realme 7 series បានចេញលក់នៅកម្ពុជា តម្លៃចាប់ពី $289 ឡើងទៅ ស្មាតហ្វូន «អធិរាជល្បឿន» ជាជម្រើសល្អបំផុត
នៅថ្ងៃទី 30 ខែកញ្ញា realme ដែលជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតបានដាក់ប្រកាសជាផ្លូវការនូវ realme 7 Pro និង realme 7 នៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយនេះក៏ជាលើកដំបូងដែល realme បានយកបច្ចេកវិទ្យា សាកថ្មលឿន 65W និងអេក្រង់ Super AMOLED មកបំពាក់នៅក្នុង Number series របស់ខ្លួន ក៏ដូចជាពាក្យស្លោករបស់ក្រុមហ៊ុនគឺ «Capture Sharper, Charge Faster» នៅផ្នែកថតរូបនិងបច្ចេកវិទ្យាសាកថ្មរបស់ realme 7 series មានការវិវត្តិន៍កាន់តែប្រសើរឡើង ថែមទាំងនាំនូវបទពិសោធដ៏អស្ចារ្យ និង មានតម្លៃសមរម្យដល់អ្នកប្រើប្រាស់វ័យក្មេង ។
សម្រាប់ផ្នែកគ្រឿងបំពាក់ realme 7 Pro មានបំពាក់ជាមួយនឹង Snapdragon 720 និង មានទំហំអង្គផ្ទុកធំ 8GB+128GB បច្ចេកវិទ្យាសាកលឿន 65W SuperDart អេក្រង់ Super AMOLED បាសបំពងសំលេងពីរគ្រាប់ Dolby Atmos និង កាមេរ៉ា Sony 64MP ៤ គ្រាប់ ដែលមានតម្លៃ $369 ។ រីឯ realme 7 មានបំពាក់បន្ទះឈីប Gaming Helio G95 និង មានសមត្ថភាពខ្លាំងរបស់ Media Tek ដែលបានប្រកាសដំបូងគេ មានទំហំអង្គផ្ទុកធំ 8GB+128GB ថាមពលថ្មធំ 5000mAh ជាមួយនឹងការសាកថ្មលឿន 30W Dart កម្រិតអេក្រង់ 90Hz មានតម្លៃ $289 លោកអ្នកអាចធ្វើការកុម្ម៉ង់បានឥឡូវនេះ ។
ការសាកថ្មដែលមិនត្រូវការរង់ចាំ ៖ ការសាកថ្មលឿន 65W SuperDart គឺជាដំណោះស្រាយដ៏ល្អបំផុត
បច្ចេកវិទ្យាសាកថ្មលឿននាំមុខគេ realme គឺជាម៉ាកស្មាតហ្វូនដំបូងគេដែលបានយកបច្ចេកវិទ្យា65W SuperDart បំពាក់ទៅលើស្មាតហ្វូនក្នុងជួរតម្លៃ $300-$400 ធ្វើអោយយុវវ័យកាន់តែច្រើនទទួលបានបទពិសោធសាកថ្មល្បឿនលឿនដូចរន្ទះ ។ បច្ចេកវិទ្យា 65W SuperDart ដែលបំពាក់នៅលើ realme 7 Pro អាចសាកបាន13% ក្នុងរយៈពេល 3 នាទី ហើយថាមពលថ្មនេះអាចលេង PUBG បាន 3 ប្រគួត លេងInstagram 2 ម៉ោង មើល YouTubeបាន2.5 ម៉ោងឬទុក StandBy បានរយៈពេល 4 ថ្ងៃ ហើយវាអាចសាកថ្មបាន 100% ក្នុងរយៈពេល 34 នាទី ក្លាយជាស្មាតហ្វូនដែលមានការសាកលឿនក្នុងជួរតម្លៃដូចគ្នានេះ ជួយអោយអ្នកប្រើប្រាស់ចាកចេញពីការរង់ចាំនៃការសាកថ្ម ។
ការប្រើប្រាស់កាន់តែមានសុវត្ថិភាព ៖ ជាស្មាតហ្វូនដំបូងគេដែលបានទទួលវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TüV Rheinland
ជាមួយគ្នានេះដែរ realme 7 series គឺជាស្មាតហ្វូនដំបូងគេដែលទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TüV Rheinland ដែលជាស្ថាប័ន ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាព សីតុណ្ហភាពនៃកំឡុងពេលសាកថ្មត្រូវបានកំណត់អោយនៅត្រឹមក្រោម 40℃ បង្កើននូវការទុកចិត្តនៃស្មាតហ្វូនមួយកម្រិតទៀត ធ្វើអោយអ្នកប្រើប្រាស់ទទួលបានភាពរីករាយដែលនាំមកដោយ បច្ចេកវិទ្យាដែលពេញនិយមនិងឈានមុខគេ ។
ថតរូបកាន់តែច្បាស់ ៖ កាមេរ៉ា៤គ្រាប់64MP
ដើម្បីជួយយុវវ័យចាប់យករូបភាពនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេអោយកាន់តែប្រសើរ realme 7 Pro បានបំពាក់នូវកាមេរ៉ា Sony 64MP ៤ គ្រាប់ ។ រាល់ពេលដែលប្រើមុខងារ64MPដើម្បីថតរូប រូបភាពដែលបានមកគឺច្បាស់ជាងរូបដែលថតដោយមុខងារធម្មតា 2 ដង ។
កាមេរ៉ា 64MP ដែលមានកម្រិតពន្លឺ 1/1.73 ជាប្រភេទកាមេរ៉ា Sony IMX 682 ហើយវាមានសមត្ថភាពខ្លាំងស្រូបយកពន្លឺនិងធ្វើអោយសាច់រូបភាពកាន់តែម៉ត់ល្អ ព្រមទាំងមានកាមេរ៉ាលេនទូលាយ8MP លេនម៉ាក្រូ 2MP និង លេន Portrait 2MP មិនត្រឹមតែធ្វើអោយអ្នកប្រើប្រាស់រីករាយនៅក្នុងពិភពម៉ាក្រូនោះទេ ថែមទាំងអាចចាប់យកនូវរូបភាពដែលមានភាពច្នៃប្រឌិតជាច្រើនផងដែរ ។
ក្រៅពីនេះ realme 7 Pro មានមុខងារPro NightScape Mode , វីដេអូNightScape Mode និងមុខងារ Starry Mode ជាដើម ថែមទាំងមានNight filters ធ្វើអោយអ្នកប្រើប្រាស់អាចចាប់យករូបភាពស្រស់ស្អាតនាពេលរាត្រីបានយ៉ាងងាយស្រួល។ realme 7 Pro ថែមទាំងមានបំពាក់កាមេរ៉ា selfie 32MP មិនថាស្ថិតក្នុងទីភ្លឺឬទីងងឹត ធានាបានថានឹងទទួលបានការ Selfie ដែលស្អាតបំផុត។
បទពិសោធន៍មើលឃើញកាន់តែឥតខ្ជោះ ៖ អេក្រង់ Super AMOLED + កម្រិតអេក្រង់90Hz
សម្រាប់បទពិសោធន៍មើលឃើញ realme បានប្រើប្រាស់អេក្រង់ 6.4 អីញFHD ដែលលាតសន្ធឹង 90.8% នៃតួរខ្លួនស្មាតហ្វូន ជាមួយអេក្រង់ Super AMOLED មិនថាមើលភាពយន្តឬមើលព័ត៌មាន សុទ្ធតែអាចធ្វើអោយអ្នកមើលឃើញចំនុចល្អិតកាន់តែច្រើន ពណ៍កាន់តែច្បាស់ ។ realme 7 មានកម្រិតអេក្រង់ 90Hz មិនថាលេងFacebook មើលវីដេអូឬក៏លេងហ្គេម អ្នកនឹងទទួលបានបទពិសោធន៍មើលឃើញយ៉ាងរលូន ។
សម្រាប់រចនាបទខាងក្រៅ realme មានការរចនារូបរាងស្អាត ហើយការបំផុសគំនិតនេះគឺទទួលបានមកពីកញ្ជាក់ម៉ូឌែលនីមួយៗ សុទ្ធតែមានពីរពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ប្រាក់ (Mirror Silver) និង ពណ៌ខៀវ (Mirror Blue) ។
ក្នុងនាម realme ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានស្មារតីហ៊ានឆ្ពោះទៅមុខ ដូច្នេះ realme 7 series បានបំពាក់បច្ចេកវិទ្យាលំដាប់ Flagship ជាច្រើននៅលើវា និងជាជម្រើសស្មាតហ្វូនល្អបំផុតក្នុងជួរតម្លៃនេះ ។ ចាប់ពីថ្ងៃនេះរាល់ការកម្ម៉ងrealme 7 series នៅតាមបណ្តាហាងទាំងអស់មិនត្រឹមតែអាចទទួលបានកាដូបន្ថែមនោះទេថែមទាំងទទួលបានកាដូកាបូបកីឡាយួរដៃថែមទៀតផង ហើយនឹងដាក់លក់ផ្លូវការនៅថ្ងៃទី9ខែតុលានេះហើយ ៕