Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ស្វាគមន៍​ស្មា​ត​ហ្វូ​ន OPPO A93 កាមេរ៉ា AI Portrait 6 គ្រាប់​ដំបូង​គេ​មានតម្លៃ​ត្រឹមតែ $309 (វីដេអូ)
បច្ចេកវិទ្យា

ស្វាគមន៍​ស្មា​ត​ហ្វូ​ន OPPO A93 កាមេរ៉ា AI Portrait 6 គ្រាប់​ដំបូង​គេ​មានតម្លៃ​ត្រឹមតែ $309 (វីដេអូ)

តុលា ២២, ២០២០

​កាលពី​យប់​នា​ថ្ងៃទី ​21 ខែតុលា សង្កេតឃើញថា នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ OPPO ដ៏​ល្បីល្បាញ និង​ឈរ​លំដាប់​លេខ ​1 នៅ​កម្ពុជា​បានប្រកាស និង​សម្ពោធ​ដាក់លក់​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី A ថ្មី​បំផុត​គឺ OPPO A93 ដែលមាន​តម្លៃ $309​។ នៅក្នុង​អំឡុងពេល​សម្ពោធ​នេះដែរ​ឃើញថា ម្នាក់ៗ​នាំគ្នា​ចូលរួម​ចុច Like, Share ឡើង​ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្តង​។ ហើយ​ក្នុង​កម្មវិធី​នោះ​ផងដែរ​ក៏មាន​ការចូលរួម​ពី​តារា​ល្បីៗ​ដូចជា ពិធីករ ជា វណ្ណា​រិ​ទ្ធ លោក Raven Blaze លោក HENG រួមជាមួយ​នឹង​ដៃគូ​ដូចជា Yaya និង Sun Flower ។ មិនតែប៉ុណ្ណោះ ក៏មាន​ការលេង​ហ្គេម Comment នូវ​ចំណុច​ពិសេសៗ​របស់ OPPO A93 ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​ផងដែរ​។  ​តួយ៉ាង​ក្នុង​កម្មវិធី​សម្ពោធ​នោះ​ផងដែរ ក៏​សង្កេតឃើញថា​តារា​ល្បីៗ ហ្វេ​នៗ បានបង្ហាញ​ចំណាប់អារម្មណ៍​ពិត​ពាក់ព័ន្ធ​នឹង​ស្មា​ត​ហ្វូ​ន OPPO A93 នេះ​ផងដែរ ​។

​គួរបញ្ជាក់​ផងដែរ​ថា ស្មា​ត​ហ្វូ​ន OPPO A93 ត្រូវបាន​បំបាក់​មក​ជាមួយនឹង​ប្រព​ន្ធ័​បច្ចេកវិទ្យា​ទំនើបៗ​ដែលមាន​ដូចជា​៖
1- បំពាក់​មកជា​មួយ​កាមេរ៉ា​មុខក្រោយ AI Portrait ចំនួន 6 គ្រាប់​។ កាមេរ៉ា​មុខ​ទំហំ (16MP+2MP), កាមេរ៉ា​ក្រោយ 4​គ្រាប់ (48MP+ 8MP+2MP+2MP) ដោយមាន​សមត្ថភាព​ប្រើប្រាស់​ផ្សេងៗ​គ្នា​។
2- អេក្រង់​ភ្លោះ​មុខ 6.43 ជាមួយនឹង​កម្រិត​បង្ហា​ញ Super AMOLED ផ្តល់នូវ​រូបភាព​ច្បាស់​ដិត​បែប​ធម្មជាតិ​ភ្លឺ​ច្បាស់ ថែមទាំង​ទទួលស្គាល់​ដោយ​ស្ថាប័ន TUV Rheinsland Certified ។​
3- កម្រាស់​ស្តើង​ត្រឹមតែ 7.48mm ជាមួយ​ភាព​ស៊ី​វិ​ល័យ លេចធ្លោ​។​
4- មុខងារ​ស្កេ​ន​មេដៃ​លើ​អេក្រង់​ជំនាន់​ថ្មី 3.0 អាច​ដោះ​សោ​យ៉ាង​លឿន​ក្នុង​រយៈពេល 0.3 វិនាទី​។​
5- សាក​ថ្ម​លឿន 18W សាក 5 នាទី​និយាយ​ទូរស័ព្ទ​បាន 2 ម៉ោង ឬ​អាច​លេង Instagram, Youtube 1 ម៉ោង​។​
6- ជម្រើស 2 ពណ៌​សម្រាប់​ជ្រើសរើស​គឺ Matte Black (​ពណ៌​ខ្មៅ​) , Metallic White (​ពណ៌​ស​)​។
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ក្នុង​វីដេអូ​សម្ពោធ​នេះ​ក៏មាន​ការប្រកួត Mobile Legend Bang Bang លើ OPPO A93 រវាង​ក្រុម HENG និង Raven ដើម្បី​តេស្ត​ល្បឿន​លេង​ហ្គេម តេស្ត CPU MediaTek Helio P95 តេស្ត​កម្លាំង​ម៉ាស៊ីន​ដែលមាន RAM 8GB + ROM 128GB មើលទៅ​ពិតជា​ស៊ីសាច់ហុតឈាម​ដ៏​ជក់ចិត្ត​តែម្តង​ ។

​អ៊ី​យ៉ា​! មុខងារ​ពិសេសៗ និង​បច្ចេកវិទ្យា​ទំនើបៗ​ខាងលើនេះ​ពិត​ជាស​ក្កិ​សម​កាន់​ក្នុង​ដៃ ព្រមទាំង​ជា​តម្រូវការ​សម្រាប់​អតិថិជន និង​បងប្អូន​កម្ពុជា​ខ្លាំង​មែនទែន​។ អ្វីដែល​ពិសេស​នឹកស្មាន​មិន​ដល់​គឺ​ស្មា​ត​ហ្វូ​ន OPPO A93 នេះ​គឺមាន​តម្លៃ​ត្រឹមតែ $309 តែប៉ុណ្ណោះ​។ ហើយ​បើតាម​ការប្រកាស​នា​យប់​មិញ​នេះ រាល់​ការ​កក់​ទុក​មុន​ចាប់ពី​ថ្ងៃទី​19 ដល់​ថ្ងៃទី​24 ខែតុលា នៅ​គ្រប់​បណ្តា​ហាង​លក់​ទូរស័ព្ទដៃ​ទូទាំងប្រទេស ដែលមាន​ផ្លាក OPPO នឹង​ទទួលបាន​កាដូ​ដែលមាន​តម្លៃ $178 រួមមាន​៖ កាដូ​កាបូប​យូរ​ដៃ​សម្រាប់ធ្វើ​ដំណើរ​ដ៏​ស្រស់ស្អាត ($49) និង​ស៊ីម​ស្មា​ត​លេខ​ពិសេស Silver ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង ប្រើ​អ៊ី​ន​ធឺ​ណែ​ត​ដោយ​មិន​គិតថ្លៃ 12 សប្តាហ៍ (​តម្លៃ $129)៕

បើ​ចង់​ជ្រាប​ច្បាស់ តើ​កម្មវិធី​សម្ពោធ​យប់មិញ​នេះ​ពិសេស​កម្រិតណា? សូម​ចុចទស្សនា​វីដេអូ​នៅទីនេះ!
​ខាងក្រោម​នេះ​ក៏​ជា​វីដេអូ​ដែល​បើក​ប្រអប់​ដោយ​លោក ស្តេ​ប និង ជា វណ្ណា​រិ​ទ្ធ ​ផងដែរ ៖​

​

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់