ហ៊ានធ្វើជាខ្លួនឯង! ម៉ាកបច្ចេកវិទ្យាពេញនិយម realme អញ្ជើញអ្នកចូលរួមក្នុងព្រឹត្តការណ៍ «828 realme Fan Fest»
នៅថ្ងៃទី ១៨ ខែសីហា realme ដែលជាម៉ាកបច្ចេកវិទ្យាដែលមានការផ្តោតទៅលើគុណភាពដែលមានភាពឆ្ពោះទៅមុខ និង ការរចនាពេញនិយម បានប្រកាសជាផ្លូវការថានៅថ្ងៃទី ២៨ ខែសីហា នឹងមានកម្មវិធី “828 realme Fan Fest ” ក្រោមប្រធានបទ “Dare to Be realme ” គាំទ្រនិងលើកទឹកចិត្តអោយយុវវ័យមានភាពក្លាហានធ្វើជាខ្លួនឯង ក្លាយជាអនុភាពដ៏អស្ចារ្យសម្រាប់កែប្រែពិភពលោក ទាក់ទាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យ ។ នៅក្នុងកំឡុងពេលព្រឹត្តការណ៍នេះ realme នឹងមាននាំមកនូវការបញ្ចុះតម្លៃដ៏អស្ចារ្យប្រចាំឆ្នាំ ដើម្បីជាការអរគុណដល់អ្នកគាំទ្រនៅជុំវិញពិភពលោកដែលតែងតែស្រលាញ់ និង គាំទ្រដល់ realme កន្លងមក ហើយនិងមានព្រឹត្តការណ៍ចែកអាវយឺត «Dare to Be___» ជូនដល់ Fan និង បង្កើតគម្រោង “realme ឧបត្ថម” គាំទ្រអ្នកប្រើប្រាស់វ័យក្មេងសម្រេចគោលបំណងរបស់ខ្លួន ។
បច្ចុប្បន្ននេះ ម៉ាកបច្ចេកវិទ្យាពេញនិយមដែលហ៊ានឆ្ពោះទៅមុខមួយនេះបានពង្រីកទីផ្សារយ៉ាងឆាប់រហ័សរហូតដល់ទៅ ៥៩ ទីផ្សារទូទាំងពិភពលោកដោយទើបតែបង្កើតបានត្រឹមរយៈពេលពីរឆ្នាំប៉ុណ្ណោះ ហើយអ្នកប្រើប្រាស់ទូទាំងប្រទេសមានដល់ទៅជាង ៤០ លាននាក់ ជាប់ចំណាត់ថ្នាក់លេខ ៧ ទូទាំងពិភពលោក ។ ក្នុងនោះផងដែរ នៅក្នុងទីផ្សារប្រទេសកម្ពុជា realme បានក្លាយជាម៉ាកបច្ចេកវិទ្យាមួយដែលទទួលបានការចូលចិត្តពីសំណាក់យុវវ័យជាងគេ ។ តើ realme មានកំលាំងពិសេសអ្វីទើបទទូួលបានការចូលចិត្តពីយុវវ័យជាច្រើនបែបនេះ?
ហ៊ានឆ្ពោះទៅមុខ គឺជាទស្សនៈវិស័យរបស់ realme កន្លងមក
នៅក្នុងត្រីមាសដែលទើបតែកន្លងផុតទៅនេះ ទីផ្សារស្មាតហ្វូននៅទូទាំងពិភពលោកកំពុងមានការធ្លាក់ចុះយ៉ាងខ្លាំង មានតែ realme ប៉ុណ្ណោះក្លាយជា Andoid ស្មាតហ្វូនដែលមានការកើនឡើងផ្ទុយនឹងនិន្នាការ ។ យោងតាមរបាយការណ៍កាលពីត្រីមាសទីពីរឆ្នាំ ២០២០ របស់ Counterpoint បានបង្ហាញអោយដឹងថា realme បានបន្តជាប់ជាម៉ាកស្មាតហ្វូនដែលរីកចម្រើនឆាប់រហ័សជាងគេក្នុងពិភពលោកនៅក្នុង ៤ ត្រីមាសជាប់គ្នា និងមានការកើនឡើង 11% ហើយបានក្លាយជាម៉ាកស្មាតហ្វូនតែមួយគត់ដែលមានចំនួនលក់កើនឡើងដល់ទៅ 11% ។ ហើយលទ្ធផលដែល realme ទទួលបានក៏សមស្របនឹងទស្សនៈវិស័យ «ហ៊ានឆ្ពោះទៅមុខ» ។
ប្រសិនបើចង់ដឹងច្បាស់ពីមូលហេតុពិតប្រាកដ យើងមើលឃើញថា realme ថ្វីត្បិតតែមានអាយុកាលវ័យក្មេងពិតមែន ប៉ុន្តែមិនមានន័យថាក្មេងខ្ចីនោះទេ ហើយផលិតផលគុណភាពល្អរបស់ realme គឺជាចំណុចសំខាន់មួយដែលធ្វើអោយ realme រក្សារបាននូវការកើនឡើងផ្ទុយនឹងនិន្នាការ ។
នៅក្នុងទីផ្សារប្រទេសកម្ពុជា ចាប់តាំងពីការដាក់ប្រកាសផលិតផលកាលពីខែវិច្ឆិកាឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ realme ដែលមានអាយុកាលវ័យក្មេងបានដាក់ចេញនូវផលិតផល «ឆ្ពោះទៅមុខ» ថ្មីជាច្រើន និង នាំមុខក្នុងការអនុវត្តន៍បច្ចេកវិទ្យាជឿនលឿន និង មុខងារថ្មីៗទៅកាន់ផលិតផលដែលមានប្រជាប្រិយកាន់តែច្រើន បង្កើតបានជាបទពិសោធន៍ឆ្ពោះទៅមុខមួយពេញលេញ ។ ដូចជា flagship ស្មាតហ្វូន 5G realme X50 Pro ដែលមានការសាកលឿន 65W 6series ដែលមានម្រិតអេក្រង់ 90Hz និង កាមេរ៉ាក្រោយ 4 គ្រាប់ 64MP realme C11 ដែលអាចកាន់ថ្មបានរយៈពេល 40 ថ្ងៃ និង មានការរចនាដែលលេចធ្លោ ផ្តល់អោយអ្នកប្រើប្រាស់នូវបទពិសោធន៍ដែលល្អបំផុតដោយមានការរចនាដែលពេញនិយម និង គុណភាពល្អ ហើយនេះក៏ធ្វើអោយ realme ទទួលបានការគាំទ្រកាន់តែច្រើនឡើងៗនៅក្នុងទីផ្សារប្រទេសកម្ពុជា ។
ផលិតផលលក់ដាច់ខ្លាំងដោយមិនមែនជាការចៃដន្យ ក្រៅពីផលិតផលគុណភាពល្អដែលយើងអាចមើលឃើញ អ្វីដែលកាន់តែច្បាស់នោះគឺ ស្មារតីរបស់ realme ដែលដូចគ្នាដែរទៅនឹងអតិថិជនវ័យក្មេង មានការរីកចម្រើនជាមួយយុវវ័យ ។
realme ក៏ដូចគ្នាទៅនឹងយុវវ័យដែរ គឺនៅតែបន្តជឿថា «ការកែប្រែពិភពលោកគឺមិនត្រូវការគិតពីបែងចែកចំណាត់ថ្នាក់» ដោយវាយបំបែកនូវ ភាពក្លាហាន និង សម្ថភាពទូទៅ ផ្នែកបច្ចេកវិទ្យានិងការរចនាតែងតែឆ្ពោះទៅមុខជានិច្ច ថែមទាំងនាំយកការបញ្ចូលគ្នារវាងភាពពេញនិយម និងបច្ចេកវិទ្យាដាក់នៅក្នុងជួរតម្លៃកាន់តែទាប ហ៊ានក្លាយទៅជាឧស្សាហកម្មស្មាតហ្វូន និង AIoT ដែលមានអនុភាពថ្មីដែលឆ្ពោះទៅមុខដែលមិនអាចមើលរំលង នាំមកនូវជីវិតឆ្លាតវៃពេញនិយមដែលយុវវ័យចូលចិត្ត វាក៏បង្ហាញការបង្ហាញពីស្មារតីនៃភាពស្មោះត្រង់របស់យុវវ័យចំពោះខ្លួនឯងដែរ ។
realme បានលើកទឹកចិត្តយុវវ័យអោយធ្វើតាមចិត្តរបស់ខ្លួន ធ្វើរឿងដែលខ្លួនចង់ធ្វើ សម្រេចនូវក្តីស្រមៃនីមួយៗ ហ៊ានធ្វើជាខ្លួនឯង ។
ក្នុងនាមជាម៉ាកដែលពេញចិត្តនឹងទំនាក់ទំនងជាមួយយុវវ័យ សម្រាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា realme បានចំណាយគំនិតជាច្រើនទំនាក់ទំនងជាមួយយុវវ័យ ។
ក្រៅពីផ្តល់ជូនអតិថិជននូវបទពិសោធន៍ផលិតផលដែលមានគុណភាពល្អហួសពីការស្មាន realme បានបង្កើតនូវព្រឹត្តការណ៍ realme Day នៅថ្ងៃទី 8 និង ទី 9 ជារៀងរាល់ខែ និង មានផ្តល់ជូនការបញ្ចុះតម្លៃទៅលើផលិតផល ធ្វើអោយអតិថិជនវ័យក្មេងទទួលបាននូវការភ្ញាក់ផ្អើលដែលនឹកស្មានមិនដល់ ។ ក្រៅពីនេះ realme ក៏មានផ្តល់ជូននូវសេវាកម្មក្រោយពេលលក់ដែលមានប្រសិទ្ធភាពខ្ពស់និងមានគុណភាពខ្ពស់ដូចជាការដំឡើងប្រព័ន្ធ ការថែរក្សារូបរាងខាងក្រៅ និង ការជួសជុលរហ័សរយៈពេលមួយម៉ោងដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់នៅគ្រប់ទិដ្ឋភាពទាំងអស់ ។
នៅក្នុងការទំនាក់ទំនងជាមួយយុវវ័យ realme បានប្រើប្រាស់ជំនោរលេងពេញនិយមដែលពួកគេចូលចិត្តបំផុត ដោយក្រៅពីបានអញ្ជើញតារាល្បីដែលយុវវ័យចូលចិត្តបំផុតគឺលោក G-Devith ធ្វើជាអ្នកតំណាងហើយនោះ realme នៅមានការសហការជាមួយហ្គេមដែលកំពុងពេញនិយម IP mlbb និង pubg និង ក្រុមហ៊ុនប្រតិបត្តករដ៏ធំនៅក្នុងប្រទេស Smart រួមជាមួយ និង Sting ក្រុមហ៊ុនភេសជ្ជៈធំនៅក្នុងប្រទេស និង បន្តស្វែងរកការរួមបញ្ជូលនៃបច្ចេកវិទ្យានិងជំនោរលេងពេញនិយម ។
ដើម្បីកាន់តែមានទំនាក់ទំនងល្អជាមួយយុវវ័យ នៅក្នុងព្រឹត្តការណ៍ «828 realme Fan Fest» បានជ្រើសយកជំនោរលេងដែលយុវវ័យបច្ចុប្បន្ននិយមចូលចិត្ត ហើយបានបង្ហាញពីបុគ្គលិកលក្ខណៈ និង លើកទឹកចិត្តអោយអ្នកប្រើប្រាស់ទាំងអស់ចូលរួមជាមួយ realme ហ៊ានលេងហ៊ានធ្វើជាខ្លួនឯង ។ មិនត្រឹមតែមានកាដូដូចជា PowerBank កាបូបស្ពាយក្រោយនិងកាដូផ្សេងៗជាច្រើននោះទេ តើនឹងមានការភ្ញាក់ផ្អើលអ្វីផ្សេងទៀតសម្រាប់ការដាក់លក់ដំបូងនោះ យើងរង់ចាំមើលទាំងអស់គ្នា ៕