មូលហេតុ ៣ យ៉ាង ដែលអ្នកគួរតែទិញ realme 6 ស៊េរី
នៅថ្ងៃទី ២១ ខែមេសា realme ទើបតែបានបញ្ចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន – realme 6 ស៊េរី ។ មុនពេលដែលវាត្រូវបានដាក់បញ្ចេញជាផ្លូវការ មនុស្សជាច្រើនបានរំពឹងទុកយ៉ាងខ្ពស់ដោយហេតុថាទូរស័ព្ទនេះមានលក្ខណៈប្រកួតប្រជែង ដូចជាអេក្រង់កម្រិត ៩០ ហឺត, កាមេរ៉ាក្រោយបួនគ្រាប់ ៦៤ មេហ្គាភិចស៊ែល និង សាកថ្មល្បឿនលឿន ៣០ វ៉ាត់ ។ សម្រាប់ទុកក្នុងការពិចារណារបស់អ្នក នេះជាមូលហេតុចម្បងដែលអ្នកគួរតែជ្រើសរើស realme 6 ស៊េរី ។
១. realme 6 ស៊េរី គឺជាស្មាតហ្វូនដែលមានតំលៃសមរម្យបំផុតដែលមានអេក្រង់កម្រិត ៩០ ហឺត
ចាប់ផ្តើមពីឆ្នាំមុនមនុស្សជាច្រើនចង់បានស្មាតហ្វូនដែលមានrefresh rateខ្ពស់ ។ ដូចដែលយើងបានឃើញកាលពីលើកមុន realme បានបំពាក់អេក្រង់ ៩០ ហឺតលើ realme X2 Pro ជាមួយនឹងការអភិវឌ្ឍវិស័យស្មាតហ្វូន ហើយម៉ូដែលកាន់តែច្រើនត្រូវបានបំពាក់ដោយអេក្រង់ ៩០ ហឺត ។ ប៉ុន្តែអេក្រង់ ៩០ ហឺតត្រូវបានបំពាក់ភាគច្រើននៅលើផលិតផលលំដាប់ខ្ពស់ៗ រហូតដល់ការចេញលក់ជាផ្លូវការរបស់realme 6 ស៊េរី ។ ឥឡូវនេះយើងអាចទិញស្មាតហ្វូនអេក្រង់ ៩០ ហឺតបានដោយក្នុងតម្លៃក្រោម 300 ដុល្លារ ។
២. realme 6 ស៊េរី ទាំងពីរម៉ូដែលបំពាក់ដោយកាមេរ៉ា AI ក្រោយបួនគ្រាប់ទំហំ ៦៤ មេហ្កាភិចសែល
realme 6 ស៊េរីទាំងពីរម៉ូដែលបំពាក់ដោយកាមេរ៉ាAIក្រោយបួនគ្រាប់ទំហំ៦៤មេហ្កាភិចសែល ។ Sensor ចម្បងដែលបំពាក់នៅលើស្មាតហ្វូនទាំងពីរ គឺ Samsung GW1 sensor ទំហំ ៦៤ មេហ្កាភិចសែល ដូច្នេះអ្នកនឹងអាចចាប់យករូបភាពដែលមានគុណភាពបង្ហាញខ្ពស់នៅលើឧបករណ៍ទាំងពីរ ។ ទូរស័ព្ទទាំងពីរម៉ូដែលក៏មានបំពាក់លែនប្លង់ទូលាយដែលមានទំហំ ៨ មេហ្គាភិចសែល និង លែនម៉ាក្រូទំហំ ២ មេហ្គាភិសែលផងដែរ ។ ភាពខុសគ្នាដ៏ធំបំផុតទៅលើផ្នែកកាមេរ៉ារវាងស្មាតហ្វូនទាំងពីរគឺ realme 6 Pro បំពាក់នូវលែន telephoto ទំហំ ១២ មេហ្កាភិចសែលគាំទ្រជាមួយនឹងការពង្រីកចំនួន ២០ ដង ខណៈពេលដែល vanilla realme 6 បំពាក់ដោយម៉ូណូលែនទំហំ ២ មេហ្កាភិចសែល ។ តើអ្នកគួរជ្រើសយកមួយណា? វាអាស្រ័យទៅលើការសម្រេចចិត្តរបស់អ្នក ។
៣. realme 6 ស៊េរី ទាំងពីរម៉ូដែលមានការសាកថ្មល្បឿនលឿន ៣០ វ៉ាត់ និង ថាមពលថ្មទំហំ ៤៣០០ mAh
reamle 6 ទាំងពីរស៊េរីគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន ៣០ វ៉ាត់ដូចគ្នា ដែលមានន័យថាអ្នកនឹងទទួលបានថាមពលថ្មដូចគ្នា និង បទពិសោធន៍សាកថ្មល្បឿនលឿនលើស្មាតហ្វូនទាំងពីរដូចគ្នា ។ ជាមួយនឹងទិន្នន័យដែលបានសាកល្បងបានបង្ហាញថា realme 6 អាចសាកពេញប្រើពេលតែ ១ ម៉ោងតែប៉ុណ្ណោះ ។
អ្នកសាកល្បងប្រើប្រាស់មួយចំនួនបានចែករំលែកបទពិសោធន៏នៃការប្រើប្រាស់ realme 6 របស់ពួកគេ ។ ភាគច្រើនពួកគេគិតថាការដោះសោររបស់ realme 6 គឺមានល្បឿនលឿន សាកថ្មល្បឿនលឿន ៣០ វ៉ាត់អាចបំពេញតំរូវការបានជាច្រើន ។ ហើយពួកគេបានសរសើរយ៉ាងខ្លាំងចំពោះកាមេរ៉ាខាងមុខ និង ខាងក្រោយរបស់វា ។
realme 6 ស៊េរីនឹងត្រូវដាក់លក់ជាផ្លូវការនៅថ្ងៃទី ២៤ ជាមួយនឹងបន្ទះឈីប Helio G90T, សាកថ្មល្បឿនលឿន ៣០ វ៉ាត់, អត្រា refresh rate ៩០ហឺត, កាមេរ៉ា AI ក្រោយបួនគ្រាប់ទំហំ ៦៤ មេហ្គាភិចស៊ែល និង កាមេរ៉ា selfie បង្កប់ក្រោមអេក្រង់, RAM ទំហំ 8G + ROM ទំហំ 128G ជាមួយតម្លៃត្រឹមតែ 289 ដុល្លារប៉ុណ្ណោះ ។
realme 6Pro ភ្ជាប់ជាមួយបន្ទះឈីប Snapdragon 720, សាកថ្មល្បឿនលឿន ៣០វ៉ាត់, អត្រា refresh rate ៩០ហឺត, កាមេរ៉ាភ្លោះ selfie បង្កប់ក្រោមអេក្រង់ និងកាមេរ៉ា AI ក្រោយបួនគ្រាប់ទំហំ ៦៤ មេហ្គាភិចស៊ែល, RAM ទំហំ 8G + ROM ទំហំ128G ជាមួយតម្លៃត្រឹមតែ 349 ដុល្លារប៉ុណ្ណោះ ។