Flagship ថ្មីរបស់ realme គឺ realme X50 Pro 5G បំពាក់ការសាកថ្មលឿន 65W SuperDart និង បន្ទះឈីប Snapdragon 865 បានដាក់លក់ជាផ្លូវការនៅថ្ងៃនេះហើយ
ស្មាតហ្វូនលំដាប់ Flagship 5G ដែល realme ទើបតែដាក់ប្រកាសថ្មីៗនេះ—— realme X50 Pro 5G បានដាក់លក់នៅថ្ងៃនេះហើយ មាន២ជម្រើសជាមួយពណ៍ Rust Red និង Moss Green ។ 12GB RAM + 256GB ROM លក់ក្នុងតម្លៃ 899 ដុល្លារ ។ ឥឡូវនេះរាល់អតិថិជនដែលជាវនូវ realme X50 Pro 5G នឹងទទួលបានកាដូបន្ថែម realme Smart Watch តម្លៃ 69 ដុល្លារមួយគ្រឿង។
X50 Pro ដែល realme បានដាក់ប្រកាសលើកនេះ ក្រៅពីមានបន្ទះឈីប Snapdragon865 និង កម្រិតល្បឿនអេក្រង់ 90Hz ជាមួយអេក្រង់ Samsung Super AMOLED ដែលមានលំដាប់កំពូលហើយនោះ ចំនុចដែលពិសេសជាងគេនោះគឺការសាកថ្មលឿន 65W SuperDart ។
realme 65W SuperDart :មើលចប់ភាពយន្តមួយ សាកថ្មត្រឹមតែ៣នាទីគឺគ្រប់គ្រាន់ហើយ
realme X50 Pro 5G ប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart និង ជាម៉ូឌែលមួយអាចសាកថ្មបានលឿនបំផុតនិងអាចរកទិញបាននៅក្នុងទីផ្សារបច្ចុប្បន្ន ។ ដោយត្រូវការរយៈពេលត្រឹមតែ 35 នាទីតែប៉ុណ្ណោះគឺអាចសាកពេញនូវថ្ម 4200mAh សាកថ្ម 3 នាទីគឺអាចបំពេញនូវតម្រូវការគឺអាចបំពេញនូវតម្រូវការ មើលវីដេអូ បាន ១០០ នាទី ។ X50 Pro របស់ realme ម៉ូឌែលនេះ គឺជាដៃគូដ៏ល្អសម្រាប់អ្នកធ្វើការវ័យក្មេង ដោយក្នុងខណៈពេលរវល់ខ្លាំង ចំណាយត្រឹមរយៈពេល3នាទីជួយអោយអ្នកឡើងឈាមវិញយ៉ាងឆាប់រហ័ស ។
បន្ទះឈីប Snapdragon 865 រួមជាមួយនឹងកម្រិតល្បឿន 90Hz និង អេក្រង់Samsung Super AMOLED បទពិសោធន៍ដែលនឹកស្មានមិនដល់
realme X50 Pro 5G បំពាក់នូវបន្ទះឈីប Snapdragon ដែលមានតេស្តពិន្ទុខ្ពស់ជាងគេក្នុងទីផ្សារបច្ចុប្បន្ន និង មានតេស្តពិន្ទុនៅលើ Antutu ដល់ទៅជាង 60 ម៉ឺនពិន្ទុ ។ បន្ទះឈីប Snapdragon 865 មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា AI លឿនជាងមុន ២ ដង វាអាចមានសមត្ថភាពគណនារូបភាព 200 លានភិកសែលក្នុងមួយវិនាទី ផ្តល់នូវបទពិសោធកាន់តែច្បាស់និងរលូន ។
កាមេរ៉ាក្រោយ ៤ គ្រាប់ 64MP + កាមេរ៉ាមុខ ២ គ្រាប់ 32MP
realme X50 Pro 5G ប្រើប្រាស់ការរចនាដោយមានលេនភ្លោះទម្លុះអេក្រង់២គ្រាប់ រួមជាមួយ Sony IMX 616 Sensor និងលេនទូលាយ 105° Ultra Wide-angle។កាមេរ៉ា 32MP+8MP បំពាក់នូវមុខងារសែលហ្វីជាច្រើន សម្រាប់បំពេញនូវតម្រូវការសែលហ្វីរបស់អតិថិជនដែលមានការជួបជុំពេលយប់និងទីកន្លែងផ្សេងៗ។ ជាមួយគ្នានេះដែរ realme X50 Pro 5G ភ្ជាប់មកជាមួយនូវកាមេរ៉ាក្រោយទំហំ64 MP AI Quad Camera ពង្រីកបាន 20x Hybrid Zoom លេនទូលាយ 119° រួមជាមួយនឹងលេន Portrait ។
ស្របពេលជាមួយគ្នានេះដែរ realme X50 Pro ម៉ូឌែលនេះគាំទ្រការថតវីដេអូ 8K 30fps ធ្វើអោយអ្នកទទួលបានបទពិសោធន៍កាន់តែរលូន ហើយស្របពេលជាមួយគ្នានេះដែរក៏អាចបំពេញនូវតម្រូវការដែលអាចថតទុកនិងកត់ត្រាពេលវេលាល្អៗនៅក្នុងការរស់នៅផងដែរ។
ការរចនាដ៏សុីវីល័យរបស់realme X50 Pro 5G
ម៉ូឌែលនេះបានដាក់លក់ជាផ្លូវការក្នុងថ្ងៃនេះហើយ ដោយមានជាពណ៍ដែលពេញនិយម Rust Red និងMoss Green ពីរជម្រើសសម្រាប់ជ្រើសរើស ជាមួយនឹង 12GB RAM +256GB ROM ដែលជាអង្គផ្ទុកកម្រិតខ្ពស់ដាក់លក់ក្នុងតម្លៃ 899 ដុល្លារ ។ រាល់អតិថិជនដែលធ្វើការជាវ realme X50 Pro នៅក្នុងកម្មវីធីការដាក់លក់ដំបូងនេះនឹងទទួលបានការថែមជូនពិសេសជាមួយ realme Smart Watch ដែលមានតម្លៃ 69$ មួយគ្រឿង ៕