realme C3 ចាប់ផ្តើមដាក់លក់ថ្ងៃនេះហើយ ស្មាតហ្វូនដែលមានតម្លៃសមរម្យបំផុត និង សមត្ថភាពខ្លាំងកប់
ថ្មីៗនេះមានផលិតផលថ្មីៗកាន់តែច្រើនឡើងដែលត្រូវបានដាក់បង្ហាញជាពិសេសសម្រាប់ម៉ូដែលទូរស័ព្ទកំពូលៗដែលមានតម្លៃខ្ពស់ ។ ដូចជា Samsung ចេញស៊េរី S20 និង OPPO ក៏បានចេញស៊េរី Find X2 ហើយ realme ក៏បានចេញលក់ស៊េរី X50 Pro មុននេះបន្តិចផងដែរ ។ បច្ចេកវិទ្យាស្មាតហ្វូនកាន់តែទទួលបានការចាប់អារម្មណ៍ និង អាចគាំទ្រ ដែលអាចសម្រួលក្នុងការរស់នៅរបស់ជីវិតយើងបានយ៉ាងច្រើន ហើយឥឡូវនេះបច្ចេកវិទ្យា5G ហាក់ដូចជាកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ ។
ក្រៅពីកំពូលស្មាតហ្វូនដែលមានតម្លៃខ្ពស់ ក៏មានស្មាតហ្វូនជាច្រើនដែលផ្តល់ជម្រើសកាន់តែច្រើនសម្រាប់ទីផ្សារជាពិសេសអ្នកដែលមានថវិកាមានកំណត់ ។ ដូចគ្នានឹង realme C3 ថ្មី ដែលទើបនឹងចេញលក់នេះដែរជាមួយតម្លៃត្រឹមតែ ១២៩ ដុល្លារ តែអ្នកនឹងទទួលបានទូរស័ព្ទកំលាំងខ្លាំងដ៏អស្ចារ្យរដែលមាន 4 ចំណុចសំខាន់ៗដូចជា មុខងារកំលាំងខ្លាំង ថាមពលថ្ម អេក្រង់ និង កាមេរ៉ា ហើយម៉ូដែលនេះនឹងដាក់លក់ជាផ្លូវការចាប់ពីថ្ងៃនេះហើយ ។
មនុស្សមួយចំនួនគិតថាស្មាតហ្វូនដែលមានតម្លៃសមរម្យប្រហែលជាមានដំណើរមិនរលូនសម្រាប់ការប្រើប្រាស់នោះទេ ប៉ុន្តែលើកនេះ realmeC3 នឹងវាយបំបែកការគិតរបស់អ្នកនោះ។ នៅក្នុងព្រឹត្តិការណ៍សម្ពោធ realme C3 បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការជាមួយ Mobile Legend Bang Bang (MLBB) ។
ដោយសារ Mobile Legend Bang Bang (MLBB) ជាហ្គេមមួយក្នុងចំណោមហ្គេមដែលពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា ហើយទូរស័ព្ទ realme C3 ក៏បានបង្ហាញថាអាចឲ្យអ្នកលេង Mobile Legend បានដោយរលូនបំផុត គ្មានភាពរអាក់រអួល ហើយច្បាស់ណាស់វាក៏អាចបំពេញតម្រូវការដទៃទៀតជាប្រចាំថ្ងៃបាន ។
ហើយនេះជាលក្ខណសម្បត្តិលម្អិត របស់ realme C3 ចាំមើលថាតើវាអាចបំពេញសេចក្តីត្រូវការរបស់អ្នកជាប្រចាំបានយ៉ាងណាខ្លះ?
realme C3 មានកាមេរ៉ា ៣ គ្រាប់ផ្នែកខាងក្រោយមានទំហំ 12MP + 2MP + 2MP ។ កាមេរ៉ាគោលមានទំហំអាភិចឈើ F1.8 ដែលមានភិចសែលធំ 1.25μm piexel ។ វាអាចពង្រីកបានដល់ទៅ 4 ដង និង មាន PDAF auotfoucs ដែលធ្វើឱ្យរូបភាពកាត់តែច្បាស់នៅពេលថ្ងៃ និង ភ្លឺនៅពេលដែលថតក្នុងទីងងឹតផងដែរ ។ ឡេនថតរូបជិត (ម៉ាក្រូឡេន) 4CM នឹងផ្តល់រូបភាពកាន់តែលម្អិត និង ច្បាស់បន្ថែមទៀតនៅពេលថតវត្ថុតូចៗ ។ ដូច្នេះអាចឱ្យអ្នកប្រើប្រាស់អាចថតបានគ្រប់សកម្មភាព និង គ្រប់បែបសណ្ឋាន ។ កាមេរ៉ាខាងក្រោយក៏មានបំពាក់បច្ចេកវិទ្យា bokeh (ថតរូបព្រាលផ្ទៃខាងក្រោយ) ដែលធ្វើឲ្យរូបថតរបស់អ្នក មើលទៅធម្មជាតិ កាន់តែលេចធ្លោ មិនថាជារុក្ខជាតិ សត្វ ឬមនុស្សឡើយ ។
realme C3 មានលក្ខណៈពិសេសដូចជា Chroma Boost, ការថតរូប Portrait និង ការថតវីដេអូយឺត ៗ (Slow motion) ដែលមុខងារទាំងអស់នេះគឺពិបាករកនៅក្នុងទូរស័ព្ទតម្លៃមធ្យម ។ លក្ខណៈពិសេសរបស់ Chroma Boost គឺជាមុខងារជំនួយទៅលើរូបភាពពេលថតរូប បន្ថែមពណ៌ និង ពន្លឺ ដើម្បីឱ្យរូបភាពកាន់តែរស់រវើក ។
ក្រៅពីនេះទៅទៀត កាមេរ៉ាក៏មានមុខងារ HDR ថតដោយស្វ័យប្រវត្តិ ។ រាល់ការបើកកាមេរ៉ាភ្លាមនោះមុខងារនេះនឹងធ្វើការចាប់ដោយស្វ័យប្រវត្តិមិនថា មុខងារ ពន្លឺ ឬទីងងឹត។ កាមេរ៉ានេះអាចថតវីដេអូក្នុងកម្រិត 1080p និង ថតវីដេអូយឺតៗក្នុងល្បឿន 120 ហ្វ្រេមក្នុង ១ វិនាទី ។
កាមេរ៉ាសែលហ្វីខាងមុខទំហំ 5MP (មេហ្គាភិចសែល) ។ កាមេរ៉ាសែលហ្វីខាងមុខនេះ មានមុខងារកែលម្អ បញ្ញាសប្បនិមិត្ត AI ឲ្យស្អាត និង HDR និងមុខងារថត (Portrait) និង មុខងារ Panoselfie ដែលអាចថតរូប Selfie ប្លង់ទូលាយ ។
លក្ខណសម្បត្តិល្អឯកមានមកស្រាប់ក្នុង realme C3
realme C3 គឺជាម៉ាកទូរស័ព្ទដំបូងបំផុតរបស់ពិភពលោកដែលបំពាក់ប្រព័ន្ធដំណើរការ MediaTek Helio G70 ដែលមានលក្ខណប្រសើរបំផុតក្នុងបច្ចេកវិទ្យាហ្គេម ជួយបង្កើនបណ្ដាញប្រើប្រាស់កាន់តែមានប្រសិទ្ធភាព ។ វាមានប្រព័ន្ធដំណើរការទំហំ 12 ណាណូម៉ែត្រ 8 គ្រាប់ ដែលមានល្បឿន 2.0 GHz ដែលជាល្បឿនលឿន និង ថ្មីបំផុតនៅក្នុងចំណាត់ថ្នាក់របស់វា ។
realme C3 គឺស័ក្ដិសមបំផុតសម្រាប់អ្នកនិយមប្រើប្រាស់ស្មាតហ្វូន អ្នកលេងហ្គេមមានក្រាហ្វិចខ្ពស់ៗ ជាមួយម៉ាស៊ីនដែលមានសមត្ថភាពខ្ពស់បំពាក់ដោយ ARM Mali-G52 GPU ។ realme C3 មានលំដាប់ពិន្ទុគោលក្នុង Antutu រហូតដល់ជាង 1,93,000 សម្រាប់ដំណើរការល្អបំផុត ដែលជាតួលេខមួយខ្ពស់ជាងទូរស័ព្ទណាៗនៅក្នុងផ្នែកនេះ។
បន្ថែមលើការប្រើប្រាស់មុខងារដ៏សម្បូរបែប realme C3 បានបង្ហាញពីភាពល្អប្រសើរនៃ MediaTek Helio G70 ជាមួយនឹងការផ្ដល់ជូននូវពេលវេលាឆ្លើយតបលឿនជាងមុន ការគ្រប់គ្រងអេក្រង់បានកាន់តែល្អជាងមុន ។ បន្ថែមនូវបទពិសោធន៍ថ្មីនៃការមើលលើអេក្រង់ MediaTek Helio G70 មានការផ្តល់ជូននូវរូបភាពដែលមានគុណភាពខ្ពស់ជាមួយនឹងពណ៌ធម្មជាតិ ។ ជាមួយនឹងអេក្រង់ដែលអាចចែកពណ៌បានដាច់ល្អ រូបភាពមានលក្ខណភ្លឺស្អាតជាងមុន ច្បាស់ជាងមុន ដែលអ្នកអាចទទួលបទពិសោធល្អអស្ចារ្យពេលលេងហ្គេម និង មើលវីដេអូ ដែលមុខងារដ៏ពិសេសទាំងនេះបានផ្តល់ឱ្យ realme C3 នូវអត្ថប្រយោជន៍ប្រសើរ ជាងមុនដែលម៉ូឌែលទូរស័ព្ទដទៃទៀត មិនអាចប្រៀបផ្ទឹមបាន ។
realme C3 នឹងអាចរកបានជាមួយកម្លាំង 2 ផ្សេងគ្នា ដែលដំណើរការដោយប្រព័ន្ធ RAM LPDDR4X ។ បើប្រៀបធៀបជាមួយ LPDDR3 ដំណើរការនៃក្រាហ្វិចមានភាពប្រសើរឡើង ២០% និង ដំណើរការដោយ RAM បានរហូតដល់១០០% ។ realme C3 ក៏មានរន្ធដោតកាតចំនួន ៣ ដោយ អាចដាក់ស៊ីមកាតបានពីរ និងរន្ធមួយទៀតសម្រាប់ដាក់កាត SD ទំហំរហូតដល់ ២៥៦ ជីកាបៃ ។
realme C3 មិនត្រឹមតែអាចដោះសោក្រយៅដៃបានលឿនបំផុតត្រឹមតែ ០,២៧ វិនាទីប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចដោះសោដោយប្រើផ្ទៃមុខបានយ៉ាងងាយដោយគ្រាន់តែចុចតែម្តងឬមើលមួយភ្លែតតែប៉ុណ្ណោះ ដែលមានសុវត្ថិភាពខ្ពស់សម្រាប់ឯកជនភាពរបស់អ្នកក្នុងពេលតែមួយផងដែរ ។
ថាមពលថ្ម ៥០០០ mAh ធំអស្ចារ្យ
realme C3 មានថាមពលថ្មធំគឺ 5000mAh ដែលអ្នកអាចរីករាយជាមួយការកម្សាន្តឥតឈប់ឈរ ជាមួយនឹង realme C3 លោកអ្នកជជែកលេងបានរយៈពេលជាច្រើនម៉ោងដោយរីករាយ មើលវីដេអូក្នុងយូធូប ស្តាប់ចំរៀង លេងហ្គេម និង បើកមើលផែនទីបង្ហាញផ្លូវបានជាច្រើនម៉ោងដោយគ្មានការរំខាន ។ វាក៏អាចធ្វើជាឧបករណ៌សាកថ្មឲ្យទូរស័ព្ទដទៃទៀត ដូចមុខងារដូចជា Power Bank អ៊ីចឹងដែរ ។
រចនាម៉ូដទាន់សម័យ ជាមួយអេក្រង់ទំហំ 6.5 អ៊ីង
realme C3 ភ្ជាប់មកជាមួយអេក្រង់ធំបំផុតទំហំ ៦,៥ អ៊ីញ HD ជាមួយអេក្រង់ដំណក់ទឹក ដែលមានផ្ទៃ30.9% តូចជាងអេក្រង់ដំណក់ទឹកធម្មតា ដែលធ្វើឱ្យអេក្រង់សមាមាត្រនឹងដងខ្លួនខ្ពស់រហូតដល់ ៨៩,៨% ។ អេក្រង់ធំនេះនឹងជួយបង្កើនបទពិសោធន៍ដ៏ល្អឥតខ្ចោះសម្រាប់អ្នកក្នុងការមើលរឿងកុន លេងហ្គេម ឬលេងបណ្តាញសង្គមផ្សេងៗ ។
ការបំផុសគំនិតនៃការរចនាពណ៌ថ្មីគួរឱ្យទាក់ទាញគឺ ពណ៌ក្រហម (Blazing Red) និងខៀវ (Frozen Blue) របស់ realme C3 បានគំនិតមកពីពណ៌អណ្តាតកំអែភ្នំភ្លើង និង ផ្ទាំងទឹកកក។ ភាពល្អឆើតនៃផ្ទៃសម្បកដែលអ្នកឃើញ ត្រូវបានផលិតនៅលើពុម្ភជ័រ ដែលផលិតឡើងដោយការរួមបញ្ចូលគ្នា រវាងការដុសខាត់ឲ្យរលោង និងការឆ្លាក់ឲ្យមានពណ៌ភ្លឺស្រស់ស្អាត ជាមួយនឹងបច្ចេកវិទ្យាបាញ់ខ្សាច់យ៉ាងទំនើប ដែលធានាដល់គុណភាពល្អស្រស់ស្អាតទាន់សម័យ ។
realme C3 ចាប់ផ្តើមដាក់លក់នៅថ្ងៃនេះហើយ សំរាប់ព័ត៍មានបន្ថែមសូមចូលទៅកាន់តំណនេះ ៖ http://bit.ly/33clVdG