លឿនណាស់! មួយភ្លែតសោះ realme ឡើងដល់កំពូលទី ៤ នៅទីផ្សារកម្ពុជា ក្លាយជាម៉ាកស្មាតហ្វូនដ៏ពេញនិយមបំផុត
យោងតាមការស្រាវជ្រាវចុងក្រោយពី Counterpoint Research Market Monitor Q1 2020 បានឱ្យដឹងថា realme ឈរនៅចំណាត់ថ្នាក់លេខ ៤ នៅប្រទេសកម្ពុជាជាមួយនឹងការកើនឡើងចំនួន ២៥២% ប្រៀបធៀបនឹងកាលពីឆ្នាំមុន និង ឈរនៅចំណាត់ថ្នាក់លេខ ៥ នៅតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងការកើនឡើងចំនួន១៧៣% ប្រៀបធៀបនឹងកាលពីឆ្នាំមុន ដែលជាម៉ាកស្មាតហ្វូនមានការរីកចម្រើនលឿនបំផុតនៅក្នុងតំបន់ ។ នៅឆ្នាំ ២០២០ គិតត្រឹមត្រីមាសទី ១ ជាមួយនឹងការប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ ការនាំចេញស្មាតហ្វូនទៅក្រៅប្រទេសបានធ្លាក់ចុះ ១១% បើធៀបជាមួយនឹងត្រីមាសទី ១ ក្នុងឆ្នាំ ២០១៩ ។ ផ្ទុយទៅវិញ realme គឺជាម៉ាកមួយក្នុងចំណោមម៉ាកធំៗ ដែលសម្រេចបាននៅកំណើនលក់របស់ខ្លួន ។
យោងតាមការស្រាវជ្រាវបានបង្ហាញថា realme នៅប្រទេសថៃ និង ប្រទេសកម្ពុជាស្ថិតនៅលំដាប់កំពូលទី ៤ ដោយមានអត្រាកំណើនចំនួន ១១៦% និង ២៥២% បើប្រៀបធៀបនឹងកាលពីឆ្នាំមុន ។ ប្រទេសឥណ្ឌូនេស៊ី (កំណើនចំនួន ១០៥% ប្រៀបធៀបនឹងឆ្នាំមុន) ហ្វីលីពីន (កំណើនចំនួន ១៨០០% ប្រៀបធៀបនឹងឆ្នាំមុន) វៀតណាម (កំណើនចំនួន ៩២% ប្រៀបធៀបនឹងឆ្នាំមុន) និង មីយ៉ាន់ម៉ា (កំណើនចំនួន ៣៥០% ប្រៀបធៀបនឹងឆ្នាំមុន) ជាប់ចំណាត់ថ្នាក់កំពូលទី ៥ ។
នៅទូទាំងពិភពលោកគិតត្រីមាសទី ១ ឆ្នាំ ២០២០ realme បានសម្រេចនូវការរីកចម្រើនរបស់ខ្លួន រហូតទទួលបានចំណាត់ថ្នាក់លេខ ៧ ដោយនៅតែរក្សាបាននូវយីហោស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុតជាមួយអ្នកប្រើប្រាស់ ចំនួន ៣៥ លាននាក់នៅទូទាំងពិភពលោក ។ realme បានចូលទៅទីផ្សារចំនួន ២៧ ប្រទេស និងតំបន់ ។
ឥរិយាបទនៃការកំណត់ទិសដៅរបស់ម៉ាកយីហោនិងគំនិតទីផ្សារបែបច្នៃប្រឌិត
ក្រោយពី C2 បានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាមក realme បានបញ្ចេញនូវស្មាតហ្វូនកាមេរ៉ា ៤ គ្រាប់ជាបន្តបន្ទាប់គឺ realme 5 និង realme 5Pro , ស្មាតហ្វូនកំរិតថវិកា C3 និង 6i ដែលជាស្មាតហ្វូនស័ក្តិសមសម្រាប់លេងហ្គេម និង រចនាឡើងសម្រាប់យុវវ័យ រួមទាំង realme 6 និង 6Pro ដែលមានអេក្រង់ 90Hz និង មានគ្រឿងបំពាក់ស្ទើរតែដូចនឹងទូរស័ព្ទ Flagship សម្រាប់បំពេញនូវតម្រូវការរបស់អ្នកទាំងអស់គ្នា ។ ទោះបីជាផ្តល់នូវផលិតផលបច្ចេកវិទ្យាទាន់សម័យដល់ទីផ្សារកម្ពុជាក៏ដោយ ក៏ realme បានព្យាយាមរកវិធីជាច្រើនដើម្បីបង្ហាញពីមហិច្ឆិតានៃការក្លាយជាម៉ាកដែលយល់ច្បាស់ពីយុវវ័យបំផុត ។
ច្បាស់ណាស់មកទល់ពេលនេះ យើងអាចមើលឃើញ realme នៅក្នុងប្រទេសកម្ពុជាបានយកតារាល្បីឈ្មោះលោក G-devith មកធ្វើជា BA និង បានសហការជាមួយហ្គេមដែលកំពុងពេញនិយមក្នុងសង្គមយុវវ័យ MLBB ហើយសព្វថ្ងៃនេះយើងអាចមើលឃើញ realme កំពុងតែនាំមកនូវការប្រកួតហ្គេមស៊េរីថ្មីមួយទៀតដល់យុវជន ៖ ការប្រកួត MLBB និង ការប្រកួត PUBG ។ សកម្មភាពទាំងអស់នេះមានគោលបំណងចង់ជ្រួតជ្រាបចូលទៅក្នុងទីផ្សារយុវវ័យឱ្យកាន់តែស៊ីជម្រៅ ។ នេះអាចជាមូលហេតុមួយដែល realme អាចរីកលូតលាស់យ៉ាងឆាប់រហ័សបែបនេះ នៅក្នុងទីផ្សារប្រទេសកម្ពុជា ។
ទោះបីជាមានផលប៉ះពាល់អវិជ្ជមានលើទីផ្សារស្មាតហ្វូនទូទាំងពិភពលោកក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ ក៏ដោយ ក៏ realme កំពុងតែមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងតំបន់អាស៊ីដោយបង្ហាញពី «ល្បឿនរីកលូតលាស់លឿនបំផុត» ជាមួយនឹងអត្រាកំណើនដែលប្រៀបធៀបទៅនឹងកាលពីឆ្នាំមុននៅក្នុងទីផ្សារសំខាន់ៗ ។ ចាំមើលថាយុទ្ធសាស្ត្រអ្វីដែល realme អាចនឹងប្រើនៅជំហានបន្ទាប់ ដើម្បីពង្រឹងជំហររបស់ខ្លួន ៕