Connect with us

បច្ចេកវិទ្យា

OPPO Reno4 ពណ៌ថ្មី Nebula Purple ចេញមកហើយ ស្អាតភ្លឹងមិនធ្លាប់មានពីមុន ស័ក្កិសមខ្លាំងសម្រាប់យុវវ័យសម័យថ្មី

on

Advertisement

​តើ​ពណ៌ Nebula ជា​អ្វី​? Nebula ជា​របស់​ម្យ៉ាង​នៅលើ​អវកាស​ប្រៀបដូចជា​ពពក ដែល​បង្កើត​ដោយសារ​ធាតុ អេ​លី​យ៉ូ​ម ធូលី និង​ឧស្ម័ន​ផ្សេងៗ ​។ ហើយ Nebula គឺ​វា​មាន​ទំហំ និង​រូបរាង​ខុសប្លែកៗ​ពីគ្នា និង​មាន​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​ផងដែរ​។ រីឯ​ពណ៌​ស្វាយ គឺជា​ពណ៌​ដែល​តំណាង​ឲ្យ​ភាព​មានអំណាច និង​មហិច្ឆតា​។​ ​ដោយឡែក​សម្រាប់​ពណ៌ Nebula Purple គឺ​ពណ៍​រចនា​ឡើង​បន្ស៊ី​គ្នា​រវាង​ពណ៌​ស្វាយ និង​ ទឹកប្រាក់​ប្រដេញ​គ្នា ដែល​ផ្តល់​ឲ្យ​អ្នក​នូវ​អារម្មណ៍​ជឿជាក់ ស៊ីវីល័យ និង​ ទាន់សម័យ ប៉ុន្តែ​សម្រាប់​ពណ៌​នេះ​គឺ​កម្រ​នឹងមាន និង​កម្រ​បានឃើញ​ណាស់ ។​

​ជាក់ស្តែង បន្ទាប់ពី​មានការ​ប្រកា​សលក់ OPPO Reno4 ដែលមាន​ជម្រើស ២​ពណ៌​សម្រាប់​ជ្រើសរើស​គឺ Space Black និង Galactic Blue លក់ដាច់​ខ្លាំង ស្ទើរតែ​ផ្ទុះ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​តែម្តង ហើយក៏​ជា​ភាពជោគជ័យ​ទើប​ក្រុមហ៊ុន OPPO សម្រេចចិត្ត​នាំយក​ស្មា​ត​ហ្វូ​ន OPPO Reno4 ពណ៌ Nebula Purple ដ៏​ថ្មីស្រឡាង ដើម្បី​ផ្គាប់ចិត្ត និង​បំពេញចិត្ត​អតិថិជន​ផងដែរ​។ ជាពិសេស​គឺ​ពណ៌​នេះ​ពេញនិយម​ខ្លាំង​សម្រាប់​មិត្តៗ​យុវវ័យ ចាប់​កាន់​ក្នុង​ដៃ​យ៉ាង​ទាន់សម័យ ពិសេស​សម្រាប់​ពណ៌​ថ្មី​នេះ​គឺ​ធានាថា​ត្រូវចិត្ត​មិត្តស្រីៗ​ហ្មង៎ ដែលជា​ពណ៌​កម្រ និង​អាច​ទិញ​ជា​កាដូ​ពិសេស​សម្រាប់​គូស្នេហ៍ ឬ​ដៃគូ​។ ប៉ុន្តែ​សូមបញ្ជាក់ថា សម្រាប់​ពណ៌​ថ្មី​នេះ​ចំនួន​មានកំណត់ (Limited Edition)​។ ដូច្នេះ​អតិថិជន​មក​មុន​គឺ​នឹង​ក្លាយជា​ម្ចាស់​ពណ៌​ថ្មី​នេះ បើ​មក​ក្រោយ​គឺ​ធានាថា​ប្រាកដជា​អត់​ហើយ​។​

​ពណ៌​អាច​និយាយបានថា​ជា​រូបរាង​នៃ​ការតុបតែង ឬ​ឌី​ហ្សា​ញ​ពី​ខាងក្រៅ​។ ចុះ​សម្រាប់​សមត្ថភាព និង​មុខងារ​ខាងក្នុង​របស់​ស្មា​ត​ហ្វូ​ន OPPO Reno4 វិញ​មាន​អ្វីខ្លះ​?
1.​ ​មុខងារ AI Color Portrait ដែល​ធ្វើ​ឲ្យ​មនុស្ស ឬ object លេចធ្លោ ជាមួយនឹង​ផ្ទៃ​ស​ខ្មៅ រួមជាមួយ​នឹង Monochrome Video​។​

2.​ ​មុខងារ​ថត​វីដេអូ​យឺត 960fps រឹតតែ​ធ្វើ​ឲ្យ​វីដេអូ​អ្នក​លេចធ្លោ និង​ទាក់ទាញ​។​

3.​ ​Night Flare Portrait ដែល​ជួយ​បង្កើន​ភាពលេច​ធ្លោ​របស់​អ្នក​ក្រោម​ពន្លឺ​រាត្រី​ដ៏​ទាក់ទាញ​។​

4.​ ​បច្ចេកវិទ្យា​សម្គាល់​ឆ្លាត​វៃ (AI Enhanced Smart Sensor) រួមមាន​មុខងារ​ដោយ​កាយវិការ មុខងារ​ការពារ​ការ​សម្ងាត់ មុខងារ​វៃឆ្លាត​បង្វិល​អេក្រង់ មុខងារ​វៃឆ្លាតរ​ក្សាព​ន្លឺ​អេក្រង់​។​

5.​ ​បច្ចេកវិទ្យា​ថត​វីដេអូ​ទប់​លំនឹង​ជំនាន់​ថ្មី 3.0 ជួយ​លោកអ្នក​ថត​វីដេអូ​មិន​ញ័រ មិន​រង្គើ បាន​គ្រប់​ស្ថានភាព គ្រប់ពេល ទាំង​កាមេរ៉ា​មុខ និង​កាមេរ៉ា​ក្រោយ​។​

6.​ ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 30W VOOC 4.0 សាក​ថ្ម​ពី 1% រហូតដល់ 50% ត្រឹមតែ 20​នាទី និង​សាក​ថ្ម 5​នាទី មើល​វីដេអូ​បាន 2​ម៉ោង​។

7.​ ​ថាមពល​ថ្ម​ធំ​រហូតដល់ 4015mAh អាច​លេង​ហ្គេម លេង Facebook មើល Youtube ស្តាប់​ចម្រៀង​ផ្សេងៗ​បាន​ច្រើន​ម៉ោង​ដោយ​មិនបាច់​បារម្ភ​រលត់​ថ្ម ឬ​អស់​ថ្ម​។​

8.​ ​បន្ទះ​ឈី​ប​ខ្លាំង Qualcomm Snapdragon 720G បន្ថែម​ល្បឿន​លឿន​រលូន ត្រូវចិត្ត​អ្នកលេង​ហ្គេម ជាមួយនឹង​រ៉េ​ម​ក៏​ធំ រ៉​ម​ក៏​ធំ RAM 8GB+ROM 128GB​។​

​មិនតែប៉ុណ្ណោះ ឱកាសល្អ​សម្រាប់​អ្នក​ដែលមាន​ស្មា​ត​ហ្វូ​ន OPPO Reno4 ក្នុង​ដៃ​ពេលនេះ​គឺអាច​ចូលរួម​ប្រកួត​អាច​ចូលរួម​បង្ហោះ​ប្រកួត​រូប​គ្នា ដោយ​គ្រាន់តែ​ថតរូប​ឲ្យ​ស្អាត ប្លែក ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​កាស​កាលី​ប OPPO Enco W11 ចំនួន 4 រង្វាន់ និង Power Bank (10,000mAh) ចំនួន 4 គ្រឿង ដែល​កម្មវិធី​ប្រកួត​នេះ​ចាប់ពី​ថ្ងៃទី​24 ខែសីហា រហូតដល់​ថ្ងៃទី​04 ខែកក្កដា ឆ្នាំ​2020 ដោយ​គ្រាន់តែ​សរសេរ hastag #OPPO_Reno4_Camera_AI ក្រោយមក​ផុស​រូប​ជា Public លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន បន្ទាប់មក Screen Capture រូបនោះ​រួច Comment ជា​រូបភាព​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO​ ។ នៅ​រង់ចាំ​អ្វី​ទៀត​? ចូលរួម​លេង​ហ្គេម ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន OPPO ជាច្រើន​ដែល​កំពុង​រង់ចាំ​លោកអ្នក​។​ ​ជាក់ស្តែង​កាលពី​ថ្ងៃទី​២៣ ខែសីហា បាន​រំលង​ទៅ​ថ្មីៗ​នេះ​គឺជា​ថ្ងៃ​ទទួល​ទូរស័ព្ទ OPPO Reno4 លើកដំបូង​ក្នុង​ហាង OPPO ប្រ៊េ​ន​ស្ត័​រ (OPPO Brand Store) នៅឯ​ផ្សារ​ទំនើប​អូរ​ឡាំ​ព្យា​ជាន់​ទី​1 ថែមទាំង​មានការ​ចូលរួម​ពី​ពិធីករ ជា វណ្ណា​រិ​ទ្ធិ និង​តារា​តំណាង​ឲ្យ​ក្រុមហ៊ុន OPPO ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​កម្ពុជា​គឺ​អ្នកនាង ពេជ្រ សោភា​ ។

​បន្ទាប់ពី​ក្រុមហ៊ុន OPPO បានប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន OPPO Reno4 ដែល​តម្លៃ​ត្រឹមតែ $369 ធ្វើ​ឲ្យ​មហាជន និង​អ្នកគាំទ្រ​នាំគ្នា​សម្រុក​ទៅ​សួរ​ព័ត៌មាន​ផ្សេងៗ​ពី​ស្មា​ត​ហ្វូ​ន​ជំនា​ន់ទី​៤ គឺ Reno4 យ៉ាង​ភ្លូក់​ទឹក ភ្លូក់​ដី​ពេញៗ​ហាង​ជា​រៀងរាល់ថ្ងៃ​តែម្តង​។ រឹតតែ​ពិសេស​ក្រុមហ៊ុន​នឹង​ផ្តល់ជូន​នូវ​កាដូ​ពិសេសៗ​ជាច្រើន ដែលមាន​តម្លៃ​ប្រមាណ $149 រួមមាន​៖ ដប​ទឹក​ដ៏​ស្រស់ស្អាត Power Bank 10,000 mAh (​តម្លៃ $20) ជាមួយនឹង​ស៊ីម​ស្មា​ត​លេខ​ពិសេស Silver (​តម្លៃ $129) ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង ប្រើ​អ៊ី​ន​ធឺ​ណែ​ត​ដោយ​មិន​គិតថ្លៃ 24​សប្តាហ៍​។​
​តោះ ! ស្រូត​ជាវ​ស្មា​ត​ហ្វូ​ន OPPO Reno4 ដ៏​មានគុណ​ភាពល្អ បច្ចេកវិទ្យា​កាន់តែ​ទំនើប រូបរាង​លេចធ្លោ កាដូ​ក៏​សន្ធឹកសន្ធាប់​ទៀត តោះៗ​ចាំ​កាល​ទៀត​? ពិសេស​ពណ៍ Nebula Purple ដែលជា​ពណ៌​បន្ស៊ី​គ្នា​រវាង​ពណ៌​ស្វាយ និង ពណ៌​ទឹកប្រាក់​ដ៏​កម្រ​! ចំនួន​មានកំណត់​

អត្ថបទពេញនិយម

បេនី យ៉ាំង ចាយរាងក្នុងឈុតប៊ីគីនីយ៉ាងទាក់ទាញ ស៊ីអារម្មណ៍ណាស់
រកឃើញហើយប្ដីមាសទឹកដប់ ប្រពន្ធទះ ៤ កំផ្លៀងជាំមុខស៊ូទ្រាំនៅស្ងៀមមិនតដៃវិញឡើយ
ប្រុសៗប្រយ័ត្នផង! រកឃើញស្រោមអនាម័យប្រើហើយជាង ៣០ ម៉ឺនស្រោម លាងទឹកទុកប្រើឡើងវិញ
ឱក សុគន្ធកញ្ញា ទម្លាយរូបថតស៊ីអារម្មណ៍ជាមួយស្វាមី ថែមទាំងនិយាយពាក្យទាំងនេះ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន25 mins ago

ចុកឆ្អល់ ហើមពោះ ពិបាករំលាយអាហារ ឬ មានជាតិហ្គាសក្នុងក្រពះ តើគួរធ្វើដូចម្តេចទើបប្រសើរ?

សម្រាប់ការទទួលទានប្រចាំថ្ងៃ លោកអ្នកប្រាកដជានឹងជួបប្រទះនូវប្រភេទអាហារក្តៅ អាហារមានរសជាតិជូរ និង ហឹរ ច្រើនជាមិនខាន ។ ជាការពិតណាស់ប្រសិនជាលោកអ្នកទទួលទានអាហារប្រភេទនេះច្រើនពេក ពេលខ្លះក៏វាអាចផ្តល់ទុក្ខទោសដល់សុខភាពរបស់លោកអ្នកបានដែរ ជាពិសេសវាអាចបង្កឱ្យឈឺក្រពះបានយ៉ាងងាយ ដូចជា ឈឺចុកឆ្អល់ ហើមពោះ ពិបាករំលាយអាហារ ឬ មានជាតិហ្គាសក្នុងក្រពះកើនឡើង ជាដើម ។ តើលោកអ្នកធ្លាប់ប្រឈមនឹងអាការអស់ទាំងនេះដែរឬទេ ?...

អត្ថបទក្រុមហ៊ុន3 hours ago

MV បទ​ថ្មី «​នឹក​កាល​នៅ​ក្មេង​» របស់ ឡុង លីង​គ​ង្គ នាំ​អារម្មណ៍​គ្រប់គ្នា​ទៅកាន់​វ័យ​កុមារភាព​ដ៏​ស្រស់ស្អាត​

តារាចម្រៀង​វ័យក្មេង ឡុង លីង​គ​ង្គ បើទោះបី​ជាមាន​វ័យក្មេង​ខ្ចី​តែមាន​សមត្ថភាព​ច្រៀង មិនធម្មតា​កំពុង​ជ្រក​កោន​ទ្រនំ​ដ៏​ធំ​គឺ​ផលិតកម្ម​រស្មី​ហង្ស​មាស​។ លីង​គ​ង្គ នៅតែ​រក្សាបាន​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយ​ភាពជា​តារាចម្រៀង​កុមារ​ដែលមាន​ទីផ្សារ​ខ្ពស់​ដដែល ដោយ​គេ​សង្កេតឃើញថា ប្អូន​មាន​វត្តមាន ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី និង​ចេញ​បទ​ចម្រៀង​ថ្មីៗ ជា​ហូរហែ ។ យ៉ាងណាមិញ លីង​គ​ង្គ ក៏​ទើបបាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​កាលពី​យប់មិញ​នេះ​គឺ​បទ «​នឹក​កាល​នៅ​ក្មេង​» ដើម្បី​វាយលុក​លើ​ទីផ្សារ​ចម្រៀង​បន្តទៀត​។ ​តារាចម្រៀង​ដែល​ប្រសូត្រ​ចេញពី​កម្មវិធី...

អត្ថបទក្រុមហ៊ុន22 hours ago

តិច​តុ​ក (TikTok) សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បី ​និង​អ្នក​ច្នៃ​ម៉ូត​ដ៏​ប្រណីត​ក្នុង​យុទ្ធនាការ #TikTokFashionMonth

​រាជធានី​ភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា​ឆ្នាំ ២០២០៖ TikTok ដែលជា​កម្មវិធី​ទម្រង់​វីដេអូ​ខ្លី​ឈានមុខ​គេ ដែល​បច្ចុប្បន្នកំពុង​ពេញនិយម​ប្រើប្រាស់​សម្រាប់​អ្នក​បង្ហាញ​ម៉ូត និង​អ្នក​ច្នៃ​ម៉ូត​នានា​ក្នុងការ​សហការ​បង្កើត​វីដេអូ​ថ្មីៗ​ដែលមាន​ឈ្មោះថា​យុទ្ធនាការ #TikTokFashionMonth​។​ ​ឆ្លុះបញ្ចាំង​ពី​កេរ្តិ៍ឈ្មោះ​របស់ TikTok ដែលជា​កន្លែង​សម្រាប់​បញ្ចេញ​នូវ​ការច្នៃ​បង្កើត​ថ្មី​និក​ម្សា​ន្ត និង ភាព​ច្នៃប្រឌិត​និង​រចនា​បែប​ទាន់សម័យ បានចាប់ផ្តើម​ជា​ដំណាក់កាលៗ​នៃ​ការ​រ​បង្កើត​នូវ​កម្មវិធី ដើម្បី​ជម្រុញ​សហគមន៍ TikTok​ឲ្យ​មាន​ប្រជាប្រិយភាព និង​កំពុងមាន​ភាព​ពេញនិយម​នៅ​កម្ពុជា​។​ #Fashion101...

អត្ថបទក្រុមហ៊ុន2 days ago

តោះ! ​មក​មើល​សកម្មភាព​បើកបរ​សាកល្បង​រថយន្ត Ford Ecosport នៅលើ​ទីលាន​បើកបរ​យានយន្តយ៉ាម៉ា​ម៉ូតូ​ទាំងអស់គ្នា​ (វីដេអូ)

​កាលពី​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​ ២០២០ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​នាំចូល និង ​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បានរៀបចំ​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford Ecosport នៅ​ទីលាន​បើកបរ​យានយន្ត យ៉ាម៉ា​ម៉ូតូ ដែល​ស្ថិតក្នុង​តំបន់​អភិវឌ្ឍ​ន៍ក​សិ​ទេសចរណ៍...

អត្ថបទក្រុមហ៊ុន1 week ago

រីករាយ​ភ្ជុំបិណ្ឌ មិនអាច​ខ្វះ​ម្ហូប​ឆ្ងាញ់ ៣ ​មុខ​នេះ​បានទេ ពិសេស​សម្រាប់​ទៅ​វត្ត និង​ ញ៉ាំ​ជួបជុំ​គ្រួសារ​ (វីដេអូ)

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មិន​ត្រឹមតែ ជា​រដូវ​ត្រូវ​ទៅ​វត្ត​ធ្វើបុណ្យ​ប៉ុណ្ណោះ​ទេ នេះ​ក៏​ជា​ឱកាស​ជួបជុំ​គ្រួសារ​ដ៏​សប្បាយរីករាយ​មួយ​ដែរ ពិសេស​គឺ​សម្រាប់​អ្នក​ដែលមាន​ញាតិមិត្ត ឬ សមាជិកគ្រួសារ​រស់នៅ​ឆ្ងាយ​ពីគ្នា ហើយ​មិនសូវ​បាន​ជួប​មុខ​គ្នា ។ ​តាម​ជំនឿ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង​ពី​បរម​បុរាណ​មក ការធ្វើ​ម្ហូប​ឆ្ងាញ់ៗ ចែក​ញាតិមិត្ត​បងប្អូន​ញ៉ាំជុំគ្នា យកទៅ​វត្ត​ប្រគេន​ព្រះសង្ឃ និង​ដើម្បី​ឧ​ទិ្ទ​ស​កុសល​ដល់​ជីដូន​ជីតា​ទាំង ៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ នឹង​ទទួល​នូវបាន​ពរជ័យ ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​ជួយ​តែ​ក្តី​សុខ ចម្រើន រកស៊ី​មានបាន​។​ ​ដូច្នេះ​ការធ្វើ​ម្ហូប​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ពិសារ គឺ​ពិតជា​សំខាន់...

អត្ថបទក្រុមហ៊ុន1 week ago

តោះ! មកស្គាល់អ្នកឈ្នះរង្វាន់ Honda Scoopy I 2020 ប្រចាំឆ្នាំទាំង ៥ រូបពីធីផត ដែលកញ្ញា រ៉េត ស៊ូហ្សាណា ចាប់ត្រូវ!

ភ្នំពេញ៖ ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ធំ «កម្មវិធី ធីផត! លក់ដាច់លេខ១ ទទួលបានភ្លាម និង ឧកាសឈ្នះកាន់តែធំ» ប្រចាំឆ្នាំជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស នៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានការចូលរួមពីតារាកិត្តិយសជាតារាចំរៀងល្បីវ័យក្មេងប្រចាំប្រទេសកម្ពុជាគឺ កញ្ញា រ៉េត...

អត្ថបទក្រុមហ៊ុន1 week ago

ចេញហើយក្តៅៗ! MV «ជូនម៉ែ ១ លានខែភ្ជុំ» បទកំពុងល្បីពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពីរោះណាស់! (វីដេអូ)

ត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីចេញបទ «ជូនម៉ែ ១ លានខែភ្ជុំ» ពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្ត ពិតជាទទួលបានការគាំទ្រមិនធម្មតា ទៅដល់ទីណាក៏ឮ ។ ជាពិសេសបទនេះត្រូវបានចែករំលែកក្នុងបណ្តាញសង្គមយ៉ាងច្រើនហូរហែ មិនតែប៉ុណ្ណោះក៏ត្រូវបានអ្នកគាំទ្រយកច្រៀងត្រាប់តាមក្នុងកម្មវិធី TikTok ច្រើនថែមទៀតផង ។ ជាក់ស្តែងត្រឹមតែមួយសប្តាហ៍បទ «ជូនម៉ែ ១ លានខែភ្ជុំ»...

អត្ថបទក្រុមហ៊ុន2 weeks ago

ស្រក់ទឹកភ្នែក! «គុណពុកម៉ែ» ពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញមិញនេះ បង្កប់អត្ថន័យជ្រៅ ចាក់ចំបេះដូងកូនៗ (វីដេអូ)

វីដេអូបទចម្រៀងថ្មី «គុណពុកម៉ែ» ដែលបង្កប់នូវអត្ថន័យអប់រំដ៏ជ្រាលជ្រៅពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទើបនឹងចេញជាផ្លូវការក្តៅៗពីផលិតកម្មហង្សមាស បាន និង កំពុងឆក់ទឹកភ្នែកប្រិយមិត្តមិនតិចទេឲ្យស្លុងអារម្មណ៍រំជួលចិត្តជាមួយបទចម្រៀងមួយបទនេះ ។ រៀបរាប់ពីគុណព្រះរស់ត្រូវចំរដូវបុណ្យភ្ជុំ ដាស់រំឭកកូនៗគ្រប់រូបឲ្យមានកត្តញូចំពោះអ្នកមានគុណ ជាក់ស្តែងតាមរយៈការសម្តែងនៅក្នុង MV ថ្មីនេះពិតជាដក់ជាប់អារម្មណ៍ខ្លាំង ។ អ្វីដែលរឹតតែជាចំណាប់អារម្មណ៍ពិសេសមួយទៀតនោះគឺឃើញវត្តមានរបស់កំពូលតារាចម្រៀងសំឡេងស្រទន់ សុគន្ធ នីសា រួមសម្តែងក្នុងបទចម្រៀងមួយបទនេះផងដែរ...

អត្ថបទក្រុមហ៊ុន2 weeks ago

រឿង «១៩ ឆ្នាំ​» បាន​បើក​ធ្វើ​ពិធី​ក្រុង​ពាលី​ចាប់ដំណើរការ​ថត​សម្តែងហើយ

My TV Original The Series បានរៀបចំ​ពិធី​ក្រុង​ពាលី​ថត​រឿង​ថ្មី​មួយ​មាន​ចំណងជើង​ថា ​«១៩ ​ឆ្នាំ» នា​ថ្ងៃទី​ ១១ ខែកញ្ញា ឆ្នាំ​ ២០២០ នៅ​ស្ថានីយទូរទស្សន៍ MYTV ដើម្បី​ចាក់​បញ្ចាំង​ក្នុង​ស្ថានីយទូរទស្សន៍​នា​ខែកុម្ភៈ ២០២១ ខាងមុខ ។ ​ចូលរួម​ក្នុង​ពិធី​ក្រុ​ពាលី​នាពេល​នោះគេ​សង្កេតឃើញ​មាន​លោក...

អត្ថបទក្រុមហ៊ុន2 weeks ago

អតីតកាល​ស្នេហា​ពិត​របស់លោក សាន ផានិត «ទូរស័ព្ទ​ប្រាប់​ផង​»

[…​ពេលដែល​បង​ធ្មេច​នេត្រា ក៏​ឃើញតែ​មុខ​ជីវ៉ា​…] នៅពេលដែល​ទស្សនិកជនបានឮទំនុកច្រៀង​មួយ​ឃ្លា​នេះ ធ្វើឱ្យ​ប្រិយមិត្ត​នឹក​ស្រមៃ ទៅ​អតីតកាល​ប្រមាណ​ ២០ ​ឆ្នាំមុន​ដែល​បាន​កន្លងផុតទៅ ហើយ​ចាំ​ច្បាស់​ណាស់​ថាគឺ «​ទូរស័ព្ទ​ប្រាប់​ផង» របស់លោក សាន ផានិត ​។ ​ហាក់បីដូចជា​មូ​យ​ប៉ព្រិចភ្នែក ពេលនោះបទ​នេះ​ទទួលបាន​ភាព​គាំទ្រ​ល្បីល្បាញពី​សំណាក់​យុវវ័យ​យ៉ាងខ្លាំង តែងតែ​ស្រែកច្រៀង មិន​ថា​តាម​ជនបទ​ស្រុកស្រែ ឬ​ទីក្រុងនោះទេ​ ។​ ​ឥឡូវ​ឆ្នាំ​...