realme 7 series ផ្តល់ឱ្យអ្នកនូវស្មាតហ្វូនកំពូលល្បឿននាថ្ងៃស្អែកនេះ សូមទន្ទឹមរង់ចាំទាំងអស់គ្នា!
realme ដែលជាអ្នកពេញនិយមបច្ចេកវិទ្យាពេញនិយមនឹងដាក់ប្រកាសផ្លូវការនូវផលិតផល realme 7 series នៅលើទូរទស្សន៍ Rasmey Hang Meas HDTV និងមានការ Live ផ្ទាល់តាមរយៈ Facebook ផងដែរ ។ យោងតាមគោលការណ៍នៃម៉ាកផលិតផល «ហ៊ានឆ្ពោះទៅមុខ» realme 7 series ដែលផ្តោតទៅលើ «Capture Sharper, Charge Faster» នឹងនាំមកនូវបទពិសោធផលិតផលដែលមាន «ភាពភ្ញាក់ផ្អើល» មកដល់អ្នកប្រើប្រាស់វ័យក្មេងកាន់តែច្រើន ។ តោះ!ឥឡូវពួកយើងមកមើលពីលក្ខណៈពិសេសរបស់វាទាំងអស់គ្នា៖
ដំណោះស្រាយការសាកថ្ម 65W SuperDart លំដាប់ Flagship : ផ្តល់ជូនអ្នកនូវល្លឿនដ៏អស្ចារ្យ
realme បានយកបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart ដាក់នៅក្នុងផលិតផលថ្មីដំបូងគេនៅនៃ realme Number series ។ realme 7 Pro អាចសាកថ្មបាន13% ក្នុងរយៈពេល 3 នាទី និងអាចលេង PUBG បាន 3 ប្រកួត លេង Instagram បាន 2 ម៉ោង មើល YouTube បាន 2.5 ម៉ោង ឬក៏ទុក Standby បានរយៈពេល 4 ថ្ងៃ ក្រៅពីនេះវាអាចសាកពេញ 100% ត្រឹមតែរយៈពេល 34 នាទី ក្លាយជាស្មាតហ្វូនដែលមានការសាកថ្មលឿនបំផុតសម្រាប់ជួរតម្លៃដូចគ្នា និង ធ្វើឱ្យអតិថិជនចាកចេញពីបញ្ហាការរង់ចាំនៃការរសាកថ្ម ។
អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ realme 7 series គឺជាទូរសព្ទដំបូងគេដែលទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TÜV Rheinland ដែលជាស្ថាប័ន ត្រួតពិនិត្យគុណភាព និង សុវត្ថិភាព សីតុណ្ហភាពក្នុងរយៈពេលសាកថ្មគឺត្រូវបានគ្រប់គ្រងអោយនៅក្នុងក្រោម 40℃ ដូចនេះអ្នកប្រើប្រាស់អាចរីករាយនឹងការសាកថ្មក៏លឿននេះយ៉ាងទុកចិត្ត ។
កាមេរ៉ាច្បាស់ Sony 64 MP ៤ គ្រាប់ :ធ្វើឱ្យការរស់នៅកាន់តែច្បាស់
នៅផ្នែកកាមេរ៉ា realme 7 Pro មានបំពាក់ជាមួយនឹងកាមេរ៉ាគោល Sony 64MP លេនប្លង់ទូលាយ 8MP លេនម៉ាក្រូ 2MP និង លេន Portrait 2MP ដែលអាចអោយយុវវ័យកត់ត្រារឿងល្អៗ និង កាន់តែច្បាស់ក្នុងការរស់នៅ ដោយឡែកដោយមានជំនួយពីមុខងារថតពេលយប់ និង មុខងារ Starry Mode ទោះជាស្ថិតនៅក្នុងពេលយប់ក៏អាចចាប់យកបាននូវរូបភាពដ៏ស្រស់ស្អាតបានដែរ និង មានមុខងារវីដេអូ AI Color Portrait ដែលពេញនិយម ។ កាមេរ៉ា Selfie 32MP ស័ក្តិសមជាមួយនឹងអ្នកដែលចូលចិត្ត Selfie មិនថាស្ថិតក្នុងទីកន្លែងភ្លឺឬទីងងឹត ធានាបានថានឹងទទួលបានការ Selfie ដែលស្អាតបំផុត ។
បន្ទះឈីប Media Tek Helio G95 ដែលប្រកាសដំបូងគេ : ជួយអ្នកក្នុងការឆ្ពោះទៅរកក្តីស្រមៃនៃការលេងហ្គេម
realme 7 បំពាក់នូវបន្ទះឈីប Gaming Helio G95របស់Media Tekដែលដាក់ប្រកាសដំបូងគេនិងមានសមត្ថភាពខ្លាំង ទទួលបានតេស្តពិន្ទុនៅលើAntutu ដល់ទៅជាង30ម៉ឺនពិន្ទុ ។ បន្ទះឈីប Gaming នេះផ្តល់ឱ្យអ្នកប្រើប្រាស់នូវសមត្ថភាពលេងហ្គេមកាន់តែខ្លាំង ។ ជាមួយគ្នានេះដែរ realme 7 ក៏គាំទ្រនូវអេក្រង់កម្រិត 90Hz ដែលធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធកាន់តែរលូនដកចិត្តមិនរួច ។ រួមជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 30W Dart និង ថាមពលថ្មធំ 5000mAh realme 7 នឹងក្លាយជាជម្រើសសា្មតហ្វូនល្អបំផុតសម្រាប់អ្នកលេងហ្គេម ។
realme 7 Pro និង realme 7 សុទ្ធតែមានទំហំផ្ទុកធំ 8GB+128GB កាមេរ៉ា Sony 64MP ៤ គ្រាប់ រួមជាមួយនឹងមុខងារ Starry Mode ហើយការរចនានេះត្រូវបានបំផុសគំនិតដោយកញ្ជក់។ realme 7 pro ផ្តោតសំខាន់ទៅលើដូចជាការថតរូប មានបំពាក់នូវបន្ទះឈីបSnapdragon 720G ប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន65W SuperDart អេក្រង់Super AMOLED រួមជាមួយបាសបំពងសំលេងពីរគ្រាប់ Dolby Atmos រីឯ realme 7 ផ្តោតសំខាន់ទៅលើការលេងហ្គេម ដែលមានបន្ទះឈីបHelio G95 និងមានសមត្ថភាពខ្លាំងរបស់Media Tek ដែលបានដាក់ប្រកាសដំបូងគេក្នុងពិភពលោក គាំទ្រនូវអេក្រង់កម្រិត 90Hz និង មានបំពាក់ថាមពលថ្មធំ5000mAh រួមជាមួយនឹងបច្ចេកវិទ្យាការសាកថ្មលឿន 30W ។
ក្នុងនាមrealme ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានស្មារតីហ៊ានឆ្ពោះទៅមុខ ដូច្នេះ realme 7 series បានបំពាក់បច្ចេកវិទ្យាលំដាប់ Flagship ជាច្រើននៅលើវា ។ ក្រៅពីនេះ នឹងមានភាពភ្ញាក់ផ្អើលជាច្រើនទៀតនៅក្នុងកម្មវិធីដាក់ប្រកាសនាវេលាម៉ោង 19:00 ថ្ងៃ 30 ខែកញ្ញា សូមទន្ទឹមរង់ចាំទាំងអស់គ្នា !