មិនថាការរចនាខាងក្រៅ ឬក៏គ្រឿងបំពាក់សុទ្ធតែមានកម្រិតខ្ពស់ជាងស្មាតហ្វូនជួរតម្លៃដូចគ្នា ។
ឧទាហរណ៍ដូចជាការផ្តោតទៅលើបច្ចេកវិទ្យាសាកថ្មលឿន realme បានសម្រេចនូវការយកបច្ចេកវិទ្យាសាកលឿនបំពាក់ទៅលើផលិតផលលំដាប់ថវិការហូតដល់លំដាប់ Flagship ដោយយកបច្ចេកវិទ្យាសាកលឿន 65W បំពាក់ទៅលើម៉ូឌែល Q2 Series ដែលមានខ្ទង់តម្លៃប្រហែល ១ ពាន់យេន ។ ជាមួយគ្នានេះដែរ realme គឺជាម៉ាកស្មាតហ្វូនដែលមានបំពាក់នូវបច្ចេកវិទ្យា 5G ដំបូងគេនៅក្នុងវិស័យស្មាតហ្វូន ថែមទាំងជាម៉ាកដំបូងគេមួយដែលដាក់បង្ហាញនូវ realme V3 ផលិតផល 5G ដែលមានខ្ទង់តម្លៃប្រហែល ១ពាន់យេន ។ realme ប្តេជ្ញានឹងធ្វើអោយអ្នកប្រើប្រាស់វ័យក្មេងកាន់តែច្រើនទទួលបាននូវបទពិសោធន៍នៃបច្ចេកវិទ្យាដែលថ្មីបំផុត ហើយនេះគឺជាស្មារតី «ហ៊ានឆ្ពោះទៅមុខ» របស់ realme ជាមួយគ្នានេះដែរ ក៏ជា បេសកកម្ម របស់ realme ផងដែរ ។
realme ក្នុងនាមជាម៉ាកបច្ចេកវិទ្យាពេញនិយម និងផ្តោតទៅលើការរចនាពេញនិយម បានចេញនូវផលិតផលដែលមានការរចនាពេញនិយមជាច្រើនម៉ូឌែល ដូចជា Master Edition ដែលមានការសហការជាមួយលោក Naoto Fukusawa ដែលជាអ្នករចនាម៉ូដលំដាប់អន្តរជាតិល្បីលើពិភពលោក ដែលមើលទៅប្លែកពីគេ និងរួមបញ្ចូលជាមួយនឹងការរចនាដែលបំផុសដោយការរស់នៅប្រចាំថ្ងៃ ធ្វើអោយយុវវ័យអាចទទួលបានបទពិសោធនៃការរួមបញ្ចូលគ្នារវាងភាពស្អាតនិងការរចនាទាន់សម័យ ។
ការរចនានៃ «LOGO Design» របស់ realme បានវាយបំបែកនូវការរចនាខាងក្រៅបែបប្រពៃណីពីមុន អាចបំពេញនូវតម្រូវការរបស់អតិថិជនវ័យក្មេងដែលហ៊ានលេងហ៊ានក្លាយជាខ្លួនឯង ។ realme X7 series dazzling color “C color” រួមបញ្ចូលគ្នាជាមួយនឹងការរចនា «DARE TO LEAP» នៅផ្នែកខាងក្រោយនៃស្មាតហ្វូន និងស្មារតី «ហ៊ាន» នៃម៉ាកផលិតផល គឺជាការគាំទ្រនិងការគោរពមួយដែលហ៊ានបង្ហាញពីខ្លួនឯងទៅយុវវ័យ ធ្វើអោយពេលអ្នកប្រើប្រាស់ចាប់កាន់ស្មាតហ្វូន មានអារម្មណ៍ថាវាមិនមែនត្រឹមតែជាម៉ាសុីនមួយនោះទេ វាគឺជាផលិតផលមួយដែលមានភាពទាន់សម័យ ដែលសម្រាប់ផ្នែករចនាថ្វីដៃ realme នៅតែបន្តស្វែងរកបន្តទៀត នំាមុខគេក្នុងការប្រើប្រាស់ សមាសធាតុដែលមិនប៉ះពាល់បិរស្ថាន (environmentally-friendly) ហើយវាត្រូវបានប្រើប្រាស់តែលើទូរសព្ទលំដាប់កំពូលតែប៉ុណ្ណោះ ដូចជា realme Q2 Pro ។ បង្ហាញចេញនូវស្មារតីម៉ាកផលិតផលរបស់ realmeដែល «ហ៊ានឆ្ពោះទៅមុខ» និង «ហ៊ានបង្កើតថ្មី» ។
ដោយមានការរចនា លេចធ្លោមានភាពច្នៃប្រឌិត realme បានទទួលនូវពានរង្វាន់ German Design Award for Excellence in Product Design Award , Australian International Design Awards, Japan Good Design Award, Golden Point Design Award and many other top international design awards ជាច្រើន មិនត្រឹមតែទទួលបានការទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់ ។
បច្ចុប្បន្ននេះ realme ទើបបង្កើតបានរយៈពេល ២ឆ្នាំ ក៏បានចូលទៅក្នុង ៥ ទ្វីបធំៗ និង ទីផ្សារចំនួន 61 និងមានចំណែកទីផ្សារជាប់ចំណាត់ថ្នាក់កំពូលទី ៥ នៅក្នុងទីផ្សារចំនួន 13 នៅជុំវិញពិភពលោក ។ ហើយ realme បានជាប់ក្នុងលំដាប់កំពូលទី 4 នៅក្នុងទីផ្សារជាច្រើននៅ អាសុីអាគ្នេយ៍ អូស្ត្រាលី និងឥណ្ឌា។ រីឯទីផ្សារក្នុងស្រុកវិញ នៅក្នុងកម្មវិធីថ្ងៃទី 11.11 ដែលទើបកន្លងទៅនេះ realme បានជាប់ជាម៉ាកស្មាតហ្វូនលំដាប់កំពូលទី 5 ហើយនៅកម្មវិធីថ្ងៃទី12.12 ក៏បានទទួលនូវលទ្ធផលដ៏គួរអោយកត់សម្គាល់ម្តងទៀត ដោយឈានដល់ជាប់ជាម៉ាកAndroidស្មាតហ្វូនលំដាប់កំពូលទី3 បន្តរីកចម្រើនផ្ទុយនឹងនិន្នាការ ទទួលបាននូវពានរង្វាន់ «2020 Emerging Brand» និង «2020 products affecting the future Great100» ជាបន្តបន្ទាប់ ។
នៅក្នុងការជួបប្រទះជាមួយនឹងការប្រគួតប្រជែងកម្រិតខ្ពស់និងសម្ពាធជាខ្លាំង realme នៅតែបន្តប្រកាន់ខ្ជាប់នូវស្មារតី “ហ៊ាន” ហ៊ានឆ្ពោះទៅមុខ បន្តច្នៃប្រឌិតនូវរបស់ថ្មី នាំមកនូវភាពភ្ញាក់ផ្អើលដល់យុវវ័យ។