realme ចូលរួមសហការជាមួយដៃគូលក់អនឡាញ និង មានការទូទាត់បង់រំលោះតាមរយៈប្រព័ន្ធអនឡាញមុនគេនៅក្នុងប្រទេសកម្ពុជា
បច្ចុប្បន្ននេះ ទាំងការរស់នៅក៏ដូចជា ការទិញទំនិញសុទ្ធតែមានការផ្លាស់ប្តូរជាបែបអុីនធើណេត ។ ហើយនៅក្នុងទីផ្សារប្រទេសកម្ពុជា ម៉ាកបច្ចេកវិទ្យាពេញនិយម realme ក៏បានបង្កើតនូវការលក់លក្ខណៈសំបូរបែប ដោយផ្អែកទៅលើការលក់ Offline បង្កើតឡើងនូវការលក់ថ្មីតាមរយៈ Online ផ្តល់នូវបទពិសោធន៍ទិញទំនិញដែលងាយស្រួលនិងថ្មីដល់អតិថិជន ។
realmeបានសហការជាមួយដៃគូលក់ Online និង ក្រុមហ៊ុនដឹកជញ្ជូនជាច្រើន រួមមាន Smile Shop、L192、La Rue និង Dola Mall ជាដើម ខណៈពេលដែលមានការធានានូវគុណភាពនិងការជួសជុលដូចគ្នាទៅនឹងការលក់ Offline ដែរ ថែមទាំងនាំមកនូវការសន្សំសំចៃ បទពិសោធទិញទំនិញកាន់តែងាយស្រួល ដល់អតិថិជន បំពេញនូវតម្រូវការដែលមានការបង្ហាញពីបុគ្គលិកលក្ខណៈ និង បទពិសោធកាន់តែប្រសើររបស់អតិថិជនវ័យក្មេង ។
ដើម្បីបង្កើនបទពិសោធទិញទំនិញរបស់អតិថិជន និងបំពេញតម្រូវការរបស់អតិថិជនបន្ថែមទៀត ដោយ នៅពេលដែលអតិថិជនបានជួបនូវផលិតផល realme ដែលពេញចិត្តហើយនោះ មិនដោយសារតែថវិកាមិនគ្រប់គ្រាន់ហើយធ្វើអោយបានបង់របស់ដែលពេញចិត្ត ។ realme រួមជាមួយនឹង WOWNOW ដែលជាដៃគូលក់អនឡាញ បានប្រកាសនៅថ្ងៃទី ២៩ ខែសីហា ថា អតិថិជននឹងអាចទិញទូរស័ព្ទ realme ដោយការបង់រំលោះតាមរយៈ WOWNOW បង្កើតនូវការបង់រំលោះតាមរយៈអនឡាញមុនគេនៅក្នុងប្រទេសកម្ពុជា ។
ទទួលយកបទពិសោធថ្មីកាន់តែប្រសើរនៃការទិញតាមអ៊ិនធឺរណែតសម្រាប់អ្នកប្រើប្រាស់ ។ WOWNOW គឺជាកម្មវិធីតាមលក់តាមអ៊ិនធឺរណែតដែលលក់អ្វីគ្រប់យ៉ាងនៅក្នុងប្រទេសកម្ពុជា ។ WOWNOW ឥឡូវនេះបានត្រៀមខ្លួនរួចរាល់ដើម្បីចូលមកកាន់ទីផ្សារជាមួយតម្លៃទាបបំផុតផលិតផលដែលមានគុណភាពមកពីគ្រប់ទិសទីដើម្បីលើកទឹកចិត្តដល់របៀបរស់នៅឌីជីថលរបស់អ្នកទាំងអស់គ្នា ។
អ្វីដែលគួរអោយកត់សម្គាល់នោះគឺដើម្បីអោយអតិថិជនឆាប់បានទទួលនូវបទពិសោធន៍ប្រើប្រាស់នៃផលិតផលrealme realme បានសហការជាមួយ E-Gets ដែលជាក្រុមហ៊ុនដឹកជញ្ចូនដែល ដែលនៅក្នុងទីក្រុងភ្នំពេញគ្រាន់តែចំនាយពេល ១ នាទីក្នុងការចុចទិញ និងទទួលបានឥវ៉ាន់ក្នុងរយៈពេលមួយម៉ោង តាមរយៈសេវាកម្មនិងការទាន់ពេលវេលាកំណត់ បទពិសោធអ្នកប្រើប្រាស់ត្រូវបានកែលម្អជាបន្តបន្ទាប់ ដែលអាចបំពេញតំរូវការរបស់អ្នកប្រើប្រាស់សម្រាប់ការទិញទំនិញប្រកបដោយប្រសិទ្ធភាព ។
ក្នុងនាមជាម៉ាកផលិតផលដែលមានការរីកចម្រើនឆាប់រហ័សបំផុត realme មិនត្រឹមតែមានភាពប្រសើរលើសគេទៅលើផ្នែកមុខងារ ការរចនា និងគុណភាពផលិតផល ដើម្បីផ្តល់អោយអតិថិជននូវផលិតផលកាន់តែល្អនោះទេ ថែមទាំង ធ្វើអោយអតិថិជនទទួលបានបទពិសោធន៍កាន់តែល្អទៅលើផ្នែកសេវាកម្ម រឹតចំណងរវាង realme និងអតិថិជន បំពេញនូវតម្រូវការដែលមានការបង្ហាញពីបុគ្គលិកលក្ខណៈនិងបទពិសោធកាន់តែប្រសើររបស់អតិថិជនវ័យក្មេង អនុវត្តន៍ជានិច្ចនូវគោលការណ៍ Dare to Leap ។ នាអនាគត realme នឹងបន្តរកវិធីសាស្រ្តលក់ដែលកាន់តែមានភាពច្នៃប្រឌិត ដើម្បីផ្តល់អោយនូវអតិថិជនតម្លៃកាន់តែសមរម្យ បទពិសោធន៍ទិញទំនិញកាន់តែងាយស្រួល សូមទន្ទឹមរង់ចាំទាំងអស់គ្នា ៕