realme កើនឡើងឆាប់រហ័សនៅក្នុងឆ្នាំ 2020 ដោយសារលទ្ធផលដ៏ល្អនេះ realme បានដាក់ចេញគោលដៅថ្មីគឺ មួយលានគ្រឿងក្នុងរយៈពេល ៣ ឆ្នាំ
realme ដែលជាម៉ាកបច្ចេកវិទ្យាថ្មីដែលកំពុងមានការពេញនិយម នៅលើពិភពលោកថ្មីៗនេះបានប្រកាសចេញនូវលទ្ធផលដំបូងនៃពាក់កណ្តាលឆ្នាំ ២០២០ ។ នៅក្រោមការប្រឈមនឹងបញ្ហាសេដ្ឋកិច្ចពិភពលោកដែលកំពុងមានការប្រកួតប្រជែង ដោយផ្អែកទៅលើស្មារតីហ៊ានឆ្ពោះទៅមុខ និង ការរចនាដែលពេញនិយមរបស់realme យុទ្ធសាស្ត្រ «ស្មាតហ្វូន + AIoT» ជាមួយការវាយលុកយ៉ាងខ្លាំងទៅលើយុទ្ធសាស្ត្រទីផ្សារសម្រាប់យុវវ័យ realme នៅតែរក្សារការកើនឡើងដែលផ្ទុយនឹងនិន្នាការដែលកំពុងមានការធ្លាក់ចុះ និង បន្តរក្សារនូវចំណាត់ថ្នាក់ជាម៉ាកស្មាតហ្វូនទី ៧ ទូទាំងពិភពលោក ថែមទាំងបានជាប់ចំណាត់ថ្នាក់កំពូលទី ៤ នៅក្នុងទីផ្សារប្រទេសកម្ពុជា ។
យោងតាមទិន្នន័យទីផ្សាររបស់ Counterpoint បានបង្ហាញថា នៅក្នុងត្រីមាសទីមួយក្នុងឆ្នាំ ២០២០ នេះ លទ្ធផលនៃការលក់របស់ realme បានមានការកើនឡើង157% គឺជាម៉ាកស្មាតហ្វូនមួយក្នុងចំណោមម៉ាកស្មាតហ្វូនទាំងពីរដែលមានការកើនឡើង ហើយនៅត្រីមាសទី ២ ឆ្នាំ ២០២០ មានការកើនឡើង 11% ក្លាយជាម៉ាកស្មាតហ្វូនតែមួយគត់ដែលមានចំនួនកើនឡើងដល់ 11% ក្រៅពីនេះ realme ត្រូវបានវាយតម្លៃជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សជាងគេទូទាំងពិភពលោកចំនួនត្រីមាស ៤ ជាប់គ្នា ។
ដោយសារ realme ទើបតែបង្កើតបានរយៈពេលពីរឆ្នាំប៉ុណ្ណោះ អ្នកប្រើប្រាស់មានដល់ទៅជាង ៤០ លាននាក់ នៅក្នុងពាក់កណ្តាលឆ្នាំ ២០២០ អ្នកប្រើប្រាស់មានរហូតដល់ ១៥ លាននាក់ ។ realme បានចូលទីផ្សារចំនួន ៥៩ នៅជុំវិញពិភពលោកដែលក្នុងនោះមាន ៩ ដែលមានចំណែកទីផ្សារក្នុងលំដាប់កំពូលទាំង ៥ ៖ នៅប្រទេសថៃ ឥណ្ឌា កម្ពុជា និង អេហ្ស៊ីប គឺបានជាប់ជាម៉ាកស្មាតហ្វូនកំពូលៗទាំង ៤ ហើយទទួលបានចំណាត់ថ្នាក់កំពូលទាំង ៥ ផងដែរនៅក្នុងប្រទេសដូចជាមីយ៉ាន់ម៉ា ហ្វីលីពីន អ៊ុយក្រែន និង ឥណ្ឌូនេស៊ី ថែមទាំងបានជាប់ចំណាត់ថ្នាក់កំពូលទាំង ៥ នៅក្នុងទីផ្សារស្មាតហ្វូននៅអាស៊ីអាគ្នេយ៍ទាំងមូល ហើយក្លាយជាម៉ាកស្មាតហ្វូនដែលរីកចម្រើនឆាប់រហ័សបំផុតនៅអាស៊ីអាគ្នេយ៍ ។
បានវាយលុកទីផ្សារអន្តរជាតិយ៉ាងឆាប់រហ័សនិងក្លាយជាអ្នកផ្សព្វផ្សាយ5G នៅទូទាំងពិភពលោក
realme បានបើកយុគសម័យ 5G ជាមួយនឹង realme X50 5G ក្នុងគោលបំណងដាក់បង្ហាញដំបូងគេនូវផលិតផល 5G ក្នុងជួរតម្លៃផ្សេងៗ និង ក្លាយជាអ្នកពេញនិយម 5G ។ realme មិនត្រឹមតែជាម៉ាកដំបូងដំបូងគេនៅប្រទេសចិនដែលប្តូរជួរផលិតផលផ្សេងៗរបស់ខ្លួនទៅជា 5G ទេ ជាមួយគ្នានេះដែរ realme ក៏បានរៀបចំទីផ្សារ 5G នៃប្រទេសចិន និង អាស៊ីអាគ្នេយ៍ផងដែរ ក្លាយជាអ្នកនាំមុខនៅក្នុងទីផ្សារជាច្រើនទូទាំងប្រទេស : នៅក្នុងទីផ្សារប្រទេសកម្ពុជា realme បានដាក់ប្រកាសrealme X50 Pro ហើយបានក្លាយជាផលិតផល 5G ដំបូងក្នុងជួរតម្លៃនេះផងដែរ យើងអាចមើលឃើញថា realme មានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការវាយលុកនៅក្នុងទីផ្សារប្រទេសកម្ពុជា ។ ហើយនាអនាគត realme នឹងព្យាយាមស្វែងរកមុខងារប្រើប្រាស់ផ្សេងៗកាន់តែច្រើននៃ 5G និង ធ្វើជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យា 5G នៅទូទាំងពិភពលោក ។
លទ្ធផលនៃ ស្មាតហ្វូន + AIoT
កាលពីដើមឆ្នាំ ២០២០ realme បានដាក់ប្រកាសយុទ្ធសាស្ត្រ «ស្មាតហ្វូន + AIoT» ។ ទោះជាសេដ្ធកិច្ចនៅទូទាំងពិភពលោកនៅក្នុងដើមកន្លះឆ្នាំពោរពេញដោយការប្រកួតប្រជែងក៏ដោយ realme ក៏នៅតែបានសម្រេចនូវគោលដៅទីផ្សារក្រោមយុទ្ធសាស្ត្រនេះបានដោយជោគជ័យផងដែរ ។
យុទ្ធសាស្ត្រនៃផលិតផលរបស់ realme គឺ «1+4+N» ដោយស្មាតហ្វូនជាប្រព័ន្ធគោល អាចភ្ជាប់ជាមួយផលិតផល AIoT ជាច្រើនយ៉ាងសំបូរបែប បង្កើតជីវិតឆ្លាតវៃជាមួយអ៊ីនធើណែតសម្រាប់យុវវ័យ ។ នៅត្រីមាសទីមាសឆ្នាំ ២០២០ realme បានចូលក្នុងទីផ្សារ AIoT របស់ឥណ្ឌាត្រឹមតែបីខែប៉ុណ្ណោះបានក្លាយជាម៉ាកឧបករណ៍សំលេងកំពូលទាំង ៣ ។ បច្ចុប្បន្ននេះ realme បានដាក់ប្រកាសហើយនូវផលិតផល AIoT នៅក្នុងប្រទេសកម្ពុជា រួមមាន នាឡិកាឆ្លាតវៃជាដើម ថែមទាំងមានគម្រោងនៅក្នុងឆ្នាំ ២០២០ នេះនឹងបន្តនាំយកផលិតផល AIoT កាន់តែច្រើនផ្សេងទៀតមកផងដែរ ថែមទាំងមានការប្តេជ្ញាចិត្តនឹងក្លាយជាឈុតបច្ចេកវិទ្យាដ៏សំខាន់សម្រាប់យុវវ័យក្នុងប្រទេសកម្ពុជា ។
គុណភាពដ៏អស្ចារ្យ និង ការរចនាដែលពេញនិយម
realme បានប្រើប្រាស់បច្ចេកវិទ្យាដែលថ្មី និង ឈានមុខគេក្នុងឧស្សាហកម្មនេះ និង បានដាក់បង្ហាញនូវបច្ចេកវិទ្យាសាកថ្មលឿន 125W ដំបូងគេ ។ ហើយបានប្រើប្រាស់នូវបន្ទះឈីបដែលមានគុណភាពល្អ ថែមទាំងបង្ហាញនូវផលិតផលជាច្រើនទៀត ដូចជាការបំពាក់បន្ទះឈីប Snapdragon 765G/865 ។ ស្របពេលនេះដែរ realme ក៏បាននាំយកវប្បធម៌ដែលពេញនិយមចូលមកក្នុងបច្ចេកវិទ្យា ក្រុមរចនា realme Design Studio បានមានការបង្កើតផលិតផលជាច្រើន និង ជាបន្តបន្ទាប់ជាមួយ លោក Naoto Fukasawa ដែលជាអ្នករចនាដ៏ល្បីឈ្មោះក្នុងពិភពលោក និង លោក José Lévy ដែលជាអ្នករចនាម៉ូតដែលសហការជាមួយ Hermes ផងដែរ បង្កើតនូវផលិតផលដែលមានការរចនាទាន់សម័យសម្រាប់យុវវ័យ ។ realme ក៏បានលើកឡើងនៅក្នុងការដាក់ប្រកាស C11 តាមព្រឹត្តការណ៍ online កាលពីខែកក្កដាផងដែរថា realme Buds Q ដែលរចនាដោយលោក Jose Levy ដែលជាអ្នករចនាម៉ូតដែលសហការជាមួយ Hermes នឹងដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជានៅក្នុងខែនេះ ដោយឡែក realme X2 Pro Master Edition ពណ៌ Red Brick និង ពណ៌ Concret ដែលរចនាដោយលោក Naoto Fukasawa បានឈ្នះពានរង្វាន់អន្តរជាតិ Red Dot Design Award 2020 ។
លោក Sky Li ដែលជាស្ថាបនិកនៃម៉ាក realme បានបង្ហាញថា «ពួកយើងនឹងបន្តនាំយកស្មារតីហ៊ានលោតផ្លោះ ទៅបន្តដំណើរការនៅក្នុងទីផ្សារទូទាំងពិភពលោក វាយបំបែកនូវយុទ្ធសាស្ត្រទីផ្សារប្រទេសចិននិងអឺរ៉ុបជាដើម ។ និងខិតខំសម្រេចគោលដៅចំនួនលក់រហូតដល់ជាងមួយលានគ្រឿងក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំ បង្កើតជីវិតឆ្លាតវៃជាមួយអ៊ីនធើណែតសម្រាប់យុវវ័យក្លាយជាក្រុមហ៊ុនមួយដែលយូរអង្វែង ។