មិនដល់រយៈពេលកន្លះឆ្នាំផង realme ទទួលបានលទ្ធផលយ៉ាងល្អនៅក្នុងទីផ្សារប្រទេសកម្ពុជា
realme ជាម៉ាកផលិតផលបច្ចេកវិទ្យាដែលទើបនឹងបង្កើតឡើងក្នុងឆ្នាំ ២០១៨ ហើយបានមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងពិភពលោក ។ ហើយនៅក្នុងឆ្នាំ ២០១៩ ក៏បានជាប់ជាម៉ាកទូរស័ព្ទទី ៧ ទូទាំងពិភពលោក និង ក្លាយជាម៉ាកដែលមានការរីកចម្រើនឆាប់រហ័សបំផុតក្នុងវិស័យទូរស័ព្ទ ។ សម្រាប់ទីផ្សារប្រទេសកម្ពុជា realme បានប្រើរយៈពេលត្រឹមតែកន្លះឆ្នាំតែប៉ុណ្ណោះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ សម្រេចបាននូវការលក់ប្រចាំខែដែលមានដល់ទៅជាង ១០០០០ គ្រឿង ដែលជាលទ្ធផលមួយដ៏ល្អប្រសើរ ។
មូលហេតុដែលធ្វើអោយ realme ទទួលបានការគាំទ្រដូច្នេះ នោះគឺចាប់តាំងពីពេលដែល realme បានបង្កើតឡើងមក realme តែងតែប្រកាន់ភ្ជាប់នូវទស្សនៈវិស័យ dare to leap សាកល្បងធ្វើការជំនះក្នុងវិស័យផ្សេងៗ ។ នៅខែធ្នូកាលពីឆ្នាំទៅនេះ realme ក៏បាននាំយកមកនូវទូរស័ព្ទម៉ូដែលទីមួយដែលមានបំពាក់នូវអេក្រង់ 90Hz និង មានការសាកថ្មល្បឿនលឿន 50w គឺ realme X2 Pro មកដល់ក្នុងប្រទេសកម្ពុជា ។
នៅក្នុងដើមឆ្នាំនេះផងដែរ realme ក៏បានលើកឡើងថានឹងធ្វើជាអ្នកផ្សព្វផ្សាយ បច្ចេកវិទ្យាទាន់សម័យដោយមិនត្រឹមតែនាំមកនូវផលិតផល AIoT នោះទេ ហើយក៏ផ្តល់នូវជម្រើសថ្មីសម្រាប់ជីវិតការរស់នៅបែបទាន់សម័យរបស់យុវវ័យទៀតផង ។ ជាមួយគ្នានេះដែរ realme ក៏បានព្យាយាមផ្តល់អោយនូវបច្ចេកវិទ្យាដែលឈានមុខគេសម្រាប់ជួរតម្លៃនីមួយៗផងដែរ ។ ចំណុចនេះដែរក៏បានមានឡើងនៅក្នុងផលិតផលរបស់យើងរួចហើយផងដែរ ។
realme 5i ដែលបានដាក់ប្រកាសជាផ្លូវការកាលពីដើមឆ្នាំកន្លងទៅនេះ គឺមានបំពាក់នូវបន្ទះឈីប snapdragon 665 កាមេរ៉ា ក្រោយ 4 គ្រាប់ និង ថាមពលថ្មធំ ៥០០០mAh រីឯតម្លៃត្រឹមតែ 169 ដុល្លារតែប៉ុណ្ណោះ ។ ដែលជាធម្មតាទូរស័ព្ទដែលមានបំពាក់ កាមេរ៉ាក្រោយ 4 គ្រាប់ និង បន្ទះឈីប snapdragon665 បែបនេះ គឺមានតម្លៃលើសពី 200 ដុល្លារ ឬដល់ទៅជិត 300 ដុល្លារ ឯណោះ ។ តាមរយៈចំនុចនេះយើងឃើញថា realme គឺបានខិតខំធ្វើអោយអ្នករាល់គ្នាទទួលបាននូវបទពិសោធន៍កាន់តែប្រសើរនៅក្នុងជួរតម្លៃនេះផងដែរ ។
សម្រាប់ទីផ្សារប្រទេសកម្ពុជា realme បានប្រើរយៈពេលត្រឹមតែកន្លះឆ្នាំតែប៉ុណ្ណោះ ហើយការលក់ប្រចាំខែក៏បានមានដល់ ទៅជាង ១០០០០ គ្រឿង និង ដើម្បីអរគុណទៅដល់អ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រកន្លងមកនេះ រាល់ការទិញទូរស័ព្ទ realme 5i ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែមិនា អ្នកនឹងទទួលបានកាដូ អាវយឺត កាសត្រចៀកនិងលេខសុីម Smart ផងដែរ ។
សម្រាប់ព័ត៌មានផ្សេងៗ សូមចុចចូលទៅកាន់ Link នេះ ៖
https://www.facebook.com/commerce/products/2895165813881346/