ការកក់ទុកមុន OPPO A93 នៅតែបន្តយ៉ាងគគ្រឹកគគ្រេង! ពិសេសថែមទាំងមានឱកាសឈ្នះរង្វាន់ 100%
កាលពីថ្ងៃទី 21 ខែតុលា ថ្មីៗនេះ សង្កេតឃើញថា ផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានធ្វើការប្រកាសសម្ពោធនូវស្មាតហ្វូន OPPO A93 ដែលជាស្មាតហ្វូនបំពាក់អេក្រង់ទម្លុះភ្លោះ Super AMOLED ពិសេសកាមេរ៉ា AI Portrait ចំនួន 6 គ្រាប់យ៉ាងពេញនិយមខ្លាំងក្នុងសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។
ហើយនៅក្នុងកម្មវិធីសម្ពោធនោះផងដែរ មានការចូលរួមពីតារាប្រុសស្រីល្បីៗជាច្រើនរូបដូចជាលោក ជា វណ្ណារិទ្ធ លោក Raven Blaze លោក HENG រួមជាមួយនឹងដៃគូដូចជា Yaya និង Sun Flower ។ យ៉ាងណាមិញ នៅក្នុងនោះផងដែរក៏មានការការរៀបរាប់ពីសមត្ថភាព ប្រកាសពីតម្លៃ និងព័ត៌មានលម្អិតៗពី OPPO A93 មួយចំនួនផងដែរ ។ ជាពិសេស រាល់ការកក់ទុកមុនចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 24 ខែតុលា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេស ដែលមានផ្លាក OPPO នឹងទទួលបានកាដូដែលមានតម្លៃ $178 រួមមាន៖ កាដូកាបូបយូរដៃសម្រាប់ធ្វើដំណើរដ៏ស្រស់ស្អាត ($49) និង ស៊ីមស្មាតលេខពិសេស Silver ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $129) ។
តួយ៉ាង បើនិយាយពីស្មាតហ្វូនស៊ែលហ្វីស្អាតៗ លោកអ្នកប្រាកដជានឹកឃើញដល់ម៉ាក OPPO មុនគេបង្អស់ ព្រោះក្រុមហ៊ុននេះមាន DNA ជាអ្នកឯកទេសថតរូបស៊ែលហ្វីលើស្មាតហ្វូនគ្រប់ស៊េរីតែម្តង ។ ហើយឆ្ងល់ឬអត់ មូលហេតុអ្វីដែលធ្វើឲ្យហ្វេនៗ និងអតិថិជនទន្ទឹងរង់ចាំ OPPO A93 យ៉ាងអន្ទះសារ? តើ OPPO A93 មានលក្ខណៈពិសេសអ្វីខ្លះ? ហើយ OPPO A93 មានតម្លៃប៉ុន្មាន? ជាក់ស្តែងបើតាមការប្រកាសក្នុងកម្មវិធីសម្ពោធរបស់ OPPO A93 គឺមានតម្លៃត្រឹមតែ $309 ធ្វើឲ្យអតិថិជនរំជួលចិត្តអន្ទះសារចង់បាន OPPO A93 មកកាន់ក្នុងដៃធ្វើជាម្ចាស់គ្រប់ៗគ្នា។
ហើយបើនិយាយពីសមត្ថភាព OPPO A93 ធានាថាមិនធ្វើឲ្យអតិថិជនខកបំណងតែម្តង ជាមួយនឹងមុខងារ និងសមត្ថភាពពិសេសចំនួន 4 ដូចជា ៖
កាមេរ៉ា OPPO A93 ៖ ជាមួយកាមេរ៉ា AI Portrait 6 គ្រាប់ដំបូងគេបូកបន្សំជាមួយនឹងមុខងារថតពេលយប់ជាច្រើនទៀតដូចជា AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង AI Ultra Clear Mode ។
រីឯកាមេរ៉ាមុខវិញ (16MP+ 2MP) ជាកាមេរ៉ាបែបទម្លុះអាចថតស៊ែលហ្វីបានច្បាស់ បន្ថែមនូវមុខងារដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង AI Color Portrait ។ មុខងារពិសេសនិងមានតែមួយគត់លើ OPPO A93 ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយគឺមុខងារ AI Super Clear Portrait (Auto Eye Focus) ដែលអាចធ្វើឲ្យអ្នកមើលទៅស្អាតជាងមុនទេ ថែមទាំងដិតគ្រប់ចំណុចត្រង់ភ្នែក រោមភ្នែក ឬរោមចិញ្ចើមទៀតផង។
អេក្រង់ OPPO A93 ៖ ជាប្រភេទអេក្រង់ភ្លោះមុខ 6.43” Super AMOLED ដែលផ្តល់នូវកម្រិតរូបភាពច្បាស់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ពិសេសមិនប៉ះពាល់ដល់សុខភាពភ្នែក ថែមទាំងទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified ទៀតផង។
ល្បឿន OPPO A93 ៖ បំពាក់បន្ទះឈីប MKT Helio P95 ជាមួយនឹងល្បឿន 8-Cores ។ រីឯ RAM 8GB + ROM 128GB ជាមួយកម្លាំងល្បឿនរហ័ស និងរលូន។ ចំណែកឯ កម្លាំងថាមពលថ្ម 4000mAh បន្ថែមជាមួយបច្ចេកវិទ្យាសាកថ្មរហ័ស 18W ថែមទៀតផង។
រូបរាង OPPO A93 ៖ គ្រាន់តែកាន់ចេញមកគឺស៊ីវិល័យ លេចធ្លោ។ ពិសេសគឺវាមានកម្រាស់ស្តើងមែនទែនត្រឹមតែ 7.48mm ។ លើសពីនេះទៅទៀត OPPO A93 បំពាក់មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោបានយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទី ។ អូ មិនតែប៉ុណ្ណោះ! នៅថ្ងៃទី25 ខែតុលា ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ក៏នឹងរៀបចំកម្មវិធីពិសេសមួយសម្រាប់អតិថិជនទាំងអស់ ដែលបានកក់ទុកមុននូវ OPPO A93 អាចអញ្ជើញមកទទួលទូរស័ព្ទ OPPO A93 ដំបូងគេនៅឯហាង OPPO ប្រ៊េនស្ត័រ (OPPO Brand Store) ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើបអូរឡាំព្យា ជាន់ផ្ទាល់ដី ។
អ្វីដែលពិសេស ក្រើក លើសពីការំពឹងទុកគឺ សម្រាប់អ្នកដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនោះទាំងអស់គ្នាក៏អាចលេងហ្គេមសប្បាយៗ ថតរូបស៊ែលហ្វីបង្ហោះក្នុងហ្វេសប៊ុក នឹងឈ្នះរង្វាន់ភ្លាមៗគ្រប់ៗគ្នា 100% ដូចជា កាសក្តោបត្រចៀកធំ កូនកង្ហារលើតុ កែវទឹក ពិសេសនឹងឱកាសឈ្នះរង្វាន់ធំរួមមានទូរស័ព្ទ OPPO A93 កាសកាលីបឥតខ្សែ (OPPO Enco W11) OPPO 18W Power Bank យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ។ រង់ចាំអ្វីទៀត កុំភ្លេចចូលរួមទាំងអស់គ្នានៅថ្ងៃទី 25 ខែតុលា នេះចាប់ពីម៉ោង 2:00 រសៀលតទៅ ៕
បើមិនទាន់សម្រេចចិត្តច្បាស់ អាចទស្សនាវីដេអូខាងក្រោមនេះបាន ធានាថាត្រូវចិត្តដូរឡើងស៊េរីថ្មី OPPO A93 នេះតែម្តង ៖
វីដេអូខាងក្រោមនេះគឺជាលក្ខណៈពិសេសៗរបស់ OPPO A93
នេះជាវីដេអូសម្ពោធផ្លូវការកាលពីយប់ថ្ងៃទី21 ខែតុលា ដែលល្បីរន្ទឺទូទាំងប្រទេស