Connect with us

បច្ចេកវិទ្យា

ពិធី​បិទ​កម្មវិធី​ «គ្រាប់ពូជ​ដើម្បី​អនាគត​» ឆ្នាំ​ ២០២០ ត្រូវបាន​ប្រារព្ធ​ឡើង​ដោយ​ជោគជ័យ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​ ​ហើយ​ក្រុមហ៊ុន Huawei បានប្រកាសថា​ខ្លួន​នឹង​បន្ត​បណ្តុះបណ្តាល​ផ្នែក​ឌីជីថល​ដល់​យុវ​និស្សិត​កម្ពុជា ក្នុង​រយៈពេល ៣ ឆ្នាំ​ខាងមុខ ថែមទាំង​ប្តេជ្ញា​ក្នុង​ការកសាង​បណ្តាញ​ត​ភ្ជាប់​ដ៏​ពេញលេញ​នៃ​ឌីជីថល​កម្ពុជា​

on

Advertisement

​នៅ​ព្រឹក​ថ្ងៃទី ១១ ខែវិច្ឆិកា កន្លងទៅនេះ ពិធី​បិទ​កម្មវិធី «​គ្រាប់ពូជ​ដើ​ម្ប​អនាគត» ឆ្នាំ​២០២០ ត្រូវបាន​ប្រារព្ធ​ឡើង​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​, ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​ចិន​ប្រចាំ​នៅ​កម្ពុជា​, ឯកឧត្តម សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន​និង​កីឡា​, លោក សុវណ្ណ យ៉ាវ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Huawei ថេ​កណឡ​ជី (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី និង​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​សាកលវិទ្យាល័យ​ធំៗ​ចំនួន​បួន​នៃ​ប្រទេស​កម្ពុជា​ផងដែរ​ ។​

​គម្រោង​“ គ្រាប់ពូជ​ដើម្បី​អនាគត​” របស់​ក្រុមហ៊ុន Huawei ប្រចាំ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៦ ហើយ​រហូតមក​ដល់ពេលនេះ​បានផ្តល់​ឱកាស​ដល់​និស្សិត​សាកលវិទ្យាល័យ​ឆ្នើមៗ​នៅ​កម្ពុជា​សរុប​ចំនួន​៤០​នាក់ ដែល​ធ្លាប់បាន​ចូលរួម​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​ប្រទេស​ចិន​។ ហើយ​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​៥​នៃ​ការអនុវត្ត​គម្រោង​នេះ ប៉ុន្តែ​ដោយសារ​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​នៃ​ជំ​ងី​កូ​វីដ​១៩ នៅ​ឆ្នាំ​២០២០ ពិធី​បើក​នៃ​កម្មវិធី “​គ្រាប់ពូជ​ដើម្បី​អនាគត​” របស់​ក្រុមហ៊ុន Huawei​ឆ្នាំ​២០២០ នឹងត្រូវ​ធ្វើឡើង​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ដោយមាន​ការពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ធំៗ ចំនួន ៤ នៅ​កម្ពុជា​រួមមាន​៖ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​, វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័​ត៏​មាន​, សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ និង​សាកលវិទ្យាល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន ជា​លទ្ធផល​និស្សិត​ឆ្នើម​ចំនួន ៣០ នាក់​ត្រូវបាន​ជ្រើសរើស​ដើម្បី​ចូលរួម​កម្មវិធី​ចាប់ពី​ថ្ងៃទី ២ ដល់​ថ្ងៃទី ៥ ខែវិច្ឆិកា នៃ​ស​ប្តា​ហ៏​កន្លងទៅនេះ ​។

​ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានលើកឡើង​នៅក្នុង​សុន្ទរកថា ៖ «ក្រុមហ៊ុន Huawei បានធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជា​យូរ​មកហើយ ដែលជា​គំរូ​ដ៏​ប្រសើរ​មួយ​សម្រាប់​សហគ្រាស​បច្ចេក​វិទ្យា​ទំនើប​របស់​ប្រទេស​ចិន​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​។ ក្នុង​រយៈពេល ២១ ឆ្នាំ​នៃ​ប្រតិបត្តិការ​នៅ​កម្ពុជា ក្រុមហ៊ុន​ក៏បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​លើកកម្ពស់​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​និង​បាន​បណ្តុះបណ្តាល​ទេពកោសល្យ​ផ្នែក​ឌីជីថល​។ ហើយ​ក្រុមហ៊ុន Huawei ​នៅតែ​បន្ត​រួមចំណែក​បណ្តុះបណ្តាល​ទេពកោសល្យ​វ័យក្មេង​នៅ​កម្ពុជា​តាមរយៈ​បណ្តាញ​អ៊ិន​ធើ​ណេ​ត​ផងដែរ​ ។ ដូចនេះ ខ្ញុំ​សង្ឃឹមថា​និស្សិត​មកពី​សាកលវិទ្យាល័យ​នៅ​កម្ពុជា​ទាំង ៣០ នាក់ ​ចាប់យក​នូវ​ឱកាស​ក្នុង​ការសិក្សា​ស្វែងយល់​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​របស់​ប្រទេស​ចិន​តាមរយៈ​ការសិក្សា​នេះ និង​ដើម្បី​ចូលរួមចំណែក​បន្ថែមទៀត​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុ​ជានា​ពេលអនាគត» ។​

​ជាមួយគ្នានេះ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា​ ៖ «ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ក៏​កំពុង​បន្ត​អនុវត្ត​ការងារ​លើ​វិស័យ​ឌីជីថល​ថ្នាក់ជាតិ​ផងដែរ​រួមមាន​៖ ផែនការ​ទីក្រុង​ឆ្លាត​វៃ​, សេចក្តីព្រាង​ផែនទី​ផ្លូវ​៥G និង​ការកសាង​ក្រសួង​ឌីជីថល ជាដើម​។ ជាពិសេស​ក្នុង​វិស័យ​អប់រំ​ផ្នែក​ឌីជីថល ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បានធ្វើការ​ជាមួយ​ក្រសួង​អប់រំ​ដើម្បី​បង្កើត​កម្មវិធីសិក្សា​តាម​អ៊ិន​ធើ​ណេ​ត​ក្នុងកំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដើម្បី​ធានា​នូវ​ភាពងាយស្រួល​និង​ដើម្បីអោយ​និស្សិត​អាច​បន្ត​ការសិក្សា​បាន​ ។ ទន្ទឹមនឹងនេះ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ ព័​ត៌មាន នឹង​ក្លាយជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ទេពកោសល្យ​ក្នុង​យុគសម័យ​ឌីជីថល​នៃ​ប្រទេស​កម្ពុជា​» ។​

​ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា «ក្រុមហ៊ុន Huawei គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​នៅលើ​ពិភពលោក​។ កំឡុង​ពេលធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា ក្រុមហ៊ុន Huawei ក៏បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ដើម្បី​ផ្តល់​គុណ​តម្លៃ​ដល់​សហគមន៍​មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ ចាប់ផ្តើម​ពី​ដើមឆ្នាំ​នេះ ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ បាន​វាយលុក​ទូទាំង​ពិភពលោក​និង​បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ការផ្លាស់ប្តូរ​នៃ​ការធ្វើដំណើរ​និង​ប្រា​ស័​យ​ទាក់ទង​គ្នា​វ​វាង​ប្រទេស​នីមួយៗ​ ។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ដោយសារ​ការគាំទ្រ​នៃ​បច្ចេកវិទ្យា​ឌីជីថល​ដែល​ជួយ​សម្រួល​ដល់​ដំណើរ​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​និង​កម្ពុជា​តែងតែ​ឆ្ពោះទៅមុខ​ជានិច្ច​។ ជាក់ស្តែង​ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន Huawei កម្ពុជា យើង​ក៏បាន​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​និង​កម្ពុជា​ជា​ផ្លូវការ​តាមរយៈ «​ការជជែក​ពិភាក្សា​តាម​បច្ចេកវិទ្យា ​Cloud» និង «ការចុះហត្ថលេខា​តាម​បច្ចេកវិទ្យា​Cloud» ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​បន្តទៀតថា «និស្សិត​ទាំង ៣០ នាក់​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​គ​ម្រោ​ង «​គ្រាប់ពូជ​ដើម្បី​អនាគត» សុទ្ធតែជា​តំណាង​និស្សិត​ឆ្នើម​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​សាក​ល​វិទ្យាល័យ​ ។ ពួកគេ​មិន​ត្រឹមតែ​បាន​សិក្សា​ពី​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើឱ្យ​ពួកគេ​មានការ​យល់ដឹង​អំពី​ក្រុមហ៊ុន Huawei និង​ វប្បធម៌​ចិន​កាន់តែ​ស៊ីជម្រៅ​ជាង​មុន​ ។ ហើយ​ខ្ញុំ​សង្ឃឹមថា​និស្សិត​ទាំងអស់​មិន​ត្រឹមតែ​ក្លាយជា​គ្រាប់ពូជ​នៃ​កម្មវិធី​ «​គ្រាប់ពូជ​ដើម្បី​អនាគត» ក្នុងការ​អភិវឌ្ឍ​ឌីជីថល​ប៉ុណ្ណោះ​ទេ ហើយក៏​ក្លាយជា​គ្រាប់ពូជ​នៃ​មិត្តភាព តាមរយៈ​ការ​ជំរុញ​ការកសាង​សហគមន៍​ចិន​កម្ពុជា​ក្នុងពេល​អនាគត​ផងដែរ​» ​។​

ឯកឧត្ដម សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៃ​ប្រទេស​កម្ពុជា​, បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការចូលរួមចំណែក​ជាប​ន្ត​បន្ទាប់​របស់​ក្រុមហ៊ុន Huawei ក្នុងការ​រួមចំណែក​អភិវឌ្ឍ​វិស័យ​អប់រំ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅ​កម្ពុជា​ដែលជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​សហគ្រាស​ចិន ​។  «​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​បន្ត​អនុវត្ត​កំណែទម្រង់​ការអប់រំ​ឌីជីថល​ផងដែរ​ ។ ការផ្ទុះ​ឡើង​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩​ នៅ​ឆ្នាំនេះ ក៏បាន​ជម្រុញ​បន្ថែមទៀត​នូវ​ដំណើរការ​កែទម្រង់​ឌីជីថល​របស់​ក្រសួង​អប់រំ​រួមទាំង​ការអភិវឌ្ឍ​វេទិកា ​និង ​មាតិកា​ឌីជីថល ក៏ដូចជា​ការបណ្តុះបណ្តាល​សមត្ថភាព​របស់​សាស្ត្រាចារ្យ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ​។ ដូច្នេះ យុវជន​នៅ​កម្ពុជា​អាច​សម្រប​ទៅនឹង​យុគសម័យ​ឧស្សាហកម្ម ៤.០ កាន់តែ​ប្រសើរ​ជាង​មុន​ និង ​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​ឆាប់​សម្រេចបាន​នូវ​គោលដៅ​របស់​ប្រទេស​កម្ពុជា ដើម្បី​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ ខាងមុខនេះ» ​។​

​លោក សុវណ្ណ យ៉ាវ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei ថេ​កណឡ​ជី (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី​បាន​ថ្លែងថា​ ៖ «សូម​ថ្លែងអំណរគុណ​ដល់​ស្ថានទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​, ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា ក៏ដូចជា​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដែល​បាន​គាំទ្រ​ដល់​កម្មវិធី​គ្រាប់ពូជ​នៃ​ពេលអនាគត​នៅ​ឆ្នាំ​២០២០​ ។ ក្រុមហ៊ុន Huawei ជឿជាក់ថា​ការអប់រំ​និង​ការបណ្តុះបណ្តាល​ទេពកោសល្យ​គឺជា​រឿង​សំខាន់បំផុត​ក្នុងការ​ធ្វើឱ្យ​ប្រទេសមួយ​បន្ត​ការរីកចម្រើន​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ក្រុមហ៊ុន Huawei សង្ឃឹមថានឹង​គាំទ្រ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​របស់​សម្ដេច​តេ​ជោ សម្រាប់​បដិវត្ត​ន៏​ឧស្សាហកម្ម​ដំណាក់កាល​ទី​ ៤ ​នេះ ដែល​នាំមក​នូវ​ពិភព​ឌីជីថល​ជូន​ដល់​គ្រប់​គ្រួសារ​ក្នុងប្រទេស​កម្ពុជា និង ​ដើម្បីឱ្យ​យុវជន​គ្រប់រូប​អាច​សិក្សា​អំពី​បច្ចេកវិទ្យា​ឌីជីថល​ចុងក្រោយបង្អស់​រួមមាន​ដូចជា បច្ចេកវិទ្យា 5G, Cloud, IoT, AI ជាដើម ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​រយៈពេល​វែង​នៃ​សេដ្ឋកិច្ចសង្គម ​និង​ បរិស្ថាន​របស់​ប្រទេស​កម្ពុជា​ផងដែរ​» ។​

លើក​នេះ​ក្រុមហ៊ុន Huawei ក៏បាន​ប្រកាស​ពី «កម្មវិធី​បណ្តុះបណ្តាល​ទេពកោសល្យ​» ដោយ​ប្តេជ្ញាចិត្ត​ដើម្បី​បណ្ដុះបណ្ដាល​ទេពកោសល្យ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​និង​ទូរគមនាគមន៍​ចំនួន ១០០ រូប ជា​រៀងរាល់ឆ្នាំ​ក្នុង​រយៈពេល ៣ ឆ្នាំ​ខាងមុខ​ទៀត​ដើម្បី​ត្រៀមខ្លួន​រួចជាស្រេច​នៃ​ការឈាន​ចូលមក​ដល់​នៃ​យុគសម័យ​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុ​ជានា​ពេលខាងមុខ​នេះ​ ។​

​ក្រុមហ៊ុន​ Huawei គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក​ក្នុងការ​ផ្គត់ផ្គង់​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (ICT) ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​បុគ្គលិក​សរុប​ចំនួន ​១៨៨.០០០ ​នាក់ នៅ​ទូទាំង​ពិភពលោក​មាន​ប្រតិបត្តិការ​អា​ជីរ​កម្ម​នៅ​បណ្តា​ជាង ១៧០ ប្រទេស​និង​តំបន់ ក៏ដូចជា​បម្រើ​សេវាកម្ម​ដល់​ប្រជាជន​ប្រមាណ​ជាង ៣ ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ​។ ក្រុមហ៊ុន Huawei បានចាប់ផ្តើម​ប្រតិបត្តិការ​ធុរកិច្ច​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ ១៩៩៩ នៅក្នុង​ឆ្នាំ​២០២០​នេះ គឺជា​ឆ្នាំ​ទី ២១ ហើយ​ដែល​ក្រុមហ៊ុន Huawei បានធ្វើ​ប្រតិបត្តិការ​នៅលើ​ទីផ្សារ​កម្ពុជា មកទល់​បច្ចុប្បន្ន​ក្រុមហ៊ុន ហួ​វៃ មាន​បុគ្គលិក​សរុប​ចំនួន​ជាង ២០០ នាក់​ហើយ ៨០ ភាគរយ​គឺជា​និ​យោ​ជិ​ក​ក្នុងស្រុក​ ។ កម្មវិធី «​គ្រាប់ពូជ​ដើម្បី​អនាគត» គឺជា​គម្រោង​ទំនូល​ខុសត្រូវ​សង្គម​ឬ CSR ជា​សកល​របស់​ក្រុមហ៊ុន Huawei ។ កម្មវិធី​នេះ​ត្រូវបានធ្វើ​ឡើងជា​លើកដំបូង​ក្នុង​ឆ្នាំ ២០០៨ ដែលជា​គម្រោង​វិនិយោគ​ធំ​បំផុត​របស់​ក្រុមហ៊ុន ដើម្បី​រួមចំណែក​ផ្តល់នូវ​ឱកាស​ការងារ​ក្នុងស្រុក និង​ក្នុង​គោលបំណង​ជួយ​អភិវឌ្ឍ​ទេពកោសល្យ​វ័យក្មេង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅ​បណ្តា​ពិភពលោក​ ។ គិត​ត្រឹម ខែធ្នូ ឆ្នាំ ២០១៩ គម្រោង​ «គ្រាប់ពូជ​ដើម្បី​អនាគត» មានការ​ចូលរួម​ពី ១២៦ ប្រទេស​និង​តំបន់​ជុំវិញ​ពិភពលោក​ហើយ​មាន​និស្សិត​សរុប​ចំនួន ៥៧៧០ នាក់​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​អំពី​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នេះ ​៕

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ធ្លាប់ល្បីជាង ១០ មុន ឥលូវបាត់មុខ ម៉េង ប៊ុនឡូ ប្រើជីវិតយ៉ាងសាមញ្ញ
ភ្លេចគាត់ឬនៅ? រំឭកពីអតីតតារាសម្តែងទសវត្សរ៍ ៨០-៩០ ហុក លក្ខិណា បន្តិច ពេលនេះដល់ណាណីហើយ!
មានស្វាមីជាសេដ្ឋីវាល់លាន តែភរិយាឧកញ៉ា ម៉ុង ឫទ្ធី មិនដែលទំនេរដៃ ការងារផ្ទះធ្វើម្ហូបពូកែលេខ ១
ចេះប៉ុន្មានក្បាច់នេះ ចង់ធ្វើ «សាច់ក្រកជ្រូក» ឆ្ងាញ់មិនពិបាកទៀតទេ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន15 hours ago

ប្រិយមិត្តនឹង​បាន​ជួប​ព្រះ​នាង​តូច​ន រោត្តម ជេន​ណា សាជាថ្មី​ជាមួយ​រឿង «​នគរ​មាស​» ​ឆាប់ៗ​នេះ!​ (វីដេអូ)

​វិល​មកវិញ​សាជាថ្មី​ហើយ ទស្សនិកជន​នឹង​បាន​ជួប​ព្រះ​នាង​តូច​នរោត្តម ជេន​ណា ក្នុង​រឿង​ភាគ​បុរាណ​ខ្មែរ​របស់​ស្ថានីយទូរទស្សន៍ CTN គឺ​រឿង «នគរ​មាស» ដែលជា​រឿង​ភាគ​បុរាណ​ខ្មែរ​មួយ​ដ៏​ល្អ​ឯក ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ ។​ ​សម្រាប់​ទស្សនិកជន​ដែល​ពេញចិត្ត​ស្រឡាញ់​ហើយ​គាំទ្រ​រាល់​ការសម្តែង​របស់​ព្រះ​នាង​តូច​នរោត្តម ជេន​ណា ពេលនេះ​ទ្រង់​បាន​វិល​ត្រឡប់មក​ម្តងទៀត​ហើយ ជាមួយ​រឿង​ភាគ​បុរាណ​ខ្មែរ​ថ្មី​របស់​ស្ថា​យ​នី​យ​ទូរទស្សន៍ CTN ជឿថា​ទស្សនិកជន​ពិតជា​ជក់ចិត្ត​ទៀតហើយ​។ ក្នុង​រឿង​ភាគ​បុរាណ​ខ្មែរ “​នគរ​មាស​” ក៏មាន​ការចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បីៗ តារា​សម្តែង​ពន្លក​ថ្មី...

អត្ថបទក្រុមហ៊ុន2 days ago

រឿងព្រេង​និទាន​បុរាណ​ខ្មែរ «អា​សុខ​ស្លូត អា​សុខ​កាច​» ប្រជុំសុទ្ធតែតារាល្បីៗចូលរួមសម្ដែង (វីដេអូ)

«អា​សុខ​ស្លូត អា​សុខ​កាច​» ជា​រឿងព្រេង​និទាន​បុរាណ​ខ្មែរ​មួយ ដែល​ទស្សនិកជន​មួយចំនួន ធ្លាប់បាន​ស្គាល់ បាន​អាន ឬក៏​អាច​ធ្លាប់បាន​ស្តាប់​ពី​លោក យាយ ឬ​អ្នក​ម្តាយ​ជាទី​ស្រលាញ់ និទាន​ឱ្យស្តាប់​មុន​ចូល​គេង​កាលពី​កុមារភាព​ក៏​ថា​បាន​។ ​ដើម្បី​ជាការ​រំលឹក​អនុស្សាវរីយ៍​ដ៏​មាន​អត្ថន័យ និង​ជាការ​លើកស្ទួយ​នូវ​វប្បធម៌​ខ្មែរ នៅពេលនេះ រឿងព្រេង​និទាន​បុរាណ​ខ្មែរ​ដ៏​មាន​រស​និយម​មួយ​នេះ នឹង​ត្រលប់​មកវិញហើយ ក្នុង​យុគសម័យ​ឌីជីថល ជាមួយនឹង​ការផលិត​ជា​ខ្សែភាពយន្ត​ភាគ​។ ដំណើរការ​នៃ​ការផលិត​ខ្សែភាពយន្ត​ភាគ​មួយ​នេះ គឺ​កំពុងតែ​ធ្វើឡើង​យ៉ាង​សស្រាក់សស្រាំ និង​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ពី​ផលិតករ...

អត្ថបទក្រុមហ៊ុន2 days ago

ក្រុមហ៊ុនដឹកជញ្ជូនអាហារខ្នាតអន្ដរជាតិ foodpanda ពង្រីកពាណិជ្ជកម្មដល់ខេត្តកំពង់ធំហើយ

ជាមួយនឹងការវិវត្តឥតឈប់ឈរ ក្រុមហ៊ុន foodpanda នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2020 នេះ បានពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅខេត្តកំពង់ធំ ដើម្បីផ្ដល់ជូននូវបទពិសោធកុម្ម៉ង់ទិញអាហារយ៉ាងឆាប់រហ័ស និងទំនើប ។ ការបើកពង្រីកពាណិជ្ជកម្មនេះ មានការសហការពីបណ្ដាហាងអាហារ និងភេសជ្ជៈល្បីៗក្នុងខេត្តកំពង់ធំ ដូចជា Coffee Today កាហ្វេទសវត្សរ៍ទី...

អត្ថបទក្រុមហ៊ុន5 days ago

50 ចំណុចដែលបញ្ជាក់ថា Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មី ជារថយន្តមានប្រព័ន្ធសុវត្ថិភាព និង បច្ចេកវិទ្យាអស្ចារ្យលើសគេ!

រថយន្តគឺជាមធ្យោបាយធ្វើដំណើរមួយយ៉ាងសំខាន់សម្រាប់ជូនលោកអ្នកទៅដល់គោលដៅ ។ រថយន្តខ្លះមិនត្រឹមតែអាចជួយលោកអ្នកអោយដល់គោលដៅតែមួយមុខប៉ុណ្ណោះទេ វាថែមទំាងអាចប្រើប្រាស់សម្រាប់ជូយដល់ការងារអាជីវកម្ម ដំណើរកំសាន្តទៅតាមទីជិតឆ្ងាយ និងអាចជួយសម្រួលដល់ការរស់នៅរបស់អ្នកប្រើប្រាស់បានមួយផ្នែកធំផងដែរ។ ជាក់ស្តែងយើងសង្កេតឃើញថារថយន្ត Pick Up បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រើប្រាស់ និងជួយដល់អតិថិជនបានច្រើនមែនទែន។ រថយន្ត Ford Ranger Wildtrak គឺជារថយន្ត Pick Up ដែលកំពុងពេញនិយម និងលក់ដាច់បំផុតនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាអស់រយះពេលជាច្រើនឆ្នាំមកហើយ...

អត្ថបទក្រុមហ៊ុន5 days ago

អ្នកសំណាងទាំង ៩ នាក់ ដែលឈ្នះរង្វាន់ពីការឆ្លើយសំណួរស្ទង់មតិពាក់ព័ន្ធជំងឺកូវីដ ១៩ រកឃើញហើយ!

កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមហ៊ុន CMRD បានធ្វើការស្ទង់មតិមួយពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ជះឥទ្ធិពលប៉ះពាល់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដោយបានដាក់ជាសំណួរថា តើជំងឺកូវីដ ១៩ បានជះឥទ្ធិពលអ្វីខ្លះ ដល់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល របស់លោកអ្នកដូចម្តេចខ្លះ? ដើម្បីឱ្យអ្នកចូលរួមស្ទង់មតិបានឆ្លើយឈ្នះរង្វាន់ផងដែរ ។ បន្ទាប់ពីការធ្វើស្ទង់មតិបានបញ្ចប់កាលពីថ្ងៃទី...

អត្ថបទក្រុមហ៊ុន6 days ago

តោះ​! មក​មើល​ឡេ​ប​ថប់​ដែល​បំពាក់ CPU ជំនា​ន់ទី​ ១១​ ចុងក្រោយបង្អស់ ដែល​ក្រុមហ៊ុន​ ASUS នាំចូល​ក្នុងប្រទេស​កម្ពុ​ជា​

​ឡេ​ប​ថប់​របស់ ASUS ថ្មីៗ​នេះ ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​ដំណើរការ Intel Core ជំនា​ន់ទី ១១ និង​ ក្រា​ហ្វិ​ច Intel®Iris® Xe ជំនាន់​ថ្មី សម្រាប់​ឡេ​ប​ថប់​ដែល​ស្តើង ស្រាល​ និង ​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​ប​ទ​ពិសោធ​ចុងក្រោយ​នៃ​ការច្នៃប្រឌិត និង ​កំសាន្ត​ ។...

អត្ថបទក្រុមហ៊ុន6 days ago

កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នៃ Dumex® SuperGold Kid ជំនាន់​ថ្មី​ ​ដែល​បាន​អភិវឌ្ឍ​ជាមួយ​រូបមន្ត Ezycare មាន Fibers 3 ប្រភេទ ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​រំលាយ​អាហារ​សុខភាព​ល្អ​

ភ្នំពេញ ថ្ងៃទី​១៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ – Dumex® (​ឌុយ​មិច​) សូម​ណែនាំ​ជូន​ម្សៅ​ទឹកដោះគោ Dumex® SuperGold Kid ជំនាន់​ថ្មី​ដែល​បាន​អភិវឌ្ឍ​ជាមួយ​រូបមន្ត Ezycare មាន Fibers 3 ប្រភេទ ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​រំលាយ​អាហារ​សុខភាព​ល្អ ​។ ​គោលដៅ​ចម្បង​របស់​ម៉ាក​ផលិតផល​នេះ គឺ​ជួយ​គាំទ្រ​ដល់​ដំណើរ​ជីវិត​អ្នក​ម្តាយ​ក្នុងការ​ចិញ្ចឹម​បុត្រ​ធីតា​ឲ្យ​លូតលាស់​...

អត្ថបទក្រុមហ៊ុន7 days ago

ជួប​ជាមួយ រ៉ូ​ហ្សា និង ខៃ ម្តងទៀត​ក្នុង​ស្នាដៃ​ដ៏​ថ្មី​សន្លាង​មួយ មាន​ចំណងជើង​ថា «ស្នេហ៍​ឆ្លង​វេលា​» (វីដេអូ)

​តើ​ទស្សនិកជន​ទាំងអស់គ្នា​មិនទាន់​ភ្លេច​តារា​សម្តែង​វ័យក្មេង ២​រូប នោះ​គឺ​កញ្ញា រ៉ូ​ហ្សា និង​លោក ខៃ ដែលជា​តួអង្គ​ឯក​ក្នុង​រឿង​ភាគ​បុរាណ​ខ្មែរ “​ទេពធីតា​ព្កុល​មាស​” មែន ឬទេ​? ​ដោយសារតែ​ទេពកោសល្យ សមត្ថភាព​ក្នុងការ​សម្តែង និង​រូប​សម្រស់​ស្រស់​សោភា អ្នក​ទាំងពីរ​ពិតជា​បាន​ឆក់យក​នូវ​បេះដូង ការគាំទ្រ​ជាច្រើន​ពី​ទស្សនិកជន ថែមទាំង​ដល់​ថ្នាក់​មាន​អ្នកគាំទ្រ​បាន​សំណូមពរ​ចង់ឃើញ​អ្នក​ទាំងពីរ​ចាប់​ដៃគូ​ជាមួយគ្នា​ម្តងទៀត​ជាច្រើន​តាមរយៈ​បណ្តាញ​សង្គម​ថែម​ទៀតផង​។​ ​នៅពេលនេះ ពេលវេលា​បានមក​ដល់​ហើយ តួឯក​ប្រុស​ស្រី​នៃ​រឿង​ភាគ​បុរាណ​ខ្មែរ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅ​ឆ្នាំ​២០២០​នេះ...

អត្ថបទក្រុមហ៊ុន1 week ago

NEW HONDA MSX GROM ដែលយុវវ័យកំពុងទន្ទឹងរង់ចាំ ចេញលក់ជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតទៅ

ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិត និងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការម៉ូតូចង្កឹះលេខប្រើអំប្រាយ៉ា ស៊េរីថ្មីគឺ NEW HONDA MSX GROM រចនាថ្មីទាំងស្រុងក្រោមគំនិតបែប #PLAYGROM នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ...

អត្ថបទក្រុមហ៊ុន1 week ago

អីយ៉ា​! តារា​ ៤ ​ក្រុម ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់​ពានរង្វាន់​កម្មវិធី ​«​សង្វៀន​ម្ហូប​»​ រដូវ​កាល​ទី ​១

ឆ្លងកាត់​ការប្រកួត​ចម្អិនម្ហូប​យ៉ាង​ស្វិតស្វាញ​ពី​សំណាក់​តារា​សម្តែង និង តារាចម្រៀង​អស់​ជាច្រើន​សប្តាហ៍ នៅពេលនេះ​កម្មវិធី​សង្វៀន​ម្ហូប​បាន​រកឃើញ​ក្រុម​ឆ្នើម​ចំនួន​៤​ក្រុម ត្រៀមខ្លួន​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើមយក​ទឹកប្រាក់​ ២០​ លាន​រៀល និង ពានរង្វាន់​សង្វៀន​ម្ហូប​រដូវ​កាល​ទី​ ១ ​។​ នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោលគឺ​ថ្ងៃទី​ ១៩ ខែវិច្ឆិការ​ខាងមុខនេះ កម្មវិធី​ប្រកួតប្រជែង​ចម្អិនម្ហូប​ខ្មែរ​ដែលមាន​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា នោះ​គឺ​កម្មវិធី​«​សង្វៀន​ម្ហូប​» នឹង​ឈាន​ជើង​ចូលដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។ ក្នុងនោះ​វត្តមាន​តារាចម្រៀង...