
លោក Step និង ជា វណ្ណារិទ្ធ បានប៉ះ និង តេស្តិ៍ដំបូងជាផ្លូវការ OPPO A93! នាំគ្នាសរសើរពេញៗមាត់ ពិសេសថែមទាំងរង់ចាំថ្ងៃចេញលក់ជាផ្លូវការ និង អ៊ុតតម្លៃ! (វីដេអូ)
កាលពីថ្ងៃទី 18 ខែតុលា OPPO ដែលក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខទទួលបានចំណាត់ថ្នាក់លេខ 1 នៅអាស៊ីអាគ្នេយ៍កាលពីត្រីមាសទី 2 ឆ្នាំ 2020 និង លេខ 1 នៅកម្ពុជាកាលពីត្រីមាសទី 3 ឆ្នាំ 2019 បានរៀបចំធ្វើតេស្តដំបូងជាផ្លូវការនូវស្មាតហ្វូនស៊េរី A គឺ OPPO A93 ក្នុងកម្មវិធីមួយដែលមានឈ្មោះថា VIP Experience នៅឯនៅឯមជ្ឈមណ្ឌលសេវាជួសជុល (OPPO Service Center) និង ហាងទំនើប OPPO Brand Store (OPPO ប្រ៊េនស្ត័រ) ដែលមានទីតាំងនៅបណ្តោយវិថីព្រះមុន្នីវង្ស (ទល់មុខវត្តកោះ)។
នៅក្នុងកម្មវិធីនោះផងដែរ មានបងប្អូនមិត្តអ្នកសារព័ត៌មានល្បីៗជាច្រើនស្ថាប័ន អ្នកតំណាងក្រុមហ៊ុន ពិធីករ ជា វណ្ណរិទ្ធ និងតារាចម្រៀង Step ក៏បានចូលរួមជាភ្ញៀវកត្តិយស និង ជាសក្ខីភាពក្នុងការធ្វើតេស្ត និង សាកប្រើនូវអ្វីដែលអស្ចារ្យលើសពីការរំពឹងទុក នៃបងធំត្រកូល A គឺ OPPO A93 លើកដំបូងជាផ្លូវក្នុងប្រទេសកម្ពុជាផងដែរ ។
ក្នុងកម្មវិធីនោះផងដែរ បើយោងតាមសម្តីតារាចម្រៀង Step បានសម្តែងចំណាប់អារម្មណ៍ជាពិសេសថា «សម្រាប់ OPPO A93 បំពាក់ជាមួយអេក្រង់ភ្លោះមុខ 6.43 ជាមួយនឹងកម្រិតបង្ហាញ Super AMOLED ធ្វើឲ្យរូបភាពច្បាស់ដិតបែបធម្មជាតិ ។ មិនតែប៉ុណ្ណោះ OPPO A93 បំពាក់មកជាមួយកាមេរ៉ា AI Portrait 6 គ្រាប់ឯណ្ណោះ ។ ក្នុងនោះក៏មានមុខងារជាច្រើនដូចជា AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, AI Beauty, និង AI Ultra Clear Mode។ រីឯ កាមេរ៉ាមុខបែបទម្លុះអេក្រង់ទំហំ 16MP+2MP ក៏អាចថតជាមួយមុខងារយ៉ាងច្រើនដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, AI Beauty និង AI Color Portrait ផងដែរ» ។
ពិធីករ ជា វណ្ណរិទ្ធ ក៏បាននិយាយពីមុខងារពិសេសៗយ៉ាងដូច្នេះថា «សម្រាប់រូបរាង OPPO A93 វិញគឺមានកម្រាស់ស្តើងត្រឹមតែ 7.48mm ។ មិនតែប៉ុណ្ណោះ ក៏បំពាក់ជាមួយមុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោរអេក្រង់បានយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទីទៀតផង ។ អ្វីដែលកាន់តែពិសេស សម្រាប់អ្នកចូលចិត្តលេងហ្គេមពិតជាពេញចិត្តជាមួយ RAM 8GB+ ROM 128GB និង បន្ទះឈីប Mediatek Helio P95 ។ លើសពីនេះ OPPO A93 ក៏បំពាក់មកជាមួយនឹងកម្លាំងសាកថ្មល្បឿនលឿន 18W ដោយគ្រាន់តែសាកថ្ម 5នាទីនិយាយទូរស័ព្ទបាន 2ម៉ោង ឬលេង Instagram, មើល Youtube បាន 1ម៉ោង ហើយសាកពេញ 100% ប្រើពេលត្រឹមតែ 120នាទីប៉ុណ្ណោះ» ។
បន្ទាប់ពីពិធីករ ជា វណ្ណារិទ្ធ និង លោក Step បានធ្វើការរៀបរាប់នូវមុខងារ និង លក្ខណៈពិសេសជាច្រើនរបស់ OPPO A93 រួចមក ធ្វើឲ្យអ្នកចូលរួមនិងបងៗអ្នកសារព័ត៌មានជាច្រើនលាន់មាត់សរសើរពីសមត្ថភាពរបស់ស្មាតហ្វូននេះមិនដាច់ពីមាត់តែម្តង ។ ក្នុងនោះផងដែរ បើតាមដឹងស្មាតហ្វូន OPPO A93 នេះអាចនឹងមានតម្លៃប្រមាណខ្ទង់ $300 តែប៉ុណ្ណោះ! ពិតជាពិសេសមែនទែន សម្រាប់អ្នកចង់ដូរទូរស័ព្ទឡើងស៊េរី ព្រោះទូរស័ព្ទនេះផលិតមកជាមួយគុណភាពល្អលើសពីតម្លៃហ្មង៎!
ជាងនេះទៅទៀតវាគ្មិនកិត្តិយសនិងជាអ្នកតំណាងឱ្យក្រមហ៊ុន OPPO បានលើកឡើងអំពីចំណុច 6 យ៉ាង ដែលគួរជ្រើសប្រើ OPPO A93 ដូចខាងក្រោមនេះ!
• ចំណុចខ្លាំងទី 1: អេក្រង់ទម្លុះភ្លោះមុខ Super AMOLED ទំហំ 6.43”
• ចំណុចខ្លាំងទី 2: កាមេរ៉ា AI Portrait 6 គ្រាប់ ដែលសមត្ថភាពខុសៗគ្នានិងមុខងារសំបូរបែបថ្មីៗប្លែក
• ចំណុចខ្លាំងទី 3: រូបរាងនិងរចនាបទ ស្តើងស្រាលជាមួយនឹងកម្រាស់ត្រឹមតែ 7.48mm
• ចំណុចខ្លាំងទី 4: OPPO A93 បានបំពាក់មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោរអេក្រង់បានយ៉ាងលឿននិងមានសុវត្ថិភាពក្នុងរយៈពេល 0.3 វិនាទី ។
• ចំណុចខ្លាំងទី 5: កម្លាំងម៉ាស៊ីននិងល្បឿន វាបានបំពាក់មកនូវបន្ទះឈីប MKT Helio P95 ដែលរួមជាមួយនឹងបច្ចេកវិទ្យា MediaTek HyperEngine ផ្តល់ជូននូវបណ្តាញភ្ជាប់ឆ្លាតវៃ rapid touchscreens ដែលអ្នកនឹងទទួលបានសកម្មភាព ល្បឿន រហ័ស និងរលូន ជាពិសេសនៅក្នុងស្ថានភាពលេងហ្គេម ឬផ្ទុកទិន្នន័យធំច្រើន ពិសេស រ៉េមក៏ធំ 8GB រ៉មក៏ធំ 128GB ។
• ចំណុចខ្លាំងទី 6: ថាមពលថ្មទំហំ 4000mAh រួមមកជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័ស 18W ដែលអាចសាកថ្ម 5 នាទី និយាយទូរស័ព្ទបាន 2 ម៉ោង ឬប្រើប្រាស់ Instagram បាន 1 ម៉ោង ឬមើល Youtube បាន 1 ម៉ោង និងសាកពេញ 100% ត្រឹមតែ 120 នាទីប៉ុណ្ណោះ ។
តើលោកអ្នកបានត្រៀមខ្លួនឬនៅ ដើម្បីក្លាយជាម្ចាស់ស្មាតហ្វូន OPPO A93 ជាមួយនឹងតម្លៃពិសេស ហើយគុណភាពល្អគ្មានគូប្រៀបនេះ? ធានាថាស្មាតហ្វូននេះគឺជាតម្រូវការ ព្រមទាំងដកជាប់ក្នុងចិត្តបងប្អូនកម្ពុជាទាំងអស់គ្នា ដែលសមស្របនឹងចំណូលនិងស្ថានការណ៍សេដ្ឋកិច្ចសព្វថ្ងៃ ។
ដល់ពេលប្តូរស៊េរីថ្មីទៀតហើយគ្នាយើង ប្រញាប់ទៅកក់ទុកបណ្តើរៗតាមហាងទូរស័ព្ទទៅ ក្រែងលអស់ស្តុក ព្រោះរបស់ល្អជាមួយនឹងគុណភាពលើសពីតម្លៃកម្រនឹងរកបានណាស់ ជាមួយនឹងតម្លៃខ្ទង់ $300 តែប៉ុណ្ណោះរួមជាមួយមុខងារ និង បច្ចេកវិទ្យាទំនើបៗបែបនេះ ៕
តោះ! កក់ OPPO A93 ទុកមុន ដើម្បីក្លាយជាម្ចាស់មុនគេ របស់ល្អកំពុងរង់ចាំលោកអ្នកនឹងជាម្ចាស់!
បើម្ល៉ឹងៗ រឿងអីមិនអស្ចារ្យ មិនសាកមិនដឹង កុំជោរជាមួយបងធំត្រកូល A គឺ OPPO A93 តម្លៃសាហាវត្រូវចិត្តក្នុងគ្រាលំបាក!







