realme 6Pro, កាមេរ៉ាចំនួន ៦ គ្រាប់ ដើម្បីពង្រីកចក្ខុវិស័យរបស់អ្នក
នៅពេលដែលមានស្មាតហ្វូនកាន់តែច្រើនឡើងដែលភ្ជាប់មកជាមួយនឹងកាមេរ៉ាមុខពីរដែលត្រូវបានដាក់បង្ហាញនាពេលថ្មីៗនេះ អ្នកនឹងសង្កេតឃើញថាម៉ាកស្មាតហ្វូនមិនត្រឹមតែផ្តោតទៅលើសមត្ថភាពកាមេរ៉ាក្រោយប៉ុណ្ណោះទេ ។
ថ្មីៗនេះក្រុមហ៊ុន realme ក៏បានចេញនូវម៉ូឌែលថ្មីមួយដែលបំពាក់នូវកាមេរ៉ាខាងមុខពីរ – realme 6Pro ។ ក្រៅពីកាមេរ៉ាគោលខាងមុខទំហំ ១៦ មេហ្គាភិចស៊ែល realme 6Pro បានបំពាក់ជាមួយលែនប្លង់ទូលាយ ១០៥ ដឺក្រេ ។ វិធីសាស្ត្រនេះបានដោះស្រាយបញ្ហាធំបំផុតនៃការថតរូប Selfie គឺ មុំ និង ចម្ងាយ ។
ប្លង់ទូលាយ
ជាមួយកាមេរ៉ាប្លង់ទូលាយខាងមុខទំហំ ៨ មេហ្គាភិចសែលនេះ វាកាន់តែងាយស្រួលក្នុងការផ្តិតយករូបភាពមិត្តភក្តិ ឬសមាជិកគ្រួសាររបស់អ្នកក្នុងរូបតែមួយ ។ ប្លង់ទូលាយនេះធំជាងមុន ២.៥ ដង និង គាំទ្រដល់ការកែការខូចទ្រង់ទ្រាយគែមផងដែរ ។
ការថតរូប Selfie ពេលយប់
These 2 front cameras on realme 6 Pro both supports HDR & nightscape selfie ( selfie in low light ), which means the night mode in rear camera also applied in front camera this time. កាមេរ៉ាខាងមុខទាំងពីរនៅលើ realme 6 Pro គាំទ្រ HDR និង ថតរូប Selfie ពេលយប់ (Selfie ក្នុងពន្លឺទាប) ដែលមានន័យថាម៉ូដពេលយប់ដែលមាននៅក្នុងកាមេរ៉ាខាងក្រោយ ក៏បានយកមកប្រើនៅកាមេរ៉ាខាងមុខផងដែរ ។
វីដេអូ HDR និងការថតវីដេអូចលនាយឺតៗ
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺ វាអាចគាំទ្រដល់ការថតវីដេអូចលនាយឺតៗនៅកាមេរ៉ាខាងមុខ, អាចថតវីដេអូបានដល់ទៅកំរិត 1080P/120fps។ ខ្សែភាពយន្តដែលយើងតែងតែឃើញ ជាទូទៅត្រូវបានថតជាមួយនឹងអត្រា 24fps ហើយrealme 6 Pro អាចថតវីដេអូបានរហូតដល់ 120fps ក្នុង FHD HD និងទោះបីបន្ថយល្បឿនវីដេអូដល់ទៅ ៥ ដង ក៏នៅតែមិនបណ្តាលឱ្យធ្លាក់ចុះនៃអត្រាframe ដែរ ។ សមត្ថភាពបង្ហាញ និងកំរិតframe គឺល្អបំផុត ហើយយើងអាចលេងវាបានតាមចំណង់ចំណូលចិត្ត ។
ក្រៅពី realme 6Pro ដែលមានកាមេរ៉ាចំនួន ៦ លក្ខណៈពិសេសផ្សេងទៀតក៏មានភាពលេចធ្លោផងដែរ ។ បន្ទះឈីប Snapdragon 720 ជាមួយនឹងការសាកថ្មល្បឿនលឿន 30 វ៉ាត់, អេក្រង់៩០ ហឺត និង កាមេរ៉ា AIខាងក្រោយបួនគ្រាប់ទំហំ ៦៤ មេហ្គាភិចស៊ែល ។ ជាមួយនឹងតម្លៃ ៣៤៩ ដុល្លារ ប៉ុន្តែបំពាក់ជាមួយលក្ខណៈពិសេសទាំងអស់នេះ ដូច្នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយ realme 6Pro ដែលកំពុងរង់ចាំយើងគ្រប់គ្នា!