Connect with us

បច្ចេកវិទ្យា

ទីបំផុត​ស្មា​ត​ហ្វូ​ន​ពេញនិយម អ្នកឯកទេស​ស៊ែ​ល​ហ្វី​សាហាវ​ឆ្នាំ ​2020 Reno3 បង្ហាញខ្លួន​ជា​ផ្លូវការ​ក្នុងតម្លៃ​ត្រឹមតែ $359

on

Advertisement

​កាលពី​យប់​ថ្ងៃទី 24 ​មីនា 2020 ក្រុមហ៊ុន OPPO បាន​ពញាក់​អារម្មណ៍​អតិថិជន និង ​អ្នកគាំទ្រ​ខ្លួនតាមរយៈ​ការដាក់​សម្ពោធស្តេច​ទូរស័ព្ទ​ស៊ែ​ល​ហ្វី​សាហាវ OPPO Reno3 លើ​អន​ឡាញ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ក្នុងតម្លៃ​ត្រឹមតែ $359 ​។​

​ចំពោះមុខ​អ្នកទស្សនា​រាប់ម៉ឺន​នាក់​ទាំង​លើ​កញ្ចក់​ទូរទស្សន៍​, ទាំង​ការ​ Live លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO និង បណ្តាញសារព័ត៌មាន​នានា អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន OPPO ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា “​ក្រុមហ៊ុន​ខិតខំ​សម្រិត​ស​ម្រា​ង​នូវ​ស្មា​ត​ហ្វូ​ន​ពេញនិយម​ជាមួយនឹង​បច្ចេកវិទ្យា​សម្បូរបែប ខ្លាំង​ខាង​ថតរូប​វីដេអូ​ស៊ែ​ល​ហ្វី​ច្បាស់​ស្អាត​គ្រប់​ប៉ុស្តិ៍ ថត​ព្រឹក ថត​ថ្ងៃ ថត​យប់ ថតៗ ថត​មិន​សំចៃ ដើម្បី​ជាការ​ឆ្លើយតប​នឹង​សំណូមពរ​ និង​ តម្រូវការ​របស់​អតិថិជន​ ។ យើង​ជឿជាក់ថា លោក​អ្នកនឹង​ទទួលបាន​នូវ​បទពិសោធន៍​នៃ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ដែលមាន​ស្រាប់​មួយ​សេត​នៅលើ​ស្មា​ត​ហ្វូ​ន​ស្ត៊េ​ច​ស៊ែ​ល​ហ្វី​សាហាវ OPPO Reno3”​ ។

​សម្រាប់​អតិថិជន​ដែលមាន​ចំណាប់អារម្មណ៍ អាចធ្វើ​ការ​កក់​ទុក​មុន​បាន​នូវ​ស្តេច​ទូរស័ព្ទ​ស៊ែ​ល​ហ្វី​សាហាវ OPPO Reno3 មាន​ពីរ​ពណ៌​គឺ ពណ៌​ខ្មៅ​បែក​ខៀវ (Midnight Black) និង ពណ៌​គុជ​ស (Sky White)​តាមរយៈ Link អន​ឡាញ​ដែល​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ចាប់ពី​ថ្ងៃនេះ​រហូតដល់ ថ្ងៃទី 01 មេសា 2020 ក្នុងតម្លៃ​ត្រឹមតែ $359 នឹង​ទទួលបាន កា​តាប​ស្ពាយ​OPPO​ដ៏​ស្រស់ស្អាត Power Bank 10000 mAh និង​ស៊ីម​ស្មា​ត​លេខ​ពិសេស Silver ជាមួយនឹង​កញ្ចប់​អ៊ី​ន​ធឺ​ណែ​ត​ធំ​ហ្ម៎ង​ចំនួន 12​សប្តាហ៍​ ។​

​ការវិល​ត្រឡប់មកវិញ ជាមួយនឹង​រចនាបទ​ថ្មី បច្ចេកវិទ្យា​ឈានមុខ និង​កាមេរ៉ា​ថតរូប​កម្រិត​អាជីព របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​គឺ OPPO Reno3 លើក​នេះ ពិតជា​មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកបំណង​ឡើយ ព្រោះ​វា​មាន កាមេរ៉ា​មុខ​សម្រាប់​ថតរូប​វីដេអូ​ស៊ែ​ល​ហ្វី​សាហាវ​ទាំងថ្ងៃទាំងយប់ ទំហំ​ធំ​មហិមារ រហូតដល់​ទៅ 44MP ជាមួយនឹង​មុខងារ Ultra Night Selfie និង​ស្គេ​ន​មុខ​ដោះ​សោរ​រហ័ស​ប៉ុន្តែ​សុវត្ថិភាព​បំផុត ​។

​ផ្នែក​ខាងក្រោយ OPPO Reno3 បំពាក់​កាមេរ៉ា​ក្រោយ 4​គ្រាប់ ដែល កាមេរ៉ា​ទី​1 មាន​ទំហំ 13MP មាន​កម្រិត f/2.4 ជា​ប្រភេទ Telephoto Lens សម្រាប់​ថត​ហ្សូ​ម​។ វា​មាន​បំពាក់​នូវ​បច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់​ការថតរូប​បាន​កាន់តែ​ឆ្ងាយ​។ កាមេរ៉ា​ទី​2 មាន​ទំហំ 48MP ជា​កាមេរ៉ា​មេ បំពាក់​នូវ​សិន​ស័​រ Sony IMX586 ដែលមាន​សមត្ថភាព​ផ្តិត​យក​រូបភាព​បាន​យ៉ាងច្បាស់​ស្អាត​គ្រប់​ប៉ុស្តិ៍ គ្រប់ពេលវេលា​មិន​ថា​ព្រឹក​ថ្ងៃ​យប់​។ ជាមួយនឹង​បច្ចេកវិទ្យា​គណនា​ប្លង់​រូបភាព Ultra HDR និង Super-Resolution ធ្វើ​ឲ្យ​វា​មាន​សមត្ថភាព​ក្នុងការ​បង្កើត​រូបភាព​ទំហំ​រហូតដល់​ទៅ 108MP អាច​ថតរូប​មនុស្ស ហើយ​ពង្រីក​មើលមុខ សក់ ភ្នែក​ច្បាស់ក្រឡែត មិន​ព្រួយបារម្ភ​ខ្លាច​បែក​រូប​។ កាមេរ៉ា​ទី 3 មាន​ទំហំ 8MP សម្រាប់​ថត​ប្លង់​ទូលាយ​និង​សម្រាប់​ថតរូប​ជិតៗ​បែប​ម៉ាក្រូ 3cm បាន​យ៉ាង​ល្អ​ស្អាត​កប់​ចិត្ត​តែម្តង​។ កាមេរ៉ា​ទី 4 មាន​ទំហំ 2MP សម្រាប់​ជំនួយ​ដល់​ការថតរូប​ស្ទីល​បុរាណ​បែប​ស​ខ្មៅ​ ។​

​ក្នុង​មុខងារ​កាមេរ៉ា OPPO ក៏​បន្ថែម​នូវ​មុខងារ​ពិសេសៗ​មួយចំនួន​ដូចជា Ultra Dark Mode សម្រាប់​ជំនួយ​ដល់​ការថត​នៅ​កន្លែង​ងងឹត​ខ្លាំង​អោយ​កាន់តែច្បាស់​ស្អាត​, មុខងារ Video Bokeh សម្រាប់​កាត់​ព្រាល​ផ្ទៃ​ខាងក្រោយ​, ថត​វីដេអូ​កម្រិត 4K និង Ultra Steady Video 2.0 សម្រាប់​ជំនួយ​ដល់​ការ​ទប់​លំនឹង​វីដេអូ​កាន់តែ​ប្រសើរ ដែល​មុខងារ​ទាំងអស់នេះ​សុទ្ធសឹងតែ​ជា​មុខងារ​ដែល​បំពាក់​លើ​ទូរស័ព្ទ​តម្លៃ ខ្ពស់​។ ទាំងអស់នេះ​ក៏​ដោយសារតែ​ឈី​ប​វា​មាន NPU ដែល​ភ្ជាប់​បច្ចេកវិទ្យា AI ដ៏​ឆ្លាត​វៃ​ជួយ​គណនា និង​កាត់បន្ថយ​គ្រាប់​ល្អិត​បាន​កាន់តែ​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ​។​

OPPO Reno3 បំពាក់​មកជា​មួយ​បន្ទះ​ឈី​ប​ខ្លាំង MediaTek Helio P90 មាន CPU 8​គ្រាប់​រត់​ក្នុង​ល្បឿន 2.2GHz, ប្រតិ​ប​ត្ត​ការ​ដោយ Andriod 10 ជាមួយ​ផ្ទៃ​បង្ហាញ​ជំនាន់​ចុងក្រោយ ColorOS7 មាន​រ៉េ​ម 8GB មុខងារ Game Space និង​អង្គ​ផ្ទុក​ទិន្នន័យ 128GB ទំហំ​ថាមពល​ថ្ម 4025mAh អម​ជាមួយនឹង បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC3.0 Flash Charge ប្រើប្រាស់​ស៊ីម​បាន​2 និង​មាន​រន្ធ​សម្រាប់​បន្ថែម Micro SD Card ខាងក្រៅ​ដល់ 256GB មាន​មុខងារ​កែសម្រួល​វីដេអូ Soloop ជំ​ជាន់ 2.0 និង មុខងារ Multi-User ទូរស័ព្ទ​មួយ ជាមួយ​គណនី 5​ ។

​ទន្ទឹមនឹងនេះ ក្រុមហ៊ុន OPPO ក៏​បង្ហាញ​នូវ​វត្តមាន​ស្មា​ត​ហ្វូ​ន​រៀមច្បង គឺ OPPO Reno3 Pro តម្លៃ​គាប់ចិត្ត​ត្រឹមតែ 599$ និង ផលិតផល IoT ជំនាន់​ថ្មី គឺ​កាស​កាលី​ប​ឥត​ខ្សែ OPPO Eno W31 តម្លៃ​ត្រឹមតែ 59$ តែបើ​ទិញ​ផ្គួប​ជាមួយ OPPO Reno3 តម្លៃ​ត្រឹមតែ $398​ ។

​សរុប​មកវិញ OPPO Reno3 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ល្អ​ឯក ព្រោះ​មិន​ត្រឹមតែ​ជា​ស្តេច​ទូរស័ព្ទ​សម្រាប់​ស៊ែ​ល​ហ្វី​ស្អាត​សាហាវ​គ្រប់ពេល​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​កាមេរ៉ា​ក្រោយ​លំដាប់​កម្រិត​អាជីព​ថត​ច្បាស់​គ្រប់​ប៉ុស្តិ៍ និង​បំពាក់​នូវ​បច្ចេកវិទ្យា​សម្បូរបែប ហើយ​ថែមទាំង​មានតម្លៃ​សមរម្យ​បំផុត​ត្រឹមតែ $359 ដូច្នេះ​បើ​ចាប់អារម្មណ៍​អាច​កក់​ទុក​មុន​ចាប់ពី​ថ្ងៃទី​25​មីនា ដល់ 01 មេសា​2020 នៅលើ​អន​ឡាញ​របស់​ម្ចាស់​ហាង​លក់​ទូរស័ព្ទដៃ​នានា​ទូទាំងប្រទេស​ ៕


អត្ថបទពេញនិយម

រកឃើញមនុស្ស ៣៤០ នាក់នៅសៀមរាប ប៉ះពាល់ប្រយោលជាមួយជនជាតិបារាំងផ្ទុកកូវីដ ១៩ នៅកំពង់សោម
បុរសខ្មែរអាយុ ២៧ ឆ្នាំនៅភ្នំពេញ ប្រកាសឆ្លងកូវីដ ១៩ យប់ទី ២៥ មីនា ជាអ្នកឡើងចុះញឹកញាប់នៅប៉ោយប៉ែត
Lydia មានកម្លាំងចិត្តព្រឺស ពេលត្រូវមិត្តជិតដិតច្រើនាក់ ធ្វើរឿងដ៏ពិសេសមួយនេះឱ្យ (វីដេអូ)
ពិតជាមានទឹកចិត្តណាស់! ខាត់ សុឃីម សម្រេចចិត្តបញ្ចុះថ្លៃឈ្នួលផ្ទះ ខណៈកូវីដ ១៩ កំពុងរាតត្បាត

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន10 hours ago

ភ្នាក់ងារវីង បន្តវប្បធម៌ចែករំលែកខណៈពេលដែលវីរុសកូវីដ ១៩ កំពុងរាតត្បាត

ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនកំពុងជួបទុក្ខលំបាក ភ្នាក់ងារ វីង នៅបណ្តាខេត្តនានានិងនៅក្រុងភ្នំពេញ បានស្ម័គ្រចិត្តធ្វើយុទ្ធនាការចែកអង្ករ ទឹកអាល់កុលលាងដៃ ប្រេងកូឡានិងថវិការផ្ទាល់ខ្លួនមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតដើម្បីទប់ស្កាត់ការរីករាតត្បាតនៃវីរុស កូវីដ១៩ ។ អ្នកស្រី អេង ប៊ុនថា ដែលជាម្ចាស់ភ្នាក់ងារវីង ប៊្លូ អាយ ដែលស្ថិតនៅផ្លូវ៤៣០ នៅជិតសណ្ឋាគាររ៉េស៊ីដង់ក្រុងភ្នំពេញបានឲ្យដឹងថា ដោយមើលឃើញអត្រានៃការឆ្លងវីរុស កូវីដ១៩ ចេះតែបន្តជារៀងរាល់ថ្ងៃ...

អត្ថបទក្រុមហ៊ុន3 days ago

ក្រុមហ៊ុន Huawei មានវិធានការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺរាតត្បាតនៅក្នុងប្រទេសចិន និង កម្ពុជា

កាលពីថ្ងៃទី ៣ ខែកុម្ភៈ​ មន្ទីរពេទ្យ Huo Shen Shan បានបើកទទួលអ្នកជម្ងឺជាផ្លូវការ ​។ នេះជាមន្ទីរពេទ្យនៅទីក្រុងអ៊ូហាន ដែលមានផ្ទៃក្រឡាសរុបចំនួន ៣៣,៩០០ ម៉ែត្រការ៉េ ហើយត្រូវបានកសាងឡើងដំបូងក្នុងគោលបំណងព្យាបាលដល់ អ្នកជម្ងឺដែលមានផ្ទុកវីរុសប្រភេទថ្មីនេះ ។ ក្នុងនេះដែរ ក្រុមហ៊ុន Huawei ក៏បានសហការជាមួយប្រតិបតិ្តករ​​ដោយប្រើរយៈពេលមួយសប្តាហ៍...

អត្ថបទក្រុមហ៊ុន4 days ago

វី​ង​ផ្តល់ជូន​ការផ្ទេរ​ប្រាក់​ឥតគិតថ្លៃ ទោះជា ​Covid-19 ​កំពុង​រីក​រាលដាល​ក៏ដោយ​

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ចូលរួមចំណែក​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង និង​ ជួយ​គាំទ្រ​ដល់​អតិថិជន​ទាំងឡាយ ខណៈពេលដែល Covid-19​ កំពុង​រីក​រាលដាល​ ។ ឥឡូវនេះ អតិថិជន​របស់ វី​ង អាច​ផ្ទេរប្រាក់​ដោយ​ឥតគិតថ្លៃតាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដែល​ជួយ​ឲ្យ​ពួកគេ​ផ្ញើ​ប្រា​ក់បាន​យ៉ាង​ងាយស្រួល​ដោយ​មិនចាំបាច់​ចាក​ចេញពីផ្ទះ ទៅកាន់​មនុស្ស​ជាទី​ស្រលាញ់​ដែល​កំពុងមាន​តម្រូវការ​ផ្សេងៗ ។​ ​លោក ម៉ា​នូ រ៉ា​ចាន់...

អត្ថបទក្រុមហ៊ុន4 days ago

អបអរឆ្នាំថ្មីដ៏អស្ចារ្យជាមួយ Heineken® (វីដេអូ)

ភ្នំពេញ – ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ Heineken® ដែលជាម៉ាកយីហោស្រាបៀរអន្តរជាតិល្បីល្បាញជាងគេបំផុតនៅលើពិភពលោក បានបញ្ចេញសំបកកេសថ្មីដ៏ពិសេសជាមួយរូបផ្កាយពណ៌ក្រហមរបស់ខ្លួនយ៉ាងស្រស់ស្អាត។ ការរចនាថ្មីដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែមីនានេះ ដោយបានបង្ហាញឲ្យឃើញនូវរូបផ្កាយពណ៌ក្រហមលាយទឹកមាស ដែលបានរំលេចឡើងជាមួយដបពណ៌បៃតងយ៉ាងស្រស់ស្អាតដើម្បីស្វាគមន៍ឆ្នាំថ្មី។ បុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ដែលត្រូវបានប្រារព្ធឡើងក្រោយការបញ្ចប់រដូវច្រូតកាត់ប្រមូលផលរបស់ប្រជាកសិករខ្មែរនៅទូទាំងប្រទេស និងជាការចាប់ផ្តើមឆ្នាំថ្មីស្របតាមប្រតិទិនចន្ទគតិរបស់ប្រជាជនខ្មែរយើងផងដែរ។ ក្នុងពិធីបុណ្យនេះ...

អត្ថបទក្រុមហ៊ុន1 week ago

វីង រួមចំណែកជួយប្រជានជនកម្ពុជានៅកូរ៉េខាងត្បូង ខណៈមានការរីករាលដាលមេរោគ Covid-19

ភ្នំពេញ ខែមីនា ២០២០ ៖ ធនាគារឯកទេសវីង បានបរិច្ចាគទឹកប្រាក់ចំនួន ៥០០០ ដុល្លារដល់ប្រជាជនខ្មែរ ដែលកំពុងរស់នៅប្រកបការងារ និង សិក្សានៅកូរ៉េខាងត្បូងតាមរយៈស្ថានទូតកម្ពុជាដើម្បីទិញម៉ាស់ និង ទឹកលាងដៃក្នុងការការពារខ្លួនពីការីករាលដាលនៃមេរោគ Covid-19 ។ ឯកឧត្ដម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានមានប្រសាសន៍ថា៖ «ការបរិច្ចាគវិភាគទានដែលប្រកបដោយសប្បុរសធម៌របស់វីងនៅពេលនេះ...

អត្ថបទក្រុមហ៊ុន2 weeks ago

សូម​បញ្ឈប់​ការយល់ច្រឡំ​! មិនមាន​ការហាម​ប្រើប្រាស់ Smecta ចំពោះ​ក្មេង​អាយុ​លើស​ 2 ​ឆ្នាំ​ឡើយ​!

​ប្រិយមិត្ត​ប្រហែលជា​បាន​អាន​ព័ត៌មាន​មួយចំនួន ចុះផ្សាយ​ទាក់ទង​នឹង Smecta ដែលជា​ថ្នាំ​ព្យាបាល​ជំងឺរាក​ដ៏​ពេញនិយម​ទាំង​សំរាប់​កុមារ ​និង ​មនុស្សពេញវ័យ របស់​ប្រទេស​បារាំង ដែលថា Smecta ត្រូវបាន​រដ្ឋាភិបាល​បារាំង​ណែនាំ​មិនអោយ​កូនក្មេង​ប្រើ ដោយសារ​មាន​ផ្ទុក​ជាតិ​សំណ​ដ៏​តិចតួច​បំផុត ​។​ ​តាម​ការពិតទៅ ព័ត៌មាន​ទាំងអស់នេះ​គឺ​មិន​ត្រឹមត្រូវ​ទាំងស្រុង​ឡើយ ដោយសារតែ​ការបកប្រែ​បាត់​ខ្លឹមសារ​ និង​ មិន​គ្រប់​ជ្រុងជ្រោយ​នៃ​ពត៌មាន​ទាំងអស់នោះ ជាហេតុ​បង្កអោយមាន​ការយល់ច្រលំ​ទៅលើ​ការប្រើប្រាស់ Smecta ព្រោះ​តាម​សារ​ណែនាំ​របស់​ក្រសួងសុខាភិបាល​បា​រាំ​ង​គឺ​មិនមាន​ពាក់ព័ន្ធ​អ្វី​នឹង​ការប៉ះពាល់​សុខភាព​កុមារ​អាយុ​លើសពី...

អត្ថបទក្រុមហ៊ុន2 weeks ago

ដូចទើបតែកើតសោះ ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ ឆ្នាំបាត់

តើអ្នកធ្លាប់បានចាប់អារម្មណ៍ដែរទេថា អ្នកបានស្គាល់ទឹកពិសាវីតាល់ចាប់តាំងពីពេលណាមក? ឆ្នាំ២០២០នេះ ត្រូវបានសម្គាល់ថាជាខួប១០ឆ្នាំនៃការកកើតឡើងរបស់ក្រុមហ៊ុនទឹកពិសាវីតាល់ក្នុងទីផ្សារប្រទេសកម្ពុជា។ ដើម្បីអបអរសាទរទៅនឹងនិរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ ក្រុមហ៊ុនទឹកពិសាវីតាល់គ្រោងនឹងរៀបចំនូវកម្មវីធីជាច្រើនក្រោមប្រធានបទ “វីតាល់១០ឆ្នាំអច្ឆរិយភាពផលិតផលជាតិ” ក្នុងចេតនាថ្លែងអំណរគុណដល់ក្រុមការងារគ្រួសារវីតាល់ ដៃគូ និងអតិថិជនរបស់វីតាល់ ដែលនឹងប្រព្រឹត្តិឡើងក្នុងឆ្នាំ២០២០នេះ។ ក្រុមហ៊ុនទឹកពិសាវីតាល់បានឲ្យដឹងថា និរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ មិនមែនជាភាពចៃដន្យនោះទេ តែវាជាការខិតខំប្រឹងប្រែង យកចិត្តទុកដាក់...

អត្ថបទក្រុមហ៊ុន2 weeks ago

ISUZU ចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្ដុង្តឧត្ដមរបស់ព្រះមហាក្សត្រ (វីដេអូ)

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu ប្រចាំនៅកម្ពុជា ដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រមហ៊ុន លោក ព្រាប...

អត្ថបទក្រុមហ៊ុន2 weeks ago

វី ឌីណែត បង្ហើបឈុតពិបាកសម្តែងបំផុតក្នុងរឿងភាគថ្មីជាមួយ នី រតនា (វីដេអូ)

តារាចម្រៀងសម្បុរស្រអែមសំឡេងខ្ពស់កញ្ញា វី ឌីណែត បានបន្ថែមឈ្មោះជាតារាសម្តែងមួយទៀត ខណៈដែលកញ្ញាបានសម្តែងចាប់ដៃគូជាមួយលោក នី រតនា ក្នុងរឿងភាគថ្មី រាជបុត្រកង្កែប ដែល នឹងត្រៀមចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទ្សន៍ហង្សមាស HDTV ចាប់ពីថ្ងៃទី30 ខែមីនា ឆ្នាំ2020 នេះតទៅហើយបន្ទាប់ពីរឿង រាជិនីភូមិគ្រឹះ ម៉ោង 8 –...

អត្ថបទក្រុមហ៊ុន2 weeks ago

បង្ហោះវីដេអូ ១ ស្មើនឹងការជួយបរិច្ចាគ ៣ ដុល្លារ ដល់សមាគមន៍ស្រ្តី និង មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា“ទិវារត់ប្រណាំងស្រ្តី ចម្ងាយ ១០គ.ម”

ទន្ទឹមនឹងជោគជ័យដែលមានអ្នកចូលរួមរត់យ៉ាងច្រើនកុះករជាង ២០០០នាក់ក្នុង ទិវារត់ប្រណាំងស្រ្តី ចម្ងាយ ១០គ.ម កាលពីថ្ងៃទី ០៨ មីនា ២០២០ កន្លងទៅនេះ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានផ្តួចផ្តើមកម្មវិធីសប្បុរស “ចុះឈ្មោះរត់ម្នាក់ បរិច្ចាគ ១ដុល្លារ” និង “បង្ហោះវីដេអូ ១ បរិច្ចាគ...