realme 6i សមាជិកថ្មីនៃ realme 6 series នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១៣ ខាងមុខនេះ!
realme ដែលជាម៉ាកវ័យក្មេងដែលទើបតែមានអាយុកាលរយៈពេលពីរឆ្នាំ និង តែងតែប្រឹងប្រែងក្លាយជាម៉ាកដែលស្វែងយល់ពីយុវវ័យបំផុត ។ ក្រៅពីតែងតែខិតខំបំពេញនូវតម្រូវការរបស់យុវវ័យនៅលើផ្នែកឌីសាញ និង គ្រឿងបំពាក់បច្ចេកវិទ្យានោះហើយ ក៏តែងតែបានគិតគូរដល់យុវវ័យទូទៅ ជាពិសេសសិស្សនិស្សិតដែលកំរិតថវិកាពួកគាត់មានកំណត់ ។ ដូច្នេះដោយឈរនៅលើគោលជំហនៃ realme 6 series realme ក៏បានបញ្ជេញនូវម៉ូឌែល realme 6i នេះ ដើម្បីគាំទ្រដល់យុវវ័យអោយពួកគាត់អាចប្រើប្រាស់ថវិកាផ្ទាល់ខ្លួនអាចទិញទូរស័ព្ទដោយខ្លួនឯងបាន ហើយសម្រាប់ផ្នែកគ្រឿងបំពាក់ក៏មានការធ្វើអោយទទួលបានបទពិសោធន៍កាន់តែប្រសើរឡើងផងដែរ ។
មើលតាមរយៈព័ត៌មានដែលនៅក្នុងទីផ្សារនានាក្នុងពេលបច្ចុប្បន្ននេះ ចំនុចពិសេសរបស់ realme 6i ម៉ូឌែលនេះគឺវាបានបំពាក់នូវបន្ទះឈីប Helio G80 ដំបូងបង្អស់ក្នុងពិភពលោក ។ បន្ទះឈីប G80 ប្រភេទនេះគឺវាដូចគ្នាទៅនឹង G70 ដែលបានដាក់ប្រកាសកាលពីលើកមុនដែរ ដែលវាមានបំពាក់នូវម៉ាស៊ីន “HyperEngine” ស័ក្តិសមសម្រាប់ការលេងហ្គេម ក្នុងនោះផងដែរមានមុខងារមួយសម្រាប់អង្កេតនៅពេលដែលប្រព័ន្ធអ៊ីនធើណេតយឺត វាមានការប្តូរស្វ័យប្រវត្តិរវាងអ៊ីនធើណេតទូរស័ព្ទទៅ WiFi ។ C3 ដែល realme បានដាក់ប្រកាសកាលពីត្រីមាសទីមួយគឺវាបានបំពាក់បន្ទះឈីប G70 ប្រភេទនេះដែរ ដែលវាអាចដំណើរការលេងហ្គេម MLBB និង ហ្គេមផ្សេងៗបានដោយគ្មានបញ្ហា ហើយការបង្ហាញខ្លួនរបស់បន្ទះឈីប G80 នេះនឹងនាំមកជាថ្មីម្តងទៀតនូវទូរស័ព្ទសម្រាប់លេងហ្គេមដ៏អស្ចារ្យ ។
ក្រៅពីការធ្វើអោយកាន់តែប្រសើរឡើងនូវបន្ទះឈីប realme 6i ក៏មានការធ្វើកំណែទម្រង់ទៅលើបទពិសោធន៍ថាមពលថ្មដែលមានដូចគ្នាទៅនឹង 5i ដែរ ដែល realme 6i ម៉ូឌែលនេះ មិនត្រឹមតែមានថាមពលថ្មធំ 5000mAh នោះទេ ស្របពេលជាមួយគ្នានេះដែរក៏មានបំពាក់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 18W នឹងក្លាយទៅជាបច្ចេកវិទ្យាសំខាន់មួយដែលមិនអាចខ្វះបានសម្រាប់យុវវ័យដែលចូលចិត្តលេងហ្គេម ។ ថាមពលថ្ម 5000mAh បទពិសោធន៍ដែលអាចកាន់ថ្មបានយូររួមជាមួយនឹងការសាកថ្មល្បឿនលឿន 18W ដោះស្រាយនូវរាល់បញ្ហាដែលកើតឡើងដោយសារថាមពលថ្ម ។
realme 6 series ដែលបានដាក់ប្រកាសកាលពីខែមុនកន្លងទៅបានទាក់ទាញយុវវ័យជាច្រើនចូលរួមទស្សនាក្នុងការផ្សាយផ្ទាល់ រីឯការប្រកាស realme 6i លើកនេះក៏ដូចគ្នាដែរ គឺបានអញ្ជើញនូវ KOL ល្បីៗជាច្រើនចូលរួមលេងហ្គេម MLBB និង មានការ LIVE ផ្ទាល់ផងដែរ ។ KOL រួមមាន IC3_Frog BunLeng Henaa និង Lee Gaming ។
កម្មវិធីប្រកាសសម្ភោធន៍ realme 6i នឹងមានចាក់ផ្សាយលើផេក Facebook ផ្លូវការរបស់ realme : www.facebook.com/realmeCambodia