Connect with us

បច្ចេកវិទ្យា

OPPO A92 ទទួលគាំទ្រភ្លូកទឹកភ្លូកដី មិនកក់ទុកមុនប្រយ័ត្នស្តាយក្រោយ តម្លៃកក្រើក 279$ តែកាមេរ៉ា AI 4 ទំហំ 48MP រ៉េមធំ 8GB រ៉មធំ 128GB ថ្មធំ 5000mAh ត្រូវចិត្ត រីកបេះដូង

on

Advertisement

កាលពីយប់មិញនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ដ៏ល្បីល្បាញ និងឈរលំដាប់លេខ1 នៅកម្ពុជា បានធ្វើការដាក់សម្ពោធតាមអនឡាញនូវស្មាតហ្វូនម៉ូដែលថ្មីត្រកូល A គឺបងធំ OPPO A92 នៅលើផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO និងតាមបណ្តាហ្វេសប៊ុកផេកសារព័ត៌មាន និងដៃគូសហការណ៌ធំៗ ក៏ដូចជាហ្វេសប៊ុកតារាល្បីៗ ដោយមានការ shares, comments ផ្អើលពេញ new feed កាលពីយប់មិញនេះ។ តើលោកអ្នកឆ្ងល់ទេថា ហេតុអ្វីបានជាគេនិយាយថា OPPO A92 គឺពិសេស មហាពិសេស ដោយមានពាក្យស្លោក “លំដាប់ A គ្រប់ពេល“? ចម្លើយនោះគឺ ក៏ព្រោះតែ OPPO A92 មាន AI កាមេរ៉ា 4គ្រាប់ទំហំ 48MP លំដាប់ A កំពូលល្បឿនខ្លាំងលំដាប់ A ជាមួយនឹង RAM ធំ ROM ធំលំដាប់ A និងថាមពលថ្មខ្លាំងលំដាប់ A ដែលមានការចូលរួមពីតារាល្បីៗ ពិធីករ ពិធីការនី ពេញនិយមដូចជា លោក ជា វណ្ណារិទ្ធ អ្នកនាង សុខ សោម៉ាវត្តី និងតារាក្រម៉ិចក្រមើម លោក ហេង វាសនា កញ្ញា សាឡាត់ ស្រីឡាង និងអ្នកថតបែបកំប្លែងម្នាក់ផងដែរ ដែលញុំាងឲ្យផ្ទាំងទស្សនីយភាពវីដេអូថតរូបបែបកំប្លែង និងការពន្យល់បង្ហាញ ដែលមានរយៈពេលជិត 1 ម៉ោងនេះ រឹតតែទាក់ទាញ ជក់មើលពីដើមរហូតដល់ចប់មិនព្រិចភ្នែក ។

បើតាមវីដេអូរបស់វាគ្មិនដែលជាតំណាងឲ្យក្រុមហ៊ុន និងជា Product Manager ប្រចាំក្រុមហ៊ុន OPPO កម្ពុជា បាននិយាយថា OPPP A92 ដែលល្បីថតស្អាតមិនចាំបាច់ Edit នោះក៌ព្រោះតែមានកាមេរ៉ាខ្លាំងបែបអាជីព ចំណែក RAM, ROM ធំមិនធម្មតាមែន រាងក៌ច្រឡឹង ពណ៌ក៌ពេញនិយម ថាមពលថ្មធំខ្លាំង ឈប់ខ្វល់ពីទូរស័ព្ទក្តៅ និងឆាប់អស់ថ្មទៀតឡើយ។ OPPO A92 មានសមត្ថភាពខ្លាំងលំដាប់ A គ្រប់ពេលបែបនេះ ទើបធ្វើឲ្យកក្រើក ល្បីរន្ទឺ ភ្លក់ទឹក ភ្លក់ដី ដោយសារតែមានកាមេរ៉ាទំហំធំ ថតស្អាត ទាក់ទាញ ថែមទាំងមានមុខងារថតរូបច្បាស់ពេលយប់ ថតស៊ែលហ្វីសាហាវ ត្រូវចិត្តមិត្តយុវវ័យ ។ រីឯ កម្លាំង និងល្បឿនវិញ លឿនអស់ស្ទះ រលូនម៉ាពេញចិត្ត ដោយ RAM8GB + ROM 128GB ងាយស្រួលលេងហ្គេមរហូន និងបើកកម្មវិធីច្រើនដោយមិនខ្លាចគាំង ឬយឺតឡើយ។ អ្វីដែលកាន់តែពិសេសគឺ រចនាបថរូបរាងថ្មី ស្អាត ប្លែក ទាក់ភ្នែក ចែងចាំងដូចពន្លឺផ្កាយប្រដេញ ។

តោះទស្សនាវីដេអូខាងក្រោមនេះ បើខកខានមិនបានមើលកាលពីយប់មិញ ៖

បើនិយាយអំពីកាមេរ៉ាថតស្អាត នរណាមិនដឹង មិនល្បី កុំជោរ AI កាមេរ៉ា 4គ្រាប់ទំហំ 48MP របស់ OPPO ដែលលេននីមួយៗមានលក្ខណៈពិសេសខុសៗគ្នា។ ដោយកាមេរ៉ាមេមានទំហំ 48MP ធ្វើឲ្យគុណភាពរូបភាពច្បាស់ ទាក់ទាញ និងបង្កើនភាពស្រស់ស្អាតថែមមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ ក៏អាចផ្តិតយករូបភាពនាពេលយប់បានយ៉ាងច្បាស់ជាមួយនឹងមុខងារ Ultra Night Mode 2.0 ផងដែរ។ ចំណែកឯ លេនកាមេរ៉ាពង្រីកមុំប្លង់ទូលាយទំហំ 8MP អាចធ្វើឲ្យលោកអ្នកថតរូបបានក្នុងកម្រិត 119o បានយ៉ាងទូលាយ ដែលងាយស្រួលក្នុងការថតរូបបែបក្រុមគ្រួសារ ទេសភាពទ្រវែងពេញភ្នែក ថតឃើញរាងខ្ពស់ ជើងស្រឡូន។ រីឯលេនថតរូបបែប Portrait មានទំហំ 2MP និងលេនថតរូបបែបសខ្មៅមានទំហំ 2MP។ ក្រឡេកមកវិញ បើនិយាយពីកាមេរ៉ាខាងមុខស៊ែលហ្វីវិញ មិនធម្មតាជាមួយនឹងកាមេរ៉ាទំហំ 16MP បូករួមជាមួយនឹងមុខងារ AI Beauty ធ្វើឲ្យរូបភាពស្អាត និងជំនួយសម្រស់មួយកម្រិតទៀត ដោយមិនចាំបាច់ edit ។

បើនិយាយពីថ្មវិញ គឺត្រូវចិត្ត ញញឹមខ្ជឹប មនុស្សភាគច្រើនចង់បានទូរស័ព្ទដែលមានថាមពលថ្មខ្លាំង ប្រើបានយូរ។ ពេលនេះ OPPO A92 ជូនតាមសំណូមពរ ដោយថាមពលថ្មទំហំខ្លាំង 5000mAh ជាមួយនឹងប្រសិទ្ធភាពសាកថ្មលឿននោះលឿនកម្រិត 18W ដែលធ្វើឲ្យលោកអ្នកនឹងអស់ក្តីបារម្ភជាមួយទូរស័ព្ទឆាប់អស់ថ្ម សាកថ្មយឺត លែងខ្វល់អង្គុយចាំខាតពេលវេលាទៀតឡើយ។ រឹតតែពិសេស OPPO A92 ក៏អាចសាកថ្មឲ្យទូរស័ព្ទផ្សេងតាមរយៈខ្សែ OTG ផងដែរ។

អ្វីដែលជាបំណងប្រាថ្នារបស់អតិថិជន ឬអ្នកចង់ដូរស៊េរីថ្មីៗនោះគឺ សមត្ថភាពកម្លាំង និងល្បឿនខ្លាំង ត្រូវម៉ាច់តែម្តងជាមួយនឹង OPPO A92 ស្តង់ដារលំដាប់ A ពោលគឺ RAM ក៏ធំ ROM ក៏ធំ ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 665 បន្ថែមបច្ចេកវិទ្យា Hyper Boost ជំនួយល្បឿនពេលប្រើនិងលេងហ្គេមផងដែរ។ OPPO A92 មានទំហំផ្ទុកទិន្នន័យ ROM 128GB និង RAM GB ជំនួយដល់ការបើកដំណើរការ និងចេញចូលកម្មវិធីច្រើន ឬបើកកម្មវិធីដំណាលគ្នា ក៏ដូចជាបើកហ្គេមផ្សេងៗទៀត ឲ្យកាន់តែមានភាពរហ័សទាន់ចិត្តតែម្តង មិនទាក់ មិនស្ទក់ មិនឧស្សាហ៍ re-start។

ការរចនា និងពណ៌លំដាប់ A ពោលគឺឌីហ្សាញរាងស្រឡូន តូចច្រឡឹង ទាក់ទាញ ងាយស្រួលប្រើដោយដៃម្ខាង ជាមួយនឹងជម្រើស 2ពណ៌គឺ Shinning White (ពណ៌ ស លាយនឹងពណ៍ ផ្ទៃមេឃ) និងពណ៌ Twilight Black (ពណ៌ ខ្មៅ បែបរលើបរលោង) ដោយផ្នែកខាងក្រោយឌីហ្សាញបែប 3D ភ្លឺចែងចាំងដូចពន្លឺផ្កាយប្រដេញ ពិសេសជាមួយនឹងការស្កេនក្រយៅដៃចំហៀង (ប៊ូតុងបិទបើក) រហ័សជាងមុន សុវត្ថិភាពជាងមុន គ្រាន់តែប៉ះ ឬចុចងាយៗ។

OPPO A92 ពិតជាមិនធម្មតាដោយកំពុងទទួលបានការគាំទ្រខ្លាំងជាមួយនឹងលក្ខណៈពិសេសៗ និងលំដាប់ A គ្រប់ពេល គឺមានតម្លៃត្រឹមតែ 279ដុល្លារប៉ុណ្ណោះ។ ដូច្នេះសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ អាចធ្វើការកក់ទុកមុនបានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែមិថុនា ដល់ 04 ខែកក្កដា 2020 ដើម្បីក្លាយជាម្ចាស់របស់ស្មាតហ្វូនស៊េរី OPPO A92 នេះជាមួយនឹងកពា្ចប់កាដូដ៏ច្រើនលំដាប់ A ផងដែរ។ ពោលគឺ កាដូសរុបមានតម្លៃរហូតដល់ 120ដុល្លារ រួមមាន កាតាប OPPO ស្ពាយពីក្រោយបែបយុវវ័យដ៏ស្រស់ស្អាត ស៊ីមកាតស្មាត Brown លេខល្អ ជាមួយនឹងជាមួយគម្រោងអ៊ីនធើណិត Smart ធំហ្ម៎ងរយៈពេល 24សប្តាហ៍។ ឈប់! ឈប់ ! នៅមិនទាន់អស់ទេ ក្រុមហ៊ុន OPPO ក៏បានដាក់បង្ហាញផលិតផលថ្មីមួយទៀតគឺ កាសឥតខ្សែ OPPO Enco W11 ងាយស្រួលប្រើប្រាស់ ដោយគ្រាន់តែប៉ះនូវប៊ូតុងបញ្ជាលើកាស ដើម្បីចាក់ ឬបង្អាក់ បន្ថែម ឬបន្ថយសម្លេង ចុចទទួល និងចុចបិទ។ ពិសេសស្តាប់តន្រ្តីពិរោះរណ្តំមធ្យម ងុំងាយស្រួលពាក់ប្រើប្រាស់និយាយទូរសព្ទ័ពេលបើកបរដោយមានតម្លៃត្រឹមតែ 49$ ប៉ុណ្ណោះ។

អ្វីដែលកាន់តែពិសេស អ្វីដែលកាន់តែអស្ចារ្យ អ្វីដែលធ្វើឲ្យអតិថិជនរង់ចាំឱកាសពិសេសនេះគឺ លោកអ្នកគ្រាន់តែធ្វើការជាវស្មាតហ្វូន OPPO A92 បូកជាមួយនឹងកាសឥតខ្សែ OPPO W11 គឺមានតម្លៃត្រឹមតែ 308$ តែប៉ុណ្ណោះ សូមប្រញាប់រួសរាន់ឡើងចាំអង្គាល់ ទាន់ស្តុកមានកំណត់។

សរុបមកជាមួយនឹង OPPO A92 គឺលំដាប់ A គ្រប់ពេល ពោលគឺលក្ខណៈពិសេស រូបរាងក៏លំដាប់ តម្លៃពេញចិត្តចាក់ចំបេះដូងអ្នកប្រើ កាដូច្រើនសម្បើម ពណ៌ទាក់ភ្នែកចែងចាំ កាមេរ៉ាលំដាប់អ្នកថតរូបអាជីព AI 4គ្រាប់ ជាមួយនឹង RAM8GB + ROM128GB ថាមពលថ្មខ្លាំងកប់ 5000mAh ប្រើចុកដៃនៅតែមិនធុញ លេងហ្គេមពេញសប្បាយម៉ាឆ្ងាញ់ដៃ បាញ់ហ្គេមមិនប្រណី រកឯណាបាន?

បើចង់ដឹងអំពីលក្ខណៈពិសេសៗ ខ្លឹមៗ លំដាប់ A គ្រប់ពេល លោកអ្នកអាចមើលវីដេអូខាងក្រោមនេះទាំងអស់គ្នាដើម្បីឲ្យកាន់តែជ្រាបច្បាស់ ៖

អត្ថបទពេញនិយម

តារាថៃស្រីទាំងនេះ មានទេពកោសល្យសិល្បៈខ្លាំងហើយ ថែមទាំងមានចំណេះដឹងខ្ពស់ទៀត
ក្នុងនាមជាកូនខ្មែរ គួរស្គាល់អត្ថន័យនៃពាក្យ សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ឱ្យបានច្បាស់!
ទម្លាយទិដ្ឋភាពក្នុងផ្ទះវីឡាថ្មីរបស់ កែវ ចាន់និមល ទិញឱ្យកូនស្រីថ្ងៃមុន រៀបចំស្អាតណាស់!
បុគ្គលល្បីៗ ៣ រូប ចេញមុខ រិះគន់កែតម្រូវដល់អ្នកគ្រូអង់គ្លេស ១ វគ្គ ៣ ពាន់ដុល្លារ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន3 days ago

​ស្រីៗ​មិនគួរ​រំលង រូបមន្ត​លាង​សម្អាត​មុខ​កម្ចាត់​អស់​មេរោគ ជួយ​ស្បែក​មិន​ឲ្យ​រង​ផលប៉ះពាល់​ពី​ការពាក់​ម៉ាស​យូរ​ក្នុង​រដូវក្តៅ​

​ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​កូ​វីដ​១៩ គ្រប់គ្នា​ត្រូវបាន​ណែនាំ​ឲ្យ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ កុំ​យកដៃ​ប៉ះ​មុខ មាត់ និង ភ្នែក ហើយ​ត្រូវ​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ​រាល់ពេល​ចេញ​ក្រៅ​ផ្ទះ​។ ការពាក់​ម៉ាស​ការពារ​មេរោគ​ត្រឹមត្រូវ​ល្អ គឺ​ត្រូវតែ​គ្រប​បិទ​ត្រង់​ច្រមុះ និង​មាត់​ឲ្យ​ជិត​ល្អ និង​ផ្អិ​ប​ទៅនឹង​ផ្ទៃមុខ ។​ ពិតណាស់​ការពាក់​ម៉ាស​ផ្អិ​ប​ជាប់​ស្បែ​កមុខ បូករួម​នឹង​អាកាសធាតុ​ក្តៅស្អុះ​ស្អាប់​ដូច​សព្វថ្ងៃនេះ ច្បាស់​ជា​ធ្វើ​ឲ្យ​ស្បែក​មុខ​មាន​បញ្ហា​មិន​ខាន ។ ធម្មតា​ដោយសារ​អាកាសធាតុ​ក្តៅ ឬ ពេល​ពាក់​ម៉ាស​ទៅ​ហប់​បិទ​ខ្យល់​ចេញចូល​ទៀត​នោះ វា​ងាយ​នឹងធ្វើ​ឲ្យ​ធូលី​ដី​កខ្វក់​ដែល​ទុំ​ជាប់​លើ​ផ្ទៃមុខ...

អត្ថបទក្រុមហ៊ុន6 days ago

ហង្ស​មាស​សម្រេច​ដាក់​រឿង​ភាគ​ពេញៗ​គ្រប់​ភាគ​ ឲ្យ​ទស្សនា​នៅលើ​យូ​ធូប​

​អាច​ថា​នេះ​ជា​ដំណឹង​ដ៏​ពិសេស​មួយ​ដែល​អ្នកគាំទ្រ​រឿង​ភាគ​របស់​ហង្ស​មាស​ទន្ទឹងរង់ចាំ​និង​តែងតែ​ទទូច​ចង់បាន ឥឡូវនេះ​បានសម្រេច​ហើយដោយ​ហង្ស​មាស​ទើប​ប្រកាស​ថ្មីៗ​ក្តៅៗ​ពី​ការដាក់់​រឿង​ភាគ​ពេញៗ គ្រប់​ភាគ​ជូន ទស្សនា​នៅលើ​យូ​ធូប​ក្នុង​ឆា​ណែ​ល​ផ​ផ្លូវការ Rasmey Hang Meas ដែលមាន​អ្នក Subscribe ដល់​ទៅ​ជាង 4 លាន​នាក់​ ។​ ​បទ​ចម្រៀង​ដ៏​ល្បីៗ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ត្រូវបាន សម្រាំង​យកមក​ផលិត​ជា​ភាពយន្ត​ចម្រៀង Music Series ហើយ​រឿង​ដំបូង​គេ​សម្រាប់​ខ្សែស្រឡាយ Music...

អត្ថបទក្រុមហ៊ុន7 days ago

ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង ទីបំផុតដល់មែន បាន ៥០ លានរៀល!

មានភេសជ្ជៈជាច្រើនប្រភេទនៅលើទីផ្សារ តែលោក លោក វ៉ាន់ ទុំ ពេញចិត្តតែ M-150 និងពិសាជាប្រចាំ ធ្វើឲ្យលោកមានសំណាង ឈ្នះរង្វាន់ទឹកប្រាក់ 50លានរៀលពី M-150 ស្របពេលដែលគ្រួសារកំពុងត្រូវការប្រាក់បំផុត។ ម្ចាស់រង្វាន់រូបនេះរំលឹកថា លោកជឿជាក់លើ M150 ហើយក៏គិតក្នុងចិត្តថា ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង។ ទីបំផុត...

អត្ថបទក្រុមហ៊ុន2 weeks ago

ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជារួមគ្នាគាំទ្រដល់អ្នកជំងឺមានបញ្ហាពិការភាពមុខមាត់ពីកំណើត

ធនាគារឯកទេសវីង នឹងផ្តល់ការគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ក្នុងការកំណត់ប្រភេទអ្នកជំងឺ ជួយផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ។ ភ្នំពេញ ២៧ មិថុនា ២០២០ ៖ ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជាបានចុះកិច្ចព្រមព្រៀងមួយធ្វើជាដៃគូដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃជូនដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។ ក្នុងភាពជាដៃគូនេះ ធនាគាឯកទេសវីង នឹងជួយគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា...

អត្ថបទក្រុមហ៊ុន2 weeks ago

សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ពង្រីក​វិសាលភាព​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត ជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ

​ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2020 ៖ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ និង ហ្វូណន មីក្រូហិរញ្ញវត្ថុ បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ភាពជា​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត (Bancassurance)​ ។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ ជា​សេចក្តីប្រកាស​ជា​ផ្លូវការ​នៃ​ការផ្តល់សេវា​ធានារ៉ាប់រង​អាយុជីវិត​របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ដល់​អតិថិជន​ទាំងអស់​របស់...

អត្ថបទក្រុមហ៊ុន3 weeks ago

ទឹកប្រាក់ ​២៦ ​លាន​រៀល និង​ ម៉ូតូ ​៣ ​គ្រឿង កំពុង​រង់ចាំ​អ្នក​ដែល​បង់ប្រាក់​កម្ចី​អម្រឹត​តាម​វី​ង​

ដើម្បី​ជា​កាដូ​ដល់​អតិ​ជន​របស់ខ្លួន វី​ង ​និង ​អម្រឹត បាន​បន្ត​ផ្តល់រ​ង្វាន់​ទឹកប្រាក់​សរុប​ចំនួន​ ២៦ ​លាន​រៀល និង ម៉ូតូ​ ៣​ គ្រឿង​បន្ថែមទៀត សម្រាប់​ផ្តល់​ជា​សំណាង​ដល់​អតិថិជន​របស់​អម្រឹត ចាប់ពី​ថ្ងៃទី ​១៥ ខែមិថុនា រហូតដល់​ថ្ងៃទី​ ១៣ ខែកញ្ញា ឆ្នាំ​ ២០២០...

អត្ថបទក្រុមហ៊ុន3 weeks ago

ធនាគារ​ឯកទេស​វី​ង និង​ ធនាគារកាណាឌីយ៉ា ​រួមគ្នា​ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

​ភ្នំពេញ ទី ២៣ ខែមិថុនា ២០២០ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ កាណាឌីយ៉ា ក​.​អ បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើការ​រួមគ្នា​មួយ ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប ​អាច​ទទួលបាន​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពងាយស្រួល​ ។  ពិធី​ចុះហត្ថលេខា​នេះ​ ត្រូវបាន​ប្រារព្ធ​ឡើង​ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ អ្នក​ឧក​ញ្ញ៉ា...

អត្ថបទក្រុមហ៊ុន3 weeks ago

ទទួលយកបទពិសោធដ៏អស្ចារ្យនៃការរចនាម៉ូដសណ្ឋាគារដ៏ប្រណីតក្នុងក្តីសុបិនរបស់អ្នកជាមួយ អេស ស៊ី ជី (SCG)

ភ្នំពេញ ថ្ងៃទី ១៩ មិថុនា ២០២០ ៖ ពិតណាស់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា មាន​កំណើន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​មធ្យម​ក្នុង​រង្វង់ ៧%​ ក្នុង​មួយឆ្នាំ​ ។ ទាំង​នៅ​ទីក្រុង ទីប្រជុំជន និង​ ទីជនបទ គេ​សង្កេតឃើញថា សំណង់​អគារ​ខ្ពស់ៗ...

អត្ថបទក្រុមហ៊ុន4 weeks ago

រួសរាន់​ឡើង! ISUZU ផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ

ISUZU Cambodia ផ្ដល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ​គឺរហូតដល់ទៅ 4,000 $ សម្រាប់រថយន្តភីក អាប់ «Isuzu D-MAX 1.9 Ddi Blue Power» និង ជិត 3,000 $ សម្រាប់រថយន្តលក្ខណៈគ្រួសារ «Isuzu MU-X...

អត្ថបទក្រុមហ៊ុន4 weeks ago

​មេ​នូ​ឡាយ​ហ្វ៍ ផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូង​បំផុត​ក្នុងប្រទេស​កម្ពុជា​

​រាជធានី​ភ្នំពេញ​, កាលពី​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បានផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូងបង្អស់​ជូន​ដល់​ក្រុមគ្រួសារ​កម្ពុ​ជាមួយ​ដែល​បាន​ទិញ​គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» កាលពី​ឆ្នាំ ២០១៣​ ។ គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» គឺជា​ដំណោះស្រាយ​ធានារ៉ាប់រង​អាយុជីវិត​ដែល​រួមបញ្ចូល​គ្នា​ទាំង​ការការពារ...