គ្រាន់តែប្រកាសបើកលក់ភ្លាម កក្រើកល្បីរន្ទឺ អតិថិជនសម្រុកទៅជាវពេញៗហាងទូរស័ព្ទតែម្តង! តោះរង់ចាំអ្វីទៀតចាប់ពីថ្ងៃទី 02 ខែតុលា នេះតទៅ! (វីដេអូ)
លោកអ្នកប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីគ្រាន់តែផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រកាសពី OPPO Watch ភ្លាមនាំគ្នាល្បីឈូឆរ និង ល្បីរន្ទឺយ៉ាងភ្លូកទឹក ភ្លូកដីខ្លាំងយ៉ាងនេះ? ជាការពិតណាស់ OPPO Watch គឺមានលក្ខណៈពិសេស និង មានបច្ចេកវិទ្យាទំនើបៗដូចជា ៖
1. OPPO Watch មិនមែនគ្រាន់តែជានាឡិកា ៖ នាឡិកាទូទៅគ្រាន់តែប្រើប្រាស់ដើម្បីប្រាប់យើងពីពេលវេលា ចំណែកឯ OPPO Watch មិនត្រឹមតែបង្ហាញពីពេលវេលាប៉ុណ្ណោះទេ វាក៏ជួយប្រាប់ពីសីតុណ្ហភាព ជួយរំលឹកពីថ្ងៃសំខាន់ណាមួយដែលបានកំណត់ក្នុងប្រតិទិន ថែមទាំងរំលឹកយើងឲ្យយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួនផងដែរ ។ ចំណែកឯ OPPO Watch ក៏ត្រូវបានបង្កើតឡើងដោយគ្រឿងម៉ាស៊ីន (Hardware) លំដាប់ខ្ពស់ អមមកជាមួយសេនស័រសំខាន់ៗ និង ដំណើរការ Wear OS by Google ដែលជាប្រព័ន្ធប្រតិបត្តិការណ៍ដ៏វៃឆ្លាតដើម្បីជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃបានកាន់តែប្រសើរ និង កាន់តែមានភាពងាយស្រួលជាងនាឡិកាឆ្លាតជាច្រើនផងដែរ ។
2. សាកថ្មរហ័ស ប្រើប្រាស់បានយូរ ៖ សាកថ្មពី 0% ដល់ 100% ក្នុងរយៈពេលត្រឹមតែ 75 នាទី ដែលនេះគឺជាល្បឿនសាកថ្មដ៏លឿនបំផុតក្នុងវិស័យនាឡិកាឆ្លាតនាពេលបច្ចុប្បន្ន ។ មិនត្រឹមតែប៉ុណ្ណោះ OPPO Watch ក៏ផ្ដល់នូវរយៈពេលនៃការប្រើប្រាស់បានវែងគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃផងដែរ ។ សម្រាប់ការសាកថ្មពេញ 100% OPPO Watch 46mm អាចប្រើប្រាស់បានយូររហូតដល់ 36 ម៉ោង ក្នុងទម្រង់ Smart Mode ឬ 21 ថ្ងៃ ក្នុងទម្រង់ Power Save Mode ។ រីឯ OPPO Watch 41mm ក៏អាចប្រើប្រាស់បានរហូតដល់ 24 ម៉ោង ក្នុងទម្រង់ Smart Mode ឬ 15 ថ្ងៃ ក្នុងទម្រង់ Power Save Mode ផងដែរ ។
3. Wear OS by Google ៖ ខុសគ្នាស្រឡះពីនាឡិកាឆ្លាតផ្សេងទៀតដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ផ្ទាល់ខ្លួន! OPPO Watch គឺជាជម្រើសនាឡិកាវៃឆ្លាត ដែលបង្កើតឡើងជាពិសេសសម្រាប់មនុស្សគ្រប់គ្នាដែលនិយមប្រើប្រាស់ស្មាតហ្វូនដំណើរការដោយ Android។ វាជានាឡិកាដែលដំណើរការដោយ Wear OS តែមួយគត់លើទីផ្សារ ដែលផ្ដល់នូវសេរីភាពក្នុងការទាញយកកម្មវិធី និង ផ្ទៃមុខនាឡិកា (Watch Face) ដ៏ច្រើនសន្ធឹកសន្ធាប់តាមរយៈកម្មវិធី Play Store ថែមទាំងមានបំពាក់មកជាមួយមុខងារ AI Watch Face ដែលអាចឲ្យយើងធ្វើការថតរូបដើម្បីគណនា និង កំណត់ផ្ទៃមុខនាឡិកាថ្មីបានផងដែរ ។
4. ភាពស៊ីវិល័យប្លែកពីគេ ៖ ផ្ទុយគ្នាពីនាឡិកាឆ្លាតរបស់ក្រុមហ៊ុនផលិតស្មាតហ្វូន Android ដទៃដែលរចនាមុខមូលស្រដៀងគ្នាទៅនឹងនាឡិកាធម្មតា! OPPO Watch គឺជានាឡិកាឆ្លាតដែលមានរចនាបទមុខជ្រុងបែបសុភាពប្លែកពីគេ និងជានាឡិកាអេក្រង់កោងដំបូងបំផុត (46mm) ដែលមិនត្រឹមតែសក្ដិសមជានាឡិកាបែបអេឡិចត្រូចនិច និង ផ្ដល់ភាពស៊ីវិល័យពេលពាក់លើដៃប៉ុណ្ណោះទេ គឺថែមទាំងមានផ្ទៃបង្ហាញបានទូលាយ ដែលងាយស្រួលឲ្យយើងមើល និងឆ្លើយតបសារតាមរយៈក្ដារចុចដោយផ្ទាល់ចេញពីនាឡិកាបានផងដែរ ។
ជាក់ស្តែងក្នុងកម្មវិធី OPPO Watch & IOT VIP Experience & Pre Order នៅថ្ងៃទី 01 ខែតុលា ឆ្នាំ 2020 បានប្រកាសតម្លៃ OPPO Watch 41mm គឺមានតម្លៃត្រឹមតែ $199។ រីឯសម្រាប់ OPPO Watch 46mm វិញគឺមានតម្លៃ $369 ហើយអាចនិយាយបានថាចំពោះមុខងារ និង បច្ចេកវិទ្យាគឺលើសពីតម្លៃតែម្តង ។ ដូច្នេះ លោកអ្នកអាចរកជាវ OPPO Watch បាននៅតាមបណ្តាហាងលក់ទូរស័ព្ទដែលមានផ្លាក OPPO គ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ។ ធានាថាលោកអ្នកប្រាកដជាដក់ជាប់ចិត្ត លង់ស្រលាញ់ និង ទប់ចិត្តមិនជាប់ចង់ទិញ ដើម្បីក្លាយជាម្ចាស់នាឡិកាវៃឆ្លាត OPPO Watch ទាំងពីរទំហំនេះជាមិនខានទេ ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន OPPO ក៏បានប្រកាសផលិតផល IOT ចំនួន 2 បន្ថែមទៀតគឺកាសឥតខ្សែ OPPO Enco W51 មានតម្លៃ $79 និង OPPO Power Bank 18W មានតម្លៃ 29$ ។
សម្រាប់ OPPO Enco W51 គឺមានបច្ចេកវិទ្យាបញ្ជូនសំឡេងដំណាលគ្នា ធ្វើឲ្យការទទួលសំឡេងរបស់កាសឥតខ្សែ Enco W51 រហ័ស ពិសេសស័ក្តិសមសម្រាប់ការស្តាប់តន្រ្តី មើលវីដេអូ និង លេងហ្គេម ។ មិនតែប៉ុណ្ណោះមានសមត្ថភាពក្នុងការកាត់បន្ថយសំឡេងរំខានបានកាន់តែប្រើជាងកាសឥតខ្សែផ្សេងៗទៀត ។ លើសពីនេះ ក៏មានបច្ចេកវិទ្យាសាកថ្មឥតខ្សែ ដែលកាន់តែងាយស្រួលក្នុងការបញ្ចូលថ្ម គឺគ្រាន់តែដាក់ប្រអប់កាសនៅលើបន្ទះសាកថ្មប្រភេទ Qi ជាការស្រេច ។ រីឯ OPPO Power Bank 18W បានភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មរហ័ស 18W ដែលធ្វើឲ្យការសាកបំពេញថាមពលថ្មទូរស័ព្ទរបស់លោកអ្នកមានល្បឿនកាន់តែលឿន ។
លឿនឡើង! ប្រញាប់ឡើង! កុំភ្លេចទិញនូវផលិតផលថ្មី OPPO Watch ដើម្បីក្លាយជាម្ចាស់នាឡិកាវៃឆ្លាតដ៏ស្រស់ស្អាតនេះមុនគេ ពិសេសទាន់ស្តុកមានកំណត់ ។ តោះ! រួសរាន់ឡើងទាន់ឱកាសពិសេសនេះមិនទាន់រំលងផុត…
សូមទស្សនាវីដេអូខាងក្រោមនេះ ៖