realme បានក្លាយជាម៉ាកស្មាតហ្វូនរីកចម្រើនលឿនបំផុតក្នុងពិភពលោកក្នុង ៤ ត្រីមាសជាប់គ្នា និង បានជាប់ចំណាត់ថ្នាក់កំពូលទី ៤ ក្នុងទីផ្សារអាស៊ីអាគ្នេយ៍
យោងតាមទិន្នន័យរបាយការណ៍នៃចំនួនលក់ចេញទូទាំងពិភពលោកនៃត្រីមាសទី ២ របស់ Counterpoint បានបង្ហាញអោយដឹងថា realme ដែលជាម៉ាកបច្ចេកវិទ្យាដែលផ្តោតលើមុខងារដែលតែងតែមានការឆ្ពោះទៅមុខ និង ការរចនាពេញនិយមបានជាប់ជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោកក្នុង ៤ ត្រីមាសជាប់គ្នា និង មានការកើនឡើង 11% ហើយក្លាយជាម៉ាកស្មាតហ្វូនតែមួយគត់ក្នុងពិភពលោកដែលមានចំនួននាំចេញកើនដល់ 11% ។ បើទោះបីជាសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះក៏ដោយ ក៏ចំណែកទីផ្សារពិភពលោករបស់ realme មានការកើនឡើងទ្វេដងដែរ ដែលប្រៀបនឹងឆ្នាំមុនមានការកើនឡើងរហូតដល់ 100% ឯណោះ ។
កាលពីខែកក្កដាឆ្នាំនេះ ចំនួនអ្នកប្រើប្រាស់របស់ realme នៅជុំវិញពិភពលោកមានដល់ទៅជាង ៤០ លាននាក់ ។ ហើយចាប់ពីត្រីមាសទី៣ឆ្នាំ ២០១៩ មក realme បានជាប់ជាស្មាតហ្វូនទី ៧នៅក្នុងពិភពលោក និង នៅតែបន្តរក្សាការកើនឡើង ។ មកដល់បច្ចុប្បន្ននេះ realme នៅតែបន្តរក្សាចំណាត់ថ្នាក់ជាស្មាតហ្វូនទី 7 នៅក្នុងពិភពលោក និង បានវាយលុកទីផ្សារចំនួន 59 ក្នុងពិភពលោកយ៉ាងឆាប់រហ័ស ។
ប្រភព: Counterpoint Smartphone Shipment Market Share Q2 2020
បច្ចុប្បន្ននេះ realme បានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ ក្នុងទីផ្សារចំនួន ៩ នៅក្នុងពិភពលោក ។ ហើយនៅអាសុីអាគ្នេយ៍ដែលជាទីផ្សារធំទី 4 នៅក្នុងពិភពលោក realme ដែលមានចំណែកទៅផ្សារ 12% និង ការកើនឡើង 102% ក៏បានក្លាយជាម៉ាកស្មាតហ្វូនទី ៤ នៅក្នុងទីផ្សារនេះផងដែរ ។ realme បានចាប់ឱកាសនៅទីផ្សារ ហើយបានសម្រេចបាននូវការកើនឡើងយ៉ាងគួរអោយកត់សម្គាល់នៅអាសុីអាគ្នេយ៍ : នៅក្នុងត្រីមាសទី ១ ក្នុងឆ្នាំនេះ realme បានជាប់ក្នុងចំណាត់ថ្នាក់កំពូលទី ៥ នៅក្នុងទីផ្សារអាសុីអាគ្នេយ៍ ហើយត្រឹមតែរយៈពេលមួយត្រីមាស realme ក៏បានលោតដល់ចំណាត់ថ្នាក់ទី ៤។ realme នឹងបន្តយកយុទ្ធសាស្ត្រស្មាតហ្វូន + AIoT មកវាយលុកក្នុងទីផ្សារអាសុីអាគ្នេយ៍បន្តទៀត ។
Source: Canalys Smartphone Analysis, August 2020
ផលិតផលរួមបញ្ចូលគ្នាដែលអស្ចារ្យ ទីផ្សារដ៏សំបូរបែបនិងយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព គឺជាចំនុចសំខាន់ដែលធ្វើអោយ realme នៅតែបន្តមានការរីកចម្រើន ។ realme បានផ្តោតទៅលើអ្នកប្រើប្រាស់វ័យក្មេង ដោយចាប់យកចំនុចគុណភាពល្អនិងការរចនាដែលពេញនិយមមកទាក់ទាញអ្នកប្រើប្រាស់វ័យក្មេង ។ realme បានដាក់ប្រកាសដំបូងគេនូវផលិតផលជាច្រើន ដូចជាការសាកលឿន 125W មុខងារ Starry Mode ដែលមានតែមួយ និង 64MP ដំបូងបង្អស់លើពិភពលោក សុទ្ធតែផ្តល់នូវបទពិសោធន៍ផលិតផលដែលមានភាពអស្ចារ្យក្នុងជួរតម្លៃផ្សេងៗជាច្រើន។
រីឯនៅក្នុងទីផ្សារប្រទេសកម្ពុជាវិញ realme ក៏បានរៀបចំនៅក្នុងជួរតម្លៃនីមួយៗដូចគ្នា មិនថា realme X50 Pro ដែលមានបច្ចេកវិទ្យាសាកលឿន 65W realme 6 series ដែលមានកម្រិតល្បឿនអេក្រង់ 90Hz និង កាមេរ៉ាក្រោយ ៤ គ្រាប់ 64MP ឬក៏ realme C11 ដែលមានការរចនាដែលលេចធ្លោនិងអាចទុកStandbyបាន ៤០ ថ្ងៃនោះទេ គឺសុទ្ធតែផ្តល់នូវបទពិសោធន៍ល្អបំផុតក្នុងជួរតម្លៃនីមួយៗ ហើយនេះក៏ជម្រុញអោយrealmeកាន់តែទទួលបានការគាំទ្រកាន់តែច្រើននៅក្នុងទីផ្សារកម្ពុជាផងដែរ ។ ស្របពេលនេះដែរ realme ក៏នៅតែបន្តរក្សារការឆ្ពោះទៅមុខ និង មានគម្រាងសម្រេចនូវចំនួនលក់ទូទាំងពិភពលោកចំនួន ១ លានគ្រឿងនៅក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំ ៕