មិនមែនលំៗទេ រូបរាងទាន់សម័យដ៏ប្រណីតរបស់ realme តាមពិតបានមកពីកំពូលអ្នករចនាម៉ូដដ៏ល្បីពីររូបនេះ! (វីដេអូ)
ដោយម៉ាកស្មាតហ្វូននៅក្នុងប្រទេសចិនបច្ចុប្បន្ននេះកំពុងតែមានការប្រកួតប្រជែង និង មានសន្ទុះយ៉ាងខ្លាំង ដូច្នេះហើយការទាមទារពីសំណាក់អ្នកប្រើប្រាស់ចំពោះផលិត ផលឆ្លាតវៃ ក៏មិនមានត្រឹមតែគុណភាព និង គ្រឿងបំពាក់នោះទេ ការរចនាក៏បានក្លាយជាការបង្ហាញពីបុគ្គលិកលក្ខណៈមួយផងដែរ ។
realme មានក្រុមយុវវ័យមួយក្រុមដែលចូលចិត្តវប្បធម៌ពេញនិយមគ្រប់ប្រភេទ ។ ក្រោយពីសង្កេតឃើញអំពីតម្រូវការរបស់អតិថិជនចំពោះការរចនាដែលថ្មី និង មានការបង្ហាញពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនមក realme ក៏ចង់បំបែកនូវរង្វង់មួយនេះ ក្លាយទៅជាម៉ាកទីមួយដែលនាំយកនូវរប្បធម៌ទាន់សម័យចូលទៅក្នុងវិស័យបច្ចេកវិទ្យា បង្កើតនូវជីវិតឆ្លាតវៃ និង ទាន់សម័យជាពិសេសដល់យុវវ័យ ។
ការសាកល្បងរចនាផលិតផលពេញនិយមលើកដំបូង លោក Naoto Fukasawa អ្នករចនាដ៏ល្បីក្នុងវិស័យរចនាម៉ូដក្នុងពិភពលោក
នៅក្នុងឆ្នាំ ២០១៩ realme បានសាកល្បងសហការជាមួយលោក Naoto Fukasawa ដែលជាអ្នករចនាដ៏ល្បីក្នុងវិស័យរចនាម៉ូដក្នុងពិភពលោកជាលើកដំបូង ។ ដោយ realme បានរួមបញ្ចូលគ្នារវាង “ការរចនាម៉ូដទាន់សម័យ” និង Fukasawa “ការរចនាបែបឥតប្រៀងទុក” បង្កើតបាននូវ realme X Master Edition៖ Onion និង Garlic, realme X2 Pro Master Edition៖ Red Brick និង Concrete ,realme X50 Edition៖ Dot និង Line ។ ដោយបានជីកយកការបំផុសគំនិតចេញពីក្នុងជីវភាពរស់នៅ ដោយប្រើចំណុចស្រស់ស្អាតដែលមិនងាយនឹងប្រទះឃើញបំផុតក្នុងការរស់នៅធ្វើជាការបំផុសគំនិតនៃការរចនា ដើម្បីឆ្លុះបញ្ចាំងពីការស្រឡាញ់ការរស់នៅរបស់យុវវ័យ ។ ហើយនេះក៏សមស្របតាមតម្រូវការនៃការរចនាបែបបុគ្គលិកលក្ខណៈដែលយុវវ័យចង់បានធ្វើអោយចំនុចឱ្យចំណុចដែលយើងមិនបានចាប់អារម្មណ៍ក្នុងជីវិតប្រចាំថ្ងៃ ក្លាយជាអ្វីដែលយើងចង់បង្ហាញចេញមក ។ ហើយតម្រូវការនៃការរចនាដែលមានបែបបុគ្គលិកលក្ខណៈផ្ទាល់ខ្លួននេះគឺមិនមែនតែចំពោះអតិថិជន Flagship នោះទេ ។ ដូច្នេះហើយ នៅក្នុងការដាក់ប្រកាស realme 6i កាលពីថ្មីៗនេះ គឺលោក Naoto Fukasawa បានប្រើប្រាស់ការរចនាដ៏ថ្មីសន្លាងមួយ ដោយ realme 6i មានពណ៌តែបៃតង និង ពណ៌សទឹកដោះគោបានធ្វើឱ្យយុវវ័យដែលមានថវិកាមានកំណត់ក៏អាចប្រើប្រាស់បាននូវផលិតផលពេញនិយមដែលរចនាឡើងដោយអ្នករចនាដ៏ល្បីល្បាញផងដែរ ។
កិច្ចសហការរវាង realme និង លោក José Lévy
បន្ទាប់ពីមានការសហការជាមួយលោក Naoto Fukasawa រួចមក realme ក៏បានអញ្ជើញលោក José Lévy ចូលរួមក្នុង realme Design Studio ក្នុងនាមជាអ្នករចនាម៉ូដដែលបានអញ្ជើញជាពិសេស និង បានចូលរួមជាមួយ realme បង្កើតនូវផលិតផលបច្ចេកវិទ្យាពេញនិយមជាច្រើន ។ José Lévy គឺជាអ្នករចនាម៉ូដជនជាតិបារាំងដ៏ល្បី ហើយថែមទាំងជានាយកជាន់ខ្ពស់នៃម៉ាកសម្លៀកបំពាក់ដ៏ល្បីដូចជា Nina Ricci Emmanuel Ungaro រួមជាមួយនឹង Cacharel ផងដែរ ។ ហើយជាមួយគ្នានេះដែរគាត់ក៏ជាអ្នករចនាម៉ូដនៃ ម៉ាក Hermes ផងដែរ ។ លោកបានរចនានិមិត្តសញ្ញារូបចំលាក់ សេះ និង ត្រូវបានមិត្តភក្តិដែលជាអ្នកពេញនិយមនៅក្នុងវិស័យដូចគ្នានេះសរសើរយ៉ាងខ្លាំង ។ រួមជាមួយនឹងសមិទ្ធផលគ្រីស្ទាល់ដែលលោកបានរចនាឱ្យ Hermes ដែលមានការរចនាម៉ូដពិសេស ហើយថែមទាំងបានប្រើនូវពណ៌ដ៏ស្រស់ស្អាត បង្កើតឡើងនូវភាពស្រស់ស្អាតដែលមានតែមួយគ្មានពីរ ។ បើតាមអោយដឹងថា ការសហការគ្នាលើកនេះនឹងមានដាក់បង្ហាញនៅលើផលិតផលAIoT របស់ realme ។ “ការរចនាម៉ូតទាន់សម័យ “របស់ realme គឺនឹងនាំយកនូវរប្បធម៌ទាន់សម័យចូលទៅក្នុងផលិតផលបច្ចេកវិទ្យា ធ្វើឱ្យយុវវ័យបានបង្ហាញពីខ្លួនឯង រួមជាមួយនឹងការទាមទារនៃការរចនា និង គុណភាព ។ realme បានព្យាយាមចាប់ផ្តើមពីចំណុចតម្រូវការអតិថិជន និង ដកស្រង់ការបំផុសគំនិតពីក្នុងជីវភាពរស់នៅរបស់យុវវ័យ បន្ទាប់មកព្យាយាមរួបញ្ចូលគ្នា និង ប្រើប្រាស់ការច្នៃប្រឌិត និង ការពេញនិយមបែបយុវវ័យដើម្បីយកមកបង្ហាញដល់អ្នករាល់គ្នា និង ធ្វើឱ្យអ្នករាល់គ្នាឃើញពីការរចនាដែលពិសេសកាន់តែច្រើន ។
សូមទស្សនាវីដេអូខាងក្រោម៖