OPPO នឹងបង្កើតមន្ទីរពិសោធន៍ច្នៃប្រឌិតថ្មីចំនួន 3 បន្ថែមនៅឥណ្ឌា ផ្តោតទាំងស្រុងដល់ការស្រាវជ្រាវ និង អភិវឌ្ឍន៍ លើបច្ចេកវិទ្យាកាមេរ៉ា សមត្ថភាពកម្លាំងម៉ាស៊ីន និង ថាមពលថ្ម
កាលពីថ្ងៃទី 22 ធ្នូ 2020 ថ្មីៗនេះ នៅទីក្រុងក្រុងសិនជិនប្រទេសចិន ក្រុមហ៊ុន OPPO បានប្រកាសបង្កើតមន្ទីរពិសោធន៍ច្នៃប្រឌិតថ្មី 5G នៅមជ្ឈមណ្ឌល Hyderabad R&D របស់ខ្លួន ដើម្បីបន្តការអភិវឌ្ឍបច្ចេកវិទ្យាផលិតផលជាស្នូល និងខ្លឹមៗ បន្ថែមទៀត សម្រាប់ប្រព័ន្ធអេកូឡូស៊ីដែលទាក់ទិននឹងប្រពន្ធ័ 5G ។ ការបង្កើតមន្ទីរពិសោធន៍ថ្មីនេះ គឺជាយុទ្ធសាស្ត្រនិងសកម្មភាពប្រកបដោយមហិច្ឆតាសម្រាប់ OPPO ដោយសារតែអាចជម្រុញបន្ថែមទៀតនូវការធ្វើពាណិជ្ជកម្មនៃ 5G ខណៈពេលដែលបង្កើនសមត្ថភាពនិងវត្តមានបច្ចេកវិទ្យារបស់ឥណ្ឌា ដែលបានពន្លឿនយ៉ាងលឿននិងបានឆាប់រហ័ស ក្នុងវិស័យនេះ។
លោក Levin Liu នាយកផ្នែកវិទ្យាសា្ថនស្រាវជ្រាវនៃក្រុមហ៊ុន OPPO បានមានប្រសាសន៍ថា “5G តែងតែជាទិសដៅចាំបាច់សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យារបស់ OPPO ហើយប្រទេសឥណ្ឌា គឺជាទីផ្សារ សំខាន់បំផុតមួយដែលយើងវាយតម្លៃខ្ពស់ចំពោះ ទេពកោសល្យ ចំណេះដឹង និងបច្ចេកវិទ្យា ក្នុងតំបន់។” លោកបានបន្ថែមថា “ជាមួយនឹងការបង្កើតមន្ទីរពិសោធន៍ 5G ក្នុងប្រទេសឥណ្ឌា យើងមានគោលបំណងដើម្បីសម្រេចបាននូវរបកគំហើញថ្មីៗបន្ថែមទៀតនៅក្នុងបច្ចេកវិទ្យាស្នូលខ្លឹមៗ នៅក្នុងប្រព័ន្ធអេកូឡូស៊ី 5G និងជំរុញការផ្លាស់ប្តូរឧស្សាហកម្មជាមួយដៃគូរបស់យើង។”
ការអភិវឌ្ឍត្រូវបានផ្សាភ្ជាប់ទៅនឹងយុទ្ធសាស្ត្រនៃផ្លាកយីហោដែលបានប្រកាសនាពេលថ្មីៗមានឈ្មោះថា 3+N +X នេះដែល N តំណាងឱ្យចំនួននៃសមត្ថភាពបច្ចេកវិទ្យាសំខាន់ៗ ដែល OPPO បាននាំមុខក្នុងនោះរួមមាន 5G, AI និងបច្ចេកវិទ្យាបណ្តាញតភ្ជាប់។ មន្ទីរពិសោធន៍នេះ នឹងចូលរួមចំណែកក្នុងការជំរុញការវិវត្តន៍ផ្នែកបច្ចេកវិទ្យានៅលើវិស័យទាំងនេះ។
OPPO ដែលជាអ្នកដើរតួយ៉ាងសកម្មក្នុងបច្ចេកវិទ្យា 5G បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតស្តង់ដារ 5G ការអភិវឌ្ឍលើផលិតផល កម្មវិធីផ្សេងៗ និងការច្នៃប្រឌិតថ្មីៗប្លែក។ OPPO ក៏ជាក្រុមហ៊ុនផលិតឧបករណ៍តែមួយគត់ដែលរួមចំណែកដល់ការជំរុញជាសកលសម្រាប់ស្តង់ដារតែមួយនៃ 3GPP ក្នុងឆ្នាំ 2015 ។ គិតត្រឹមខែកញ្ញាឆ្នាំ 2020 ក្រុមហ៊ុន OPPO បានដាក់សំណើរជាង 3000 ដែលទាក់ទងទៅនឹងបច្ចេកវិទ្យា និងស្តង់ដារ 5G ទៅ 3GPP ហើយបានប្រកាសប៉ាតង់ស្តង់ដារដ៏ធំរួមនៃបច្ចេកវិទ្យា 5G ចំនួនជាង 1000 ប៉ាតង់ ដល់ ETSI។
លើសពីនេះទៀតក្រុមហ៊ុន OPPO ស្ថិតក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 10 នៅលើពិភពលោក ដែលឈានមុខក្នុងការប្រកាសប៉ាតង់ស្តង់ដារដ៏ធំរួមនៃបច្ចេកវិទ្យា 5G បើយោងតាមស្ថាប័នសាជីវកម្មស្រាវជ្រាវរបស់ជប៉ុន NGB Corporation។ OPPO កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូឈានមុខគេក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យានេះដូចជា Ericsson និង Qualcomm ដើម្បីពន្លឿនការធ្វើពាណិជ្ជកម្មនៃ 5G នៅក្នុងទីផ្សារពិភពលោក។ នៅឆ្នាំនេះក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់ដោយជោគជ័យនៃការហៅជាសំឡេង និងទិន្នន័យ (Voice and Data Call) តាមរយៈបណ្តាញ 5G ដែលបានដំណើរការពាណិជ្ជកម្មក្នុងប្រទេសស្វ៊ីស។ លើសពីនេះទៀត OPPO ក៏បានធ្វើការហៅទូរស័ព្ទតាមអ៊ិនធឺណិត5G WhatsApp លើកដំបូងពីប្រទេសឥណ្ឌាផងដែរ។ គិតត្រឹមថ្ងៃនេះ OPPO បានសហការជាមួយក្រុមហ៊ុននិងសាជីវកម្មជាង 50 នៅទូទាំងពិភពលោកដើម្បីផ្តល់សេវា 5G ។
OPPO បានបោះជំហានដោយជោគជ័យលើជំហរបច្ចុប្បន្នរបស់ខ្លួន ក្នុងនាមជាអ្នកជម្រុញភាពជឿនលឿនផ្នែកបច្ចេកវិទ្យានិងបន្តការប្តេជ្ញាចិត្ត ក្នុងការច្នៃប្រឌិតថ្មីៗប្លែកឈានមុខ ។ OPPO ក៏នឹងបង្កើតមន្ទីរពិសោធន៍ចំនួន 3 បន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌា ដោយផ្តោតលើបច្ចេកវិទ្យានិងជំនាញពិសេសរៀងៗខ្លួន ពិសេសលើបច្ចេកវិទ្យាកាមេរ៉ា សមត្ថភាពកម្លាំងម៉ាស៊ីន និងថាមពលថ្ម។ មន្ទីរពិសោធន៍ទាំងនេះ នឹងផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យាចុងក្រោយនិងទំនើបបំផុត សម្រាប់ការប្រើប្រាស់នៅជុំវិញពិភពលោក ៕