អ្វីទៅជាកម្មវិធី «ជួសជុលរហ័ស 1 ម៉ោង (1 Hour Flash Fix)» ពីមជ្ឈមណ្ឌលសេវាកម្ម OPPO? ចម្លើយគឺមាននៅ…
OPPO ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខ និង ទទួលបានចំណាត់ថ្នាក់លេខ 1 នៅកម្ពុជាកាលពីឆ្នាំ 2019 កន្លងមក បានបង្ញាញពីការតាំងចិត្តដោយផ្តល់គុណតម្លៃអតិថិជនជាចំបង បានរៀបចំកម្មវិធីពិសេស «ជួសជុលរហ័ស1ម៉ោង» ឬ «1 Hour Flash Fix» ចំពោះសេវាកម្មជួសជុលរហ័សរបស់ OPPO – សេវាកម្មរហ័ស និង អាចទុកចិត្តបានមានគោលបំណងដើម្បីបញ្ចប់ដំណើរការជួសជុលរបស់អ្នកប្រើប្រាស់ក្នុងរយៈពេល 1 ម៉ោង ។ កម្មវិធីនេះត្រូវបានដាក់ឱ្យដំណើរការដោយជោគជ័យនៅមជ្ឈមណ្ឌលសេវាកម្ម OPPO នៅទូទាំងប្រទេសកម្ពុជា ។
តើអ្វីទៅជាកម្មវិធី ជួសជុលរហ័ស 1 ម៉ោង (1 Hour Flash Fix) របស់ OPPO? កម្មវិធីនេះត្រូវបានរៀបចំឡើងដោយជោគជ័យចាប់ពីពាក់កណ្តាលខែឧសភាដល់ចុងខែកក្កដា ដោយគ្របដណ្តប់លើបណ្តាញផ្សព្វផ្សាយអនឡាញ និង សកម្មភាពជាក់ស្តែងនៅមជ្ឈមណ្ឌលសេវាកម្មផ្ទាល់ ជាពិសេសក៏មានកម្មវិធីហ្គេមតាមអនឡាញហេ្វសប៊ុក ដោយផ្តល់ជារង្វាន់កាដូឆត្រហ្វ្រីៗ ចំពោះការជួសជុលមិនលើសមួយម៉ោង ។ បច្ចុប្បន្នកម្មវិធីបានគ្របដណ្តប់ចំនួន 11 មជ្ឈមណ្ឌលសេវាកម្ម មានអ្នកប្រើប្រាស់ជិតមួយពាន់នាក់ ដែលបានអញ្ជើញមកមជ្ឈមណ្ឌលសេវាកម្ម ព្រមទាំងទទួលបានបទពិសោធន៍ជួសជុលរហ័ស រីករាយ និងប្រកបដោយទំនុកចិត្ត ។ លើសពីនេះទៅទៀត យើងបានផ្តល់រង្វាន់ជាច្រើនរួមមាន OPPO Reno3, OPPO A31, OPPO A12, កាស OPPO Enco Free, OPPO Enco Q1 សម្រាប់អ្នកប្រើប្រាស់ដែលបានចូលរួមលេងនៅក្នុងកម្មវិធីហ្គេមអនឡាញតាមហ្វេសប៊ុកផងដែរ ។
លោកអ្នកអាចចូលទៅកាន់ផេក OPPO Care Cambodia តាម Link ខាងក្រោមនេះ https://bit.ly/3kvMQJz ដើម្បីពិនិត្យមើលព័ត៌មានថ្មីៗ ការបញ្ចុះតម្លៃ ការផ្តល់ជូនរង្វាន់ និងកម្មវិធីពិសេសៗរាល់ខែដូចជា OPPO Day ។ ក្រុមហ៊ុន តែងតែផ្តល់នូវទំនុកចិត្ត សេវាកម្មល្អ រហ័ស ប្រកបដោយស្នាមញញឹម ហេតុដូច្នេះហើយបានជាមជ្ឈមណ្ឌលសេវាកម្ម OPPO បានប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្ម ដូចខាងក្រោមនេះ ៖
1. លឿន គឺសេវាកម្មជួសជុលរហ័ស ។
2. អាចទុកចិត្តបាន គឺរាល់គ្រឿងបន្លាស់ទាំងអស់ត្រូវបានផ្គត់ផ្គង់និងចែកចាយដោយផ្ទាល់ពីរោងចក្រផ្លូវការរបស់ OPPO ។
3. ប្រកបដោយផាសុកភាព គឺមជ្ឈមណ្ឌលសេវាកម្មរបស់យើងមានច្រើនកន្លែងងាយស្រួល ក្នុងការស្វែងរក កន្លែងទទួលភ្ញៀវស្អាតប្រណិត និងផ្តល់ជូនកន្លែងអង្គុយ និង ភេសជ្ជៈផ្សេងៗ ដោយមិនគិតថ្លៃ។
បន្ទាប់ក្រុមហ៊ុនបានបង្កើតកម្មវិធីនេះមក ក្រុមហ៊ុនបានទទួលមតិយោបល់ សសើរ ជាច្រើនពីអ្នកប្រើប្រាស់ ដូចជាលោក Khin Mengchhiv បាននិយាយថា «ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ព្រោះខ្ញុំគិតថាវានឹងចំណាយពេលពីរទៅបីថ្ងៃ ប៉ុន្តែខ្ញុំត្រូវបានគេប្រាប់ថាទូរស័ព្ទរបស់ខ្ញុំនឹងបញ្ចប់ក្នុងរយៈពេលតិចជាង 1 ម៉ោង ។ ខ្ញុំពិតជាមានការចាប់អារម្មណ៍ជាមួយនឹងពេលវេលាជួសជុលយ៉ាងរហ័សបែបនេះណាស់» ។
សេវាកម្មល្អគឺគោលបំណងចំបង ដូច្នេះហើយក្រុមហ៊ុននឹងបន្តធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាកម្មយើង នាពេលអនាគតហើយកម្មវិធីនឹងគ្របដណ្តប់គ្រប់សាខា កាន់តែងាយស្រួល កាន់តែខិតជិត ដល់អតិថិជន ។ នេះមតិអ្នកប្រើប្រាស់ OPPO ដែលសសើរសេវាកម្មជួសជុលរហ័ស 1 ម៉ោង (1Hour Flash Fix) កន្លងមក ៖
អ្វីដែលអស្ចារ្យនឹងនៅតែបន្ត អតិថិជនអាចទៅកាន់មជ្ឈមណ្ឌលសេវាកម្ម OPPO ដើម្បីរីករាយនឹងការជួសជុលរហ័សគ្រប់ពេល! ប្រសិនបើអ្នកមានបញ្ហាណាមួយលើទូរស័ព្ទរបស់អ្នកយើងតែងតែផ្តល់ជូនអ្នកនូវសេវាកម្មលឿនបំផុត ។
មជ្ឈមណ្ឌលសេវាកម្ម ផ្តល់ជូនអតិថិជននូវការជួសជុល និង ពិគ្រោះ ប្រសិនបើទូរស័ព្ទនៅក្នុងរយៈពេលធានាហើយការខូចខាតមិនបានបណ្តាលមកពីការធ្វេសប្រហែសនឹងត្រូវបានជួសជុលនិងផ្លាស់ប្តូរគ្រឿងបន្លាស់ដោយឥតគិតថ្លៃ ។ ចំពោះទូរស័ព្ទហួសសុពលភាពធានាឬខូចខាតដោយការធ្វេសប្រហែស ខាងមជ្ឈមណ្ឌលធ្វើការគិតថ្លៃតែក្នុងករណីផ្លាស់ប្តូរគ្រឿងបន្លាស់តែប៉ុណ្ណោះ ព្រោះយើងឥតគិតថ្លៃទៅលើថ្លៃសេវាកម្ម (កម្រៃលើសេវាជួសជុល) ដោះកូដក្នុងករណីភ្លេចលេខសម្ងាត់ដោះសោរ បុកកម្មវិធី សម្អាតធូលី និងសម្លាប់មេរោគ ការដឹកជញ្ចូនក៏ឥតគិតថ្លៃដែរ ។
គួរកត់សំគាល់ផងដែរថា មានតែ OPPO មួយគត់ដែលមានមជ្ឈមណ្ឌលសេវាកម្មជួសជុលច្រើនជាងគេ ងាយស្រួលជាងគេ រហ័សជាងគេ ដែលទីតាំងរហូតដល់ 11 កន្លែងនៅទូទាំងប្រទេស រួមមានរាជធានីភ្នំពេញមាន 4 ទីតាំង និងតាមបណ្តាខេត្តដូចជា ក្រុងតាខ្មៅ សៀមរាប កំពង់ចាម បាត់ដំបង ព្រះសីហនុ ក្រចេះ និងបន្ទាយមានជ័យ ពិសេសមានហាងទំនើបប្រេនស្ត័រ កន្លែងដែលមានទីតាំងនៅ ផ្សារទំនើបអូឡាំព្យាជាន់ផ្ទាល់ដី អីអនម៉លភ្នំពេញជាន់ទី1 អគារ Exchange Square ជាន់ផ្ទាល់ដី និងផ្សារទំនើបសូរិយាជាន់ផ្ទាល់ដីផងដែរ ដែលជាជំនួយដល់អតិថិជនងាយស្រួលរកនិងឆាប់រហ័ស ដោយគ្រាន់ហៅមកកាន់លេខ៖ 1800206776 ដោយឥតគិតថ្លៃ ។
នេះនែជាវីដេអូសម្តែងពិសេសរបស់តារាក្រៅប្រទេសក្នុងយុទ្ធនាការ 1 Hour Flash Fixនេះ ៖
ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅកាន់តំណភ្ជាប់គេហទំព័រ OPPO: https://support.oppo.com/kh