realme ជាប្រេនបច្ចេកវិទ្យាពេញនិយម ត្រឹមតែ ៩ ត្រីមាសប៉ុណ្ណោះ ចំនួនលក់សកលមានដល់ទៅ ៥០ លានគ្រឿង
យោងតាមស្ថាប័ន Counterpoint ដែលបានបង្ហាញនូវរបាយការណ៍ការលក់ស្មាតហ្វូនក្នុងទីផ្សារសកលសម្រាប់ត្រីមាសទី៣នៃឆ្នាំ២០២០ដែលបានបង្ហាញថា ដែលចំនួនលក់របស់ realme ក្នុងទីផ្សារសកលមានចំនួនរហូតដល់ជាង 50 លានគ្រឿង ដោយគ្រាន់តែត្រឹមរយៈពេល 9ត្រីមាសតែប៉ុណ្ណោះ (2018 Q3-2020 Q3) ក៏បានក្លាយជាម៉ាកស្មាតហ្វូន ដែលមានចំនួនលក់កើនឡើងលឿន ជាងគេក្នុងពិភពលោក ។ នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ ចំនួនលក់មានចំនួន ១៤ លាន ៨០ មុឺនគ្រឿង បង្កើតនូវកំណត់ត្រាថ្មី ហើយ realme ក៏បានបន្តជាប់ជាក្រុមហ៊ុនដែលមានការរីកចម្រើនលឿនជាងគេក្នុងពិភពលោករយៈពេល៤ត្រីមាសជាប់គ្នា និង ជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងពិភពលោក ។ រហូតមកដល់ត្រីមាសទី 2 ឆ្នាំ ២០២០ realme បានជាប់ចំណាត់ថ្នាក់កំពូលទី4ក្នុងកម្ពុជា ហើយសម្រាប់ត្រីមាសទី3យើងទន្ទឹមរង់ចាំទាំងអស់គ្នា ។
មានការលក់ចេញលឿនបំផុតនៅលើពិភពលោក រហូតដល់ ៥០ លានគ្រឿង realme បានជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងពិភពលោក
ដោយគោរពតាមស្មារតី «ឆ្ពោះទៅមុខ» realmeនៅតែបន្តនាំយកនូវផលិតផលដែលមានមុខងារអស្ចារ្យការរចនាពេញនិយម និងមានគុណភាពខ្ពស់ដល់អ្នកប្រើប្រាស់វ័យក្មេងជុំវិញពិភពលោក បង្កើតនូវការរស់នៅឆ្លាតវៃបែបពេញនិយម។ ជាមួយនឹងយុទ្ធសាស្រ្ត «ស្មាតហ្វូន+AIoT» realme បាននាំមុខក្នុងការបង្កើតនូវផលិតផលជាច្រើនចាប់តាំងពីលំដាប់ថវិការហូតដល់លំដាប់ Flagship ដោយមានការរចនា និង គ្រឿងបំពាក់មានគុណភាពល្អជាងក្នុងជួរតម្លៃដូចគ្នា ដែលអាចអោយអ្នកប្រើប្រាស់វ័យក្មេងជុំវិញពិភពលោកអាចទទួលបានបទពិសោធន៍ការរស់នៅដែលមានស្តង់ដារខ្ពស់។ នៅក្នុងទីផ្សារកម្ពុជា realme បាននាំមកដំបូងគេនូវស្មាតហ្វូន realme X50 Pro ម៉ូឌែល 5G ដំបូងគេសម្រាប់ជួរតម្លៃដូចគ្នា realme 7 Pro មានការសាកលឿនបំផុត 65W SuperDart ដែលមានជួរតម្លៃ $350-$400 និង realme 7i ស្មាតហ្វូនទីមួយក្នុងជួរតម្លៃ $250 ដែលមានកាមេរ៉ា 4 គ្រាប់ 64MP ហើយនៅថ្ងៃទី 10 ខែវិច្ឆិកា នេះនឹងមាននាំមកស្មាតហ្វូនលំដាប់ថវិកាថ្មី realme C15 ម៉ូឌែលទីមួយដែលមានថាមពលថ្មធំ 6000mAh និង ការសាក18W ។
ការបង្កើនល្បឿនក្នុងការរៀបចំ ឧករណ៍ AIoT realme ប្រកាន់នូវយុទ្ធសាស្រ្តផលិតផល “1+4+N” មានស្មាតហ្វូនជាស្នូល ដែលអាចភ្ជាប់ជាមួយនឹងទូរទស្សន៍ កាស នាឡិកា និងបាសបំពងសម្លេង គ្របដណ្តប់នូវរាល់ការប្រើប្រាស់លក្ខណៈ «បុគ្គល គ្រួសារ និងការធ្វើដំណើរ» ។ នៅក្នុងឆ្នាំនេះ realme នឹងដាក់ចេញនូវផលិតផល AIoT 50 ម៉ូឌែលជុំវិញពិភពលោក បន្តធ្វើអោយការរស់នៅរបស់យុវវ័យកាន់តែប្រសើរឡើង នៅថ្ងៃទី10 ខែវិច្ឆិកា នៅក្នុងទីផ្សារកម្ពុជានឹងមានការដាក់ប្រកាសនូវ នាឡិកាឆ្លាតវៃ Watch S ដែលអាចកាន់ថ្មបានយូរបំផុត សូមទន្ទឹមរង់ចាំទាំងអស់គ្នា ។
មិនមានការបែងចែកវណ្ណ realme បានក្លាយជាអ្នកដឹកនាំក្នុងឧស្សាហកម្ម
ក្នុងនាមជាម៉ាកបច្ចេកវិទ្យាពេញនិយមវ័យក្មេងមួយ realme បានបន្តជ្រើសយក «ការពេញនិយមរបស់យុវវ័យ» មកបង្ហាញពីនូវបុគ្គលិកលក្ខណៈរបស់ខ្លួនឯង និងសាកល្បងបន្តសហការជាមួយអ្នកច្នៃម៉ូដដ៏ល្បីក្នុងពិភពលោក និងអ្នកល្បីៗក្នុងវិស័យជាច្រើនទៀត បង្កើតនូវផលិតផលពេញនិយមជាច្រើន រួមគ្នាជាមួយយុវវ័យជុំវិញពិភពលោកបង្កើតនូវម៉ាកបច្ចេកវិទ្យាពេញនិយមជាមួយគ្នា ។
កន្លងមក realmeជឿជាក់ថាការកែប្រែពិភពលោក គឺមិនមានការបែកចែកអ្វីនោះទេ ហើយចំនួនលក់ 50 លានគ្រឿងក៏តំណាងអោយការជឿជាក់ និង គាំទ្ររបស់អតិថិជន 50 លាននាក់ជុំវិញពិភពលោក ។ ស្មារតី «ឆ្ពោះទៅមុខ» ដែលនាំអោយ realme និង អ្នកប្រើប្រាស់ទទួលបានសមិទ្ធផលយ៉ាងល្អ ។ ដើម្បីជាការអរគុណដល់អ្នកប្រើប្រាស់ ដែលតែងតែគាំទ្រ realmeមានគម្រោងនឹងបើកនូវ realme store ដំបូងគេនៅកម្ពុជា ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍សាកល្បង និងមជ្ឈមណ្ឌលសេវាកម្មជួសជុលមួយដែលកាន់តែប្រសើរ ។
នាពេលអនាគត realme នឹងបន្ត «ឆ្ពោះទៅមុខ» ក្លាយជាផលិតផលបច្ចេកវិទ្យាជម្រើសទីមួយរបស់យុវវ័យកាន់តែច្រើន នឹង បន្តក្លាយជាក្រុមហ៊ុនកំពូលទាំង6 ក្លាយជាអ្នកដឹកនាំក្នុងឧស្សាហកម្មនេះ ៕