Connect with us

បច្ចេកវិទ្យា

កក់ OPPO Reno3 Selfie 44MP ជើងឯកថតរូបស៊ែលហ្វីពេល តាមអនឡាញពេលនេះ តម្លៃត្រឹមតែ $359

on

Advertisement

បច្ចុប្បន្ន ការថតរូបវីដេអូស៊ែលហ្វីបានក្លាយជាសកម្មភាពកម្សាន្តកំពុងពេញនិយមបំផុតសម្រាប់អ្នកលេងបណ្តាញសង្គមនានា ដូច្នេះក្រុមហ៊ុន OPPO ល្បីខ្លាំងខាងផលិតទូរស័ព្ទស៊ែលហ្វី បានសម្រិតសម្រាងនូវស្មាតហ្វូនល្អឯក OPPO Reno3 ដែលបំពាក់នូវកាមេរ៉ាមុខទំហំធំបំផុតរហូតដល់ទៅ 44មេហ្គាភិកស៊ែល មានសមត្ថភាពផលិតរូបច្បាស់ស្អាត គ្រប់ប៉ុស្តិ៍គ្រប់ពេល។ អាចពង្រីកមើលផ្ទៃមុខ ភ្នែកសក់តាមចិត្តចង់មិនបារម្ភខ្លាចបែករូប ទោះបីជាស៊ែលហ្វីពាក់ម៉ាសក៏នៅតែស្អាត។

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 01 មេសា 2020 អតិថិជនអាចធ្វើការកក់ទុកមុន ស្តេចទូរស័ព្ទស៊ែលហ្វីសាហាវកាមេរ៉ាមុខ 44MP ដំបូងគេបង្អស់ OPPO Reno3 ពណ៌ខ្មៅបែកខៀវ (Midnight Black) និង ពណ៌គុជស (Sky White)តាមរយៈ Link ផុសលើហ្វេសប៊ុកផេកម្ចាស់ហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស ក្នុងតម្លៃត្រឹមតែ $359 នឹងទទួលបាន កាតាបស្ពាយ OPPO ដ៏ស្រស់ស្អាត Power Bank 10000 mAh និងស៊ីមស្មាតលេខពិសេស Silver ជាមួយនឹងកញ្ចប់អ៊ីនធឺណែតធំហ្ម៎ងចំនួន 12សប្តាហ៍។

ជាមួយនឹងរចនាបទថ្មី បច្ចេកវិទ្យាឈានមុខ និងកាមេរ៉ាថតរូបកម្រិតអាជីព របស់ OPPO Reno3 លើកនេះ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ព្រោះវាមាន កាមេរ៉ាមុខសម្រាប់ថតរូបវីដេអូស៊ែលហ្វីសាហាវទាំងថ្ងៃទាំងយប់ ទំហំធំមហិមា រហូតដល់ទៅ 44MP ជាមួយនឹងមុខងារ Ultra Night Selfie និងស្គេនមុខដោះសោររហ័សប៉ុន្តែសុវត្ថិភាពបំផុត។

ផ្នែកខាងក្រោយ OPPO Reno3 បំពាក់កាមេរ៉ាក្រោយ 4គ្រាប់ ដែល កាមេរ៉ាទី1 មានទំហំ 13MP មានកម្រិត f/2.4 ជាប្រភេទ Telephoto Lens សម្រាប់ថតហ្សូម។ វាមានបំពាក់នូវបច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់ការថតរូបបានកាន់តែឆ្ងាយ។ កាមេរ៉ាទី2 មានទំហំ 48MP ជាកាមេរ៉ាមេ បំពាក់នូវសិនស័រ Sony IMX586 ដែលមានសមត្ថភាពផ្តិតយករូបភាពបានយ៉ាងច្បាស់ស្អាតគ្រប់ប៉ុស្តិ៍ គ្រប់ពេលវេលាមិនថាព្រឹកថ្ងៃយប់។ ជាមួយនឹងបច្ចេកវិទ្យាគណនាប្លង់រូបភាព Ultra HDR និង Super-Resolution ធ្វើឲ្យវាមានសមត្ថភាពក្នុងការបង្កើតរូបភាពទំហំរហូតដល់ទៅ 108MP អាចថតរូបមនុស្ស ហើយពង្រីកមើលមុខ សក់ ភ្នែកច្បាស់ក្រឡែត មិនព្រួយបារម្ភខ្លាចបែករូប។ កាមេរ៉ាទី 3 មានទំហំ 8MP សម្រាប់ថតប្លង់ទូលាយនិងសម្រាប់ថតរូបជិតៗបែបម៉ាក្រូ 3cm បានយ៉ាងល្អស្អាតកប់ចិត្តតែម្តង។ កាមេរ៉ាទី 4 មានទំហំ 2MP សម្រាប់ជំនួយដល់ការថតរូបស្ទីលបុរាណបែបសខ្មៅ។

ក្នុងមុខងារកាមេរ៉ា OPPO ក៏បន្ថែមនូវមុខងារពិសេសៗមួយចំនួនដូចជា Ultra Dark Mode សម្រាប់ជំនួយដល់ការថតនៅកន្លែងងងឹតខ្លាំងអោយកាន់តែច្បាស់ស្អាត, មុខងារ Video Bokeh សម្រាប់កាត់ព្រាលផ្ទៃខាងក្រោយ, ថតវីដេអូកម្រិត 4K និង Ultra Steady Video 2.0 សម្រាប់ជំនួយដល់ការទប់លំនឹងវីដេអូកាន់តែប្រសើរ ដែលមុខងារទាំងអស់នេះសុទ្ធសឹងតែជាមុខងារដែលបំពាក់លើទូរស័ព្ទតម្លៃ ខ្ពស់។ ទាំងអស់នេះក៏ដោយសារតែឈីបវាមាន NPU ដែលភ្ជាប់បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃជួយគណនា និងកាត់បន្ថយគ្រាប់ល្អិតបានកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។

OPPO Reno3 បំពាក់មកជាមួយបន្ទះឈីបខ្លាំង MediaTek Helio P90 មាន CPU 8គ្រាប់រត់ក្នុងល្បឿន 2.2GHz, ប្រតិបត្តការដោយ Andriod 10 ជាមួយផ្ទៃបង្ហាញជំនាន់ចុងក្រោយ ColorOS7 មានរ៉េម 8GB មុខងារ Game Space និងអង្គផ្ទុកទិន្នន័យ 128GB ទំហំថាមពលថ្ម 4025mAh អមជាមួយនឹង បច្ចេកវិទ្យាសាកថ្មលឿន VOOC3.0 Flash Charge ប្រើប្រាស់ស៊ីមបាន2 និងមានរន្ធសម្រាប់បន្ថែម Micro SD Card ខាងក្រៅដល់ 256GB មានមុខងារកែសម្រួលវីដេអូ Soloop ជំជាន់ 2.0 និង មុខងារ Multi-User ទូរស័ព្ទមួយ ជាមួយគណនី 5។

ជារួម OPPO Reno3 គឺជាជម្រើសល្អបំផុតសម្រាប់អ្នកនិយមថតរូបវីដេអូស៊ែលហ្វី និងស្រឡាញ់ការថតរូបកម្រិតអាជីព។ កក់ទុកមុន OPPO Reno3 ឥឡូវនេះ តម្លៃត្រឹមតែ $359 តែបើកក់ផ្គួបជាមួយនឹងកាសឥតខ្សែ OPPO Enco W31 តម្លៃត្រឹមតែ $398 (OPPO Enco W31 តម្លៃ $59) អាចសន្សំបាន$20 និងចំណេញបានកាដូបន្ថែមសរុបជាទឹកប្រាក់ $169 រួមជាមួយនឹងការធានាលើគ្រឿងម៉ាស៊ីនរយៈពេលមួយឆ្នាំពេញ និងការជួសជុលរហ័សទាន់ចិត្តត្រឹមតែ1ម៉ោង នៅមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ទូទាំងប្រទេស ៕

អត្ថបទពេញនិយម

ពាក្យ «GoodNight» ជាសារចុងក្រោយ របស់នារី និង បុរសវ័យក្មេងនេះ ផុសមុនបញ្ចប់ជីវិតខ្លួនឯងយ៉ាងស្ងៀមស្ងាត់បំផុតដូចគ្នា
ធនាគារជាតិកម្ពុជា ទុកពេល ៣ ខែ ដល់គ្រឹះស្ថានហិរញ្ញវត្ថុប្រមូលលុយ 1$ 2$ 5$ ដឹកជញ្ជូនទៅក្រៅប្រទេស
បន្ទាប់ពីឡៃឡុងសម្អាងការឥលូវ ខាត់ សុឃីម ប្រកាសលក់ផ្ទះឡៃឡុង តម្លៃកន្លះលានដុល្លារ
វ័យ ៤០ ឆ្នាំហើយ កូនធំទន្ទឹមខ្លួនទៀតតែ កែវ ស្រីនាង មិនចាស់សោះ!

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 days ago

ងាយៗ ជួយឲ្យសាច់មុខសភ្លឺម៉ដ្ឋរលោងរាល់ថ្ងៃ ទោះពាក់ម៉ាសជាប់ក៏មិនភ័យខូចស្បែកដែរ

រាល់ថ្ងៃគ្រប់គ្នាប្រឹងប្រែងថែរក្សាសុខភាព និង សុវត្ថិភាពពីកូវីដ ១៩ ដោយការរក្សាអនាម័យ លាងសម្អាតដៃញឹកញាប់ និង ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ ។ ក្នុងអាកាសក្តៅស្អុះស្អាប់ដូចបច្ចុប្បន្ន ការពាក់ម៉ាសមិនថាយូរម៉ោង ឬមួយភ្លែតនោះទេ គឺ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែកមុខ ពិសេសសម្រាប់ប្រភេទស្បែកមុខដែលស្ងួត ឬងាយមានប្រតិកម្ម ។ វាអាចបង្កឲ្យស្បែកមុខឡើងខ្លាញ់ ទៅជារមាស់ ឡើងកន្តួល...

អត្ថបទក្រុមហ៊ុន7 days ago

តាក់ទិចងាយៗ ចំណាយ ១០០$ ទទួលបាន ១០$ ពេលទិញទំនិញអនឡាញតាមវីង

ថ្ងៃនេះ​យើង​មាន​គន្លឹះ​ពិសេស​មួយ​ដើម្បី​ចែករំលែក​ដល់​លោកអ្នក​ក្នុង​ការទិញ​ទំនិញ​តាម​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល ជាមួយ​ផលិតផល​ដែលមាន​គុណភាព​ល្អ​និង​ថែមទាំង​ទទួល អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទក្រុមហ៊ុន1 week ago

សូម​អរគុណ​សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី #WeLoveShokubutsu ដែល​ជួយ​ឱ្យ​កម្មវិធី​ដំណើរការ​ប្រកបដោយ​ជោគជ័យ​

Shokubutsu Cambodia កម្មវិធី​បាន​ដំណើរការ​ដោយ​ជោគជ័យ​ក្នុងការ​ប្រកួតប្រជែង​រូបថត​ទូទាំងប្រទេស​ដែលមាន​ឈ្មោះថា «We Love Shokubutsu» នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Shokubutsu Cambodia ការចូលរួម​ប្រកួតប្រជែង​ដោយមាន​បេក្ខជន​ជាង 400 នាក់ ដែល​បានប្រកាស​ឈ្មោះ​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នៅ​ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020​ ។​ ​ សូម​អបអរសាទរ​ដល់​អ្នក​ឈ្នះ​ទាំង...

អត្ថបទក្រុមហ៊ុន1 week ago

មិនដឹងថា​ត្រូវធ្វើ​ម្ហួ​ប​អី​មែន​ទេ​? មក​សាក​ធ្វើ​ម្ហូប​ងាយៗ​ជាមួយ ចាន់ កញ្ញា​

ការធ្វើ​ម្ហូប​នៅផ្ទះ​ជា​រៀងរាល់ថ្ងៃ ពិតជា​សំខាន់​សម្រាប់​គ្រប់​ក្រុមគ្រួសារ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​មានការ​ស្និត​ស្នាល គ្រួសារ​មាន​សុភមង្គល និង សន្សំសំចៃ​ថវិការ​ថែម​ទៀតផង​។ ប៉ុន្តែ ការជ្រើសរើស​មុខម្ហូប និង​គ្រឿងទេស​ថ្មីៗ ជា​រៀងរាល់ថ្ងៃ ពិតជា​ពិបាក​មែនទែន ជាពិសេស ក្នុងពេល​បច្ចុប្បន្ននេះ ការដើរ​ទិញ​ម្ហូប​នៅ​ផ្សារ​ក្នុង​រយៈពេល​យួរ ឬ​ទិញ​ម្ហូប​ស្រាប់ គឺ​មិនមាន​សុវត្ថិភាព​នោះឡើយ​ ។ ​ថ្ងៃនេះ ចាន់ កញ្ញា...

អត្ថបទក្រុមហ៊ុន1 week ago

វី​ង និង ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​”​គាំទ្រ​អ្នក​ច្នៃប្រឌិត​បច្ចេកវិទ្យា​នៅ​កម្ពុជា​

​បច្ចេកវិទ្យា​ចុងក្រោយ​របស់​វី​ង​នឹង​ជួយ​គាំទ្រ​សមាជិក មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ខណៈពេលដែល​ពួកគេ​កសាង​អ្នកជំនាន់ក្រោយ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ ​ភ្នំពេញ​ថ្ងៃទី ​២០ ខែឧសភា​ឆ្នាំ ២០២០ – ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ឥឡូវនេះ​កំពុងធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​កំណើន​នៃ​ធុរកិច្ច​ថ្មី និង ​សហគ្រាស​ធុន​តូច​ និង ​មធ្យម​នៅ​កម្ពុជា​...

អត្ថបទក្រុមហ៊ុន1 week ago

ត្រូវ​ដឹង​! ស្រីៗ​ស្បែក​ស្ងួត និង ស​មិន​ស្មើគ្នា ព្រោះតែ​ធ្វេសប្រហែស​លើ​រឿង ៤ នេះ

មិត្ត​នារី​ដឹង​ទេ​ថា រវាង​ស្បែក​ស្អាត និង ស្បែក​ស្ងួត ស្រអាប់ គឺ​ខុសគ្នា​នៅត្រង់​ការយកចិត្តទុកដាក់​តែមួយ​មុខ​គត់​។ ជាក់ស្ដែង បើ​អ្នកមាន​វ័យក្មេង នោះ​អ្នក​អាច​មិនសូវ​បារម្ភ​ច្រើន​ពី​បញ្ហា​ស្បែក​។  តែ​គួរ​ឲ្យ​ដឹងថា អាយុ​កាន់តែ​កើនឡើង សុខភាព​ស្បែក​នឹង​កាន់តែ​ចុះ​អន់ថយ ព្រមទាំង​ផលិតកម្ម​នៃ​ជាតិ​មេឡានីន​នៅក្នុង​ស្បែក​កើនឡើង ជាហេតុ​ងាយ​បណ្ដាល​ឲ្យ​ជួបប្រទះ​នូវ​បញ្ហា​ស្បែក​ស្រអាប់ ស​ដោយ​កន្លែង និង ស្ងួត​ខ្លាំង​។ ក្រៅពី​កត្តា​ធម្មជាតិ​នៃ​អាយុ បញ្ហា​ស្បែក​ទាំងនេះ​ក៏​ឧស្សាហ៍​កើតមាន​ដែរ ចំពោះ​អ្នក​ដែល​ធ្វេសប្រហែស​លើ​រឿង...

អត្ថបទក្រុមហ៊ុន1 week ago

មិនដែល​ស្គាល់​ទេ ស្បែក​ស្ងួត ខ្មៅ​ស្រអាប់ បើ​ចេះ​ប្រើ​រូបមន្ត​ថែបំប៉ន​ស្បែក ៣ ប្រភេទ​នេះ​

​ស្រប​ពេលដែល​កំពុង​ស​ម្រាក​នៅផ្ទះ ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​មេរោគ​កូ​វីដ​១៩ នារី​មួយចំនួនធំ​ចាប់ផ្ដើម​មានការ​រអ៊ូរ​ទាំ​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្បែក​ស្ងួត និង ខ្មៅ​ស្រអាប់ មិន​ភ្លឺ​ថ្លា​។ គួរ​ឲ្យ​ដឹងថា ការ​សម្រាក​នៅផ្ទះ​ក្នុង​រយៈពេល​យូរ មិនមែន​មានន័យថា​ជាការ​បន្ទុំ​ស្បែក​ដ៏​ល្អ និង ត្រឹមត្រូវ​តាម​ក្បួន​ថែ​ស្បែក​ឡើយ​។ ផ្ទុយទៅវិញ វា​អាច​នឹង​បង្ករ​ជា​បញ្ហា​ស្បែក​ស្ងួត ប្រេះ​ក្រហែង និង ខ្មៅ​ស្រអាប់ ដែល​បណ្ដាលមកពី​កង្វះខាត​ជាតិ​សំណើម​ក្នុង​ស្បែក ខ្វះ​ជាតិ​វីតាមីន​D ពី​ពន្លឺព្រះអាទិត្យ ព្រមទាំង​ការ​ប៉ះ​ត្រូវ​ខ្យល់​ម៉ាស៊ីនត្រជាក់​ជាប្រចាំ​។...

អត្ថបទក្រុមហ៊ុន2 weeks ago

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានដាក់​ដំណើរការ​ «គណនី​សន្សំ​ខ្នាតតូច​» ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​អាច​បើក​គណនី​ធនាគារ​បាន​

​ឥឡូវនេះ​លោកអ្នក​អាច​បើក​គណនី​សន្សំ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាមួយ​ទឹកប្រាក់​ត្រឹមតែ​ ៥ ​ដុល្លារ ប៉ុណ្ណោះ ព្រមទាំង​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដែល​ចំណាយពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​ អាច​ប្រើប្រាស់​បាន​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ជាមួយ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​និង​ភ្នាក់ងារ​វី​ង​ទូទាំងប្រទេស​ ។​ ​ថ្មីៗ​នេះ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ ជេ...

អត្ថបទក្រុមហ៊ុន2 weeks ago

ពេជ្រ សោភា បង្ហាញ​ពីមុខ​ម្ហូប​ងាយៗ ឆ្ងាញ់ៗ សម្រាប់ ចម្អិន​ជាមួយគ្នាក្នុងពេល​នៅផ្ទះ​

​ការធ្វើ​ម្ហូប​នៅផ្ទះ​ជា​រៀងរាល់ថ្ងៃ ពិតជា​សំខាន់​សម្រាប់​គ្រប់​ក្រុមគ្រួសារ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​មានការ​ស្និត​ស្នាល គ្រួសារ​មាន​សុភមង្គល និង សន្សំសំចៃ​ថវិកា ថែម​ទៀតផង​ ។ ប៉ុន្តែការជ្រើសរើស​មុខម្ហូប និង​ គ្រឿងទេស​ថ្មីៗ ជា​រៀងរាល់ថ្ងៃ ពិតជា​ពិបាក​មែនទែន ជាពិសេស ក្នុងពេល​បច្ចុប្បន្ននេះ ការដើរ​ទិញ​ម្ហូប​នៅ​ផ្សារ​ក្នុង​រយៈពេល​យួរ ឬ​ទិញ​ម្ហូប​ស្រាប់ គឺ​មិនមាន​សុវត្ថិភាព​នោះឡើយ​ ។ ថ្ងៃនេះ...

អត្ថបទក្រុមហ៊ុន2 weeks ago

សេវាធានារ៉ាប់រងអាយុជីវិតមានសារសំខាន់ដូចការពាក់ម៉ាស

អ្នកស្រី ផាត់ សុខលាភ បានបង្ហាញចំណាប់អារម្មណ៍ថា «ព្រោះយើងមើលវីរុសកូវីដ-១៩ មិនឃើញ ទើបយើងពាក់ម៉ាសការពារ ដូចគ្នានឹងការទិញសេវាធានារ៉ាប់រងអាយុជីវិត ព្រោះយើងមើលមិនឃើញថាមានអ្វីកើតឡើងនៅថ្ងៃស្អែក» ការរីករាតត្បាតនៃវីរុស កូវីដ-១៩ នៅតែជាក្តីបារម្ភចម្បងរបស់កម្ពុជា ។ ជាក់ស្តែងវីរុសកូវីដ-១៩ ពិតជាបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចគ្រួសារ បញ្ហាផ្លូវចិត្ត និង បញ្ហាផ្សេងៗ ។ គ្រប់ក្រុមគ្រួសារនៅតែបន្តអនុវត្តវិធានការបង្ការតាមរយៈការពាក់ម៉ាស...