Connect with us

បច្ចេកវិទ្យា

realme 6Pro កាមេរ៉ា​មុខ ឡេ​ន​ទូលាយ 8MP និង ​បំពាក់​នូវ​បន្ទះ​ឈី​ប snapdragon 720 តម្លៃ​ត្រឹមតែ 349 ​ដុល្លារ​តែប៉ុណ្ណោះ​

on

Advertisement

​ជាទូទៅ​នៅក្នុង​វិស័យ​ស្មា​ត​ហ្វូ​ន​គឺ​តែងតែមាន​ការយក​នូវ​បច្ចេកវិទ្យា​ដែល​បំពាក់​នៅលើ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​កំពូល​កាលពី​ឆ្នាំមុន​យកមក​បំពាក់​លើ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​ពេញនិយម​ក្នុងឆ្នាំនេះ ហើយ​យើង​ឃើញថា​នៅក្នុង​ឆ្នាំនេះ​រហូតមកដល់​បច្ចុប្បន្ននេះ មាន​ទូរស័ព្ទម៉ូ​ឌែ​ល​ពេញនិយម​កាន់តែច្រើន​បាន​ចាប់​ផ្តើ​​ម​បំពាក់​នូវ​អេក្រង់​ដែលមាន​កំរិត refresh rate 90Hz ​កាមេរ៉ា​ក្រោយ ​4​ គ្រាប់ ​64MP ជាដើម​ ។ ហេតុនេះ​វា​មិន​ចម្លែក​នោះទេ​ ដែល​ឥឡូវនេះ​ក្រុមហ៊ុនទូរស័ព្ទ​ចាប់ផ្តើម​បំពាក់​នូវ​កាមេរ៉ា ​6 គ្រាប់​នៅលើ​ទូរស័ព្ទ​របស់ខ្លួន​ ។​

​បច្ចុប្បន្ន​ទូរស័ព្ទ​ដែលមាន​កាមេរ៉ា​ 6 ​គ្រាប់​នៅលើ​ទីផ្សារ​កាន់​តែមាន​ចំនួន​ច្រើនឡើង ហើយ realme 6 series​ ដែល​បានដាក់​ប្រកាស​ជា​ផ្លូវការ​ថ្មី​នៅ​កាលពី​ខែ​មុននេះ ក្នុងនោះ​ផងដែរ​ realme 6Pro ក៏បាន​ក្លាយ​ទៅ​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ដំបូងបង្អស់​របស់ realme ដែលមាន​បំពាក់​កាមេរ៉ា ​6​ គ្រាប់​ ។​

​កាមេរ៉ា​គោល​ខាងមុខ​របស់ realme 6Pro​ គឺជា​កាមេរ៉ា​ដែលជា​សេន​ស័​រ​របស់ ​SONY រួមផ្សំ​ជាមួយ​បច្ចេកវិទ្យា IMX471 មាន​ទំហំ ​16MP និង ​បាន​បំពាក់​ជាមួយ​លែ​ន​ប្លង់​ទូលាយ ​8MP​ ដែល​អាច​ថត​បាន ​១០៥ ​ដឺ​ក្រេ ឡេ​ន​ទូលាយ​មួយ​នេះ​អាច​ថត​បាន​ទូលាយ​ជាង​មុន ​2.5​ ដង​ ហើយ​ថែមទាំង​មានមុខ​ងារ​កែតម្រូវ​ទ្រង់ទ្រាយ​គែម ហើយ​វា​អាច​សម្គាល់​មុខ ​និង​ បង្កើន​ប្រសិទ្ធភាព​លើ​ផ្ទៃមុខ​នៅពេលដែល​អ្នក​ថត​នៅ​គែម​នៃ​រូបថត ​និង​ ធ្វើ​ឲ្យ​កាន់តែ​រស់​រវើក ។​

​ជាមួយគ្នានេះដែរ វា​ក៏មាន​គាំទ្រ​ការថត​ HDR និង ​ការថតរូប ​selfie ​ពេលយប់ ហើយ​ឡេ​ន​ទាំងពីរ​គ្រាប់​នេះ​ក៏មាន​មុខងារ​ប្រើប្រាស់​ជាច្រើន​ផងដែរ​ ។ សម្រាប់​ផ្នែក​វីដេអូ ការរួម​ផ្សំ​នៃ​កាមេរ៉ា​មុខ​ 2 ​គ្រាប់​នេះ​គឺជា​កាមេរ៉ា​ថត ​selfie ល្អ​បំផុត​ ។ ប្រសិនបើ​អ្នក​ចង់បាន​រូប​បែប​មាន​ផ្ទៃ​ព្រាល​ខាងក្រោយ អ្នក​គ្រាន់តែ​ចុច​ជ្រើស​យក​នូវ​មុខងារ Portrait ដើម្បី​ធ្វើ​ការថត​វីដេអូ នោះ​អ្នកនឹង​ទទួលបាន​វីដេអូ​ដែលមាន​រូបភាព​ស្រស់ស្អាត​ និង​ ផ្ទៃ​ព្រាល​ខាងក្រោយ ​។​

realme 6Pro នៅ​អាច​គាំទ្រ​ដល់​ការថត​វីដេអូ​ចលនា​យឺតៗ​នៅ​កាមេរ៉ា​ខាងមុខ ដែល​អាច​ថត​បាន​ដល់​ទៅ​កំរិត ​1080/120fps និង​ បង្កើត​ការសប្បាយ​កាន់តែច្រើន​ ។​

​​realme 6Pro បំពាក់​នូវ​បន្ទះ​ឈី​ប snapdragon 720 បន្ទះ​ឈី​ប​នេះ​ជា​ឈី​ប​ដែល ដែល​ប្រៀប​នឹង​បន្ទះ​ឈី​ប snapdragon 712 គឺ​គុណភាព​របស់​វា​បាន​កើន​ឡើងដល់​ទៅ​15% ដំណើរការ​ម៉ា​ស៊ី​ន​គ្រប់ផ្នែក​ក៏មាន​ដំណើរការ​ល្អប្រសើ​រ​ជាង​មុន ជាមួយគ្នានេះដែរ​ក៏មាន​បំពាក់​ជាមួយនឹង​ការ​សាក​ថ្ម​ល្បឿន​លឿន​ និង​ ថាមពល​ថ្ម​4300mAh ហើយនឹង​កាមេរ៉ា​ក្រោយ​ 4​ គ្រាប់ ​64MP realme 6Pro ដាក់លក់​ក្នុងតម្លៃ​ត្រឹមតែ ​349​ ដុល្លារ​តែប៉ុណ្ណោះ​ ។ ហើយក៏​ជា​ទូរស័ព្ទ​មាន​កាមេរ៉ា ​6 ​គ្រាប់​ដែលមាន​គុណភាព​ល្អ​ និង​ តម្លៃ​សមរម្យ​បំផុត​ក្នុង​ទីផ្សារ​បច្ចុប្បន្ននេះ​ ៕

អត្ថបទពេញនិយម

សាងគ្រួសារថ្មីរៀងខ្លួនតែ ស៊ឹម សូលីកា នៅតែបង្ហាញអារម្មណ៍រីករាយ ពេលអតីតស្វាមីទទួលសមាជិកថ្មី
ក្ដៅចិត្តឆេវ ទៅកែបមិនដឹងប៉ុន្មានលើកហើយទេ អត់ដឹងកន្លែងនេះស្អាតហួស ថ្លៃគេងវិញឡើងធូរ
ពិតជាសំណាងមែន! ពេជ្រ សូលីកា ទទួលប្រាក់ប្រចាំខែពីស្វាមី ដល់ទៅ ២ ពាន់ដុល្លារ
ខ្យងឥលូវមានហាងឆេងណាស់ បើដឹងពីបច្ចេកទេសចិញ្ចឹម ដឹងតែអាចរកចំណូលបានច្រើនហើយ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 days ago

​នៅមុខ​ពន្លឺ​អេក្រង់​យូរ ទោះ​មិន​ចេញទៅ​ណា​ក៏​ស្បែក​មុខខូច​ដែរ សាក ៥​ វិធី​នេះ​លើក​សម្រស់​វិញ​បាន​

​សាច់​មុខ​ម៉ដ្ឋខៃ សរ​ខ្ចី គឺជា​បំណងប្រាថ្នា​របស់​អ្នក​គ្រប់គ្នា អ្នកខ្លះ​មិន​ហ៊ាន​ចេញ​ក្រៅ ព្រោះ​ខ្លាច​កម្ដៅថ្ងៃ​ធ្វើ​ឲ្យ​ខូច​ស្បែក​ ។ ប៉ុន្តែ​កំហុស​ដែល​មើលមិនឃើញ​នោះ ភ្លើងពណ៌​ខៀវ​ដែល​ចេញពី​អេក្រង់​ទូរស័ព្ទ និង ​កុំព្យូទ័រ ក៏​អាចធ្វើ​ឲ្យ​ខូច​ស្បែក​បានដែរ​ ។  ​បើ​អ្នក​ចំណាយពេល​យូរ នៅមុខ​ពន្លឺ​អេក្រង់ ស្បែក​អ្នក​នឹងរង​ការប៉ះពាល់​ជាច្រើន ដូចជា ៖ លេចចេញ​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក (​ស្លក់​) ,...

អត្ថបទក្រុមហ៊ុន4 days ago

ក្រុមហ៊ុនសិង្ហបុរី SWAN & MACLAREN និង SCA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ និងរួមបញ្ចូលសេវាកម្មដើម្បីនាំយកស្តង់ដារសិង្ហបុរីក្នុងការសិក្សាគម្រោងប្លង់មកកាន់ប្រទេសកម្ពុជា

•​ ​អង្គភាព​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជា​ផ្លូវការ​នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ដើម្បី​រួមបញ្ចូល​នូវ​ជំនាញ​ឯកទេស​របស់​ក្រុមហ៊ុន​ទាំងពីរ​សំដៅ​ពង្រីក​បន្ថែម​នូវ​វត្តមាន និង​សេវាកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​ •​ ​SCA ចូលរួម​នៅក្នុង​បណ្តាញ​របស់ Swan & Maclaren ដើម្បីឱ្យ​មានការ​រីកចម្រើន​នៅក្នុង​តំបន់​អាស៊ី​។​ •​ ​ការសហការ​ក្នុង​ភាពជា​ដៃគូ​នឹង​អនុញ្ញាតឱ្យ SCA...

អត្ថបទក្រុមហ៊ុន1 week ago

ងាយៗ ជួយឲ្យសាច់មុខសភ្លឺម៉ដ្ឋរលោងរាល់ថ្ងៃ ទោះពាក់ម៉ាសជាប់ក៏មិនភ័យខូចស្បែកដែរ

រាល់ថ្ងៃគ្រប់គ្នាប្រឹងប្រែងថែរក្សាសុខភាព និង សុវត្ថិភាពពីកូវីដ ១៩ ដោយការរក្សាអនាម័យ លាងសម្អាតដៃញឹកញាប់ និង ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ ។ ក្នុងអាកាសក្តៅស្អុះស្អាប់ដូចបច្ចុប្បន្ន ការពាក់ម៉ាសមិនថាយូរម៉ោង ឬមួយភ្លែតនោះទេ គឺ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែកមុខ ពិសេសសម្រាប់ប្រភេទស្បែកមុខដែលស្ងួត ឬងាយមានប្រតិកម្ម ។ វាអាចបង្កឲ្យស្បែកមុខឡើងខ្លាញ់ ទៅជារមាស់ ឡើងកន្តួល...

អត្ថបទក្រុមហ៊ុន2 weeks ago

តាក់ទិចងាយៗ ចំណាយ ១០០$ ទទួលបាន ១០$ ពេលទិញទំនិញអនឡាញតាមវីង

ថ្ងៃនេះ​យើង​មាន​គន្លឹះ​ពិសេស​មួយ​ដើម្បី​ចែករំលែក​ដល់​លោកអ្នក​ក្នុង​ការទិញ​ទំនិញ​តាម​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល ជាមួយ​ផលិតផល​ដែលមាន​គុណភាព​ល្អ​និង​ថែមទាំង​ទទួល អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទក្រុមហ៊ុន2 weeks ago

សូម​អរគុណ​សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី #WeLoveShokubutsu ដែល​ជួយ​ឱ្យ​កម្មវិធី​ដំណើរការ​ប្រកបដោយ​ជោគជ័យ​

Shokubutsu Cambodia កម្មវិធី​បាន​ដំណើរការ​ដោយ​ជោគជ័យ​ក្នុងការ​ប្រកួតប្រជែង​រូបថត​ទូទាំងប្រទេស​ដែលមាន​ឈ្មោះថា «We Love Shokubutsu» នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Shokubutsu Cambodia ការចូលរួម​ប្រកួតប្រជែង​ដោយមាន​បេក្ខជន​ជាង 400 នាក់ ដែល​បានប្រកាស​ឈ្មោះ​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នៅ​ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020​ ។​ ​ សូម​អបអរសាទរ​ដល់​អ្នក​ឈ្នះ​ទាំង...

អត្ថបទក្រុមហ៊ុន2 weeks ago

មិនដឹងថា​ត្រូវធ្វើ​ម្ហួ​ប​អី​មែន​ទេ​? មក​សាក​ធ្វើ​ម្ហូប​ងាយៗ​ជាមួយ ចាន់ កញ្ញា​

ការធ្វើ​ម្ហូប​នៅផ្ទះ​ជា​រៀងរាល់ថ្ងៃ ពិតជា​សំខាន់​សម្រាប់​គ្រប់​ក្រុមគ្រួសារ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​មានការ​ស្និត​ស្នាល គ្រួសារ​មាន​សុភមង្គល និង សន្សំសំចៃ​ថវិការ​ថែម​ទៀតផង​។ ប៉ុន្តែ ការជ្រើសរើស​មុខម្ហូប និង​គ្រឿងទេស​ថ្មីៗ ជា​រៀងរាល់ថ្ងៃ ពិតជា​ពិបាក​មែនទែន ជាពិសេស ក្នុងពេល​បច្ចុប្បន្ននេះ ការដើរ​ទិញ​ម្ហូប​នៅ​ផ្សារ​ក្នុង​រយៈពេល​យួរ ឬ​ទិញ​ម្ហូប​ស្រាប់ គឺ​មិនមាន​សុវត្ថិភាព​នោះឡើយ​ ។ ​ថ្ងៃនេះ ចាន់ កញ្ញា...

អត្ថបទក្រុមហ៊ុន2 weeks ago

វី​ង និង ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​”​គាំទ្រ​អ្នក​ច្នៃប្រឌិត​បច្ចេកវិទ្យា​នៅ​កម្ពុជា​

​បច្ចេកវិទ្យា​ចុងក្រោយ​របស់​វី​ង​នឹង​ជួយ​គាំទ្រ​សមាជិក មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ខណៈពេលដែល​ពួកគេ​កសាង​អ្នកជំនាន់ក្រោយ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ ​ភ្នំពេញ​ថ្ងៃទី ​២០ ខែឧសភា​ឆ្នាំ ២០២០ – ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ឥឡូវនេះ​កំពុងធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​កំណើន​នៃ​ធុរកិច្ច​ថ្មី និង ​សហគ្រាស​ធុន​តូច​ និង ​មធ្យម​នៅ​កម្ពុជា​...

អត្ថបទក្រុមហ៊ុន2 weeks ago

ត្រូវ​ដឹង​! ស្រីៗ​ស្បែក​ស្ងួត និង ស​មិន​ស្មើគ្នា ព្រោះតែ​ធ្វេសប្រហែស​លើ​រឿង ៤ នេះ

មិត្ត​នារី​ដឹង​ទេ​ថា រវាង​ស្បែក​ស្អាត និង ស្បែក​ស្ងួត ស្រអាប់ គឺ​ខុសគ្នា​នៅត្រង់​ការយកចិត្តទុកដាក់​តែមួយ​មុខ​គត់​។ ជាក់ស្ដែង បើ​អ្នកមាន​វ័យក្មេង នោះ​អ្នក​អាច​មិនសូវ​បារម្ភ​ច្រើន​ពី​បញ្ហា​ស្បែក​។  តែ​គួរ​ឲ្យ​ដឹងថា អាយុ​កាន់តែ​កើនឡើង សុខភាព​ស្បែក​នឹង​កាន់តែ​ចុះ​អន់ថយ ព្រមទាំង​ផលិតកម្ម​នៃ​ជាតិ​មេឡានីន​នៅក្នុង​ស្បែក​កើនឡើង ជាហេតុ​ងាយ​បណ្ដាល​ឲ្យ​ជួបប្រទះ​នូវ​បញ្ហា​ស្បែក​ស្រអាប់ ស​ដោយ​កន្លែង និង ស្ងួត​ខ្លាំង​។ ក្រៅពី​កត្តា​ធម្មជាតិ​នៃ​អាយុ បញ្ហា​ស្បែក​ទាំងនេះ​ក៏​ឧស្សាហ៍​កើតមាន​ដែរ ចំពោះ​អ្នក​ដែល​ធ្វេសប្រហែស​លើ​រឿង...

អត្ថបទក្រុមហ៊ុន2 weeks ago

មិនដែល​ស្គាល់​ទេ ស្បែក​ស្ងួត ខ្មៅ​ស្រអាប់ បើ​ចេះ​ប្រើ​រូបមន្ត​ថែបំប៉ន​ស្បែក ៣ ប្រភេទ​នេះ​

​ស្រប​ពេលដែល​កំពុង​ស​ម្រាក​នៅផ្ទះ ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​មេរោគ​កូ​វីដ​១៩ នារី​មួយចំនួនធំ​ចាប់ផ្ដើម​មានការ​រអ៊ូរ​ទាំ​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្បែក​ស្ងួត និង ខ្មៅ​ស្រអាប់ មិន​ភ្លឺ​ថ្លា​។ គួរ​ឲ្យ​ដឹងថា ការ​សម្រាក​នៅផ្ទះ​ក្នុង​រយៈពេល​យូរ មិនមែន​មានន័យថា​ជាការ​បន្ទុំ​ស្បែក​ដ៏​ល្អ និង ត្រឹមត្រូវ​តាម​ក្បួន​ថែ​ស្បែក​ឡើយ​។ ផ្ទុយទៅវិញ វា​អាច​នឹង​បង្ករ​ជា​បញ្ហា​ស្បែក​ស្ងួត ប្រេះ​ក្រហែង និង ខ្មៅ​ស្រអាប់ ដែល​បណ្ដាលមកពី​កង្វះខាត​ជាតិ​សំណើម​ក្នុង​ស្បែក ខ្វះ​ជាតិ​វីតាមីន​D ពី​ពន្លឺព្រះអាទិត្យ ព្រមទាំង​ការ​ប៉ះ​ត្រូវ​ខ្យល់​ម៉ាស៊ីនត្រជាក់​ជាប្រចាំ​។...

អត្ថបទក្រុមហ៊ុន2 weeks ago

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានដាក់​ដំណើរការ​ «គណនី​សន្សំ​ខ្នាតតូច​» ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​អាច​បើក​គណនី​ធនាគារ​បាន​

​ឥឡូវនេះ​លោកអ្នក​អាច​បើក​គណនី​សន្សំ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាមួយ​ទឹកប្រាក់​ត្រឹមតែ​ ៥ ​ដុល្លារ ប៉ុណ្ណោះ ព្រមទាំង​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដែល​ចំណាយពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​ អាច​ប្រើប្រាស់​បាន​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ជាមួយ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​និង​ភ្នាក់ងារ​វី​ង​ទូទាំងប្រទេស​ ។​ ​ថ្មីៗ​នេះ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ ជេ...