«ចូលរួមជាមួយយុវវ័យ» realme អ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយម បានបង្ហាញពីស្មារតីហ៊ានឆ្ពោះទៅមុខដ៏អស្ចារ្យ
នៅថ្ងៃទី ៣០ ខែសីហា ព្រឹត្តការណ៍ «realme Fan Fest» ដែលមានរយៈពេល ៣ ថ្ងៃ និង បានបង្កើតឡើងដោយ realme ដែលជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតក្នុងពិភពលោក បានបញ្ចប់ទៅដោយរលូន ធ្វើឱ្យយុវវ័យកាន់តែច្រើនជុំវិញពិភពលោកបានទទួលនូវបទពិសោធលេងដែលកាន់តែឆ្លាតវៃ ។ ជាមួយគ្នានេះដែរ realme បានបង្កើតឡើងរយៈពេលពីរឆ្នាំហើយ ហើយលោក Sky Li ដែលជានាយកប្រតិបត្តិនៃ realme បានបង្ហាញរបាយការណ៍ស្តីពីការកើនឡើង និង ភាពលេចធ្លោជាសកលរបស់ realme ។ សម្រាប់នៅក្នុងប្រទេសកម្ពុជា realme បានបង្កើតនូវព្រឹត្តការណ៍ដ៏អស្ចារ្យមួយ ដើម្បីអបអរសារទរគំរប់ខួបពីរឆ្នាំនៃម៉ាrealme និង មានការលេងកម្សាន្តជាមួយអតិថិជនហ៊ានលេង និង ហ៊ានធ្វើជាខ្លួនឯង ។
ការជួបជុំជាមួយ Fan ជុំវិញពិភពលោក «ហ៊ានធ្វើជាខ្លួនឯង» បង្ហាញពីស្មារតីហ៊ានឆ្ពោះទៅមុខរបស់ realme
យុវវ័យសម័យបច្ចុប្បន្នហ៊ានស្វែងរកអ្វីដែលជាខ្លួនឯង ហើយ realme ក៏តែងតែព្យាយាមចូលរួមជាមួយយុវវ័យ ធ្វើនូវអ្វីដែលពួកគេចង់ធ្វើ ។ គាំទ្រអតិថិជនវ័យក្មេងជុំវិញពិភពលោកអោយ «ហ៊ានធ្វើជាខ្លួនឯង» ទាំងអស់គ្នា realme បានបង្កើតកម្មវិធីចែកជូនអាវយឺត «Dare to Leap ___» និង មានការលេងហ្គេមបំពេញពាក្យជាមួយ Fan ជុំវិញពិភពលោក ។ សម្រាប់កម្មវិធីនៅក្នុងប្រទេសកម្ពុជា មាន Fan realme ជាច្រើនបានចែករំលែកការឆ្លងកាត់ផ្ទាល់របស់ខ្លួន និង សរសេរក្តីស្រមៃរបស់ខ្លួននៅលើអាវយឺតផងដែរ ហើយជាការឆ្លើយតបដូចទៅនឹងអ្វីដែលជាតម្លៃនៃម៉ាក realme ហើយនៅពេលដែលប្រឈមជាមួយការប្រកួតប្រជែងគឺត្រូវហ៊ានឆ្ពោះទៅមុខជានិច្ច ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ អ្នកតំណាងរបស់ realme កម្ពុជា គឺលោក G-Devith ក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីផងដែរ ថែមទាំងបានចែករំលែកនូវជីវប្រវត្តិរបស់ខ្លួនដែលហ៊ានធ្វើជាខ្លួនឯង និង ជូននូវចម្រៀង «realme» មួយបទទៅដល់ Fan ទាំងអស់គ្នាផងដែរ ដើម្បីអបអរគំរប់ខួប ២ ឆ្នាំនៃម៉ាក realme ជាកម្មវិធីដែលមិនធ្លាប់មាន ដោយមានការចូលរួមពីគាំទ្រពី Fan ជាច្រើន ។
ក្រៅពីនេះ ក៏មានការចូលរួមពីក្រុមតារាល្បីនៅក្នុងបណ្តាញសង្គមរួមមានសុភ័ក្ត្រ លីអ៊ីន សៀនាង វ៉ាន់ឌី និង តាក់ ដែលញ៉ាំងឱ្យបរិយាកាសនៅក្នុងកម្មវិធី «realme Fan Fest» កាន់តែសប្បាយរីករាយ ។
នៅក្នុងកម្មវិធីនេះដែរ ពួកគេបានរៀបរាប់ពីក្តីស្រមៃរបស់ខ្លួន និង បានរៀបរាប់ពីការរចនា និង លក្ខណៈសម្បត្តិរបស់ផលិតផល realme ទៅដល់ Fan ដែលបានមកទទួលបទពិសោធប្រើប្រាស់ ក្រៅពីនេះក៏មានការចែករំលែកពីរបៀបនៃការថត Selfie ស្អាតៗ និង មានការថតរូបអនុស្សវរីយ៍រួមគ្នាជាមួយ Fan ទៀតផង ។
ស្របពេលនេះដែរ realme បានបង្កើតឡើងនូវសេវាកកម្មដឹកជញ្ចូនដែលដឹកជញ្ជូនដោយសុភ័ក្ត្រ និង បានណែនាំពីកម្មវិធី «Dare to Leap» ទៅដល់ Fan គាំទ្រ Fanឱ្យហ៊ានធ្វើជាខ្លួនឯង និង លើកទឹកចិត្តទៅដល់ក្តីស្រមៃរបស់ Fan ធ្វើឱ្យអ្នកប្រើប្រាស់កាន់តែច្រើនទទួលបានបទពិសោធ និង ភាពទាក់ទាញនៃម៉ាក និង ផលិតផលrealme ។
ហ៊ានលេងហ៊ានឆ្ពោះទៅមុខ វិថីឈ្នះរបស់ម៉ាកបច្ចេកវិទ្យាពេញនិយម realme
ក្នុងនាមជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាទាន់សម័យដែលមានអាយុកាលវ័យក្មេង realme បានពង្រីកទីផ្សាររហូតដល់ 61ទីផ្សារជុំវិញពិភពលោកយ៉ាងឆាប់រហ័ស ដោយមានការយល់ច្បាស់ទៅលើអតិថិជន ។ អតិថិជនវ័យក្មេងដែលចូលចិត្តផ្នែកសម្ថភាពខ្ពស់ និង ការរចនាដែលពេញនិយមទាំងនេះមិនមានកម្រិតចំណាយខ្ពស់នោះទេ ស្របពេលនេះដែរក៏មានការផ្តោតទៅលើគុណភាពដែលល្អផងដែរ តម្រូវការទៅលើស្មាតហ្វូនមិនត្រឹមតែ «តម្លៃ» នោះទេ កាន់តែសំខាន់នោះគឺ«ស័ក្តិសមនឹងតម្លៃ» ។ ដោយមានការយល់ច្បាស់ពីអតិថិជនវ័យក្មេង realme តែងតែប្រកាន់ខ្ជាប់នូវការភ្ជាប់រវាងវត្ថុផ្សេងៗ ទៅនឹងការរស់នៅបែបពេញនិយម និង ឆ្លាតវៃ បង្កើតបាននូវផលិតផលគុណភាពខ្ពស់ដែលមានទាំងសមត្ថភាពខ្ពស់ និង គុណភាពល្អ ។
(Counterpoint: realme performance in key SEA markets Q2 2020)[/caption]
នៅក្នុងទីផ្សារប្រទេសកម្ពុជា realme បាននាំមកនូវ realme X50 Proស្មាតហ្វូន 5G ដែលមានការសាកលឿន 65W realme 6 series ដែលមានកម្រិតអេក្រង់ 90Hz និង កាមេរ៉ាក្រោយ 4 គ្រាប់ 64MP ម៉ូឌែលពេញនិយម realme C12 ដែលមាន 6000mAh រួមជាមួយនឹងកាសឥតខ្សែរ Bud Q ដែលរចនាដោយអ្នករចនាល្បីឈ្មោះនៃ Hermes និង ផលិតផល AIoT ជាច្រើនម៉ូឌែលទៀត និង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីយុវវ័យ ។ មកដល់បច្ចុប្បន្ននេះ realme បានជាប់ចំណាត់ថ្នាក់លេខ ៤ នៅក្នុងប្រទេសកម្ពុជា ។ នាយកប្រតិបត្តិនៃ realme លោក Sky Li បានមានប្រសាសន៍ថា «ពួកយើងបានប្រើប្រាស់ពេលវេលា ២ ឆ្នាំដើម្បីបញ្ជាក់ថា ម៉ាកថ្មីមួយក៏អាចមានឱកាសដែរ ហើយនេះគឺទើបជាការចាប់ផ្តើមប៉ុណ្ណោះ នាអនាគតគឺអ្វីៗសុទ្ធតែអាចកើតឡើង យើងទាំងអស់គ្នានាំយកស្មារតីហ៊ានឆ្ពោះទៅមុខបន្តដំណើរទៅមុខទាំងអស់គ្នា» ៕