ស៊ែលហ្វីច្បាស់ក្រឡែត ទំហំធំ 44MP នោះគឺ OPPO Reno3 ឬ Reno3 Pro រើសទៅៗ រើសយកមួយណា បើមានអ្នកជូនកាដូឆ្នាំថ្មី
ចូលឆ្នាំថ្មីនេះអាចខុសពីឆ្នាំមុនៗបន្តិច ដែលយើងប្រហែលពិបាកធ្វើដំណើរទៅជួបក្រុមគ្រួសារឪពុកម្តាយពូមីង ញាតិសន្តាន នៅស្រុកកំណើតដោយផ្ទាល់ដើម្បីជួបពួកគាត់ដោយផ្ទាល់ ដោយយោងតាមការអំពាវនាវ និង ការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលស្តីអំពីការទប់ស្កាត់ការចម្លងវីរុសកូវិដ 19 ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការធ្វើដំណើរប្រាស្រ័យទាក់ទងជួបជុំ ពិសេសអនាម័យខ្ជាប់ខ្ជួន ពាក់ម៉ាស លាងដៃនឹងអាកុល ឬ សាប៊ូ ។
ទោះបីយើងមិនបានទៅជួបសួរសុខទុក្ខអ្នកមានគុណទាំងពីរ ឬ ប្អូនញាតិមិត្តផៅសន្តានដោយផ្ទាល់ តែយើងអាចធ្វើអ្វីមួយសម្រាប់គាត់នោះគឺជូននូវកាដូមួយដែលស័ក្តិសមបំផុតក្នុងកំឡុងពេលដែលយើងត្រូវនៅឃ្លាតពីគ្នាមួយរយៈ ដោយគួរពិចារណាជូនកាដូពីចម្ងាយដូចជាទូរស័ព្ទឆ្លាតវៃពេញនិយម OPPO Reno 3 ឬ Reno 3 Pro ដែលស័ក្តិសមបំផុតសម្រាប់ជាកាដូដ៏ពិសេសជូនគាត់ ដែលនឹងធ្វើអោយទំនាក់ទំនងរបស់យើងកាន់តែមានភាពជិតស្និតជាមួយលោកទាំងពីរ និង ក្រុមគ្រួសារញាតិមិត្តនាថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយការចែករំលែកនៃរូបភាព វីដេអូសកម្មភាពរបស់យើងប្រចាំថ្ងៃ ផ្ញើជូនលោកទាំងពីរបានទស្សនា និង តាមដានថាលោកទាំងពីរមានសុខសុវត្ថិភាពទាំងអស់គ្នា ។ ក្នុងពេលតែមួយក៏បានឆ្លៀតពេលបង្រៀនគាត់ក្នុងប្រើប្រាស់នូវប្រព័ន្ធឌីជីថល ពិសេសជាមួយនឹងអិនធើណែតលឿន ទំនាក់ទំនងតាមវីដេអូខលតាម Facebook, Line, Telegram, ជាមួយនឹងបច្ចេកវិជ្ជាចុងក្រោយគេបង្អស់ រួមជាមួយមុខងារសំខាន់ល្អៗជាច្រើនដែលបានបំពាក់ស្រាប់ជាមួយនឹងស្មាតហ្វូនពេញនិយម អ្នកឯកទេសស៊ែលហ្វីជាមួយ OPPO Reno 3 ឬ Reno 3 Pro ដែលឃើញមុខច្បាស់ក្រឡែត ច្បាស់ដូចជួបផ្ទាល់ ដូចនិយាយផ្ទាល់ ពិសេសក៏រីករាយជាមួយនឹងកាដូ ឬ តម្លៃត្រូវចិត្ត ពោលគឺ Reno3 តម្លៃ 359$ ទទួលបាន Power Bank 10000mAh, និង ស៊ីមស្មាតលេខពិសេស Silver ជាមួយនឹងគម្រោង Internet កញ្ចប់ធំហ្មង 12 សប្តាហ៍ និង Reno3 Pro តម្លៃ 599$ ទទួលបានកាតាបស្ពាយដ៏ស្រស់ស្អាត ។
ក្នុងអំឡុងពេលនេះ លោកអ្នកអាចប្រើប្រាស់ស្មាតហ្វូនសេរីថ្មីពេញនិយម ដែលមានរហស្សនាមថាអ្នកឯកទេសស៊ែលហ្វី OPPO Reno 3 ក្នុងការចែករំលែកនូវភាពសែលហ្វីស្អាតៗ ជាមួយនឹងកាម៉េរាមុខសម្រាប់ថតសែលហ្វីទាំងថ្ងៃទាំងយប់ ទំហំធំមហិមា រហូតដល់ទៅ 44MP ជាមួយនឹងមុខងារ Ultra-Night Selfie រួមជាមួយនឹងកាមេរ៉ាក្រោយ 4 គ្រាប់ក្នុងនោះ កាមេរ៉ាទី1 មានទំហំ 13MP មាន 5x Hybrid Zoom និង 20x Digital Zoom សម្រាប់ការថតរូបបានកាន់តែឆ្ងាយ ។ កាមេរ៉ាទី 2 មានទំហំ 48MP ជាកាមេរ៉ាមេ ថតច្បាស់ ដោយបន្ថែមជាមួយ នឹងបច្ចេកវិទ្យាក្នុងការបង្កើតរូបធំដល់ទៅ 108MP ថតច្បាស់ដិតគ្រប់ចំណុច ។ កាមេរ៉ាទី 3 មានទំហំ 8MP ថតប្លង់ទូលាយ រឺ Macro និងកាមេរ៉ាទី 4 មានទំហំ 2MP ថតរូបបែបសខ្មៅ ។
លើសពីនេះ ប្រសិនបើអ្នកជាអ្នកធ្វើការ ហើយតម្រូវអោយធ្វើការពីផ្ទះ (Work From Home) លោកអ្នកធ្វើការរកសី ឬ ប្រជុំក៏អាចប្រើកម្មវិធី ZOOM Video Meeting ឬ Skype Video Call ដែលជាកម្មវិធីពេញនិយមក្នុងការធ្វីការ និង ប្រជុំពីចម្ងាយមានប្រសិទ្ធភាព និង ងាយស្រួលផង ។ ពិសេសលោកអ្នកអាចឆ្លៀតពេល ថតរូបស្អាតៗ ចំណាយពេលច្រើននៅផ្ទះ នៅជាមួយគ្រួសារ យកចិត្តទុកដាក់កាន់តែច្រើន បង្ហាត់បង្រៀនកូនៗ អោយចេះសិក្សាស្រាវជ្រាវតាម Online, Internet, Youtube, Online Learning រៀនធ្វើ Vlog ដោយជាមួយនឹងកម្មវិធីកាត់តវីដេអូ So Loop ដែលមានស្រាប់នៅក្នុង OPPO Reno 3 ឬ Reno 3 Pro ធានានៅផ្ទះអានាម័យខ្ជាប់ខ្ជួន តែការងារដំណើរដូចធម្មតា ហើយក៌បានចូលរួមការប្រយុទ្ធប្រឆាំងការឆ្លងមេរោគកូវីត 19 ទៀតផង ។
ដើម្បីកុំអោយខាតពេលយូរ តោះមកទស្សនាវីដេអូបើកប្រអប់ដើម្បីយល់ជ្រាបកាន់តែច្បាស់ ៖
មិនកក្រើក ម៉េចនឹងសមជាមួយនឹងរហស្សនាមស្តេចស៊ែសហ្វី តោះមកទស្សនាសារព័ត៌មានធំៗធ្វើការ Review ដាក់បង្ហាញតាមរយៈ Premier Live លើហ្វេសប៊ុក OPPO ថ្មីៗនេះ ៖
OPPO Reno3 កាមេរ៉ាមុខទំហំធំជាងគេរហូត 44MP តម្លៃ $359 និង Reno3 Pro កាមេរ៉ាភ្លោះមុខទម្លុះអេក្រង់ទំហំ 44MP+2MP តម្លៃ $599 រួមជាមួយនឹងកាសកាលីបឥតខ្សែ OPPO Enco W31 តម្លៃត្រឹមតែ $59 បានចេញលក់ក្តៅៗយ៉ាងកក្រើក ដើម្បីបំពេញតម្រូវការអតិថិជន ពិសេសជិតដល់រដូវចូលឆ្នាំថ្មីដែលខិតជិតចូលមកដល់ ។
គួររំលឹកផងដែរថា Reno3 Pro ស៊ែលហ្វីច្បាស់ក្រឡែតទំហំ 44MP+2MP (កាមេរ៉ាទម្លុះអេក្រង់ភ្លោះ) ជាមួយនឹងអេក្រង់ច្បាស់ត្រជាក់ភ្នែកបែបធម្មជាតិទំហំ 6.4” Super AMOLED បន្ទះឈីបខ្លាំង MediaTek Helio P95 ថាមពលថ្មធំ 4025mAh បំពាក់បច្ចកវិទ្យាសាកថ្មលឿន VOOC4.0 (30W) Flash Charge សាកតែ 20 នាទី បាន 50% ប្រើបានមួយថ្ងៃ ដោយមានរ៉េម 8GB និង អង្គផ្ទុកទិន្នន័យធំ 256GB អស់បារម្ភពីការរក្សាទិន្នន័យ ដូចជារូបភាព វីដេអូ តន្ត្រី ខ្សែភាពយន្ត APP ឬ Games បានយ៉ាងច្រើនជាមួយនឹងល្បឿនរលូនល្អ គ្មានភាពរអាក់រអួល ។
តម្លៃក៏ល្មម កាដូក៏ច្រើន លក្ខណៈពិសេសល្អៗក៏ពេញចិត្ត ថតរូបមិនថាទេសភាព ឬ ស៊ែលហ្វីក៏អេមហួសទំហំធំជាងគេ មិនបាក់ចិត្តមិនលង់ទើបចម្លែក អាចជាវមួយណាក៏បាន ស្រឡាញ់មួយណា ត្រូវទឹកលុយស៊េរីណាទិញមួយហ្នឹងទៅ ជ្រើស OPPO Reno 3 ឬ Reno 3 Pro តាមចិត្តអ្នក ។ ជាពិសេស គ្រាន់តែទិញទូរស័ព្ទស៊េរីថ្មី OPPO Reno 3 ក្នុងកំឡុង OPPO Day ចាប់ពីថ្ងៃទី 10-11 មេសា នៅតាមបណ្តាហាងលក់ទូរស័ព្ទ នឹងទទួលកាដូបន្ថែមលើសពីកាដូធម្មតារួមមាន កាសក្តោបត្រចៀកធំ និង ម៉ាសការពារ 10 ម៉ាស ជាមួយនឹងទទួលសេវាកម្មនៅមជ្ឈមណ្ឌលសេវាកម្ម OPPO ដោយទទួលបានអត្ថប្រយោជន៍ 5 យ៉ាង ៖ (1) សម្អាតទូរស័ព្ទដោយឥតគិតថ្លៃគ្រប់ម៉ូដែល (2) ផ្តល់ជូន Sticker ស្រ្គីនការពារ ដោយឥតគិតថ្លៃចំពោះម៉ូដែល OPPO Reno 2, Reno 2F, OPPO Reno 10X (3) បញ្ចុះតម្លៃ 50% ចំពោះគ្រឿងបន្លាស់ទូទៅ (Accessories) (4) សេវាកម្មជួសជុលលឿនបំផុត ត្រឹមមួយម៉ោង (5) សេវាកម្មជួសជុលទូរស័ព្ទ បុកកម្មវិធីដោះកូដ ឬសេវាកម្មជួសជុលផ្សេងៗ នឹងដឹកជញ្ជូនដោយឥតគិតថ្លៃ ៕