Connect with us

បច្ចេកវិទ្យា

ហ្វេ​នៗ​ត្រកូល A លើក​នេះ​ដឹង​តែ​រំជួល​អារ​ម្ម​ណ៍ ជាមួយ​សំណព្វចិត្ត OPPO A92

on

Advertisement

​កាលពីដើម​ខែឧសភា និង​ ពាក់កណ្តាល​ខែឧសភា​កន្ល​ង​ទៅ​ថ្មីៗ​នេះ ក្រុមហ៊ុន OPPO ប្រចាំ​ប្រទេស​ម៉ាឡេស៊ី និង​ ប្រទេស​ឥណ្ឌូនេស៊ី​បានធ្វើ​ការដាក់​សម្ពោធ​តាម​អន​ឡាញ​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន OPPO ត្រកូល A គឺ A92 នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ​។ កក្រើក​ទីផ្សារ​អន​ឡាន​រយៈពេល​ដ៏​ខ្លី បន្ទាប់ពី​ដាក់​សម្ពោធ​អន​ឡាញ​រួចមក គឺមាន​អ្នកគាំទ្រ​ជាច្រើន​ចង់​ក្លាយទៅជា​ម្ចាស់​របស់ OPPO A92 ដែល​អ្នក​គ្រប់គ្នា​មិន​នឹកស្មាន​ដល់​ថា ត្រកូល A បាន​អភិវឌ្ឍ​ខ្លួន​បាន​យ៉ាង​ល្អឥតខ្ចោះ ​។​

​បើ​គ្រាន់តែ​ឮ​ប្រាកដជា​ឆ្ងល់​ហើយ​ថា ហេតុអ្វី​បានជា​ស្មា​ត​ហ្វូ​ន OPPO A92 មានការ​ពេញនិយម​ខ្លាំ​ង និង ​ទទួលបាន​ការគាំទ្រ​ច្រើនយ៉ាង​នេះ​នៅ​តំបន់​អាស៊ី​?

កាមេរ៉ា​កាន់តែច្រើន ទំហំ​ក៏​ធំ​ ៖ OPPO A92 ពិតជា​មិនធម្មតា​មែន​! បាន​បំពាក់​មកជា​មួយ​កាមេរ៉ា​ក្រោយ មាន​លេន 4 ​គ្រាប់​ ។ ដោយ​កាមេរ៉ា​មេមាន​ទំហំ 48MP លេន​កាមេរ៉ា​ពង្រីក​មុំ​ប្លង់​ទូលាយ​ទំហំ 8MP លេន​ថតរូប​បែប Portrait ទំហំ 2MP និង ​លេន​បែប​សរ​ខ្មៅ​ទំហំ 2MP ។​

កម្លាំង​ខ្លាំង​នឹកស្មាន​មិន​ដល់ ៖ OPPO A92 បាន​ប្រើប្រាស់​បន្ទះ​ឈី​ប Qualcomm Snapdragon 665 ជាមួយនឹង​រ៉េ​ម​ទំហំ 8GB បូករួម​អង្គ​ផ្ទុក​ទិន្នន័យ​បាន​ច្រើន​ដល់​ទៅ 128GB ​។

ថាមពល​ថ្ម​ប្រើ​បានយូរ សាក​ថ្ម​លឿន ៖ មនុស្ស​ភាគច្រើន​តែងតែ​ធុញទ្រាន់​ជាមួយនឹង​ទូរស័ព្ទ​ដែល​ប្រើ​ឆាប់​អស់​ថ្ម និង ​សាក​ថ្ម​ប្រើ​រយៈពេល​យូរ​ ។ សម្រាប់ OPPO A92 បាន​ផ្ទុក​មក​នូវ​ថាមពល​ថ្ម​ទំហំ 5000mAh ជាមួយនឹង​កម្រិត​សាក​ថ្ម​ល្បឿន​លឿន 18W ផងដែរ​ ។​

អេក្រង់​កាន់តែ​ធំ រចនា​បែប Neo Screen ៖ សម្រាប់​អេក្រង់​របស់ OPPO A92 មាន​លក្ខណៈ​បែប​ធំ​ទូលាយ រចនា​បែប Neo Screen ដែលមាន​កម្រិត​បង្ហាញ​រូបភាព Full HD+ កម្រិត 2400 x 1080 ភិ​ច​សែ​ល ជាមួយ​កម្រិត​ភាព​ម៉ត់ 405 ភិ​ច​សែ​ល​ក្នុង​មួយ​អ៊ីង​ ។ ដូចនេះ លោកអ្នក​នឹងមាន​ភាព​រីករាយ​ក្នុងការ​ទស្សនា​អេក្រង់​ដែលមាន​ទំហំ​ធំ 6.5​ អ៊ីង ដែលមាន​គែម​សងខាង​តូច​បំផុត​ត្រឹមតែ 1.73​ ម​ម ប៉ុណ្ណោះ និង​មាន​កម្រិត​លាត​នៃ​អេក្រង់​រហូតដល់​ទៅ 90.5% នៃ​ផ្ទៃ​ខាងមុខ​របស់​ទូរស័ព្ទ​បាន​យ៉ាងច្បាស់​ត្រជាក់​ភ្នែក​ ។​

រចនាបទ​ទាក់ទាញ ងាយស្រួល​កាន់​ ៖ លើក​នេះ ស្មា​ត​ហ្វូ​ន OPPO ត្រកូល A បាន​កែខ្លួន​ជាថ្មី​ដើម្បី​អ្នក​! ដោយបាន​រចនា​រាង​បែប 3D រួមជាមួយ​ការ​បន្លាស់​ទី​ស្កេ​ន​ក្រយៅដៃ​មក​ចំហៀង​វិញ ។ ការ​ដោះ​សោរ​កាន់តែ​ឆាប់រហ័ស និង​ សុវត្ថិភាព ប៉ះ​ក៏បាន ចុច​ក៏បាន​ដែរ មិន​ពិបាក​ស្កេ​ន​នៅលើ​អេក្រង់ ឬ​ផ្នែក​ខាងក្រោយ​ទៀតឡើយ ។

​បើ​និយាយ​ពី​សមត្ថភាព និង​លក្ខណៈពិសេសៗ​របស់ OPPO A92 គឺថា​ស្មា​ត​ហ្វូ​ន​ត្រកូល A មួយ​នេះ​ពិតជា​អភិវឌ្ឍន៍​ខ្លួន​មិនធម្មតា​ឡើយ​ ។ ចុះ​ប្រិយមិត្ត​មាន​ចំណាប់អារម្មណ៍ ឬ​បេតី​ដែរឬទេ​? ប្រសិនបើ​តម្លៃ​ពី 200​ ដុល្លារ ទៅ 300​ ដុល្លារ​? ដូច្នេះ​កុំ​ភ្លេច​រង់ចាំ​អ៊ុត​មើល​ពី​តម្លៃពិត​ប្រាកដ​របស់​ត្រកូល OPPO A92 នេះ​ទាំងអស់គ្នា​ ។​ ​

សម្រាប់ OPPO A92 មិន​ត្រឹមតែ​មានការ​រចនា​រូបរាង​ទាក់ទាញ ពង្រឹងសមត្ថភាព គឺ​ថែមទាំង​មាន​លក្ខណៈពិសេសៗ​ច្រើន​ទៀត ជាហេតុ​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ទន្ទឹងរង់ចាំ​វត្តមាន​របស់​ត្រកូល A ស៊េរី​មួយ​នេះ ថា​អាច​មកដល់​ប្រទេស​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​ពេលណា​ដែរ​? សង្ឃឹមថា​នឹងមិន​ធ្វើ​ឲ្យ​ហ្វេ​នៗ​ខកបំណង រង់ចាំ​យូរ​ឡើយ ត្រឹម​ចុងខែ​នេះ ឬ ប្រហែល 2​ សប្តាហ៍​ទៀត​តែប៉ុណ្ណោះ ​ល្មម​ដល់ពេល​ដូរ​ស៊េរី​ថ្មី​នេះហើយ​ ៕

អត្ថបទពេញនិយម

តារាថៃស្រីទាំងនេះ មានទេពកោសល្យសិល្បៈខ្លាំងហើយ ថែមទាំងមានចំណេះដឹងខ្ពស់ទៀត
ក្នុងនាមជាកូនខ្មែរ គួរស្គាល់អត្ថន័យនៃពាក្យ សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ឱ្យបានច្បាស់!
ទម្លាយទិដ្ឋភាពក្នុងផ្ទះវីឡាថ្មីរបស់ កែវ ចាន់និមល ទិញឱ្យកូនស្រីថ្ងៃមុន រៀបចំស្អាតណាស់!
បុគ្គលល្បីៗ ៣ រូប ចេញមុខ រិះគន់កែតម្រូវដល់អ្នកគ្រូអង់គ្លេស ១ វគ្គ ៣ ពាន់ដុល្លារ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន3 days ago

​ស្រីៗ​មិនគួរ​រំលង រូបមន្ត​លាង​សម្អាត​មុខ​កម្ចាត់​អស់​មេរោគ ជួយ​ស្បែក​មិន​ឲ្យ​រង​ផលប៉ះពាល់​ពី​ការពាក់​ម៉ាស​យូរ​ក្នុង​រដូវក្តៅ​

​ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​កូ​វីដ​១៩ គ្រប់គ្នា​ត្រូវបាន​ណែនាំ​ឲ្យ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ កុំ​យកដៃ​ប៉ះ​មុខ មាត់ និង ភ្នែក ហើយ​ត្រូវ​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ​រាល់ពេល​ចេញ​ក្រៅ​ផ្ទះ​។ ការពាក់​ម៉ាស​ការពារ​មេរោគ​ត្រឹមត្រូវ​ល្អ គឺ​ត្រូវតែ​គ្រប​បិទ​ត្រង់​ច្រមុះ និង​មាត់​ឲ្យ​ជិត​ល្អ និង​ផ្អិ​ប​ទៅនឹង​ផ្ទៃមុខ ។​ ពិតណាស់​ការពាក់​ម៉ាស​ផ្អិ​ប​ជាប់​ស្បែ​កមុខ បូករួម​នឹង​អាកាសធាតុ​ក្តៅស្អុះ​ស្អាប់​ដូច​សព្វថ្ងៃនេះ ច្បាស់​ជា​ធ្វើ​ឲ្យ​ស្បែក​មុខ​មាន​បញ្ហា​មិន​ខាន ។ ធម្មតា​ដោយសារ​អាកាសធាតុ​ក្តៅ ឬ ពេល​ពាក់​ម៉ាស​ទៅ​ហប់​បិទ​ខ្យល់​ចេញចូល​ទៀត​នោះ វា​ងាយ​នឹងធ្វើ​ឲ្យ​ធូលី​ដី​កខ្វក់​ដែល​ទុំ​ជាប់​លើ​ផ្ទៃមុខ...

អត្ថបទក្រុមហ៊ុន6 days ago

ហង្ស​មាស​សម្រេច​ដាក់​រឿង​ភាគ​ពេញៗ​គ្រប់​ភាគ​ ឲ្យ​ទស្សនា​នៅលើ​យូ​ធូប​

​អាច​ថា​នេះ​ជា​ដំណឹង​ដ៏​ពិសេស​មួយ​ដែល​អ្នកគាំទ្រ​រឿង​ភាគ​របស់​ហង្ស​មាស​ទន្ទឹងរង់ចាំ​និង​តែងតែ​ទទូច​ចង់បាន ឥឡូវនេះ​បានសម្រេច​ហើយដោយ​ហង្ស​មាស​ទើប​ប្រកាស​ថ្មីៗ​ក្តៅៗ​ពី​ការដាក់់​រឿង​ភាគ​ពេញៗ គ្រប់​ភាគ​ជូន ទស្សនា​នៅលើ​យូ​ធូប​ក្នុង​ឆា​ណែ​ល​ផ​ផ្លូវការ Rasmey Hang Meas ដែលមាន​អ្នក Subscribe ដល់​ទៅ​ជាង 4 លាន​នាក់​ ។​ ​បទ​ចម្រៀង​ដ៏​ល្បីៗ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ត្រូវបាន សម្រាំង​យកមក​ផលិត​ជា​ភាពយន្ត​ចម្រៀង Music Series ហើយ​រឿង​ដំបូង​គេ​សម្រាប់​ខ្សែស្រឡាយ Music...

អត្ថបទក្រុមហ៊ុន7 days ago

ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង ទីបំផុតដល់មែន បាន ៥០ លានរៀល!

មានភេសជ្ជៈជាច្រើនប្រភេទនៅលើទីផ្សារ តែលោក លោក វ៉ាន់ ទុំ ពេញចិត្តតែ M-150 និងពិសាជាប្រចាំ ធ្វើឲ្យលោកមានសំណាង ឈ្នះរង្វាន់ទឹកប្រាក់ 50លានរៀលពី M-150 ស្របពេលដែលគ្រួសារកំពុងត្រូវការប្រាក់បំផុត។ ម្ចាស់រង្វាន់រូបនេះរំលឹកថា លោកជឿជាក់លើ M150 ហើយក៏គិតក្នុងចិត្តថា ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង។ ទីបំផុត...

អត្ថបទក្រុមហ៊ុន2 weeks ago

ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជារួមគ្នាគាំទ្រដល់អ្នកជំងឺមានបញ្ហាពិការភាពមុខមាត់ពីកំណើត

ធនាគារឯកទេសវីង នឹងផ្តល់ការគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ក្នុងការកំណត់ប្រភេទអ្នកជំងឺ ជួយផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ។ ភ្នំពេញ ២៧ មិថុនា ២០២០ ៖ ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជាបានចុះកិច្ចព្រមព្រៀងមួយធ្វើជាដៃគូដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃជូនដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។ ក្នុងភាពជាដៃគូនេះ ធនាគាឯកទេសវីង នឹងជួយគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា...

អត្ថបទក្រុមហ៊ុន2 weeks ago

សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ពង្រីក​វិសាលភាព​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត ជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ

​ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2020 ៖ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ និង ហ្វូណន មីក្រូហិរញ្ញវត្ថុ បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ភាពជា​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត (Bancassurance)​ ។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ ជា​សេចក្តីប្រកាស​ជា​ផ្លូវការ​នៃ​ការផ្តល់សេវា​ធានារ៉ាប់រង​អាយុជីវិត​របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ដល់​អតិថិជន​ទាំងអស់​របស់...

អត្ថបទក្រុមហ៊ុន3 weeks ago

ទឹកប្រាក់ ​២៦ ​លាន​រៀល និង​ ម៉ូតូ ​៣ ​គ្រឿង កំពុង​រង់ចាំ​អ្នក​ដែល​បង់ប្រាក់​កម្ចី​អម្រឹត​តាម​វី​ង​

ដើម្បី​ជា​កាដូ​ដល់​អតិ​ជន​របស់ខ្លួន វី​ង ​និង ​អម្រឹត បាន​បន្ត​ផ្តល់រ​ង្វាន់​ទឹកប្រាក់​សរុប​ចំនួន​ ២៦ ​លាន​រៀល និង ម៉ូតូ​ ៣​ គ្រឿង​បន្ថែមទៀត សម្រាប់​ផ្តល់​ជា​សំណាង​ដល់​អតិថិជន​របស់​អម្រឹត ចាប់ពី​ថ្ងៃទី ​១៥ ខែមិថុនា រហូតដល់​ថ្ងៃទី​ ១៣ ខែកញ្ញា ឆ្នាំ​ ២០២០...

អត្ថបទក្រុមហ៊ុន3 weeks ago

ធនាគារ​ឯកទេស​វី​ង និង​ ធនាគារកាណាឌីយ៉ា ​រួមគ្នា​ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

​ភ្នំពេញ ទី ២៣ ខែមិថុនា ២០២០ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ កាណាឌីយ៉ា ក​.​អ បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើការ​រួមគ្នា​មួយ ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប ​អាច​ទទួលបាន​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពងាយស្រួល​ ។  ពិធី​ចុះហត្ថលេខា​នេះ​ ត្រូវបាន​ប្រារព្ធ​ឡើង​ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ អ្នក​ឧក​ញ្ញ៉ា...

អត្ថបទក្រុមហ៊ុន3 weeks ago

ទទួលយកបទពិសោធដ៏អស្ចារ្យនៃការរចនាម៉ូដសណ្ឋាគារដ៏ប្រណីតក្នុងក្តីសុបិនរបស់អ្នកជាមួយ អេស ស៊ី ជី (SCG)

ភ្នំពេញ ថ្ងៃទី ១៩ មិថុនា ២០២០ ៖ ពិតណាស់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា មាន​កំណើន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​មធ្យម​ក្នុង​រង្វង់ ៧%​ ក្នុង​មួយឆ្នាំ​ ។ ទាំង​នៅ​ទីក្រុង ទីប្រជុំជន និង​ ទីជនបទ គេ​សង្កេតឃើញថា សំណង់​អគារ​ខ្ពស់ៗ...

អត្ថបទក្រុមហ៊ុន4 weeks ago

រួសរាន់​ឡើង! ISUZU ផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ

ISUZU Cambodia ផ្ដល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ​គឺរហូតដល់ទៅ 4,000 $ សម្រាប់រថយន្តភីក អាប់ «Isuzu D-MAX 1.9 Ddi Blue Power» និង ជិត 3,000 $ សម្រាប់រថយន្តលក្ខណៈគ្រួសារ «Isuzu MU-X...

អត្ថបទក្រុមហ៊ុន4 weeks ago

​មេ​នូ​ឡាយ​ហ្វ៍ ផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូង​បំផុត​ក្នុងប្រទេស​កម្ពុជា​

​រាជធានី​ភ្នំពេញ​, កាលពី​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បានផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូងបង្អស់​ជូន​ដល់​ក្រុមគ្រួសារ​កម្ពុ​ជាមួយ​ដែល​បាន​ទិញ​គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» កាលពី​ឆ្នាំ ២០១៣​ ។ គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» គឺជា​ដំណោះស្រាយ​ធានារ៉ាប់រង​អាយុជីវិត​ដែល​រួមបញ្ចូល​គ្នា​ទាំង​ការការពារ...