realme 6i ដាក់លក់លើកដំបូងថ្ងៃនេះ តម្លៃ ១៩៩ ដុល្លារ ជាមួយសមត្ថភាពពិសេសច្រើនមុខ
ថ្មីៗនេះមានព័ត៌មានអំពីដំណើរការរបស់ realme នៅអាស៊ីអាគ្នេយ៍ដែលជាប់ចំណាត់ថ្នាក់កំពូលទី ៥ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ ។ ថ្ងៃនេះ realme 6i ត្រូវបានដាក់លក់ជាផ្លូវការនៅថ្ងៃទី១៦ ដែលជាអាវុធដ៏ខ្លាំងមួយទៀត ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។
នៅពេលដែល realme 6i បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ទីផ្សារផ្សេងទៀតដោយសារឈីប Helio G80 ដំបូងបង្អស់លើពិភពលោក រួមទាំងកាមេរ៉ា AI ក្រោយបួនគ្រាប់ទំហំ 48MP ថាមពលថ្ម ៥០០០mAh និង ការសាកថ្មល្បឿនលឿន១៨វ៉ាត់ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា realme 6i ទទួលបានការកែលម្អគួរឱ្យកត់សម្គាល់ពី realme 5i ។ realme 6i នេះមកជាមួយនឹងទំហំរ៉េម 4GB+ទំហំផ្ទុក 128GB ដែលលក្ខណៈពិសេសខាងលើនេះមានតម្លៃត្រឹមតែ១៩៩ដុល្លារតែប៉ុណ្ណោះ។
realme 6i បំពាក់ជាមួយនឹងបន្ទះឈីប MediaTek Helio G80 ផ្តល់ថាមពលគួរឱ្យភ្ញាក់ផ្អើល ។ realme 6i ដំណើរការជាមួយបន្ទះឈីប Helio G80 ដែលភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាហ្គេម “HyperEngine“ ដើម្បីបង្កើនសមត្ថភាពនៅពេលលេងហ្គេម ។ លទ្ធផលគឺគុណភាពរូបភាពកាន់តែប្រសើរ និងអត្រាframe មានស្ថេរភាពជាងមុនដែលធ្វើឱ្យ realme 6i លេចធ្លោខ្លាំងខណៈពេលលេងហ្គេម ។
ផ្នែកខាងកាមេរ៉ាវិញ វាធ្វើឱ្យប្រសើរឡើងជាមួយ កាមេរ៉ា AI ក្រោយបួនគ្រាប់ទំហំ 48MP – កាមេរ៉ាគោលទំហំ 48MP, លែនទូលាយ ១១៩ ដឺក្រេ (ទំហំ 8MP) លែនព្រាលផ្ទៃខាងក្រោយ (ទំហំ 2 MP) និង លែនម៉ាក្រូ ៤ស.ម (ទំហំន2 MP) ។ នេះរឹតតែអាចដេញតាមលក្ខណៈពិសេសរបស់ម៉ូឌែលផ្សេងទៀតដែលមានជួរតម្លៃលើសពី ៣០០ ដុល្លារ ។
ខណៈពេលនេះ realme 6i ក៏មានការរចនាម៉ូដពីអ្នករចនាម៉ូដជប៉ុនដ៏ល្បី – Naoto Fukasawa , ដែលrealme កំពុងព្យាយាមស្វែងយល់ឱ្យកាន់ជ្រៅទៅក្នុងទីផ្សារយុវវ័យ ។ លើសពីនេះទៅទៀត realme បានចេញផ្សាយជាផ្លូវការនូវផលិតផល AloT ដំបូងបង្អស់ – នាឡិកាឆ្លាតវៃនៅក្នុងទីផ្សារប្រទេសកម្ពុជា ។ ការតាមដានការផ្លាស់ប្តូរចលនា និងចង្វាក់បេះដូង អេក្រង់បង្ហាញពណ៌ស្រស់ស្អាត និងការសាកតាម USB ដោយផ្ទាល់ នាឡិកាឆ្លាតវៃនេះបានដាក់លក់ក្នុងតម្លៃ ២៨ ដុល្លារ ដែលអាចបំពេញតំរូវការជាប្រចាំរបស់អ្នកបាន ។