Connect with us

បច្ចេកវិទ្យា

ស្មា​ត​ហ្វូ​ន realme C15 Qualcomm Edition មាន​ថាមពល​ថ្ម​ធំ​នៅ​កម្ពុជា​ នឹង​ដាក់លក់​ផ្លូវការ​ថ្ងៃទី​13 វិច្ឆិកា ក្នុងតម្លៃ 169​ ដុល្លារ

on

Advertisement

​នៅ​ថ្ងៃទី ​10​ ខែវិច្ឆិកា realme ដែលជា​ម៉ាក​ពេញនិយម​ផ្នែក​បច្ចេកវិទ្យា​បានដាក់​ប្រកាស​ជា​ផ្លូវការ​នូវ ​realme C15 ម៉ូ​ឌែ​ល​ដំបូង​ដែលមាន​ថាមពល​ថ្ម​ 6000mAh​ និង​ការ​សាក​លឿន ​18 W ដែលមាន​តម្លៃ ​169​ ដុល្លារ និង ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អតិ​ថ​ជន​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា​ ។ ស្រប​ពេលនេះ​ realme ថែមទាំង​នាំមក​នូវ​នាឡិការ​ឆ្លាត​វៃ realme Watch S ដែលមាន​តម្លៃ 99 ដុល្លារ សម្រាប់ ​realme C15​ នឹងមាន​ធ្វើការ​ដាក់លក់​នៅ​ថ្ងៃទី ​13 ​ខែវិច្ឆិកា ហើយ realme Watch S នឹងមាន​ដាក់លក់ នៅ​ថ្ងៃទី​ 16 ​ខែវិច្ឆិកា​ផងដែរ​ ។

​សម្រាប់​ផ្នែក​គ្រឿង​បំពាក់ realme C15 ដែលមាន​ដាក់លក់​នៅ​ទីផ្សារ​កម្ពុជា​គឺ​ខុសគ្នា​នឹង​នៅ​ទីផ្សារ​ដទៃ ដោយមាន​ប្រើ​បន្ទះ​ឈី​ប​ Snapdragon 460 និង ​មាន​អង្គ​ផ្ទុក 4GB+64GB ដែល​អាចធ្វើអោយ​ការប្រើប្រាស់​មាន​ភាពរលូន​ល្អ​ ។ ​អ្វីដែល​គួរអោយកត់សម្គាល់​នោះ​គឺ realme C15​ ម៉ូ​ឌែ​ល​នេះ​នៅតែ​បាន​បន្ត​នូវ​គុណសម្បត្តិ​ដែលមាន​ថាមពល​ថ្ម​ធំ របស់​ C series ដោយមាន​ថាមពល​ថ្ម​ធំ​ 6000mAh អាច​និយាយ​ទូរស័ព្ទ​បាន ​46​ ម៉ោង ឬ​មើល ​YouTube​ បាន​រយៈពេល​ 48 ​ម៉ោង ដែល​ប្រៀបធៀប​នឹង​ផលិតផល​ដែលមាន​ថាមពល​ថ្ម ​5000mAh ​និង ​តែងតែ​ឃើញ​នៅលើ​ទីផ្សារ​ដែល​អាច​កាន់​ថ្ម​បាន​ជាង​កន្លះ​ខែ គឺ​វា​ធ្វើអោយ​យុវវ័យ​ទទួលបាន​បទពិសោធន៍​កាន់តែ​អស្ចារ្យ​ ។ នៅពេល​បើកមុខ​ងា​រស​ន្សំ​សំចៃ​ថ្ម ថ្ម ​5%​ អាច​និយាយ​ទូរស័ព្ទ​បាន​ 2 ​ម៉ោង ​45​ នាទី ដោះស្រាយ​នូវ​បញ្ហា​អស់​ថ្ម​របស់​អ្នកប្រើប្រាស់​ ។

​ក្នុងនាម​ជា​ស្មា​ត​ហ្វូ​ន​ដែលជា​ដំណោះស្រាយ​ថាមពល​ធំ បច្ចេកវិទ្យា​សាក​ថ្ម​របស់ realme C15 គឺ​បាន​កែប្រែ​អោយ​ប្រសើរឡើង​ដោយ​ផ្អែកលើ​បច្ចេកវិទ្យា​នៃ ​C series ដោយមាន​បំពាក់​នូវ​ការ​សាក​ថ្ម​ 18W វាយ​បំបែក​ម្តងទៀត​នូវ​ការយល់ឃើញ​របស់​អ្នកប្រើប្រាស់​ទៅលើ​សា្ម​ត​ហ្វូ​ន​លំដាប់​ថវិកា ​។​

​សម្រាប់​ផ្នែក​កាមេរ៉ា realme C15 Qualcomm Edition មាន​កាមេរ៉ា​ក្រោយ ​AI 4 គ្រាប់ 13MP ថែមទាំង​មានមុខ​ងារ Super Nightscape Mode និង Portrait Mode កាមេរ៉ា Selfie 8MP ជួយ​អោយ​អ្នកប្រើប្រាស់​អាច​ថត​បាន​រូបភាព​ដូច​ក្នុង​ភាពយន្ត និង​ មាន​មុខងារ​ប្រើ​កាយវិការ​ដើម្បី​ថតរូប មុខងារ AI Beauty និង​ ការថត​វីដេអូ​មាន​កម្រិត Full HD 1080P មិន​ថា​ការថត ​Selfie ​ឬ​ ការថត​វីដេអូ គឺ​សុទ្ធតែ​អាច​ថត​បាន​ច្បាស់​ល្អ​ ។​

​សម្រាប់​ការ​រចនាបទ​ផ្នែក​ខាងក្រៅ realme C15 Qualcomm Edition មាន​ពីរ​ជម្រើស​ដែលមាន​ពណ៌​ខៀវ​ និង ​ពណ៌​ប្រាក់​ដែល​យុវវ័យ​និយម​ចូលចិត្ត ដែល​ត្រូវបាន​បំផុសគំនិត​ដោយ ផ្ទៃសមុទ្រ​ដែលមាន​ពណ៌​ខៀវ​និង​សត្វ​រំពេ​ដែល​ហោះ​កាត់​ផ្ទៃសមុទ្រ ធ្វើអោយ​កាន់តែ​ពេញនិយម ទាន់សម័យ​ ។​

​ក្រៅពីនេះ realme មិន​ត្រឹមតែ​ជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែល​ស្ថាប័ន Counterpoint បានប្រកាសថា​ជា «ម៉ាក​ស្មា​ត​ហ្វូ​ន​ដែលមាន​ចំនួន​លក់​កើនឡើង​លឿន​បំផុត​ក្នុង​ពិភពលោក​រហូត ​50 ​លាន​គ្រឿង​» នោះទេ ហើយ​សម្រាប់​ផលិតផល AIoT​ ក៏មាន​ការ​វាយ​បំបែក​ថ្មី​ផងដែរ ។​ ការ​រចនា​នៃ​រូបរាង​របស់ realme Watch S មាន​ភាព​វ័យក្មេង ទាន់សម័យ និង ​អាច​កាន់​ថ្ម​បានយូរ​រហូតដល់​ 15​ ថ្ងៃ ដែលមាន​បំពាក់​ជាមួយនឹង​មុខងារ​ការពារ​ជម្រាប​ទឹក IP68 និង​ មាន​មុខងារ​តាមដាន​ចង្វាក់បេះដូង​ក្នុងកំឡុងពេល​ហែល​ទឹកបាន​ទៀតផង កាន់​តែមាន​ទំនុកចិត្ត​ចំពោះ​ការតាមដាន​សុខភាព អាច​និយាយបានថា ចំណាយ​ត្រឹម ​20%​ នៃ​តម្លៃ​ iWatch តែ​អាច​ទទួលបាន​មុខងារ​ 80% ​នៃ ​iWatch សូមកុំ​ខកខាន​អោយសោះ​ ៕

អត្ថបទពេញនិយម

ធ្លាប់ល្បីជាង ១០ មុន ឥលូវបាត់មុខ ម៉េង ប៊ុនឡូ ប្រើជីវិតយ៉ាងសាមញ្ញ
ភ្លេចគាត់ឬនៅ? រំឭកពីអតីតតារាសម្តែងទសវត្សរ៍ ៨០-៩០ ហុក លក្ខិណា បន្តិច ពេលនេះដល់ណាណីហើយ!
បើមិនចង់ស៊យធំ អ្នកមានផ្ទះបែរមុខទៅទិសខាងកើតក្នុងឆ្នាំ ២០២១ ហាមធ្វើរឿងទាំងនេះ
មុននេះ ទ្រី សុផានិត យំគគ្រូកលើកដៃសំពះសុំទោសប្អូនស្រី ទ្រី ដាណា លើគ្រែពេទ្យ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន12 hours ago

រឿងព្រេង​និទាន​បុរាណ​ខ្មែរ «អា​សុខ​ស្លូត អា​សុខ​កាច​» ប្រជុំសុទ្ធតែតារាល្បីៗចូលរួមសម្ដែង (វីដេអូ)

«អា​សុខ​ស្លូត អា​សុខ​កាច​» ជា​រឿងព្រេង​និទាន​បុរាណ​ខ្មែរ​មួយ ដែល​ទស្សនិកជន​មួយចំនួន ធ្លាប់បាន​ស្គាល់ បាន​អាន ឬក៏​អាច​ធ្លាប់បាន​ស្តាប់​ពី​លោក យាយ ឬ​អ្នក​ម្តាយ​ជាទី​ស្រលាញ់ និទាន​ឱ្យស្តាប់​មុន​ចូល​គេង​កាលពី​កុមារភាព​ក៏​ថា​បាន​។ ​ដើម្បី​ជាការ​រំលឹក​អនុស្សាវរីយ៍​ដ៏​មាន​អត្ថន័យ និង​ជាការ​លើកស្ទួយ​នូវ​វប្បធម៌​ខ្មែរ នៅពេលនេះ រឿងព្រេង​និទាន​បុរាណ​ខ្មែរ​ដ៏​មាន​រស​និយម​មួយ​នេះ នឹង​ត្រលប់​មកវិញហើយ ក្នុង​យុគសម័យ​ឌីជីថល ជាមួយនឹង​ការផលិត​ជា​ខ្សែភាពយន្ត​ភាគ​។ ដំណើរការ​នៃ​ការផលិត​ខ្សែភាពយន្ត​ភាគ​មួយ​នេះ គឺ​កំពុងតែ​ធ្វើឡើង​យ៉ាង​សស្រាក់សស្រាំ និង​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ពី​ផលិតករ...

អត្ថបទក្រុមហ៊ុន20 hours ago

ក្រុមហ៊ុនដឹកជញ្ជូនអាហារខ្នាតអន្ដរជាតិ foodpanda ពង្រីកពាណិជ្ជកម្មដល់ខេត្តកំពង់ធំហើយ

ជាមួយនឹងការវិវត្តឥតឈប់ឈរ ក្រុមហ៊ុន foodpanda នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2020 នេះ បានពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅខេត្តកំពង់ធំ ដើម្បីផ្ដល់ជូននូវបទពិសោធកុម្ម៉ង់ទិញអាហារយ៉ាងឆាប់រហ័ស និងទំនើប ។ ការបើកពង្រីកពាណិជ្ជកម្មនេះ មានការសហការពីបណ្ដាហាងអាហារ និងភេសជ្ជៈល្បីៗក្នុងខេត្តកំពង់ធំ ដូចជា Coffee Today កាហ្វេទសវត្សរ៍ទី...

អត្ថបទក្រុមហ៊ុន4 days ago

50 ចំណុចដែលបញ្ជាក់ថា Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មី ជារថយន្តមានប្រព័ន្ធសុវត្ថិភាព និង បច្ចេកវិទ្យាអស្ចារ្យលើសគេ!

រថយន្តគឺជាមធ្យោបាយធ្វើដំណើរមួយយ៉ាងសំខាន់សម្រាប់ជូនលោកអ្នកទៅដល់គោលដៅ ។ រថយន្តខ្លះមិនត្រឹមតែអាចជួយលោកអ្នកអោយដល់គោលដៅតែមួយមុខប៉ុណ្ណោះទេ វាថែមទំាងអាចប្រើប្រាស់សម្រាប់ជូយដល់ការងារអាជីវកម្ម ដំណើរកំសាន្តទៅតាមទីជិតឆ្ងាយ និងអាចជួយសម្រួលដល់ការរស់នៅរបស់អ្នកប្រើប្រាស់បានមួយផ្នែកធំផងដែរ។ ជាក់ស្តែងយើងសង្កេតឃើញថារថយន្ត Pick Up បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រើប្រាស់ និងជួយដល់អតិថិជនបានច្រើនមែនទែន។ រថយន្ត Ford Ranger Wildtrak គឺជារថយន្ត Pick Up ដែលកំពុងពេញនិយម និងលក់ដាច់បំផុតនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាអស់រយះពេលជាច្រើនឆ្នាំមកហើយ...

អត្ថបទក្រុមហ៊ុន4 days ago

អ្នកសំណាងទាំង ៩ នាក់ ដែលឈ្នះរង្វាន់ពីការឆ្លើយសំណួរស្ទង់មតិពាក់ព័ន្ធជំងឺកូវីដ ១៩ រកឃើញហើយ!

កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមហ៊ុន CMRD បានធ្វើការស្ទង់មតិមួយពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ជះឥទ្ធិពលប៉ះពាល់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដោយបានដាក់ជាសំណួរថា តើជំងឺកូវីដ ១៩ បានជះឥទ្ធិពលអ្វីខ្លះ ដល់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល របស់លោកអ្នកដូចម្តេចខ្លះ? ដើម្បីឱ្យអ្នកចូលរួមស្ទង់មតិបានឆ្លើយឈ្នះរង្វាន់ផងដែរ ។ បន្ទាប់ពីការធ្វើស្ទង់មតិបានបញ្ចប់កាលពីថ្ងៃទី...

អត្ថបទក្រុមហ៊ុន5 days ago

តោះ​! មក​មើល​ឡេ​ប​ថប់​ដែល​បំពាក់ CPU ជំនា​ន់ទី​ ១១​ ចុងក្រោយបង្អស់ ដែល​ក្រុមហ៊ុន​ ASUS នាំចូល​ក្នុងប្រទេស​កម្ពុ​ជា​

​ឡេ​ប​ថប់​របស់ ASUS ថ្មីៗ​នេះ ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​ដំណើរការ Intel Core ជំនា​ន់ទី ១១ និង​ ក្រា​ហ្វិ​ច Intel®Iris® Xe ជំនាន់​ថ្មី សម្រាប់​ឡេ​ប​ថប់​ដែល​ស្តើង ស្រាល​ និង ​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​ប​ទ​ពិសោធ​ចុងក្រោយ​នៃ​ការច្នៃប្រឌិត និង ​កំសាន្ត​ ។...

អត្ថបទក្រុមហ៊ុន5 days ago

កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នៃ Dumex® SuperGold Kid ជំនាន់​ថ្មី​ ​ដែល​បាន​អភិវឌ្ឍ​ជាមួយ​រូបមន្ត Ezycare មាន Fibers 3 ប្រភេទ ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​រំលាយ​អាហារ​សុខភាព​ល្អ​

ភ្នំពេញ ថ្ងៃទី​១៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ – Dumex® (​ឌុយ​មិច​) សូម​ណែនាំ​ជូន​ម្សៅ​ទឹកដោះគោ Dumex® SuperGold Kid ជំនាន់​ថ្មី​ដែល​បាន​អភិវឌ្ឍ​ជាមួយ​រូបមន្ត Ezycare មាន Fibers 3 ប្រភេទ ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​រំលាយ​អាហារ​សុខភាព​ល្អ ​។ ​គោលដៅ​ចម្បង​របស់​ម៉ាក​ផលិតផល​នេះ គឺ​ជួយ​គាំទ្រ​ដល់​ដំណើរ​ជីវិត​អ្នក​ម្តាយ​ក្នុងការ​ចិញ្ចឹម​បុត្រ​ធីតា​ឲ្យ​លូតលាស់​...

អត្ថបទក្រុមហ៊ុន6 days ago

ជួប​ជាមួយ រ៉ូ​ហ្សា និង ខៃ ម្តងទៀត​ក្នុង​ស្នាដៃ​ដ៏​ថ្មី​សន្លាង​មួយ មាន​ចំណងជើង​ថា «ស្នេហ៍​ឆ្លង​វេលា​» (វីដេអូ)

​តើ​ទស្សនិកជន​ទាំងអស់គ្នា​មិនទាន់​ភ្លេច​តារា​សម្តែង​វ័យក្មេង ២​រូប នោះ​គឺ​កញ្ញា រ៉ូ​ហ្សា និង​លោក ខៃ ដែលជា​តួអង្គ​ឯក​ក្នុង​រឿង​ភាគ​បុរាណ​ខ្មែរ “​ទេពធីតា​ព្កុល​មាស​” មែន ឬទេ​? ​ដោយសារតែ​ទេពកោសល្យ សមត្ថភាព​ក្នុងការ​សម្តែង និង​រូប​សម្រស់​ស្រស់​សោភា អ្នក​ទាំងពីរ​ពិតជា​បាន​ឆក់យក​នូវ​បេះដូង ការគាំទ្រ​ជាច្រើន​ពី​ទស្សនិកជន ថែមទាំង​ដល់​ថ្នាក់​មាន​អ្នកគាំទ្រ​បាន​សំណូមពរ​ចង់ឃើញ​អ្នក​ទាំងពីរ​ចាប់​ដៃគូ​ជាមួយគ្នា​ម្តងទៀត​ជាច្រើន​តាមរយៈ​បណ្តាញ​សង្គម​ថែម​ទៀតផង​។​ ​នៅពេលនេះ ពេលវេលា​បានមក​ដល់​ហើយ តួឯក​ប្រុស​ស្រី​នៃ​រឿង​ភាគ​បុរាណ​ខ្មែរ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅ​ឆ្នាំ​២០២០​នេះ...

អត្ថបទក្រុមហ៊ុន1 week ago

NEW HONDA MSX GROM ដែលយុវវ័យកំពុងទន្ទឹងរង់ចាំ ចេញលក់ជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតទៅ

ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិត និងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការម៉ូតូចង្កឹះលេខប្រើអំប្រាយ៉ា ស៊េរីថ្មីគឺ NEW HONDA MSX GROM រចនាថ្មីទាំងស្រុងក្រោមគំនិតបែប #PLAYGROM នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ...

អត្ថបទក្រុមហ៊ុន1 week ago

អីយ៉ា​! តារា​ ៤ ​ក្រុម ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់​ពានរង្វាន់​កម្មវិធី ​«​សង្វៀន​ម្ហូប​»​ រដូវ​កាល​ទី ​១

ឆ្លងកាត់​ការប្រកួត​ចម្អិនម្ហូប​យ៉ាង​ស្វិតស្វាញ​ពី​សំណាក់​តារា​សម្តែង និង តារាចម្រៀង​អស់​ជាច្រើន​សប្តាហ៍ នៅពេលនេះ​កម្មវិធី​សង្វៀន​ម្ហូប​បាន​រកឃើញ​ក្រុម​ឆ្នើម​ចំនួន​៤​ក្រុម ត្រៀមខ្លួន​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើមយក​ទឹកប្រាក់​ ២០​ លាន​រៀល និង ពានរង្វាន់​សង្វៀន​ម្ហូប​រដូវ​កាល​ទី​ ១ ​។​ នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោលគឺ​ថ្ងៃទី​ ១៩ ខែវិច្ឆិការ​ខាងមុខនេះ កម្មវិធី​ប្រកួតប្រជែង​ចម្អិនម្ហូប​ខ្មែរ​ដែលមាន​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា នោះ​គឺ​កម្មវិធី​«​សង្វៀន​ម្ហូប​» នឹង​ឈាន​ជើង​ចូលដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។ ក្នុងនោះ​វត្តមាន​តារាចម្រៀង...

អត្ថបទក្រុមហ៊ុន1 week ago

Shop and win របស់​គ្លូ​ប៊​ល ហៅ​ស៍ ត្រឡប់មក​លើក​នេះ យើង​នឹង​មិនឱ្យ​អតិថិជន​ខកបំណង​ជាមួយនឹង​រង្វាន់​ធំ

-​រថយន្ត Toyota -Hilux Revo 2020 ចំនួន​មួយ​រង្វាន់ -​ម៉ាស៊ីន​បោកគក់ 20 រង្វាន់​ -​ទូរ​ទឹកកក 30 រង្វាន់​ -​ហើយ​មាន​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត 241 រង្វាន់​ ​ដែល​សរុប​ជា​ទឹកប្រាក់​សរុប​ចំនួន 100,000 USD ។ ​ដោយ​គ្រាន់តែ​លោកអ្នក​ដែលជា​សមាជិក...