កក់ទូរស័ព្ទឈ្នះទូរស័ព្ទ មិនទាន់ប្រកាសតម្លៃ និង មិនទាន់សម្ពោធជាផ្លូវការផង ស្រាប់តែអតិថិជននាំគ្នាទៅកក់ OPPO Reno4 ភ្លូកទឹកភ្លូកដី ដើម្បីបានចាប់កាន់មុនគេជាមួយនឹងកាដូកក្រើកតម្លៃ $290
នាយុគសម័យនេះ ជីវិតរបស់យើងម្នាក់ៗគឺបានផ្សារភ្ជាប់ជាមួយនឹងបណ្តាញសង្គមដោយពោរពេញដោយភាពប្លែកៗ ជាពិសេសគឺរូបភាពដែលយើងបានបង្ហោះចូល Facebook, Instagram, Tiktok, Vlog ជាដើម ។ ដូច្នេះហើយទើបក្រុមហ៊ុន OPPO តែងតែរើសរកនូវអ្វីដែលថ្មីៗប្លែកៗសម្រាប់អតិថិជនជានិច្ច ។ ជាក់ស្តែងដូច OPPO Reno4 នេះអ៊ីចឹងបានបំពាក់មុខនូវមុខងារថ្មីៗ បច្ចេកវិទ្យាប្លែកៗលើសពីអ្វីដែលគ្រប់គ្នាបានគិត ។ ជាក់ការពិតណាស់ មិនថារបស់អ្វីក៏ដោយ តែស្រឡាញ់ហើយទោះតម្លៃប៉ុន្មានក៏នៅតែសម្រេចចិត្តផ្លាស់ប្តូរ ឬ ទិញថ្មីដែរ ។ ជាពិសេសដូច OPPO Reno4 គឺជាផលិតផលល្អ មុខងារពិសេស បច្ចេកវិទ្យាទំនើប ដូច្នេះតម្លៃមិនមែនជាបញ្ហាឡើយសម្រាប់អ្នកប្រើប្រាស់ ។
បើនិយាយពីសមត្ថភាព មុខងារ និង បច្ចេកវិទ្យារបស់ OPPO Reno4 វិញគឺនឹកស្មានមិនដល់ ជាពិសេសគឺមុខងារកាមេរ៉ាតែម្តង ដោយកាមេរ៉ាខាងក្រោយរបស់ OPPO Reno4 មានចំនួន 4 គ្រាប់ ដែលលេនទី 1 ជាកាមេរ៉ាមេមានទំហំ 48MP លេនទី 2 ទំហំ 8MP និង លេន 2 គ្រាប់ទៀតជាលេនថតរូបជិត និង ថតរូបបែបសខ្មៅ។ លើកនេះ OPPO Reno4 បានបំពាក់មកជាមួយមុខងារ AI Camera មានដូចជា ៖
1-AI Color Portrait ដែលបំពាក់លើស៊េរី Reno ដំបូងគេបង្អស់ទាំងកាមេរ៉ាមុខ និង កាមេរ៉ាក្រោយ ។ ហើយវាមានសមត្ថភាពក្នុងការរក្សាពណ៌មនុស្ស និង ជម្រុះពណ៌ផ្ទៃខាងក្រោយឲ្យទៅជាសខ្មៅ ។
2-Monochrome Video គឺកាន់តែលេចធ្លោដោយ Highlight ពណ៌ណាមួយក្នុងចំណោមពណ៌ទាំង 3 ដូចជា ក្រហម ខៀវ បៃតង នោះពណ៌ផ្សេងទៀតនឹងជម្រុះទៅជាពណ៌សខ្មៅដោយស្វ័យប្រវត្តិ ។
3-AI Slow Motion 960fps លោកអ្នកអាចថតសកម្មភាពយឺតៗរហូតដល់ 960 ប្លង់ត្រឹមតែ 1 វិនាទីតែប៉ុណ្ណោះ ។
4-Night Flare Portrait មុខងារនេះក៏រួមបន្សំនៃមុខងារ Ultra Night Mode និង Portrait Mode ដែលជួយឲ្យកម្រិតរូបភាពបង្ហាញមកមានពន្លឺច្បាស់ក្នុងពេលរាត្រី។
5-មុខងារឈានមុខផ្សេងទៅរួមមាន Ultra Steady Video, Ultra Night Mode, Ultra Dark Mode, Ultra Clear 108MP មុខងារថតជិត Macro និង ថតបានមុំទូលាយធំងាយៗ Wide Angel ។
6-លើសពីនេះទៀត OPPO Reno4 ក៏មានបច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ AI enhanced Smart Sensor ដែលបែងចែកជា 4 ធំៗដូចជា ៖ មុខងារការពារការសម្ងាត់វៃឆ្លាត មុខងារបញ្ជាដោយកាយវិការ មុខងារបង្វិលអេក្រង់វៃឆ្លាត និង មុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត ។
បើយោងតាមបណ្តាសារព័ត៌មានល្បីៗក្នុងស្រុកជាច្រើនបាននិយាយថា «ពិតជាសរសើរដល់ក្រុមហ៊ុន OPPO ដែលតែងតែមានអ្វីៗថ្មីសម្រាប់អតិថិជនរហូតដូចជា OPPO Reno4 នេះអ៊ីចឹង ជាស៊េរីថ្មីចុងក្រោយបង្អស់ដែលជិតប្រកាសចេញលក់ផ្លូវការ ។ OPPO Reno4 គឺពិតជាមានសមត្ថភាពខ្លាំង កាមេរ៉ាបំពាក់ដោយមុខងារប្លែកៗយ៉ាងលេចធ្លោ និង បច្ចេកវិទ្យាថ្មីៗបែបវៃឆ្លាតលើសគេ ក្នុងចំណោមទូរស័ព្ទផ្សេងតម្លៃក្រោម $400» ។
ដូចនេះកុំភ្លេចធ្វើការកក់ទុកមុន ទាំងមិនទាន់ដឹងតម្លៃ (Blind Pre Order) ចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 15 ខែសីហា នឹងទទួលបានកាដូពិសេសៗ ដែលសរុបតម្លៃសរុបប្រមាណ $290 រួមមាន ៖ ការធានាលើអេក្រង់បែកដូរថ្មី (តម្លៃ $79) ក្នុងអំឡុងពេល 6 ខែ បន្ថែមពីលើកាដូកក់ទុកមុន (Pre Order) កាបូបយួរដៃសម្រាប់ធ្វើដំណើរ (តម្លៃ $49 ចំនួនមានកំណត់) ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $15) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្មង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 24 សប្តាហ៍ (តម្លៃ $24) ។ អ្វីដែលកាន់តែពិសេសអស្ចារ្យ បន្ទាប់ពីកក់ទុកមុន មានឱកាសឈ្នះរង្វាន់ទូរស័ព្ទ OPPO Reno4 ដោយហ្វ្រីៗក្នុងថ្ងៃទី 15 ខែសីហា នេះផ្ទាល់តែម្តង ។ កុំឲ្យឱកាសដ៏អស្ចារ្យនេះរំលងផុតទៅឲ្យសោះ តិចស្តុកអស់របស់ល្អៗចឹង ។
អ៊ីចឹងលោកអ្នក កុំភ្លេចរង់ចាំដាក់ម៉ោងរោទិ៍តាមដានទស្សនាកម្មវិធី I Can See Your Voice Special Edition by OPPO នាថ្ងៃទី 15 ខែសីហា ឆ្នាំ 2020 ចាប់ពីវេលាម៉ោង 6 ល្ងាច តទៅនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស និងផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ។ ដោយមានការចូលរួមពីតារាល្បីៗតំណាងឲ្យក្រុមហ៊ុន OPPO ដូចជា អ្នកនាង ពេជ្រ សោភា, Step, រ៉េត ស៊ូហ្សាណា ។ ក្នុងនោះក៏មានការចូលរួមពីតារាៗជាច្រើនទៀតដូចជា នាយក្រឹម, អ្នកនាង គ្រត, ផេនខេក, ខាត់ សុឃីម, លោក រតនៈ ពិសិទ្ធ, DJ Sdey, H.E.N.G, កែវ សុខផេង, ចេននី, ហេង វាសនា និង ពិធីករពូកែវោហារស័ព្ទលោក ជា វិបុល និង លោក រ៉ាស៊ី ។
អូភ្លេចប្រាប់! លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន ទូរស័ព្ទ OPPO Reno 4 ចំនួន 6 រង្វាន់ កាសឥតខ្សែ Enco Free ចំនួន 5 រង្វាន់។ ដោយគ្រាន់តែទស្សនាការ Live, Comment និង Share អំឡុងពេល Live ផ្ទាល់ ។ កុំភ្លេចកក់ទុកមុនទាំងអស់គ្នាណា ដើម្បីទទួលបាន OPPO Reno4 កាន់ក្នុងដៃ និងប្រើមុនគេ !
នេះជាវីដេអូឈុតឆាកខ្លីៗពិសេសអំពីពិធីសម្ពោធទូរស័ព្ទស៊េរីថ្មី ដែលនឹងផ្សាយផ្ទាល់តាមហ្វេសប៊ុក OPPO នាថ្ងៃ 15 សីហា ខាងមុខនេះ ៕