មជ្ឈមណ្ឌលសេវាកម្ម OPPO ទាំង 11 ទីតាំងទូទាំងប្រទេសកម្ពុជា ជាមួយការជួសជុលប្រើពេលត្រឹមតែ 1 ម៉ោងតែប៉ុណ្ណោះ
ភ្នំពេញ៖ កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO ដែលទទួលបានចំណាត់ថ្នាក់លេខ ១ នៅអាស៊ីអាគ្នេយ៍កាលពីត្រីមាសទី ២ ឆ្នាំ២០២០ និង លេខ ១ នៅកម្ពុជាកាលពីត្រីមាសទី ៣ ឆ្នាំ ២០១៩ បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា OPPO Service Month Event នៅឯមជ្ឈមណ្ឌលសេវាកម្ម OPPO (OPPO Service Center) ដែលមានទីតាំងនៅបណ្តោយវិថីព្រះមុន្នីវង្ស (ទល់មុខវត្តកោះ) ។
តួយ៉ាង នៅក្នុងកម្មវិធីនោះផងដែរ មានបងប្អូនមិត្តៗអ្នកសារព័ត៌មានល្បីៗជាច្រើនស្ថាប័ន អ្នកតំណាងក្រុមហ៊ុន ពិធីករល្បីឈ្មោះលោក Summer និង លោក STEP ដែលជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ក៏បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសផងដែរ ។ យ៉ាងណាមិញ ក្នុងនោះក៏មានការចែករំលែកពីសេវាកម្មប្រូម៉ូសិន និង បង្ហាញនូវបទពិសោធន៍ក្នុងការជួសជុល ក៏ដូចជាការផ្លាស់ប្ដូរគ្រឿងបន្លាស់ផងដែរ ។
បើយោងតាមសម្តីលោក STEP ដែលជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានសម្តែងចំណាប់អារម្មណ៍ជាពិសេសយ៉ាងដូច្នេះថា៖ មជ្ឈមណ្ឌលសេវាកម្ម OPPO បានកែប្រែមុខមាត់ថ្មី និងពង្រីកសាខារហូតដល់១១ ទីតាំង និងក្រុមហ៊ុនទូរស័ព្ទដៃ ដែលមានសាខាមជ្ឈមណ្ឌលសេវាកម្មច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា។ អ្វីដែលកាន់តែពិសេសនោះគឺសម្រាប់រយៈពេលពេញមួយខែវិច្ឆិកា ឆ្នាំ ២០២០ នេះ នឹងមានការផ្តល់ជូនយ៉ាងពិសេសចំពោះអតិថិជនដែលអញ្ជើញមកមជ្ឈមណ្ឌលសេវាកម្ម OPPO ផ្ទាល់នឹងទទួលបាន ៖
-ការបញ្ចុះតម្លៃ ១០% ជារៀងរាល់ថ្ងៃ
-រៀងរាល់ថ្ងៃព្រហស្បតិ៍ បើការជួសជុលលើសពី ១ម៉ោងយើងខ្ញុំនឹងជួសជុលដោយឥតគិតថ្លៃ
-ពិសេសជារៀងរាល់ថ្ងៃ OPPO តែងតែផ្តល់ជូននូវសេវាកម្មឥតគិតថ្លៃដូចជា សេវាកម្មជួសជុលរហ័ស១ម៉ោង សម្អាត ធ្វើកំណែបច្ចុប្បន្នភាព បុកកម្មវិធី ដោះកូដ (លេខកូដសម្ងាត់ដោះសោអេក្រង់) សេវាដឹកជញ្ជូន ស្គ្រីនការពារអេក្រង់ ស្រោមការពារទូរស័ព្ទ និង កម្រៃសេវាជួសជុលឥតគិតថ្លៃ ថែមទាំងជូនកាដូដ៏ស្រស់ស្អាតថែមទៀតផង ។
តាមការបញ្ជាក់របស់អ្នកតំណាងឱ្យក្រមហ៊ុន OPPO បានឲ្យដឹងថា សេវាកម្មរបស់មជ្ឈមណ្ឌលសេវាកម្ម OPPO គឺជាពិតជាមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការជួសជុល ក៏ដូចជាសុវត្ថិភាពរបស់ក្រុមការងារទាំងអស់។ សម្រាប់ជាងគ្រប់រូប គឺមានការស្លៀកសម្លៀកបំពាក់ការងារ ស្រោមដៃការពារ និងមានពាក់នូវខ្សែដៃសុវត្ថិភាពរបស់បុគ្គលិកជាង ដើម្បីកុំឲ្យមានការឆ្លងចរន្តអគ្គិសនីថែមទៀតផង។ នេះគឺជាវិធីសាស្ត្រថ្មីរបស់ OPPO ដើម្បីសុវត្ថិភាពបុគ្គលិកគ្រប់ៗគ្នា ។
គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលសេវាកម្ម OPPO មានចំនួន ១១ ទីតាំងទូទាំងប្រទេសកម្ពុជា។ ដោយមាន ៤ ទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ និង ៧ ទីតាំងនៅតាមបណ្ដាលខេត្តផ្សេងៗទៀតដូចជា ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តក្រចេះ និង ខេត្តបន្ទាយមានជ័យ ៕