Connect with us

បច្ចេកវិទ្យា

តែប៉ុណ្ណេះមិនចាំបាច់កែរូបទៀតទេ ស្មាតហ្វូន OPPO Reno 3 អាចជួយបាន

on

Advertisement

បើនិយាយដល់ការថតរូបស៊ែលហ្វីស្អាតកប់សារី ឈ្នះអស់មាសត្រូវ មនុស្សភាគច្រើននឹងនឹកដល់ម៉ាក OPPO មុនគេ ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយនេះ មាន DNA ជាអ្នកឯកទេសថតរូបស៊ែលហ្វីលើស្មាតហ្វូនគ្រប់ស៊េរី។ ជាប់ឈ្មោះជាអ្នកឯកទេសស៊ែលហ្វីស្អាត ក្រុមហ៊ុន OPPO កាន់តែបន្ថែមល្បឿន ឥតឈប់លើកំណែរអាប់ដេត និង បន្ថែមនូវបច្ចេកវិទ្យាថ្មីៗ លើស្មាតរបស់ខ្លួន ជាពិសេសគឺ OPPO F ស៊េរី និង Reno ស៊េរី ។

កាលពីចុងឆ្នាំ 2017 ស្មាតហ្វូនOPPO F5 ត្រូវបានទទួលស្គាល់ជាសកលថា ជាអ្នកឯកទេស Selfie ឈានមុខគេ ទំហំ 20MP ជាមួយកាំពន្លឺ Aperture f/2.0 អាចថតរូបច្បាស់មុខព្រាលក្រោយ (Bokeh Mode) និងកាមេរ៉ាក្រោយមួយគ្រាប់មានសមត្ថភាពថតរូបពិតរបស់អ្នកប្រើប្រាស់ស្អាតកប់សារី។ នៅខែមេសាឆ្នាំ2018 ស្មាតហ្វូន OPPO F7 ត្រូវបានក្រុមហ៊ុន Update កាមេរ៉ាមុខសម្រាប់ថតរូបស៊ែលហ្វីទំហំ 25MP ដែលបានផ្តល់នូវបទពិសោធន៍រឹតតែអស្ចារ្យថែមមួយកម្រិតទៀតដល់អ្នកប្រើប្រាស់ ។

ជំនាន់បន្ទាប់ គឺ OPPO F9 ត្រូវបានក្រុមហ៊ុនរក្សានូវទំហំកាមេរ៉ាមុខសម្រាប់ថតរូបស៊ែល 25MP ដដែលដោយបន្ថែមនូវ មុខងារ AI-Powered។ នៅដើមឆ្នាំ 2019 ស្រាប់តែក្រុមហ៊ុន OPPO បង្ហាញនូវវត្តមានស្មាតហ្វូន F11 Pro ជាមួយនឹងកាមេរ៉ាបង្កប់ខ្លួនចំណ្តាលលើកដំបូងគេបង្អស់ ហើយទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ ពាក់កណ្តាលឆ្នាំ 2019 ស្មាតហ្វូនថ្នាក់ខ្ពស់ តំណាងឲ្យការតស៊ូនិងច្នៃប្រឌិតខ្ពស់ OPPO Reno ស៊េរី បង្ហាញខ្លួនជាមួយនឹងកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឈិត កាលីបទាន់សម័យ គ្មានពីរ។ អតិថិជនមិនតិចទេដែលសរសើរសមត្ថភាពនៃស្មាតហ្វូន Reno ស៊េរី មិនដាច់ពីមាត់ទាំងបច្ចេកវិទ្យា 10x Hybrid Zoom និង 60x Digital Zoom រួមផ្សំជាមួយនឹងរូបរាងស្អាតបែប High-Show តែម្តង ។

ស្រាប់តែនៅចុងឆ្នាំ 2019 ក្រុមហ៊ុន OPPO បានច្របាច់ ស្មាតហ្វូនជើងខ្លាំង OPPO F ស៊េរី និង Reno ស៊េរី បញ្ចូលគ្នា ដោយធ្វើកំណែ Upgrade និងរក្សានូវទីតាំងកាមេរ៉ាមុខបង្កប់ខ្លួនចំកណ្តាលដដែលលើស្មាតហ្វូនកូនកាត់ OPPO Reno 2F និងមានកាមេរ៉ាក្រោយ 4 ថតរូបហ្សូមទៅកាន់ក្តីស្រមៃ។ សម្រាប់ឆ្នាំថ្មី 2020 នេះ ស្មាតហ្វូន OPPO Reno 3 អាចនឹងត្រូវបានក្រុមហ៊ុនរក្សានូវ DNA អ្នកឯកទេសថតរូបស៊ែលហ្វីដដែលរបស់ត្រកូលF ប៉ុន្តែអាចបន្ថែមនូវទំហំមេហ្គាភិស៊ែលធំខ្លាំងដំបូងបង្អស់លើលោក របស់ Reno ស៊េរី។ ស្មាតហ្វូនដែលមានកាមេរ៉ាមុខថតរូបស៊ែលហ្វីស្អាតសាហាវជំនាន់ថ្មី 2020 របស់ក្រមហ៊ុន OPPO ត្រូវបានគេស្គាល់ឈ្មោះពិតថា OPPO Reno 3។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការក្រុមហ៊ុន OPPO បានព្រឡូយនូវលក្ខណៈពិសេសៗរបស់វាដូចជា ថតច្បាស់គ្រប់ពេលបាន 3ទំហំខុសគ្នា គឺ 44MP, 48MP, និង 108MP ជាមួយនឹងមុខងារ Ultra Night Selfie, Ultra Dark Mode និង Ultra Clear ។

បើក្រឡេកមើលចំណាប់អារម្មណ៍តារាផ្សព្វផ្សាយរបស់ក្រុមហ៊ុន OPPO ហាក់មានក្តីរំភើបនឹងរំជួលចិត្តខ្លាំង ក្នុងការទទួលយកនូវបទពិសោធន៍ថ្មី និង បច្ចេកវិទ្យាថតរូបស៊ែលហ្វីចំជំនាញឯកទេសឈានមុខ ប្រចាំឆ្នាំ 2020 របស់ OPPO Reno 3។

យ៉ាងណាមិញបើសិនជាចង់ជាក់ច្បាស់នូវសមាសភាពនៃស្មាតហ្វូនកូនកាត់ស៊េរីបន្ទាប់នេះ មានតែបន្តតាមដាន និងរងចាំអ៊ុតមើលលើហ្វេសប៊ុកផ្លូវការ OPPO តែប៉ុណ្ណោះ។ ត្រៀមៗ ឆាប់ៗនេះ ត្រៀមចិត្ត ត្រៀមកាយ ត្រៀមអារម្មណ៍ តែលុយក៏ត្រូវត្រៀមដែរ ។

សូមរំលឹកថា បច្ចុប្បន្ន OPPO កំពុងឈរលេខ1 នៃចំណែកទីផ្សារកម្ពុជា ដោយសារគុណភាពស្មាតហ្វូនល្អ សមនឹងតម្លៃ សេវាអ៊ីនធឺណេតដើរលឿន ថ្មកាន់បានយូរជាមួយនឹងបច្ចេកវិទ្យាសាកថ្មីលឿន អមជានឹងការធានាសេវាជួសជុលទូរស័ព្ទដោយឥតគិតថ្លៃ ជាមួយនឹងសេវាជួសជុលរហ័សទាន់ចិត្តត្រឹមតែ1ម៉ោង គ្រប់សាខាមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ដែលមានទីតាំងទល់មុខវត្តកោះ សួនឧស្សាហកម្មវឌ្ឍនៈ Exchange Square និង Aeon Mall Phnom Penh ខេត្តកំពង់ចាម សៀមរាប ព្រះសីហនុ កណ្តាល ក្រចេះ និងខេត្តបាត់ដំបង៕

អត្ថបទពេញនិយម

តារាថៃស្រីទាំងនេះ មានទេពកោសល្យសិល្បៈខ្លាំងហើយ ថែមទាំងមានចំណេះដឹងខ្ពស់ទៀត
ក្នុងនាមជាកូនខ្មែរ គួរស្គាល់អត្ថន័យនៃពាក្យ សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ឱ្យបានច្បាស់!
ទម្លាយទិដ្ឋភាពក្នុងផ្ទះវីឡាថ្មីរបស់ កែវ ចាន់និមល ទិញឱ្យកូនស្រីថ្ងៃមុន រៀបចំស្អាតណាស់!
បុគ្គលល្បីៗ ៣ រូប ចេញមុខ រិះគន់កែតម្រូវដល់អ្នកគ្រូអង់គ្លេស ១ វគ្គ ៣ ពាន់ដុល្លារ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន3 days ago

​ស្រីៗ​មិនគួរ​រំលង រូបមន្ត​លាង​សម្អាត​មុខ​កម្ចាត់​អស់​មេរោគ ជួយ​ស្បែក​មិន​ឲ្យ​រង​ផលប៉ះពាល់​ពី​ការពាក់​ម៉ាស​យូរ​ក្នុង​រដូវក្តៅ​

​ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​កូ​វីដ​១៩ គ្រប់គ្នា​ត្រូវបាន​ណែនាំ​ឲ្យ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ កុំ​យកដៃ​ប៉ះ​មុខ មាត់ និង ភ្នែក ហើយ​ត្រូវ​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ​រាល់ពេល​ចេញ​ក្រៅ​ផ្ទះ​។ ការពាក់​ម៉ាស​ការពារ​មេរោគ​ត្រឹមត្រូវ​ល្អ គឺ​ត្រូវតែ​គ្រប​បិទ​ត្រង់​ច្រមុះ និង​មាត់​ឲ្យ​ជិត​ល្អ និង​ផ្អិ​ប​ទៅនឹង​ផ្ទៃមុខ ។​ ពិតណាស់​ការពាក់​ម៉ាស​ផ្អិ​ប​ជាប់​ស្បែ​កមុខ បូករួម​នឹង​អាកាសធាតុ​ក្តៅស្អុះ​ស្អាប់​ដូច​សព្វថ្ងៃនេះ ច្បាស់​ជា​ធ្វើ​ឲ្យ​ស្បែក​មុខ​មាន​បញ្ហា​មិន​ខាន ។ ធម្មតា​ដោយសារ​អាកាសធាតុ​ក្តៅ ឬ ពេល​ពាក់​ម៉ាស​ទៅ​ហប់​បិទ​ខ្យល់​ចេញចូល​ទៀត​នោះ វា​ងាយ​នឹងធ្វើ​ឲ្យ​ធូលី​ដី​កខ្វក់​ដែល​ទុំ​ជាប់​លើ​ផ្ទៃមុខ...

អត្ថបទក្រុមហ៊ុន6 days ago

ហង្ស​មាស​សម្រេច​ដាក់​រឿង​ភាគ​ពេញៗ​គ្រប់​ភាគ​ ឲ្យ​ទស្សនា​នៅលើ​យូ​ធូប​

​អាច​ថា​នេះ​ជា​ដំណឹង​ដ៏​ពិសេស​មួយ​ដែល​អ្នកគាំទ្រ​រឿង​ភាគ​របស់​ហង្ស​មាស​ទន្ទឹងរង់ចាំ​និង​តែងតែ​ទទូច​ចង់បាន ឥឡូវនេះ​បានសម្រេច​ហើយដោយ​ហង្ស​មាស​ទើប​ប្រកាស​ថ្មីៗ​ក្តៅៗ​ពី​ការដាក់់​រឿង​ភាគ​ពេញៗ គ្រប់​ភាគ​ជូន ទស្សនា​នៅលើ​យូ​ធូប​ក្នុង​ឆា​ណែ​ល​ផ​ផ្លូវការ Rasmey Hang Meas ដែលមាន​អ្នក Subscribe ដល់​ទៅ​ជាង 4 លាន​នាក់​ ។​ ​បទ​ចម្រៀង​ដ៏​ល្បីៗ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ត្រូវបាន សម្រាំង​យកមក​ផលិត​ជា​ភាពយន្ត​ចម្រៀង Music Series ហើយ​រឿង​ដំបូង​គេ​សម្រាប់​ខ្សែស្រឡាយ Music...

អត្ថបទក្រុមហ៊ុន7 days ago

ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង ទីបំផុតដល់មែន បាន ៥០ លានរៀល!

មានភេសជ្ជៈជាច្រើនប្រភេទនៅលើទីផ្សារ តែលោក លោក វ៉ាន់ ទុំ ពេញចិត្តតែ M-150 និងពិសាជាប្រចាំ ធ្វើឲ្យលោកមានសំណាង ឈ្នះរង្វាន់ទឹកប្រាក់ 50លានរៀលពី M-150 ស្របពេលដែលគ្រួសារកំពុងត្រូវការប្រាក់បំផុត។ ម្ចាស់រង្វាន់រូបនេះរំលឹកថា លោកជឿជាក់លើ M150 ហើយក៏គិតក្នុងចិត្តថា ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង។ ទីបំផុត...

អត្ថបទក្រុមហ៊ុន2 weeks ago

ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជារួមគ្នាគាំទ្រដល់អ្នកជំងឺមានបញ្ហាពិការភាពមុខមាត់ពីកំណើត

ធនាគារឯកទេសវីង នឹងផ្តល់ការគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ក្នុងការកំណត់ប្រភេទអ្នកជំងឺ ជួយផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ។ ភ្នំពេញ ២៧ មិថុនា ២០២០ ៖ ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជាបានចុះកិច្ចព្រមព្រៀងមួយធ្វើជាដៃគូដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃជូនដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។ ក្នុងភាពជាដៃគូនេះ ធនាគាឯកទេសវីង នឹងជួយគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា...

អត្ថបទក្រុមហ៊ុន2 weeks ago

សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ពង្រីក​វិសាលភាព​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត ជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ

​ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2020 ៖ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ និង ហ្វូណន មីក្រូហិរញ្ញវត្ថុ បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ភាពជា​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត (Bancassurance)​ ។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ ជា​សេចក្តីប្រកាស​ជា​ផ្លូវការ​នៃ​ការផ្តល់សេវា​ធានារ៉ាប់រង​អាយុជីវិត​របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ដល់​អតិថិជន​ទាំងអស់​របស់...

អត្ថបទក្រុមហ៊ុន3 weeks ago

ទឹកប្រាក់ ​២៦ ​លាន​រៀល និង​ ម៉ូតូ ​៣ ​គ្រឿង កំពុង​រង់ចាំ​អ្នក​ដែល​បង់ប្រាក់​កម្ចី​អម្រឹត​តាម​វី​ង​

ដើម្បី​ជា​កាដូ​ដល់​អតិ​ជន​របស់ខ្លួន វី​ង ​និង ​អម្រឹត បាន​បន្ត​ផ្តល់រ​ង្វាន់​ទឹកប្រាក់​សរុប​ចំនួន​ ២៦ ​លាន​រៀល និង ម៉ូតូ​ ៣​ គ្រឿង​បន្ថែមទៀត សម្រាប់​ផ្តល់​ជា​សំណាង​ដល់​អតិថិជន​របស់​អម្រឹត ចាប់ពី​ថ្ងៃទី ​១៥ ខែមិថុនា រហូតដល់​ថ្ងៃទី​ ១៣ ខែកញ្ញា ឆ្នាំ​ ២០២០...

អត្ថបទក្រុមហ៊ុន3 weeks ago

ធនាគារ​ឯកទេស​វី​ង និង​ ធនាគារកាណាឌីយ៉ា ​រួមគ្នា​ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

​ភ្នំពេញ ទី ២៣ ខែមិថុនា ២០២០ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ កាណាឌីយ៉ា ក​.​អ បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើការ​រួមគ្នា​មួយ ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប ​អាច​ទទួលបាន​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពងាយស្រួល​ ។  ពិធី​ចុះហត្ថលេខា​នេះ​ ត្រូវបាន​ប្រារព្ធ​ឡើង​ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ អ្នក​ឧក​ញ្ញ៉ា...

អត្ថបទក្រុមហ៊ុន3 weeks ago

ទទួលយកបទពិសោធដ៏អស្ចារ្យនៃការរចនាម៉ូដសណ្ឋាគារដ៏ប្រណីតក្នុងក្តីសុបិនរបស់អ្នកជាមួយ អេស ស៊ី ជី (SCG)

ភ្នំពេញ ថ្ងៃទី ១៩ មិថុនា ២០២០ ៖ ពិតណាស់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា មាន​កំណើន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​មធ្យម​ក្នុង​រង្វង់ ៧%​ ក្នុង​មួយឆ្នាំ​ ។ ទាំង​នៅ​ទីក្រុង ទីប្រជុំជន និង​ ទីជនបទ គេ​សង្កេតឃើញថា សំណង់​អគារ​ខ្ពស់ៗ...

អត្ថបទក្រុមហ៊ុន4 weeks ago

រួសរាន់​ឡើង! ISUZU ផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ

ISUZU Cambodia ផ្ដល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ​គឺរហូតដល់ទៅ 4,000 $ សម្រាប់រថយន្តភីក អាប់ «Isuzu D-MAX 1.9 Ddi Blue Power» និង ជិត 3,000 $ សម្រាប់រថយន្តលក្ខណៈគ្រួសារ «Isuzu MU-X...

អត្ថបទក្រុមហ៊ុន4 weeks ago

​មេ​នូ​ឡាយ​ហ្វ៍ ផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូង​បំផុត​ក្នុងប្រទេស​កម្ពុជា​

​រាជធានី​ភ្នំពេញ​, កាលពី​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បានផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូងបង្អស់​ជូន​ដល់​ក្រុមគ្រួសារ​កម្ពុ​ជាមួយ​ដែល​បាន​ទិញ​គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» កាលពី​ឆ្នាំ ២០១៣​ ។ គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» គឺជា​ដំណោះស្រាយ​ធានារ៉ាប់រង​អាយុជីវិត​ដែល​រួមបញ្ចូល​គ្នា​ទាំង​ការការពារ...