Connect with us

បច្ចេកវិទ្យា

realme ទទួលបាន​អ្នកគាំទ្រ​ 50​ លាន​នាក់ និង ​ប្តេជ្ញា​នាំនូវ​ផលិតផល​ល្អៗ​ដល់​អ្នកប្រើប្រាស់​ជា​បន្តទៀត​

on

Advertisement

នៅក្នុង​កម្មវិធី 11.11 កាលពី​កន្លងទៅនេះ realme បាន​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​នៅ​ទួ​ទាំង​ពិភពលោក ។ realme បាន​ផ្តោតទៅលើ​ទីផ្សារ​ពិភពលោក​ចាប់តាំងពី​ពេល​បង្កើត​ឡើងមក រហូតមកដល់​បច្ចុប្បន្ន​នេះ realme បាន​ចូលទៅក្នុង ​61​ ប្រទេស​ជុំវិញ​ពិភពលោក រួមមាន​ប្រទេស​ចិន អឺរ៉ុ​ប ឥណ្ឌា អា​ស៊ី​អាគ្នេយ៍ និង ​អា​ស៊ីខាងត្បូង រុស្ស៊ី និង ​អាហ្វ្រិក​មជ្ឈិមបូព៌ា​ជាដើម ​។ realme​ ចាប់ផ្តើម​ពី​ទីផ្សារ​តូច​ថ្មី​មួយ ក្លាយជា​ចំណែក​ទីផ្សារ​ធំ​មួយ​ដែលនឹងកំពុងតែបន្ត​រៀបចំ និង ​ឆ្លៀត​ក្នុងឱកាស​នេះ​បង្កើត​នូវ​ភាព​រីកចម្រើន​ថ្មី​ ។

​យោងតាម​របាយការណ៍​លក់​នៅ​ត្រីមាស​ទី ​៣ ​របស់​ស្ថាប័ន Counterpoint បានអោយដឹងថា realme​ បាន​ប្រើ​រយៈពេល​ត្រឹមតែ 9 ​ត្រីមាស​ប៉ុណ្ណោះ ក៏​សម្រេចបាន​នូវ​ចំនួន​លក់​រហូតដល់ ​50 ​លាន​គ្រឿង ក្លាយជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែលមាន​អ្នកប្រើប្រាស់​រហូតដល់​ 50​ លាន​គ្រឿង​ លឿន​បំផុត​ក្នុង​ពិភពលោក​ ។ នៅក្នុង​កម្មវិធី 11.11 ក្នុងឆ្នាំនេះ realme ចំណាយ​ត្រឹមតែ​ ៣០​នាទី​ក៏បាន​វាយ​បំបែក​នូវ​កំណត់ត្រា​លើ​វេទិកា​ពាណិជ្ជកម្ម​ប្រទេស​ចិន​កាលពី​ឆ្នាំមុន ដោយមាន​ម៉ូ​ឌែ​ល​ជាច្រើន​បានជា​ប់​ជា​ម៉ាក​Android ស្មា​ត​ហ្វូ​ន​លក់ដាច់​កំពូល​ទី ​4 រីឯ​នៅ​ប្រទេស​ឥណ្ឌា នាឡិកា​ឆ្លាត​វៃ​បាន​ក្លាយជា​ផលិតផល​ដែល​លក់ដាច់​ជាងគេ​នៅក្នុង​ឆ្នាំនេះ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង ​ថៃ ទទួលបាន​ចំណាត់ថ្នាក់​កំពូល​ទី​ 3 ​នៅក្នុង​វេទិកា​ពាណិជ្ជកម្ម​ធំៗ​ ២​ គឺ​Shopee និង Lazada ហើយ​នៅពេល​ចូលទៅក្នុង​ប្រទេស​រុស្សី​បាន​មួយឆ្នាំ​ក៏​ទទួលបាន​ចំណែក​ទីផ្សារ​កំពូល​ទី ​5 ​។

នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា realme ទទួលបាន​ចំនួន​លក់​កំពូល​លំដាប់​ទី​ 4 ​ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ ​2020 ហើយ​ជាមួយគ្នានេះដែរ ចំនួន​លក់​កន្លះ​ឆ្នាំ​បន្ទាប់​ក៏មាន​ការកើនឡើង​ជាប​ន្ត​លំដាប់ សង្ឃឹមថានឹង​ក្លាយជា​ម៉ាក​លំដាប់​កំពូល​ទី ​3 ​នៅ​ត្រីមាស​ទី ​4​ នេះ​។ លទ្ធផល​របស់ realme ត្រូវបាន​បញ្ជាក់ថា «​ចំនួន​លក់​នៅក្នុង​ទីផ្សារ​បានបញ្ជាក់​ស្តង់ដា​រ​ដ៏​ពិតប្រាកដ​មួយ​» នៅក្នុង​ទីផ្សារ​ពិភពលោក គេ​បាន​ទុក ​realme​ ថា «សេះ​ខ្មៅ» ​ដ៏​អង់អាច​ក្លាហាន​ ។ ហើយ​ realme​ ក៏​ទទួលបាន​ការវាយតម្លៃ​យ៉ាង ខ្ពស់​ពី​សំណាក់​យុវវ័យ​ជុំវិញ​ពិភពលោក ។

​នៅ​ពីក្រោយ​លទ្ធផល​ដ៏​គួរអោយភ្ញាក់ផ្អើល​នេះ​រួមទាំង​ការខិតខំ​របស់​ realme ការជោគជ័យ​របស់ ​realme គឺ​បានមកពី​ការ​ខំប្រឹង​របស់ ​realme ​ដែល​តែងតែ​ព្យាយាម​ទំនាក់ទំនង​ជាមួយ​អ្នកប្រើប្រាស់​និង​ខិតខំ​រួមគ្នា​ ។ realme តែងតែ​ព្យាយាម​និង​ខិតខំ​ស្រាវជ្រាវ​ទៅលើ​បច្ចេកវិទ្យា​ជឿនលឿន បង្កើន​ជម្រើស​ស្មា​ត​ហ្វូ​ន​កាន់តែច្រើន​ដល់​យុវវ័យ​ ។ មកដល់​បច្ចុប្បន្ននេះ realme កម្ពុជា​បានប្រកាស​នូវ​ម៉ូ​ឌែ​ល​ជាច្រើន ចាប់ពី​ម៉ូ​ឌែ​ល​ទាប​ដល់​ខ្ពស់ មានដូចជា C series Number series ​និង​ X series ស្ទើរតែ​គ្របដណ្តប់​គ្រប់​ជួរ​តម្លៃ ធ្វើអោយ​អ្នកប្រើប្រាស់​ទាំងអស់​មាន​ជម្រើស​កាន់តែ​សម្បូរបែប ជាមួយគ្នា​ន​នេះដែរ ក៏​ទទួលបាន​ការទទួលស្គាល់​ពី​សំណាក់​អ្នកប្រើប្រាស់​ជាច្រើន​ផងដែរ រួមទាំង​ទទួលបាន​ពានរង្វាន់​ដូចជា Japan Good Design Award Red Dot Design Award, German Design Award, Excellence Product Design Award, Australian International Design Awards, Golden Point Design Award និង Five top international design awards ។​

​នៅក្នុង​អំឡុងពេល ​realme បង្កើតឡើងបាន​មួយឆ្នាំ បានរៀបចំ​ផលិតផល​បា​នរូ​ចរាល់ មិន​ត្រឹម​តែមាន C series ដែលមាន​អេក្រង់​ធំ​និង​ថាមពល​ថ្ម​ធំ​នោះទេ ជាមួយគ្នានេះដែរ ក៏មាន​ Number series ដែលមាន​បំពាក់​កាមេរ៉ា ​64MP និង​ បច្ចេក​វី​ទ្យា​សាក​ថ្ម​ 65W សម្រាប់​អ្នកប្រើប្រាស់ រួមទាំង realme X50 5G ស្មា​ត​ហ្វូ​ន​លំដាប់​Flagship ដែលមាន​បំពាក់​ជាមួយនឹង​បន្ទះ​ឈី​ប​ Snapdragon 865 5G ផងដែរ ​។ realme នៅតែ​បន្តសកម្មភាព​ជាក់ស្តែង​ធ្វើជា​ម៉ាក​ដែល​យល់​ពី​អ្នកប្រើប្រាស់​បំផុត និង​បន្ត​ផ្តល់ជូន​នូវ​ផលិតផល​ដែល​ពេញនិយម​ដល់​យុវវ័យ​ ។​

​ចំពោះ​តម្រូវការ​របស់​អ្នកប្រើប្រាស់​សម្រាប់ realme នាពេល​អនាគត និង​បម្រែបម្រួល​នៃ​ទីផ្សារ realme​តែងតែមាន​ការឆ្លើយតប​យ៉ាង​ល្អ ​។​ នេះ​ក៏​ព្រោះតែ realme គឺជា​ម៉ាក​ទូរស័ព្ទ​ដែល​បង្កើតឡើង​សម្រាប់​យុវវ័យ​ ។ ដើម្បី​ត្រៀមខ្លួន​កាន់តែ​ល្អ​សម្រាប់​ការ​ប្រ​គួ​ត​ប្រជែង​មួយទៀត realme​ នឹង​យក​ស្មារតី «​ឆ្ពោះទៅមុខ» ពាក្យស្លោក​របស់​ម៉ាក​ដាក់​ចូលទៅ​ក្នុងសម័យ​បច្ចេកវិទ្យា​ថ្មី ព្យាយាម​យក​បច្ចេកវិទ្យា​និង​មុខងារ​ថ្មី​បំពាក់​ទៅលើ​ស្មា​ត​ហ្វូ​ន ​។ បង្កើត​ប្រព័ន្ធ​ AIoT ដោយមាន​ការស្រាវជ្រាវ​យ៉ាង​ស៊ីជម្រៅ​ទៅលើ​បច្ចេកវិទ្យា ​និង ​មុខងារ​បង្កើត​នូវ​ការរស់នៅ​បែប​ទាន់សម័យ​ថ្មី​មួយ​សម្រាប់​យុវវ័យ​ជុំវិញ​ពិភពលោក​ ។ ធ្វើអោយ​ការរស់នៅ​កាន់តែ​ឆ្លាត​វៃ ។​

​នាពេល​អនាគត ពួកយើង​នឹង​បន្ត​យក​ផលិតផល​ល្អៗ​មក​ជូន​ដល់​អតិថិជន ហើយនឹង​មិន​ប្រែ​គោល​គំនិត​របស់​យើង​ឡើយ ។ realme នឹង​បន្ត​ស្មារតី​ឆ្ពោះទៅមុខ ជាមួយនឹង​យុទ្ធសាស្ត្រ «​ស្មារ​ហ្វូ​ន​+AIoT» ប្រើប្រាស់​បច្ចេកវិទ្យា​នាំមុខ​នាំ​ជូន​នូវ​ផលិតផល​ដែលមាន​មុខងារ​ជឿនលឿន ការ​រចនា​ពេញនិយម ប៉ុន្តែ​មានតម្លៃ​សមរម្យ​ដល់​អ្នកប្រើប្រាស់ ​៕

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
អតីតតារាចម្រៀង ឱក បុរី បាត់មុខពីសិល្បៈយូរ ឥលូវប្រែប្រួលសម្រស់ប្លែក
នាង Cris ខូចចិត្តខ្លាំង ត្រឹមមួយប៉ប្រិចភ្នែក ជំងឺសាហាវនេះឆក់យកជីវិតឪពុកជាទីស្រឡាញ់ គ្មានថ្ងៃត្រឡប់

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន3 days ago

រីករាយថ្ងៃពិសេសទិវាមាតាអន្តរជាតិ សម្រាប់ស្ត្រីគ្រប់រូបគួរឲ្យសរសើរ! អ្នកដឹកជញ្ជូនស្រ្តីឆ្នើម ១០ រូប ទទួលបានការកោតសរសើរនៅក្នុងទិវាមាតាពីក្រុមហ៊ុន foodpanda

ក្នុង​ថ្ងៃ​ទិវា​មាតា​អន្តរជាតិ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​០៩ ឧសភា គឺជា​ថ្ងៃ​ដែល​មនុស្ស​ជាច្រើន​បង្ហាញ​ការដឹងគុណ​ចំពោះ​ម្តាយ​ដ៏​អស្ចារ្យ​ដែល​ខិតខំ​ប្រឹងប្រែង តស៊ូ​ដើម្បី​គ្រួសារ ព្រមទាំង​ស្ត្រី​គ្រប់រូប​ទូទាំង​ពិភពលោក​។ អ្នក​ម្តាយ​គឺ​មានគុណ​មិនអាច​កាត់ថ្លៃ មានការ​តស៊ូ​មោះមុត និង​មាន​សមត្ថភាព​អាចធ្វើ​អ្វីៗ​បាន​គ្រប់យ៉ាង​។ ១​ឆ្នាំ​ចុងក្រោយ យើង​សង្កាត់​ឃើញ​មានការ​កើនឡើង​នូវ​ចំនួន​អ្នក​ដឹកជញ្ជូន​ស្ត្រី​នៅក្នុង​ក្រុមហ៊ុន foodpanda​ដោយសារ​កត្តា​ផ្សេងៗ​ជាច្រើន​ដូចជា​បញ្ហា​សេដ្ឋកិច្ច​ដែល​ប៉ះពាល់​ដោយ​កូ​វីដ​១៩ ហើយ​ក្នុងចំណោម​មូលហេតុ​ទាំងនោះ​អាច​ដោយសារ​ការផ្តល់​លក្ខខណ្ឌ​ការងារ​សមប្រកប​សម្រាប់​ស្ត្រី​ដូចជា ម៉ោង​ពេលធ្វើការ​បត់បែន​តាម​ពេលវេលា​ជាក់ស្តែង​របស់​ពួកគេ ដែល​ចំណុច​នេះ ពិតជា​អំណោយផល​ខ្លាំង​សម្រាប់​ស្ត្រី​ដែលមាន​គ្រួសារ​ហើយ នៅតែ​អាចធ្វើ​ការងារ​សន្សំ​ប្រា​ក់បាន ជួយ​សម្រួល​បន្ទុកគ្រួសា​រ និង​សេដ្ឋកិច្ច​គ្រួសារ​ឱ្យមាន​ភាព​នឹងធឹង...

អត្ថបទក្រុមហ៊ុន4 days ago

WingMall អនុញ្ញាតសប្បុរសជន អាចទិញស្បៀងជួយដល់ជនរងគ្រោះដោយជំងឺកូវីដ-១៩

នៅក្នុងកាលៈទេសៈនេះ យើងដឹងថាអ្នកណាក៏មានភាពតានតឹងដែរ ប៉ុន្តែក៏ជឿជាក់ថា យើងខ្ញុំអាចចែករំលែកក្តីសង្ឃឹមដល់អ្នកដែលទីទាល់បំផុតបាន ។ ដូច្នេះ វីង បានបង្កើតជាកម្មវីធី កុម្ម៉ង់អាហារសប្បុរស នៅលើវីងម៉ល (WingMall) ដើម្បីចែកជូនដល់បងប្អូនខ្វះខាត ។ សប្បុរសជនទាំងឡាយ អាចធ្វើការបញ្ជាទិញ អង្ករ មី ត្រីខ ទឹកត្រី និងម្ហូបអាហារជាច្រើនផ្សេងទៀតតាមរយៈ...

អត្ថបទក្រុមហ៊ុន4 days ago

ឡេបថបអេក្រង់ភ្លោះ ជំនាន់ស៊េរី ២០២១ របស់ ASUS មានវត្តមាននៅកម្ពុជាហើយ

ថ្ងៃនេះក្រុមហ៊ុន ASUS បានប្រកាសឡេបថបស៊េរីចុងក្រោយនៅក្នុងត្រកូល ZenBook ដែលត្រូវបាននាំមុខដោយឡេបថបអេក្រង់ភ្លោះទំហំ១៥អ៊ីញ ZenBook Pro Duo 15 OLED (UX582) និងទំហំ១៤អ៊ីញ ZenBook Duo 14 (UX482) ដែលទទួលបានពានរង្វាន់ច្នៃប្រឌិតឆ្នើមប្រចាំឆ្នាំ២០២១នេះ។ ឡេបថបអេក្រង់ភ្លោះថ្មីទាំងពីរនេះក៏បានមកជាមួយនឹង ASUS ScreenPad...

អត្ថបទក្រុមហ៊ុន4 days ago

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រៀបចំកម្មវិធីអបអរសាទរការប្រកួតសរសេរអត្ថបទច្នៃប្រឌិតសម្រាប់បេក្ខជនឆ្នើម ២៥ រូប

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានមោទកភាពក្នុងការរៀបចំកម្មវិធីប្រកួតសរសេរអត្ថបទច្នៃប្រឌិតដែលបានបញ្ចប់ដោយភាពជោគជ័យ ស្របតាមគោលជំហររបស់ក្រុមហ៊ុនក្នុងការប្ដេជ្ញាចិត្ដចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាតាមរយៈការលើកកម្ពស់ស្មារតី និងបទពិសោធន៍ជាក់ស្តែងដល់យុវជនជំនាន់ក្រោយ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតឱកាសការងារបន្ថែម។ បន្ទាប់ពីការប្រកាសម្ចាស់ជ័យលាភី ៥នាក់រួចមក នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានរៀបចំកម្មវិធីអបអរសាទរការប្រកួតសរសេរអត្ថបទច្នៃប្រឌិតនេះជាផ្លូវការជាមួយបេក្ខជនឆ្នើមចំនួន ២៥នាក់ ដែលបានប្រព្រឹត្ដទៅតាមប្រព័ន្ធអនឡាញ...

អត្ថបទក្រុមហ៊ុន4 days ago

មានសុខរួមសុខ មានទុក្ខរួមទុក្ខ អ្នកនៅតំបន់ក្រហមសូមឈប់បារម្ភទៀតទៅ!

អស់រយៈពេលជាងពីរខែហើយ ដោយទីក្រុងភ្នំពេញដែលជាបេះដូងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាយើងរងការវាយប្រហារដោយសារវីរុសឆ្លងកូវីដ ១៩ ដែលបានផ្ទុះឡើងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហើយអស់រយៈពេល ២ សប្តាហ៍ហើយដែលរាជរដ្ឋាភិបាលបានប្រកាសបែងចែកតំបន់បិទខ្ទប់ដែលរងផលប៉ះពាល់ខ្លាំងទៅជាតំបន់ក្រហម តំបន់លឿងទុំ និង តំបន់លឿង យោងតាមសេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១...

អត្ថបទក្រុមហ៊ុន5 days ago

វិនាទីជួយសង្គ្រោះជីវិត-សម្អាតដៃរបស់អ្នក Seconds Saves Lives-Clean Your Hands

យុទ្ធនាការ «ជួយសង្គ្រោះជីវិត-សម្អាតដៃរបស់អ្នក» ធ្វើទ្បើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៥ ខែឧសភា ដោយមានការចូលរួមពីមជ្ឃដ្ឋានជុំវិញពិភពលោក។ យុទ្ធនាការនេះបានបង្កើតទ្បើងក្នុងឆ្នាំ ២០០៩ ដោយអង្គការសុខភាពពិភពលោកដើម្បីឈានទៅរកគោលដៅនៃការថែរក្សាអនាម័យដៃ និង លើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាចូលរួមអនុវត្តទាំងអស់គ្នាដោយប្រើប្រាស់វិធីនៃការសម្អាតដៃត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព។ នៅថ្ងៃទី ៥ ខែឧសភា បានរៀបចំយុទ្ធនាការ «ទិវាអនាម័យដៃពិភពលោក» គោលដៅដើម្បីលើកកម្ពស់សុវត្ថិភាពអនាម័យជាសកល ជាពិសេសកំទ្បុងពេលកំពុងមានការរាតត្បាតជំងឺកូវីដ១៩ជុំវិញពិភពលោក។ កម្មវិធីនេះធ្វើឡើងតាមរយៈ Zoom...

អត្ថបទក្រុមហ៊ុន6 days ago

ភ្នាក់ងារវីង រួមគ្នាម្តងទៀត ដើម្បីជួយសហគមន៍អំឡុងពេលជំងឺកូវីដ-១៩

ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩​ នេះ ភ្នាក់ងារវីងទូទាំងប្រទេសបានរួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួនម្តងទៀតហើយដើម្បីជួយសហគមន៍ ។ ខណៈពេលដែលជំងឺរាតត្បាតនៅតែបន្តជះឥទ្ធិពលដល់ប្រទេសកម្ពុជា ភ្នាក់ងារវីងនៅទូទាំងប្រទេសបានរួបរួមគ្នាម្តងទៀតហើយ ដោយបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់សហគមន៍មូលដ្ឋានដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ។ អ្នកស្រី តាន់ សៀកលៀង មានអាយុ ៣០ ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញបានរៀបចំអង្ករ ៣០០ គីឡូក្រាម...

អត្ថបទក្រុមហ៊ុន1 week ago

មានលុយត្រឹម 200 ដុល្លារជាង ក៏អាចទិញរថយន្តថ្មីជិះបានដែរ!

បច្ចុប្បន្នយើងសង្កេតឃើញថា ទីផ្សាររថយន្តថ្មីក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងតែមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារតែតម្លៃរថយន្តថ្មីមានតម្លៃប្រហាក់ប្រហែលទៅរថយន្តមួយទឹក ឬរថយន្តជជុះដែលមានលក់នៅលើទីផ្សារដែលទាំងនេះក៏ព្រោះតែមានការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួនរបស់រដ្ឋាភិបាលក្នុងការបញ្ចុះពន្ធនាំចូលរថយន្តថ្មីប្រភេទ SUV ផងដែរ។  ម៉្យាងទៀតគេសង្កេតឃើញថាការទិញរថយន្តតាមរយៈការបង់រំលស់ក៏កាន់តែមានភាពទូលំទូលាយនៅប្រទេសកម្ពុជា ជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ ទំហំនៃប្រាក់កម្ចី អត្រាការប្រាក់ដ៏សម្បូរបែប ទៅតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានកំណត់ ដូច្នេះហើយទើបការបង់រំលស់កាន់តែមានភាពងាយស្រួលជាងមុនដែលអាចតម្រូវបានស្ទើរតែគ្រប់តម្រូវការរបស់លោកអ្នក ទោះបីស្ថិតក្នុងកម្រិតជីវភាពទាប មធ្យម ឬធូរធាក៏ដោយ។ ថ្ងៃនេះដែរយើងខ្ញុំសូមណែនាំរថយន្តថ្មីមួយប្រភេទដែលមានតម្លៃសមរម្យជាងគេក្នុងចំណោមរថយន្តថ្មីក្នុងទីផ្សារប្រទេសកម្ពុជា ដែលលោកអ្នកអាចបង់រំលស់ប្រចាំខែត្រឹមតែ $228 ដុល្លាតែប៉ុណ្ណោះនោះគឺរថយន្ត...

អត្ថបទក្រុមហ៊ុន1 week ago

លែងពិបាកទៀតហើយ! គ្រប់ដេប៉ូរបស់ IQPS អាចទូទាត់ប្រាក់តាមរយៈវីង

ធនាគារវីងដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា និង IQPS ដែលជាក្រុម ហ៊ុនបោះដុំនិងចែកចាយស្រាបៀរ ភេសជ្ជៈ ទឹកសុទ្ធ បារី Marlboro និង L&M ដែលឈានមុខគេនៅកម្ពុជា បានសហការគ្នាដើម្បីអនុញ្ញាតដល់ដៃគូអាជីវកម្មរបស់ IQPS អាចទូទាត់ប្រាក់តាមរយៈវីង។ ភាពជាដៃគូនេះ នឹងជួយសម្រួលដល់ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន IQPS ជាង៦០០០០ កន្លែងនៅ២៥ខេត្តក្រុង...

អត្ថបទក្រុមហ៊ុន2 weeks ago

WOWNOW ចេញសេចក្តីជូនដំណឹង សុំអភ័យទោសដល់អតិថិជន ដោយសារ… (វីដេអូ)

ក្នុងកាលៈទេសៈដ៏លំបាករួមគ្នាដោយសារតែវីរុសរាតត្បាតកូវីដ-១៩ នៅនាពេលបច្ចុប្បន្ននេះ អេប WOWNOW  ដែលជាអេបលក់ទំនិញតាមអនឡាញដ៏ធំមួយបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយដាក់លក់ទំនិញចាំបាច់ៗជាច្រើនដូចជាអង្ករ មីកញ្ចប់ និង គ្រឿងឧបភោគបរិភោគនានាដោយបញ្ចុះថ្លៃជាពិសេសជាងទីផ្សាខាងក្រៅ ក្នុងកម្មវិធីប្រូម៉ូសិន ៤ ធំៗរបស់ខ្លួនមិនធ្លាប់មានដូចជា ៖ ទី ១ កម្មវិធីបញ្ចុះថ្លៃទំនិញយ៉ាងសម្បូរបែបត្រឹមតែ $0.25 ឬ 1000រៀល ។ ទី...