Connect with us

បច្ចេកវិទ្យា

ល្ហៀ​ងៗ​លឺថា ឆាប់ៗ​នេះ OPPO A92 នឹង​បើក​កក់​ទុក​មុន​និង​លក់​ផ្លូវការ​ឆាប់ ក្រោយ​ក្រុមហ៊ុន​រៀប​ពិធី​តេស្ត​លើកដំបូង​

on

Advertisement

​កាលពី​ព្រឹក​ថ្ងៃ 26 មិថុនា 2020 ក្រុមហ៊ុន OPPO កម្ពុជា​បាន​រៀច​ចំ​ពិធី​តេស្ត​លើកដំបូង OPPO A92 VIP Experience នៅ​ហាង​ទំនើប​ប្រេន​ស្ត័​រ (OPPO Brand Store) ដែលមាន​ទីតាំងនៅ​ជាន់​ទី​ផ្ទាល់​ដី ដោយមាន​តំណាង​ក្រុមហ៊ុន មិត្តៗ​អ្នកសារព័ត៌មាន កំលោះ​សង្ហារ​ពហុ​ជំនាញ​លោក STEP លោក Raven Blaze ដែល​ល្បីឈ្មោះ​ខាង​ហ្គេម សរុប​ប្រមាណ 20​នាក់ ដើម្បី​ផ្តល់​ជា​សក្ខីភាព​ក្នុងការ​តេស្ត​និង​ប្រើ OPPO A92 ជា​ផ្លូវការ​ដំបូង​គេ​នៅ​កម្ពុជា​។​

​ក្នុង​កម្មវិធី​នោះ វាគ្មិន​ដែលជា Product Manager ប្រចាំ​ក្រុមហ៊ុន OPPO កម្ពុជា បាន​និយាយ​និង​ពន្យល់ថា “OPPO មាន​លក្ខណៈពិសេស​លំដាប់​កំពូល 5 យ៉ាង គឺ (1) កាមេរ៉ា AI លំដាប់ A ដោយ​កាមេរ៉ា​ក្រោយ​មាន 4​គ្រាប់​ទំហំ​ធំ 48MP រចនា​ជា​អក្សរ C ដ៏​ទាក់ទាញ (2) ល្បឿនខ្លាំង​លំដាប់ A ដោយ​បំពាក់​នូវ​បន្ទះ​ឈី​ប Snapdragon 665 (3) RAM ធំ និង ROM ធំ រហូតដល់ 8GB+128GB (4) ថ្ម​ធំ​ខ្លាំង​លំដាប់ A ទំហំ 5000mAh សាក​ថ្ម​លឿន កម្រិត 18W (5) តម្លៃ​លំដាប់​ថវិការ​ដ៏​កក្រើក​ត្រូវចិត្ត​តែ 200$-300$ ។​“ តំណាង​ក្រុមហ៊ុន សង្ឃឹម​យ៉ាង​មុតមាំ​ថា ការចេញលក់ OPPO A92 លើក​នេះ​នឹង​ទទួលបាន​ការគាំទ្រ​យ៉ាង​ភ្លក់​ទឹក​ភ្លក់​ដី​ទាំង​អតិថិជន ក៏ដូចជា​ម្ចាស់​ហាង និង​ដៃគូរ​សហការ​ណ៍ អ្នកសារព័ត៌មាន​គ្រប់​ច្រកល្ហក​ផងដែរ ។​”

​កំលោះ​សង្ហា​រលោក STEP បាន​ចាប់​អារ​ម្ម​ណ៌​ខ្លាំង​អំពី​បច្ចេកវិទ្យា​កាមេរ៉ា ដែល​បាន​ប្រើ​និង​តេស្ត​ប្រមាណ 10 ថ្ងៃ​មុនគេ ដោយ​និយាយថា “ OPPO A92 បំពាក់​កាមេរ៉ា​ដែលមាន​ភិ​ច​សែ​ល​ទំហំ​ក៏​ធំ ចំនួន​ឡេ​ន​ក៏​ច្រើន ដោយ​កាមេរ៉ា AI 4​គ្រាប់ ដែល​កាមេរ៉ា​មេ​ទំហំ 48MP រចនា​បណ្តុំ​កាមេរ៉ា​ជា​អក្សរ C លេន​កាមេរ៉ា​ថត​ប្លង់​ទូលាយ 8MP លេន​ថតរូប​បែប Portrait ទំហំ 2MP និង​លេន​បែប​សរ​ខ្មៅ​ទំហំ 2MP ដែល​ថត​បាន​ច្រើន​ប្លង់ ច្រើន​ស្ទីល ស្អាត​គ្រប់​ប៉ុស្ដិ៍ ថត​ច្បាស់​ពេលយប់ ។ លើសពី​ពិសេស​នេះ កាមេរ៉ា​ក្រោយ​ក៏​បំពាក់​មុខងារ​ថត​វីដេអូ​បាន​ប្លង់​ទូលាយ​ទ្រវែង (Ultra Wide Angle Video & Photo ) និង​ថត​វីដេអូ​ទប់​លំនឹង​បានល្អ (Video Stability) ។ ចំណុច​ដែល​ចាក់​ដោត​ចិត្ត​យុវវ័យ​នោះ គឺ​កាមេរ៉ា​មុខ​វិញ​ធានា​ស៊ែ​ល​ហ្វី​ម៉ា​ស្អាត​កប់ ខ្យូ​តៗ ទំហំ​16MP ជាមួយនឹង​មុខងារ AI Beauty ជំនួយ​សម្រស់​មិនបាច់​Edit តាម Apps នោះទេ ។ “

​ចំណែកឯ​អាយ​ដល Raven ដែលជា Gamer ដ៏​ល្បី​មួយរូប គាត់​បាន​លេង​ហ្គេម​សាកល្បង តេស្ត​ល្បឿន ពេញចិត្ត​ខ្លាំង ដោយ​និយាយថា “​កម្លាំង និង​ល្បឿន​របស់ OPPO A92 មិន​សរសើរ​មិនបាន​មែន ដោយ​លើក​នេះ​បាន​ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 665 ជាមួយនឹង​រ៉េ​ម​ធំ​ទំហំ 8GB បូករួម​អង្គ​ផ្ទុក​ទិន្នន័យ​ធំ​បាន​ច្រើន​កម្មវិធី​ដល់​ទៅ 128GB និង​អាច​បន្ថែម Memory SD Card រហូតដល់ 258GB ឯណោះ​។ លោក​អ្នកនឹង​ប្រាកដជា​ពេញចិត្ត​ជាមួយ​បច្ចេកវិទ្យា Hyper Boost ដែល​អាចធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​លឿន​រលូន​ទាន់​ចិត្ត ដំណើរការ​កម្មវិធី​បាន​ច្រើន​ក្នុងពេល​ទន្ទឹមគ្នា​។ ដូច្នេះ​មាន OPPO A92 ក្នុង​ដៃ​នឹងធ្វើ​ឲ្យ​អ្នក​លែង​បារម្ភ​ជាមួយ​ការលេង​ហ្គេម​យូរ​ឆាប់​ក្តៅ​ទូរស័ព្ទ រអាក់រអួល រឺ​ទាក់ៗ រឺ​ឧស្សា​ហ៌ re-start ទៀតហើយ​។​”

​អ្នកសារព័ត៌មាន​ម្នាក់​ដែលជា​ហ្វេ​ន​ម៉ាក OPPO បាន​និយាយថា “​ការ​ឌី​ហ្សា​ញន​រណា​មិន​ល្បី និយាយ​តៗ​គ្នា ថា OPPO មាន​រូបរាង​ប្រណិត​ម៉ា​អេ​ម ពណ៌​ឆើតឆាយ​ស្រស់​ម៉ា​បេន ដូចជា OPPO A92 ជា​ឧ​ទា​ហរ​ណ៌ រាង​ស្រ​ឡូ​ន តូច​ច្រឡឹង ទាក់ទាញ ងាយស្រួល​ប្រើ​ដោយ​ដៃ​ម្ខាង ដោយ​ផ្នែក​ខាងក្រោយ​ឌី​ហ្សា​ញ​ពណ៌​បែប 3D ភ្លឺ​ចែងចាំង​ដូច​ពន្លឺ​ផ្កាយ​ប្រដេញ ពិសេស​ជាមួយនឹង​ការ​ស្កេ​ន​ក្រយៅដៃ​ចំហៀង (​ប៊ូ​តុង​បិទ​បើក​) រហ័ស​ជាង​មុន សុវត្ថិភាព​ជាង​មុន ។​”

​ក្រុមហ៊ុន OPPO តែងតែ​ស្វែងយល់​ពី​ជម្រៅ​ចិត្ត​អ្នក​ប្រើ ដែល​ធុញ​ឧស្សា​ហ៌​សាក​ថ្ម រឺ​ចង់​ប្រើ​បាន​ដាច់​យប់​ហេតុដូច្នេះ​ហើយ​បានជា OPPO A92 បំពាក់​ថាមពល​ថ្ម​ទំហំ​ធំ 5000mAh ដែល​ប្រើប្រាស់​ធម្មតា​បាន​មួយថ្ងៃ​កន្លះ​មិន​បារម្ភ និង​មិន​ពិបាក​ស្ពាយ Power Bank តាម​ខ្លួន ដោយ​សាក​ថ្ម​លឿន​កម្រិត 18W ដូច្នេះ​លោកអ្នក​លែង​ធុញទ្រាន់​ដែល​ទូរស័ព្ទ​ប្រើ​ឆាប់​អស់​ថ្ម និង​បញ្ចូល​ថ្ម​យូរ​ទៀតហើយ ​។​

ចង់ដឹង​អំពី​លក្ខណៈពិសេសៗ លំដាប់ A គ្រប់ពេល សូម​ទស្សនា​វីដេអូ​លម្អិត​ខាងក្រោម​

​ថ្មីៗ​នេះ ក្រុមហ៊ុន​បញ្ចេញ​លក្ខណៈ​សម្បត្តិ​សាហាវ​លំដាប់ A តាម​បណ្តាញ​សង្គម​របស់ខ្លួន ដែល​បង្ហាញ​ពី​ភាព​មហស្ចារ្យ​របស់​ស្មា​ត​ហ្វូ​ន​ត្រកូល OPPO A92 មើលទៅ​ធានា​ហ្វេ​នៗ​មានការ​ភ្ញាក់ផ្អើល​ពីស​ម​ត្ថ​ភាព ដែល​ទទួលបាន​ការគាំទ្រ​យ៉ាង​ភ្លួ​ក​ទឹក​ភ្លួ​កដី​នៅ​ប្រទេសជិតខាង ដូចជា​ម៉ាឡេស៊ី ថៃ វៀតណាម និង​ឥណ្ឌូនេស៊ី ដែល​ទើបតែ​ដាក់​សម្ពោធ​អន​ឡាញ​ជា​ផ្លូវការ​កាលពី​ខែឧសភា និង​មិថុនា កន្លងទៅ​ថ្មីៗ​នេះ នៅលើ​ផេ​ក​ហ្វ៊េ​ស​ប៊ុ​ក ដែលជា​ហេតុ​ទាក់ចិត្ត​អតិថិជន​ភាគច្រើន​ចង់​ក្លាយជា​ម្ចាស់​របស់ OPPO A92 យ៉ាងខ្លាំង ពិសេស​ហ្វេ​នៗ​ដែល​និយម និង​ស្រឡាញ់​ចូលចិត្ត​ម៉ាក OPPO ដឹង​តែ​លង់​ចិត្ត​។​

​បើ​ចង់ដឹង​នូវ​អ្វីដែល​ពិសេស​ច្បាស់ កាដូ​ត្រូវចិត្ត​កម្រិតណា បើក​កក់​ទុក​មុន​ថ្ងៃ​ណា តម្លៃ​ចាក់​ដោត​ប៉ុណ្ណា សូម​តាមដាន​ទស្សនា​កម្មវិធី​សម្ពោធ​អន​ឡាញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO A92 ដែលជា​ទស្សនីយភាព​វីដេអូ​កំប្លែង​អំពី​ការថតរូប​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា នា​ថ្ងៃទី 29 មិថុនា 2020 វេលា​ម៉ោង 7​យប់ លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ OPPO កម្ពុជា ដែល​លោកអ្នក​ក៏​អាច​ឈ្នះ​ទូរស័ព្ទ​ស៊េរី​ថ្មី OPPO A92 និង​កាស​ឥត​ខ្សែ OPPO Enco W11 ជាច្រើន​គ្រឿង​ទៀតផង គ្រាន់តែ​ដាក់​ម៉ោង​រោទ៍​រងចាំ​ទស្សនាការ Live, Share, Comment ៕

នេះ នែ ជា វីដេអូ អំពី ទិដ្ឋភាព ពី ពិធី តេស្ត លើកដំបូង OPPO A92 VIP Experiences

អត្ថបទពេញនិយម

តារាថៃស្រីទាំងនេះ មានទេពកោសល្យសិល្បៈខ្លាំងហើយ ថែមទាំងមានចំណេះដឹងខ្ពស់ទៀត
ក្នុងនាមជាកូនខ្មែរ គួរស្គាល់អត្ថន័យនៃពាក្យ សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ឱ្យបានច្បាស់!
ទម្លាយទិដ្ឋភាពក្នុងផ្ទះវីឡាថ្មីរបស់ កែវ ចាន់និមល ទិញឱ្យកូនស្រីថ្ងៃមុន រៀបចំស្អាតណាស់!
បុគ្គលល្បីៗ ៣ រូប ចេញមុខ រិះគន់កែតម្រូវដល់អ្នកគ្រូអង់គ្លេស ១ វគ្គ ៣ ពាន់ដុល្លារ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន3 days ago

​ស្រីៗ​មិនគួរ​រំលង រូបមន្ត​លាង​សម្អាត​មុខ​កម្ចាត់​អស់​មេរោគ ជួយ​ស្បែក​មិន​ឲ្យ​រង​ផលប៉ះពាល់​ពី​ការពាក់​ម៉ាស​យូរ​ក្នុង​រដូវក្តៅ​

​ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​កូ​វីដ​១៩ គ្រប់គ្នា​ត្រូវបាន​ណែនាំ​ឲ្យ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ កុំ​យកដៃ​ប៉ះ​មុខ មាត់ និង ភ្នែក ហើយ​ត្រូវ​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ​រាល់ពេល​ចេញ​ក្រៅ​ផ្ទះ​។ ការពាក់​ម៉ាស​ការពារ​មេរោគ​ត្រឹមត្រូវ​ល្អ គឺ​ត្រូវតែ​គ្រប​បិទ​ត្រង់​ច្រមុះ និង​មាត់​ឲ្យ​ជិត​ល្អ និង​ផ្អិ​ប​ទៅនឹង​ផ្ទៃមុខ ។​ ពិតណាស់​ការពាក់​ម៉ាស​ផ្អិ​ប​ជាប់​ស្បែ​កមុខ បូករួម​នឹង​អាកាសធាតុ​ក្តៅស្អុះ​ស្អាប់​ដូច​សព្វថ្ងៃនេះ ច្បាស់​ជា​ធ្វើ​ឲ្យ​ស្បែក​មុខ​មាន​បញ្ហា​មិន​ខាន ។ ធម្មតា​ដោយសារ​អាកាសធាតុ​ក្តៅ ឬ ពេល​ពាក់​ម៉ាស​ទៅ​ហប់​បិទ​ខ្យល់​ចេញចូល​ទៀត​នោះ វា​ងាយ​នឹងធ្វើ​ឲ្យ​ធូលី​ដី​កខ្វក់​ដែល​ទុំ​ជាប់​លើ​ផ្ទៃមុខ...

អត្ថបទក្រុមហ៊ុន6 days ago

ហង្ស​មាស​សម្រេច​ដាក់​រឿង​ភាគ​ពេញៗ​គ្រប់​ភាគ​ ឲ្យ​ទស្សនា​នៅលើ​យូ​ធូប​

​អាច​ថា​នេះ​ជា​ដំណឹង​ដ៏​ពិសេស​មួយ​ដែល​អ្នកគាំទ្រ​រឿង​ភាគ​របស់​ហង្ស​មាស​ទន្ទឹងរង់ចាំ​និង​តែងតែ​ទទូច​ចង់បាន ឥឡូវនេះ​បានសម្រេច​ហើយដោយ​ហង្ស​មាស​ទើប​ប្រកាស​ថ្មីៗ​ក្តៅៗ​ពី​ការដាក់់​រឿង​ភាគ​ពេញៗ គ្រប់​ភាគ​ជូន ទស្សនា​នៅលើ​យូ​ធូប​ក្នុង​ឆា​ណែ​ល​ផ​ផ្លូវការ Rasmey Hang Meas ដែលមាន​អ្នក Subscribe ដល់​ទៅ​ជាង 4 លាន​នាក់​ ។​ ​បទ​ចម្រៀង​ដ៏​ល្បីៗ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ត្រូវបាន សម្រាំង​យកមក​ផលិត​ជា​ភាពយន្ត​ចម្រៀង Music Series ហើយ​រឿង​ដំបូង​គេ​សម្រាប់​ខ្សែស្រឡាយ Music...

អត្ថបទក្រុមហ៊ុន7 days ago

ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង ទីបំផុតដល់មែន បាន ៥០ លានរៀល!

មានភេសជ្ជៈជាច្រើនប្រភេទនៅលើទីផ្សារ តែលោក លោក វ៉ាន់ ទុំ ពេញចិត្តតែ M-150 និងពិសាជាប្រចាំ ធ្វើឲ្យលោកមានសំណាង ឈ្នះរង្វាន់ទឹកប្រាក់ 50លានរៀលពី M-150 ស្របពេលដែលគ្រួសារកំពុងត្រូវការប្រាក់បំផុត។ ម្ចាស់រង្វាន់រូបនេះរំលឹកថា លោកជឿជាក់លើ M150 ហើយក៏គិតក្នុងចិត្តថា ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង។ ទីបំផុត...

អត្ថបទក្រុមហ៊ុន2 weeks ago

ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជារួមគ្នាគាំទ្រដល់អ្នកជំងឺមានបញ្ហាពិការភាពមុខមាត់ពីកំណើត

ធនាគារឯកទេសវីង នឹងផ្តល់ការគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ក្នុងការកំណត់ប្រភេទអ្នកជំងឺ ជួយផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ។ ភ្នំពេញ ២៧ មិថុនា ២០២០ ៖ ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជាបានចុះកិច្ចព្រមព្រៀងមួយធ្វើជាដៃគូដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃជូនដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។ ក្នុងភាពជាដៃគូនេះ ធនាគាឯកទេសវីង នឹងជួយគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា...

អត្ថបទក្រុមហ៊ុន2 weeks ago

សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ពង្រីក​វិសាលភាព​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត ជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ

​ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2020 ៖ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ និង ហ្វូណន មីក្រូហិរញ្ញវត្ថុ បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ភាពជា​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត (Bancassurance)​ ។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ ជា​សេចក្តីប្រកាស​ជា​ផ្លូវការ​នៃ​ការផ្តល់សេវា​ធានារ៉ាប់រង​អាយុជីវិត​របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ដល់​អតិថិជន​ទាំងអស់​របស់...

អត្ថបទក្រុមហ៊ុន3 weeks ago

ទឹកប្រាក់ ​២៦ ​លាន​រៀល និង​ ម៉ូតូ ​៣ ​គ្រឿង កំពុង​រង់ចាំ​អ្នក​ដែល​បង់ប្រាក់​កម្ចី​អម្រឹត​តាម​វី​ង​

ដើម្បី​ជា​កាដូ​ដល់​អតិ​ជន​របស់ខ្លួន វី​ង ​និង ​អម្រឹត បាន​បន្ត​ផ្តល់រ​ង្វាន់​ទឹកប្រាក់​សរុប​ចំនួន​ ២៦ ​លាន​រៀល និង ម៉ូតូ​ ៣​ គ្រឿង​បន្ថែមទៀត សម្រាប់​ផ្តល់​ជា​សំណាង​ដល់​អតិថិជន​របស់​អម្រឹត ចាប់ពី​ថ្ងៃទី ​១៥ ខែមិថុនា រហូតដល់​ថ្ងៃទី​ ១៣ ខែកញ្ញា ឆ្នាំ​ ២០២០...

អត្ថបទក្រុមហ៊ុន3 weeks ago

ធនាគារ​ឯកទេស​វី​ង និង​ ធនាគារកាណាឌីយ៉ា ​រួមគ្នា​ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

​ភ្នំពេញ ទី ២៣ ខែមិថុនា ២០២០ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ កាណាឌីយ៉ា ក​.​អ បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើការ​រួមគ្នា​មួយ ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប ​អាច​ទទួលបាន​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពងាយស្រួល​ ។  ពិធី​ចុះហត្ថលេខា​នេះ​ ត្រូវបាន​ប្រារព្ធ​ឡើង​ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ អ្នក​ឧក​ញ្ញ៉ា...

អត្ថបទក្រុមហ៊ុន3 weeks ago

ទទួលយកបទពិសោធដ៏អស្ចារ្យនៃការរចនាម៉ូដសណ្ឋាគារដ៏ប្រណីតក្នុងក្តីសុបិនរបស់អ្នកជាមួយ អេស ស៊ី ជី (SCG)

ភ្នំពេញ ថ្ងៃទី ១៩ មិថុនា ២០២០ ៖ ពិតណាស់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា មាន​កំណើន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​មធ្យម​ក្នុង​រង្វង់ ៧%​ ក្នុង​មួយឆ្នាំ​ ។ ទាំង​នៅ​ទីក្រុង ទីប្រជុំជន និង​ ទីជនបទ គេ​សង្កេតឃើញថា សំណង់​អគារ​ខ្ពស់ៗ...

អត្ថបទក្រុមហ៊ុន4 weeks ago

រួសរាន់​ឡើង! ISUZU ផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ

ISUZU Cambodia ផ្ដល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ​គឺរហូតដល់ទៅ 4,000 $ សម្រាប់រថយន្តភីក អាប់ «Isuzu D-MAX 1.9 Ddi Blue Power» និង ជិត 3,000 $ សម្រាប់រថយន្តលក្ខណៈគ្រួសារ «Isuzu MU-X...

អត្ថបទក្រុមហ៊ុន4 weeks ago

​មេ​នូ​ឡាយ​ហ្វ៍ ផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូង​បំផុត​ក្នុងប្រទេស​កម្ពុជា​

​រាជធានី​ភ្នំពេញ​, កាលពី​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បានផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូងបង្អស់​ជូន​ដល់​ក្រុមគ្រួសារ​កម្ពុ​ជាមួយ​ដែល​បាន​ទិញ​គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» កាលពី​ឆ្នាំ ២០១៣​ ។ គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» គឺជា​ដំណោះស្រាយ​ធានារ៉ាប់រង​អាយុជីវិត​ដែល​រួមបញ្ចូល​គ្នា​ទាំង​ការការពារ...