Connect with us

បច្ចេកវិទ្យា

ដំណឹង​ល្អ Reno3 ផ្តិតរូប​ដោយ​មិន​គិតថ្លៃ សម្រាប់​អ្នក​ពូកែ​ថត ពូកែ​ស៊ែ​ល​ហ្វី​

on

Advertisement

​រូបថត គឺជា​អនុស្សាវរីយ៍​មួយដែល​មិនអាច​បំភ្លេចបាន​នូវ​ពេលវេលា​មួយ​ដ៏​មានន័យ នូវ​ការចងចាំ​មួយ​ដែល​ល្អ​បំផុត​សម្រាប់​យើង ។ ពេលវេលា​ចេះតែ​ដើរទៅ​មុខ ការចងចាំ​ខ្លះ​ក៏ត្រូវ​បាន​រសាត់​តាម​កាល​វេលា​របស់​វា អ្នកខ្លះ​បាន​បន្សល់ទុក​នូវ​ស្លាក​ស្មា​ម​អនុស្សារ ជាមួយ​មនុស្ស​ជាទី​ស្រលាញ់ មិត្ត​ភិ​ក្ត ឬ​ខ្លួនឯង ដែលជា​វេលា​នៃ​ការចងចាំ​មួយ​តាមរយៈ​រូបថត ។ មាន​ដែល​ឆ្ងល់​ឬ​អត់ថា ហេតុអ្វី​បានជា​ចាស់ៗ​ជំនាន់​មុន​បាន​បន្សល់ទុក​នូវ​រូបថត​អនុស្សាវរីយ៍​ជាច្រើន​? ជាពិសេស​រូប​ពួកយើង​កាល​នៅ​ក្មេង ឬ​សកម្មភាព​ផ្សេងៗ ដែល​ជំនាន់​មុន ប្រើប្រាស់​តែ​ម៉ាស៊ីនថតរូប​ហ្វិ​ល​ក្នុង​ការថតរូប ទោះ​លំបាក​ក្នុងការ​ប្រតិបត្តិការ ដើម្បី​ផ្តិត​បាន​រូបភាព​មួយ គឺ​ត្រូវ​ចំណាយ​ពេលវេលា​យ៉ាងហោចណាស់ ៥ ​ថ្ងៃ ឬមួយ​សប្តាហ៍ បានឃើញ​រូបភាព​ទាំងនោះ ។ សម័យមុន គឺថា​ផ្តិត​ធំៗ ឬ​សន្លឹក​តូចៗ មក​ដាក់​តាំងនៅ​ពេញ​ជ​ញ្ចាំ​ង​តែម្តង ដើម្បី​ទុកអោយ​កូនចៅ​ជំនាន់​ក្រោយ​មើល ។​

​ក្រឡេក​មកដល់​សម័យ​បច្ចុប្បន្ន សម័យ​ឌីជីថល បច្ចេកវិទ្យា​កាន់តែ​ទំនើប និង​ងាយស្រួល គ្រាន់​តែមាន​ស្មា​ត​ហ្វូ​ន​មួយ​នៅក្នុង​ដៃ យើង​អាចធ្វើ​រឿង​ជាច្រើន​បាន​ក្នុងពេល​តែមួយ ជាពិសេស​អ្នក​ដែល​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទំនើបៗ​ទាន់សម័យ អ្វីដែល​ពួកគាត់​ចង់បាន​ពី​ស្មា​ត​ហ្វូ​ន​ទាំងនោះ គឺ​កាមេរ៉ា​ថត​ស្អាត ជាពិសេស​កាមេរ៉ា​ស៊ែ​ល​ហ្វី​តែម្តង​! សង្កេតឃើញថា អ្នក​ដែល​ចូលចិត្ត​ថតរូប​ខ្លួនឯង ឬ​ហៅ​បាន​ថា​ស៊ែ​ល​ហ្វី តែង​ចង់បាន​កាមេរ៉ា​មុខ​ដែលមាន​ទំហំ​ធំ និង​ច្បាស់​ស្អាត​ល្អ ស៊ែ​ល​ហ្វី​កប់ៗ ទុកជា​អនុស្សាវរីយ៍ ។ ក្នុងនោះ​ផងដែរ ជាមួយ​ស្មា​ត​ហ្វូ​ត OPPO Reno3 កាមេរ៉ា​មុខ 44MP ស៊ែ​ល​ហ្វី​ទំហំ​យក្ស ធំជាងគេ មិន​ថា​យប់ មិន​ថា​ថ្ងៃ ច្បាស់​គ្រប់​បុ​ស្តិ៍​ហ្ម៎ង ។

​ថត​ស៊ែ​ល​ហ្វី​ឡើង​ពេញ​ទូរស័ព្ទ ចុះ​ធ្លាប់​គិតថា​ផ្តិតរូប​ខ្លះ​ទុក​មើល​ដែរ​អត់​? អ្នកខ្លះ​ថតរូប​ស៊ែ​ល​ហ្វី​ហើយ មិនដែល​បាន​ផ្តិតចេញមក​ជា​រូបថត​សន្លឹក​ទេ តែង​ទុក​តែ​នៅក្នុង​ទូរស័ព្ទ ហើយ​អ្នក​ខ្លះទៀត ដោយ​គិតថា​ពិបាក មិនដឹង​ផ្តិត​មក​ហ្នឹង​ច្បាស់​អត់ រូប​ខ្លះ​នៅក្នុង​ទូរស័ព្ទ​គឺ​ច្បាស់​ស្អាត​ណាស់ ប៉ុន្តែ​បើ​និយាយ​អំពី​គុណភាព​វិញ ពេល​ផ្តិត​មក​បានដឹងថា គុណភាព​កាមេរ៉ា​ហ្នឹង​ល្អ ឬ​មិនល្អ ព្រោះ​កាមេរ៉ា​ល្អ មាន​ទំហំ​មេ​ហ្គា​ភិ​សែ​ល​ធំ មិន​ប្រា​កថា​ផលិត​រូបភាព​មក​បានល្អ​ឡើយ តែ​សម្រាប់ OPPO Reno 3 កាមេរ៉ា​ស៊ែ​ល​ហ្វី 44MP ទំហំ​ធំជាងគេ បើ​និយាយ​អំពី​រូបភាព​វិញ ផ្តិត​មក​ទំហំ​ធំ គឺ​ច្បាស់ៗ​ដិតៗ​គ្រប់​ចំណុច​តែម្តង ។

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ប្រចាំ​ប្រទេស​កម្ពុជា នឹង​ធ្វើការ​ផ្តិតរូប​ស៊ែ​ល​ហ្វី​ដោយ​មិន​គិតថ្លៃ ជូន​អតិថិជន Reno3 គ្រាន់តែ​ថតរូប​ស៊ែ​ល​ហ្វី​ទំហំ 44MP ដើម្បី​ជា​កាដូ​អនុស្សាវរីយ៍​ជូន​ដល់​អ​ថិ​ជន​ខ្លួន ដែល​បាន​គាំទ្រ OPPO Reno 3 យ៉ាង​ភ្លូកទឹកភ្លូកដី និង​ជា​សក្ខីភាព ក្នុងការ​បញ្ចា​ក់ថា គុណភាព​នៃ​រូបភាព​ដែល​ចេញពី​កាមេរ៉ា​ស៊ែ​ល​ហ្វី​របស់ OPPO Reno 3 គឺ​ច្បាស់ ស្អាត ល្អ ដិត យ៉ាងពិត​ប្រាកដ​មែន មិនមែន​ចេះតែធ្វើ​ការផ្សាយពាណិជ្ជកម្ម !

​តោះ​ហ្វេ​នៗ OPPO Reno 3 ឳ​កាស​យើង​ហើយ ផ្តិតរូប​ដាក់តាំង​ផ្ទះ​ម្តង ឬ​ជូន​មនុស្ស​ជាទី​ស្រលាញ់ កុំអោយ​ភ្លេចមុខ​យើង​!
#​គន្លឹះ​ងាយៗ​ដើម្បី​ថតរូប​ខ្លួនឯង​ផ្តិត​ស្អាត​ដូច​តារា​ជាមួយ Reno3
•​ ​ជំហាន​ទី​1: បើក​កាមេរ៉ា​មុខ
•​ ​ជំហាន​ទី​2: ចុច​លើ​ត្រេ​3 ខាងស្តាំ​នៃ​ផ្នែក​ខាងលើ
•​ ​ជំហាន​ទី​3: ចុច​លើ​ចំណុច 44MP
#​វិធី​ចូលរួម​
•​ ​ថតរូប​ស៊ែ​ល​ហ្វី​លើ​ទូរស័ព្ទ Reno3 ហើយ​ផុស​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​
•​ ​បន្ទាប់មក​អញ្ជើញ​មកកាន់​បណ្តា​ហាង​ដែលមាន​បុគ្គលិក OPPO ហើយ​ផ្តល់ជូន​នូវ​រូបភាព​ដែល​អ្នក​ចង់​ផ្តិត ជាការ​ស្រេច ដែលមាន​ប្រសិទ្ធិភាព​ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃ 31 ឧសភា ឆ្នាំ 2020
•​ ​ព័ត៌មាន​លម្អិត​អាច​តាមដាន​ហេ្វ​ស​ប៊ុ​ក​ផ្លូវការ OPPO www.facebook.com/OPPOCAMBODIA
​ឃើញ​អត់​! OPPO តែងតែ​យកចិត្តទុកដាក់​ចំពោះ​លោកអ្នក​ដែលជា​ប្រិយមិត្ត​គាំទ្រ រិះរក​វិធី​គ្រប់បែបយ៉ាង ដើម្បី​ផ្តល់ជូន​អតិថិជន​ខ្លួន នូវ​អ្វីដែល​ល្អ និង​មាន​អត្ថន័យ​ក្នុង​ជីវិត ។ សម្រាប់ OPPO Reno3 មាន​កាមេរ៉ា​មុខ​ទំហំ​ធំជាងគេ​រហូតដល់ 44MP តម្លៃ​ត្រឹមតែ $359 ចំណែក Reno3 Pro មាន​កាមេរ៉ា​ភ្លោះ​ទម្លុះ​អេក្រង់​ទំហំ 44MP+2MP តម្លៃ $599​ ។

ម៉ូ​ដែល​ទាំងពីរ​នេះ មិន​ត្រឹម​តែមាន​កាមេរ៉ា​ធំ 44MP ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បំពាក់​នូវ​មុខងារ​ពិសេស​មួយទៀត​គឺ Ultra-Night Selfie ដូច្នេះ​លែង​ពិបាក​ក្នុង​ការថត​ស៊ែ​ល​ហ្វី​រឹតតែ​ឥតខ្ចោះ (Ultimate Perfect Selfie) ពិសេស​នៅ​ទី​ងងឹត ថត​ច្បាស់​គ្រប់​បុ​ស្ត៍ ដោយ​មិន​ខ្មៅ មិន​ព្រាល ពិសេស​រួម​ជាមួយនឹង​គុណភាព​ល្អ សម​នឹង​តម្លៃ សេវា​អ៊ី​ន​ធឺ​ណេ​ត​ដើរ​លឿន ថ្ម​កាន់​បានយូរ ពិសេស​ប្រើប្រាស់​បាន​ធម្មតា​និង​រលូន​រាល់​គ្រប់​សេវាកម្ម Google និង Play Store ងាយៗ ថែមទាំង​ធានា ក្នុង​រយៈពេល 1 ឆ្នាំ សេវា​ជួសជុល​ទូរស័ព្ទ​ដោយ​ឥតគិតថ្លៃ ជាមួយនឹង​សេវា​ជួសជុល​រហ័ស​ទាន់​ចិត្ត​ត្រឹមតែ​1​ម៉ោង គ្រប់​សាខា​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទដៃ OPPO ជាច្រើន​កន្លែង​នៅ​ទូទាំងប្រទេស កាន់តែ​កៀក កាន់តែ​រហ័ស ងាយស្រួល​សម្រាប់​អតិថិជន​។​


អត្ថបទពេញនិយម

ផ្ទះ នាយពាក់មី នៅខេត្ត មានទេសភាពស្រស់ស្អាត គួរឱ្យចង់រស់នៅណាស់
ក្រសួងកំពុងព្រួយបារម្ភការឆ្លងចូលសហគមន៍ បើល្ងាចនេះលទ្ធផលតេស្តបុរសហុងគ្រីផ្ទុកកូវីដ១៩
បុរសសង្ហាថៃ ៧ រូប ជោគជ័យសល់លុយវាល់លាន ទាំងវ័យមិនទាន់ ៣០ ឆ្នាំផង
ម៉ែអើយ! ខំឱ្យបន្ទប់ជួលនៅ ៥ ឆ្នាំ បើកទ្វារខ្វាក ដូចគំនរចាក់សំរាម

មតិរបស់អ្នក

អត្ថបទក្រុមហ៊ុន1 day ago

សូម​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​ទាំងអស់គ្នា​

​ឱ​កាស​ពិសេស​នៃ​ការបើកបរ​សាកល្បងរ​ថយ​ន្ត Ford បាន​វិល​ត្រឡប់មក​សារជាថ្មី​ម្តងទៀត​ហើយ នោះ​គឺ​ការបើកបរ​សាកល្បងរ​ថយ​ន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​ដែល​ទើប​តែមាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ​ ។ កម្មវិធី​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ នៅ​ថ្ងៃទី ០២ ខែតុលា ឆ្នាំ​ ២០២០...

អត្ថបទក្រុមហ៊ុន2 days ago

អ្នកកំពតចង់កុម្មង់តាម foodpanda ពេលនេះមកដល់ហើយ​ តែប៉ុណ្ណេះកុម្ម៉ង់រាល់ថ្ងៃម៉ង! (វីដេអូ)

កាលពីថ្ងៃទី ២៣ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda បានបោះគោលដៅរបស់ខ្លួនដល់ទឹកដីទីរួមខេត្តកំពតហើយ តោះត្រៀមខ្លួនចាំកុម្ម៉ង់អាហារពី foodpanda ហើយឬនៅ? foodpanda ត្រូវបានស្គាល់ពីថាជាក្រុមហ៊ុនដឹកជញ្ជូនដែលមានភាពរហ័ស​ និង ងាយស្រួល ថែមទាំងឥតគិតថ្លៃទៀត ។ អ្វីដែលពិសេសនោះគឺ អតិថិជនក៏អាចប្រើសេវាកម្មកុម្ម៉ង់ហើយទៅយកម្ហូបខ្លួនឯង (Pick-up) ដោយមិនចាំបាច់ចាំយូរ...

អត្ថបទក្រុមហ៊ុន3 days ago

TikTok ប្តេជ្ញាចិត្តក្នុងការកសាងភាពជឿជាក់ និង សុវត្ថិភាព ដោយបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក (APAC)

● TikTok បង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក APAC ដោយការជ្រើសរើសមាតិកា គោលនយោបាយ និងអ្នកជំនាញនៅក្នុងតំបន់ ● សមាជិកក្រុមប្រឹក្សានឹងផ្តល់យោបល់លើគោលនយោបាយប្រើប្រាស់មាតិកាដែលសមស្រប និងបញ្ហាភាពជឿជាក់និងសុវត្ថិភាពទូទាំងតំបន់ APAC ● ស្របពេល TikTok បន្តនាំយកភាពវិជ្ជមានមកកាន់សហគមន៍នៅប្រទេសកម្ពុជាការផ្ដល់យោបល់និងសេចក្ដីណែនាំដែលធ្វើឡើងដោយក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាព APAC នឹងត្រូវអនុវត្តនៅក្នុងសហគមន៍ TikTok នៅកម្ពុជាផងដែរ ។...

អត្ថបទក្រុមហ៊ុន3 days ago

ចុកឆ្អល់ ហើមពោះ ពិបាករំលាយអាហារ ឬ មានជាតិហ្គាសក្នុងក្រពះ តើគួរធ្វើដូចម្តេចទើបប្រសើរ?

សម្រាប់ការទទួលទានប្រចាំថ្ងៃ លោកអ្នកប្រាកដជានឹងជួបប្រទះនូវប្រភេទអាហារក្តៅ អាហារមានរសជាតិជូរ និង ហឹរ ច្រើនជាមិនខាន ។ ជាការពិតណាស់ប្រសិនជាលោកអ្នកទទួលទានអាហារប្រភេទនេះច្រើនពេក ពេលខ្លះក៏វាអាចផ្តល់ទុក្ខទោសដល់សុខភាពរបស់លោកអ្នកបានដែរ ជាពិសេសវាអាចបង្កឱ្យឈឺក្រពះបានយ៉ាងងាយ ដូចជា ឈឺចុកឆ្អល់ ហើមពោះ ពិបាករំលាយអាហារ ឬ មានជាតិហ្គាសក្នុងក្រពះកើនឡើង ជាដើម ។ តើលោកអ្នកធ្លាប់ប្រឈមនឹងអាការអស់ទាំងនេះដែរឬទេ ?...

អត្ថបទក្រុមហ៊ុន3 days ago

MV បទ​ថ្មី «​នឹក​កាល​នៅ​ក្មេង​» របស់ ឡុង លីង​គ​ង្គ នាំ​អារម្មណ៍​គ្រប់គ្នា​ទៅកាន់​វ័យ​កុមារភាព​ដ៏​ស្រស់ស្អាត​

តារាចម្រៀង​វ័យក្មេង ឡុង លីង​គ​ង្គ បើទោះបី​ជាមាន​វ័យក្មេង​ខ្ចី​តែមាន​សមត្ថភាព​ច្រៀង មិនធម្មតា​កំពុង​ជ្រក​កោន​ទ្រនំ​ដ៏​ធំ​គឺ​ផលិតកម្ម​រស្មី​ហង្ស​មាស​។ លីង​គ​ង្គ នៅតែ​រក្សាបាន​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយ​ភាពជា​តារាចម្រៀង​កុមារ​ដែលមាន​ទីផ្សារ​ខ្ពស់​ដដែល ដោយ​គេ​សង្កេតឃើញថា ប្អូន​មាន​វត្តមាន ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី និង​ចេញ​បទ​ចម្រៀង​ថ្មីៗ ជា​ហូរហែ ។ យ៉ាងណាមិញ លីង​គ​ង្គ ក៏​ទើបបាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​កាលពី​យប់មិញ​នេះ​គឺ​បទ «​នឹក​កាល​នៅ​ក្មេង​» ដើម្បី​វាយលុក​លើ​ទីផ្សារ​ចម្រៀង​បន្តទៀត​។ ​តារាចម្រៀង​ដែល​ប្រសូត្រ​ចេញពី​កម្មវិធី...

អត្ថបទក្រុមហ៊ុន4 days ago

តិច​តុ​ក (TikTok) សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បី ​និង​អ្នក​ច្នៃ​ម៉ូត​ដ៏​ប្រណីត​ក្នុង​យុទ្ធនាការ #TikTokFashionMonth

​រាជធានី​ភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា​ឆ្នាំ ២០២០៖ TikTok ដែលជា​កម្មវិធី​ទម្រង់​វីដេអូ​ខ្លី​ឈានមុខ​គេ ដែល​បច្ចុប្បន្នកំពុង​ពេញនិយម​ប្រើប្រាស់​សម្រាប់​អ្នក​បង្ហាញ​ម៉ូត និង​អ្នក​ច្នៃ​ម៉ូត​នានា​ក្នុងការ​សហការ​បង្កើត​វីដេអូ​ថ្មីៗ​ដែលមាន​ឈ្មោះថា​យុទ្ធនាការ #TikTokFashionMonth​។​ ​ឆ្លុះបញ្ចាំង​ពី​កេរ្តិ៍ឈ្មោះ​របស់ TikTok ដែលជា​កន្លែង​សម្រាប់​បញ្ចេញ​នូវ​ការច្នៃ​បង្កើត​ថ្មី​និក​ម្សា​ន្ត និង ភាព​ច្នៃប្រឌិត​និង​រចនា​បែប​ទាន់សម័យ បានចាប់ផ្តើម​ជា​ដំណាក់កាលៗ​នៃ​ការ​រ​បង្កើត​នូវ​កម្មវិធី ដើម្បី​ជម្រុញ​សហគមន៍ TikTok​ឲ្យ​មាន​ប្រជាប្រិយភាព និង​កំពុងមាន​ភាព​ពេញនិយម​នៅ​កម្ពុជា​។​ #Fashion101...

អត្ថបទក្រុមហ៊ុន5 days ago

តោះ! ​មក​មើល​សកម្មភាព​បើកបរ​សាកល្បង​រថយន្ត Ford Ecosport នៅលើ​ទីលាន​បើកបរ​យានយន្តយ៉ាម៉ា​ម៉ូតូ​ទាំងអស់គ្នា​ (វីដេអូ)

​កាលពី​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​ ២០២០ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​នាំចូល និង ​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បានរៀបចំ​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford Ecosport នៅ​ទីលាន​បើកបរ​យានយន្ត យ៉ាម៉ា​ម៉ូតូ ដែល​ស្ថិតក្នុង​តំបន់​អភិវឌ្ឍ​ន៍ក​សិ​ទេសចរណ៍...

អត្ថបទក្រុមហ៊ុន2 weeks ago

រីករាយ​ភ្ជុំបិណ្ឌ មិនអាច​ខ្វះ​ម្ហូប​ឆ្ងាញ់ ៣ ​មុខ​នេះ​បានទេ ពិសេស​សម្រាប់​ទៅ​វត្ត និង​ ញ៉ាំ​ជួបជុំ​គ្រួសារ​ (វីដេអូ)

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មិន​ត្រឹមតែ ជា​រដូវ​ត្រូវ​ទៅ​វត្ត​ធ្វើបុណ្យ​ប៉ុណ្ណោះ​ទេ នេះ​ក៏​ជា​ឱកាស​ជួបជុំ​គ្រួសារ​ដ៏​សប្បាយរីករាយ​មួយ​ដែរ ពិសេស​គឺ​សម្រាប់​អ្នក​ដែលមាន​ញាតិមិត្ត ឬ សមាជិកគ្រួសារ​រស់នៅ​ឆ្ងាយ​ពីគ្នា ហើយ​មិនសូវ​បាន​ជួប​មុខ​គ្នា ។ ​តាម​ជំនឿ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង​ពី​បរម​បុរាណ​មក ការធ្វើ​ម្ហូប​ឆ្ងាញ់ៗ ចែក​ញាតិមិត្ត​បងប្អូន​ញ៉ាំជុំគ្នា យកទៅ​វត្ត​ប្រគេន​ព្រះសង្ឃ និង​ដើម្បី​ឧ​ទិ្ទ​ស​កុសល​ដល់​ជីដូន​ជីតា​ទាំង ៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ នឹង​ទទួល​នូវបាន​ពរជ័យ ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​ជួយ​តែ​ក្តី​សុខ ចម្រើន រកស៊ី​មានបាន​។​ ​ដូច្នេះ​ការធ្វើ​ម្ហូប​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ពិសារ គឺ​ពិតជា​សំខាន់...

អត្ថបទក្រុមហ៊ុន2 weeks ago

តោះ! មកស្គាល់អ្នកឈ្នះរង្វាន់ Honda Scoopy I 2020 ប្រចាំឆ្នាំទាំង ៥ រូបពីធីផត ដែលកញ្ញា រ៉េត ស៊ូហ្សាណា ចាប់ត្រូវ!

ភ្នំពេញ៖ ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ធំ «កម្មវិធី ធីផត! លក់ដាច់លេខ១ ទទួលបានភ្លាម និង ឧកាសឈ្នះកាន់តែធំ» ប្រចាំឆ្នាំជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស នៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានការចូលរួមពីតារាកិត្តិយសជាតារាចំរៀងល្បីវ័យក្មេងប្រចាំប្រទេសកម្ពុជាគឺ កញ្ញា រ៉េត...

អត្ថបទក្រុមហ៊ុន2 weeks ago

ចេញហើយក្តៅៗ! MV «ជូនម៉ែ ១ លានខែភ្ជុំ» បទកំពុងល្បីពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពីរោះណាស់! (វីដេអូ)

ត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីចេញបទ «ជូនម៉ែ ១ លានខែភ្ជុំ» ពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្ត ពិតជាទទួលបានការគាំទ្រមិនធម្មតា ទៅដល់ទីណាក៏ឮ ។ ជាពិសេសបទនេះត្រូវបានចែករំលែកក្នុងបណ្តាញសង្គមយ៉ាងច្រើនហូរហែ មិនតែប៉ុណ្ណោះក៏ត្រូវបានអ្នកគាំទ្រយកច្រៀងត្រាប់តាមក្នុងកម្មវិធី TikTok ច្រើនថែមទៀតផង ។ ជាក់ស្តែងត្រឹមតែមួយសប្តាហ៍បទ «ជូនម៉ែ ១ លានខែភ្ជុំ»...