realme C3 បានចេញលក់ផ្លូវការនៅថ្ងៃនេះហើយជាមួយ realme UI
realme C3 បំពាក់នូវកាមេរ៉ា AI ៣ គ្រាប់ នៅផ្នែកខាងក្រោយជាមួយនឹងថាមពលថ្មរហូតដល់ ៥០០០mAh អេក្រង់ ៦.៥ អ៊ីញ ភ្ជាប់ជាមួយកម្រិតភាពច្បាស់នៃអេក្រង់ដែលបំពាក់ដោយបន្ទះឈីប MediaTek Helio G70 ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយ ។
realme C3 រចនាឡើងមានពីរពណ៌ជាមួយស្ទីលដ៏ទាន់សម័យគឺ – Blazing Red និង Frozen Blue 2+32GB នឹងដាក់លក់ក្នុងតម្លៃ 129$ ចរាចរលើកដំបូងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២០ រួមជាមួយការផ្ដល់ជូនអត្ថប្រយោជន៍ដ៏ច្រើនបន្ថែមទៀត ។
រាជធានីភ្នំពេញថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២០ ៖ realme ម៉ាកស្មាតហ្វូនដែលពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងយាប់រហ័សនោះបានប្រកាសបើកដំណើរការជាផ្លូវការនូវទូរស័ព្ទប្រភេទថ្មីបំពាក់នូវ «កាមេរ៉ាបីគ្រាប់ស្តេចហ្គេម» របស់ខ្លួនហើយ ។ realme C3 ដែលជាស្មាតហ្វូនដ៏មានអានុភាពកម្រិតខ្ពស់លក់ជូនក្នុងតម្លៃពិសេសក្នុងចន្លោះក្រោម ១៥០ ដុល្លារតែប៉ុណ្ណោះ ។
realme C3 គឺជាសមាជិកនៃត្រកូល realme ដែលឈរលើគុណភាពកម្រិតឈានមុខគេ របស់ស្មាតហ្វូន C Series ដែលមានអ្នកប្រើប្រាស់សរុបរហូតដល់ ១០,២លាននាក់ឯណោះនៅទូទាំងពិភពលោក ហើយនេះជាភាពជោគជ័យមួយក្នុងចន្លោះតម្លៃស្មាតហ្វូននេះ ។
realme C3 អាចឈរឈ្មោះជាកំពូលស្មាតហ្វូនបានដោយចំណុចសំខាន់ៗចំនួន ៤ គឺមុខងារកំលាំងខ្លាំង ថាមពលថ្ម អេក្រង់ និង កាមេរ៉ា ។
លក្ខណៈពិសេសរបស់realme C3
ជាដំបូងនៅក្នុងផ្នែកនេះ, C3 បំពាក់ដោយប្រព័ន្ធដំណើរការ MediaTek Helio G70 ដំបូងបង្អស់របស់ពិភពលោកដែលនឹងធានាបាននូវប្រតិបត្តិការដ៏មានអានុភាពនិង កាន់តែរហ័សសម្រាប់អ្នកប្រើប្រាស់ និង អ្នកនិយមលេងហ្គេម ។ realme C3 បានចរាចរលក់ដោយរចនាឡើងជាពីរពណ៌ដ៏ប្រណីត – Blazing Red និង Frozen Blue ។ ជាមួយនឹងការដាក់លក់លើកដំបូងនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០ នេះ realme C3 នឹងមានដាក់លក់ក្នុងជាមួយទំហំ 2GB+32GB តម្លៃត្រឹមតែ 129$ ដុល្លារតែប៉ុណ្ណោះ ។
អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះគឺ realme C3 ជាម៉ូឌែលទូរស័ព្ទដែលបំពាក់ឈីប Helio G70 ដំបូងគេនៅក្នុងទីផ្សារប្រទេសកម្ពុជា ។ ជាមួយនឹងឈីប Helio G70 នេះផងដែរ, realme C3 មានពិន្ទុខ្ពស់រហូតដល់ ១៩០,០០០ នៅក្នុងកម្មវិធី Antutu ដែលបង្ហាញថាមុខងាររបស់ realme C3 គឺពិតជាផលិតផលដែលមានគុណភាពលើសពីតម្លៃ ២៥០ដុល្លារនោះទៅទៀត ។
សហប្រតិបត្តិការជាមួយ MLBB
ជាមួយនឹងបន្ទះឈីបដ៏រឹងមាំនៅពេលនេះ realme បានប្រកាសពីកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយនឹង MLBB ហើយ ។ ដើម្បីគាំទ្រដល់បទពិសោធន៍នៃការលេងហ្គេមកាន់តែប្រសើរ realme C3 ក៏បានបំពាក់នូវថាមពលថ្មទំហំ ៥០០០mAh ដើម្បីទទួលបានបទពិសោធន៍ជីវិតកម្សាន្តកាន់តែប្រសើរឡើង ។
ក្រៅពីនេះ! realme C3 ក៏បន្ថែមជាមួយនឹងកាមេរ៉ាភ្លោះទំហំ 12MP + 2MP + 2MP នៅខាងក្រោយរបស់វាផងដែរ, realme C3 ក្លាយជាស្មាតហ្វូនដំបូងដែលមានកាមេរ៉ារហូតដល់ទៅបីក្នុងតម្លៃក្រោម១៥០ដុល្លារតែប៉ុណ្ណោះ។
realme C3 ជាមួយនឹងប្រព័ន្ធប្រតិបត្តិការrealmeUI
realme C3 គឺជាស្មាតហ្វូន realme ដំបូងបង្អស់ដែលត្រូវបានដាក់ឱ្យដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ (UI) realme ដែលឈរលើមូលដ្ឋាននៃប្រព័ន្ធប្រតិបត្តិការ Android 10 ។
រចនាបទថ្មី (UI) realme ត្រូវបានបង្កើតឡើងប្រកបដោយភាពល្អឥតខ្ចោះហើយកាន់តែជិតស្និទ្ធជាមួយនឹងបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធ Android ។ realme C3 នឹងបើកដំណើរការលក់ចាប់ពីខែមីនាថ្ងៃទី ១១ នេះតទៅ ជាមួយនឹងកញ្ចប់កាដូនៃកាសស្តាប់និងស៊ីមកាតផងដែរ ៕