Connect with us

បច្ចេកវិទ្យា

សករាជថ្មីនៃកំពូលស្មាតហ្វូន OPPO Reno4 បំពាក់កាមេរ៉ាបច្ចេកវិទ្យា AI ថ្មីឈានមុខ ថតរូបថតវីដេអូច្បាស់ៗ គ្មានឱ្យទាស់ចិត្ត!

on

Advertisement

OPPO ជាក្រុមហ៊ុនស្មានហ្វូនឈានមុខលំដាប់ថ្នាក់អន្តរជាតិ ក្នុងចំណោមស្មាតហ្វូនល្បីៗ ។ ពិសេសនៅក្នុងទីផ្សារប្រទេសកម្ពុជាវិញ OPPO បានជាប់ចំណាត់ថ្នាក់លេខ 1 កាលពីឆ្នាំ 2019 ។ ថ្មីៗនេះ នៅលើផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ក៏ដាក់បានបង្ហាញនូវស្មាតហ្វូនត្រកូល Reno ស៊េរីបន្ទាប់ ជាត្រកូលដែលកើតចេញពីត្រកូល F ស៊េរីដ៏ល្បីរន្ទឺខ្លាំងតាំងពីឆ្នាំ 2016 មកម្ល៉េះ ដែលនាំឲ្យអតិថិជនស្រឡាញ់ត្រកូល F ឬ Reno តែងតែរង់ចាំតាមដាន និង អ៊ុតមើលស៊េរីបន្ទាប់នោះគឺ Reno4 ។

តោះ! ចង់ដឹងអត់ថា តើ Reno4 នឹងមានអ្វីថ្មីសម្រាប់អ្នកទាំងអស់គ្នា? ក្រុមហ៊ុន OPPO បានលួចខ្សឹបប្រាប់ថា លើកនេះ Reno 4 កាន់តែមានអ្វីពិសេសៗ ក៏ដូចជាបច្ចេកវិទ្យាកាន់តែទំនើប ថ្មី ប្លែក ពោរពេញដោយមុខងារច្នៃប្រឌិត ស្ទើរស្មើនឹងកាមេរ៉ាថតរូបថ្លៃៗ ថែមទាំងបច្ចេកវិទ្យាឈានមុខ បង្ហាញពីសមត្ថភាពដ៏លេចធ្លោ ជាពិសេសគឺកាមេរ៉ា AI តែម្តង ។

បើយោងតាមហ្វេសប៊ុក ឬ Youtube របស់ក្រុមហ៊ុន OPPO នៅឥណ្ឌូនេស៊ី និង ថៃ ក៏បានបពោ្ចញចំណុចខ្លាំងៗរបស់ Reno 4 ដែលបានបំពាក់មកជាមួយនឹងកាមេរ៉ា AI រួមមានវីដេអូប្លែកៗបង្ហាញពីមុខងារជាច្រើនរួមមាន AI Color Portrait, មុខងារ AI Monochrome Video, មុខងារ Night Flare Portrait ។ មិនត្រឹមតែប៉ុណ្ណោះ ក៏នៅមានមុខងារផ្សេងៗទៀតដូចជា Ultra Dark Mode, Ultra Night Mode, Ultra Clear 108MP ថតរូប ឬ វីដេអូ Bokeh ដែលមុខងារទាំងនេះអាចសម្គាល់ស្ថានភាព ព្រមទាំងបង្កើតនូវប្រសិទ្ធភាពនៃរូបថត និង វីដេអូឲ្យកាន់តែប្រសើរ ។

សូមរំលឹកបន្តិច កាលពីឆ្នាំ 2016 ក្រុមហ៊ុន OPPO បានបញ្ចេញស្មាតហ្វូនកម្រិតកណ្តាលគឺ F1 និង F1s ដែលល្បីរន្ទឺខ្លាំងក្នុងពិភពស្មាតហ្វូនជាស្តេចស៊ែលហ្វី ។ បន្ទាប់មកក៏បង្ហាញស៊េរីថ្មីៗដូចជា F3 / F3Plus / F5 / F7 / F9 / OPPO F11 Pro / Reno 2F/ Reno 3 ដែលល្បីរន្ទឺខាងថតរូប ថតស៊ែលហ្វីខ្លាំងដោយមិនបាច់ edit ។ រឹតតែពិសេសនោះគឺសម្រាប់ឆមាសទី2 ឆ្នាំ 2020 នេះវិញ ក៏ឮល្ហៀងៗថា ក្រុមហ៊ុនគ្រោងបញ្ចេញ OPPO Reno ស៊េរីបន្ទាប់សម្រាប់អតិថិជន និង ហេ្វនៗរបស់ត្រកូល F និង Reno ស៊េរី គឺ Reno 4 ធានាថានឹងមានអ្វីថ្មី អ្វីប្លែក រួមទាំងបច្ចេកវិទ្យាកាមេរ៉ាថតច្បាស់ទាំងថ្ងៃទាំងយប់ មុខងារបច្ចេកវិទ្យាសម្គាល់ភាពវៃឆ្លាត រូបរាងប្រណិត ពណ៌ស្រស់ឆើត។

មុខងារ AI Color Portrait គឺជាបច្ចេកវិទ្យាថតរូបមួយ ដែលរក្សាពណ៌មនុស្ស ហើយជម្រុះពណ៌ទេសភាពខាងក្រោយទៅជាខ្មៅស។ សម្រាប់មុខងារ AI ឆ្លាតវៃនេះកាន់តែផ្តល់នូវភាពលេចធ្លោ និងរំលេចរូបមនុស្សឲ្យកាន់តែច្បាស់ និងមានភាពទាក់ទាញ។

បើនិយាយពីមុខងារថតវីដេអូយឺតៗ កម្រិត 960fps show-motion បង្ហាញសកម្មភាពលេចធ្លោរបស់អ្នកគ្រប់ប្លង់ គ្រប់ជំហានពិសេសសម្រាប់អ្នកចូលចិត្តថតវីដេអូបែបយឺតៗ ស្កុបៗ (Slow-motion) មុខងារមួយនេះអាចសម្គាល់នូវចលនា ព្រមទាំងចាប់យករាល់សកម្មភាពបានរហ័ស ។ ជាពិសេសផ្តល់ភាពងាយស្រួលដល់ការកាត់តវីដេអូ ព្រោះវាអាចថតវីដេអូបានរហូតដល់ទៅ 960 ប្លង់ក្នុងមួយវីនាទី (960fps) ឯណ្ណោះ។

លើសពីនេះទៅទៀតគឺ Night Flare Portrait ជាមុខងារដែលធ្វើឲ្យមានភាពលេចធ្លោក្នុងពេលរាត្រីដ៏ទាក់ទាញ ព្រមទាំងបង្កើនកម្រិតព្រាលនៅខាងក្រោយ និងចំណុចពន្លឺភ្លើងតូចៗឲ្យកាន់តែលេចធ្លោ ប្រៀបដូចជាកាមេរ៉ាថ្លៃៗ។ រឹតតែអស្ចារ្យជាងនេះទៅទៀត រូបរាងឌីហ្សាញរបស់ស្មាតហ្វូន Reno 4 កាន់តែស្តើង កាន់តែស្រាល កាន់តែកាលីប ធ្វើឲ្យទាក់ចិត្តលង់សេ្នហ៍ កាន់លើដៃបង្កើនភាពថ្នៃថ្នូរ ព្រោះតែរូបរាងស្លីម ងាយស្រួលប្រើដោយដៃម្ខាង អេក្រង់លាតពេញ កាមេរ៉ាមុខបែបទម្លុះអេក្រង់ទាន់សម័យ រចនាបទឈានមុខ បង្ហាញភាពលេចធ្លោក្នុងដៃអ្នក ឯពណ៌វិញឃើញហើយចង់ទិញភ្លាមៗ។ គ្រាន់តែស្រមៃឃើញរូបរាងស្លីមស្រឡូន និងពណ៌ពេញនិយមបែបស៊ីវិល័យ គឺទប់ចិត្តមិនទិញមិនបានហ្មង៎៕

តោះសន្សំលុយ រង់ចាំបន្តិច សំណព្វចិត្តរបស់អ្នកទាំងអស់ជិតមកដល់ហើយ!
ហ្វេនៗដែលរងចាំដូរស៊េរី អាចមើលវីដេអូអំពី រូបរាង កាមេរ៉ា និងពណ៌តិចៗសិន មុននឹងមកដល់កម្ពុជា!

អត្ថបទពេញនិយម

ហូបមី និង គ្រឿងកំប៉ុងច្រើនពេក យុវតីដ៏ស្រស់ស្អាតម្នាក់លាចាកលោកទាំងវ័យក្មេង
តារាស្រីថៃ ១០ រូបកំពុងជោគជ័យខ្លាំងក្នុងអាជីព និង មានសម្រស់ដាច់គេ
ឃោរឃៅណាស់! ធ្លាយមូលហេតុ នាំឱ្យពលករខ្មែរនៅកូរ៉េហ៊ានលើកដៃសម្លាប់ខ្មែរគ្នាឯងយ៉ាងសាហាវ
អាយុ 38 ឆ្នាំដូចគ្នា តែមើលសម្រស់តារាស្រីថៃ ៣ ដួងនេះ មិនសរសើរមិនបាន

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន5 hours ago

វី​ង​ឧបត្ថម្ភ​កុមារ​ខ្វះខាត​ខណៈពេល​ការសិក្សារ​របស់​ពួកគេ​ត្រូវបាន​រំខាន​ដោយ​ជំងឺ​កូ​វីដ ១៩ ធនាគារ​ឯកទេស​វី​ង​នៅតែ​បន្ត​កិច្ចការ​សប្បុរសធម៌​តាម​សហគមន៍​ដើម្បី​អបអរ​ខួប​១២​ឆ្នាំ​នៃ​ការផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​តាមបែប​ឌីជីថល​នៅ​កម្ពុជា​

​ជាការ​បន្ត​នូវ​ស្មារតី​នៃ​កិច្ចការ​សប្បុរសធម៌​តាម​សហគមន៍​ដើម្បី​អបអរ​ខួប​លើក​ទី​១២​ឆ្នាំ​របស់ខ្លួន ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ អត្ថបទដោយ​៖ Tianai

អត្ថបទក្រុមហ៊ុន14 hours ago

រំភើប​ហួស​ថ្លែង​! ស្រា​បៀរ អង្គរ រកឃើញ​អ្នកឈ្នះ​រង្វាន់​រហូតដល់ 120 រូប​ហើយ​!

​កម្មវិធី​គាស់​ក្រវិល​កំប៉ុង ហើយ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​របស់​ស្រា​បៀរ អង្គរ ដែល​ហៅថា យុទ្ធនាការ ជល់​ម៉ោ ចាប់តាំងពី​ចាប់ផ្តើម​រហូតដល់​ពេល​ អត្ថបទដោយ​៖ Tianai

អត្ថបទក្រុមហ៊ុន3 days ago

​ហេង​មែន អ្នក​សៀមរាប​! គាស់​ភ្លាម ឈ្នះ​រង្វាន់ iPhone 11 Pro Max ភ្លែត

​ទទួលយក​បទពិសោធ​ន៍​ថ្មី​នៃ​អារម្មណ៍​កាន់តែ​រំភើប​ជាមួយ​កម្មវិធី​ស្រា​បៀរ អង្គរ ផ្តល់រ​ង្វាន់​​ភ្លាមៗ ដើម្បី​ពញ្ញាក់​អារម្មណ៍​អតិថិជន​របស់ខ្លួន ដោយ​ធ្វើ​ការចែក​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ដល់​អ្នកឈ្នះ​រង្វាន់​នៅក្នុង​ហាង​ស្រា​បៀរ​ផ្ទាល់​តែម្តង ​។​ ​គ្រាន់តែ​ក្រុមការងារ​ផ្តល់​រង្វាន់​នៅក្នុង​កម្មវិធី​ជល់​ម៉ោ​ទៅដល់​ខេត្តសៀមរាប​ភ្លាម សំណាង​ក៏​​កើតមាន​ភ្លាមៗ​តែម្តង​ ។ អបអរ​អតិថិជន​មានសំណាង​ចំនួន 4 នាក់​រស់នៅ​ខេត្តសៀមរាប ដែល​បានឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 11...

អត្ថបទក្រុមហ៊ុន3 days ago

ក្រុមហ៊ុន ASUS បានរកឃើញអ្នកឈ្នះរង្វាន់ក្នុងការប្រកួតហ្គេម Valorant Tournament ហើយ

ក្រុមហ៊ុន ASUS បានសហការគ្នាជាមួយនឹងលោក ឆេង សុភ័ក្រ្ត ដែលអ្នកគ្រប់គ្នាស្គាល់គាត់ថា ពូជ្រួញ ឬ រៀនថតនោះ បានបង្កើតកម្មវិធីការប្រកួតកីឡាអេឡិចត្រូនិចមួយគឺ Valorant Tournament ។ កម្មវិធីនេះផងដែរត្រូវបានគាំទ្រជាផ្លូវការណ៍ពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា E-Sports Federation Cambodia ។ គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីជួយលើកស្ទួយដល់វិស័យកីឡាអេឡិចត្រូនិចនៅក្នុងស្រុកឱ្យកាន់តែប្រសើរឡើង...

អត្ថបទក្រុមហ៊ុន3 days ago

បុគ្គលិក​វី​ង​ ស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​ឈាម ខណៈពេល​ចំនួន​អ្នកបរិច្ចាគឈាម​កំពុង​ធ្លាក់ចុះ​

​វី​ង​បានរៀបចំ​កម្មវិធី «សង្គ្រោះ​ជីវិត បរិច្ចាគ​ឈាម​» ​ដើម្បី​អបអរ​ខួប​ ១២ ​ឆ្នាំ​ដែ​លវីង​បានផ្តល់​សេវាកម្ម ផ្នែក​ហិរញ្ញវត្ថុ​តាមបែប​ឌីជីថល​នៅ​កម្ពុជា​ ​ភ្នំពេញ ១២ សីហា ២០២០ ៖ ​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម ដើម្បី​អបអរ​ខួប​ ១២ ​ឆ្នាំ​របស់ខ្លួន​នា​ថ្ងៃទី​ ១២...

អត្ថបទក្រុមហ៊ុន4 days ago

50​ លាន​រៀល​ពី M-150 ផ្លាស់ប្ដូរ​វាសនា​គ្រួសារ​មួយ​ ​ដោះបំណុល​រួច សល់​លុយ​ទិញ​ផ្ទះ​ទិញ​ដី​

​ភ្នំពេញ​៖ ឮ​គេ​ថា ​១០០០​ ដង មិន​ស្មើ​បាន​ជួប​ម្ដង បាន​ជួប ១០០០ ​ដង មិន​ស្មើ​បាន​ភ្លក់​ម្ដង ហើយ​ពេលនេះ​លោក អាន វី បាន​ស្គាល់​រសជាតិ​រង្វាន់​ធំ​លើកដំបូង​ចំនួន 50 ​លាន​រៀល​ពី M150​ ។ ម្ចាស់​រង្វាន់​រូបនេះ​បាន​បញ្ជាក់ថា M-150 បាន​កែប្រែ​ជីវិត​របស់លោក​ស្ទើរ​ទាំងស្រុង​...

អត្ថបទក្រុមហ៊ុន1 week ago

ស្រា​បៀរអង្គរមក Surpise អារម្មណ៍​អ្នកឈ្នះ​រង្វាន់​នៅ​ខេត្តបាត់ដំបង (វីដេអូ)

​កាន់តែ Surprise កាន់តែ​សប្បាយ​អារម្មណ៍ ជាមួយ​កម្មវិធី​ស្រា​បៀរអង្គរផ្តល់​រង្វាន់​ភ្លាមៗដល់​អតិថិជន​របស់​ខ្លួន ដោយ​ធ្វើការ​ប្រគល់​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ដល់​អ្នកឈ្នះ​រង្វាន់​នៅក្នុង​ហាង​ស្រា​បៀរ​ផ្ទាល់​តែម្តង​ ។ អបអរសាទរ​អតិថិជន​មហា​សំណាង​ទាំង 4 នាក់​ដែល​បានឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ភ្លាមៗ​ពី​ស្រា​បៀរអង្គរនៅ​ហាង T&C...

អត្ថបទក្រុមហ៊ុន1 week ago

តោះ​មក​ដឹង 6 ចំណុច​ផ្លាស់ប្តូរ​ថ្មី​នៅលើ​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​

Ford Everest គឺជា​ប្រភេទ​រថយន្ត SUV ខ្នាត​ធំ​ដែលជា​កូនកាត់​រវាង SUV នឹង​រថយន្ត Pick Up Ranger ដែល​ផ្នែក​ខាងមុខ និង ​ប្រព័ន្ធ​ជើង​ក្រោម​ហាប់​ណែន​ដូច​ទៅនឹង​រថយន្ត Ranger ដែរ​ ។ ដោយសារតែ​វា​មាន DNA រួមជាមួយ​រថយន្ត Ford...

អត្ថបទក្រុមហ៊ុន2 weeks ago

«ញៀន​ទិ​ឌូ​រ៉ក់​ពុត​» ជា​ឃ្លា​ដែល​បងប្អូន​ជនជាតិដើម​ទំពួន រៀបរាប់​ពី​ភាព​រីករាយ​ចំពោះ​កម្មវិធី​សប្បុរសធម៌ “​អរគុណ​កម្ពុជា​” លើក​ទី ៣ របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ នៅ​ដែន​ភូមិភាគ​ឦសាន​នៃ​ខេត្តរតនគិរី

​កាលពី​ថ្ងៃទី ០២ សីហា ២០២០ កន្លងទៅនេះ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ បានរៀបចំ​កម្មវិធី​សប្បុរសធម៌ «អរគុណ​កម្ពុជា​» លើក​ទី​៣ នៅ​សាលាស្រុក​វើ​ន​សៃ ខេត្តរតនគិរី ដើម្បី​ចែក​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ប្រជាពលរដ្ឋ និង​បងប្អូន​ជនជាតិដើម​ភាគតិច​ដែល​ជួប​ការលំបាក​ចំនួន ១០០​គ្រួសារ​។ ​លោក William Lim អគ្គនាយក​ផ្នែក​លក់ សុ​វណ្ណា​ភូមិ...

អត្ថបទក្រុមហ៊ុន2 weeks ago

ស្រា​បៀរ អង្គរ បង្កើត​ភាព​ភ្ញាក់ផ្អើល អារម្មណ៍​រំភើប​ ​ជាមួយ​ការផ្តល់​រង្វាន់​ភ្លាមៗ​នៅនឹងកន្លែង (វីដេអូ)

​ចាប់ពី​ខែមិថុនា ស្រា​បៀរ អង្គរ បាន​បែងចែក​ក្រុមការងារ​ជល់​ម៉ោ ដើម្បី​ចុះទៅ​តាម​​ហាង​ដែល​បានជ្រើសរើស​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ភាព​រំភើប​រីករាយ​ភ្ញាក់ផ្អើល​​បន្ថែមទៀតសម្រាប់​កម្មវិធី​គាស់​ក្រវិល​កំប៉ុង ហើយ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​របស់ខ្លួន​នៅ​​ទូទាំងប្រទេស​កម្ពុជា​ ។ នៅពេល​ក្រុមការងារ​ផ្តល់​រង្វាន់​ក្នុង​កម្មវិធី​ជល់​ម៉ោទៅដល់​ទីតាំង​ហាង អតិថិជន​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ ហើយ​ពិនិត្យមើល​​រង្វាន់​នៅក្នុង​ក្រវិល​កំប៉ុង​។ បើ​ពួកគាត់​ឈ្នះ​រង្វាន់ នឹង​ទទួលបាន​រង្វាន់​ភ្លាមៗ​តែម្តង​ ។ ​ ការឆ្លើយតប​របស់​អតិថិជន​ពិតជា​ធ្វើ​ឲ្យ​រំភើប​ជាខ្លាំង ហើយក៏​បានដឹង​តៗ​គ្នា​ថា មិន​ត្រឹមតែ​ស្រួល​ឈ្នះ​ទេ ថែមទាំង​ស្រួល​យក​រង្វាន់​ទៀត​!...