តើស្តេចហ្គេម realme C3 ដែលភ្ជាប់ជាមួយបន្ទះឈីប Helio G70 ដាក់ប្រកាសនៅថ្ងៃស្អែកនេះ នឹងនាំអ្វីប្លែកមកជូនអ្នកទាំងគ្នា?
នៅក្នុងកំឡុងខែកុម្ភៈកន្លងទៅនេះ realme c series បានដាក់ប្រកាសផ្លូវការនៅលើទីផ្សារជាច្រើនជាបន្តបន្ទាប់ ។ គឺជាស្មាតហ្វូនស្តេចហ្គេមកំរិតថវិការមធ្យម និង ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា និង ទីផ្សារជាច្រើនទៀត ។ ជាពិសេសគឺនៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី ដោយត្រឹមតែរយៈពេល 1 នាទីក៏លក់បានដល់ទៅ 5000 គ្រឿង ហើយ 5 នាទីក្រោយនៅលើឧស្សាហកម្មផ្សេងៗលក់បានដល់ទៅ 10000 គ្រឿង ។
realme C3 គឺជាទូរស័ព្ទដំបូងគេដែលបំពាក់ដោយបន្ទះឈីប Helio G70 ហើយបន្ទះឈីបនេះបានទទូលការការវាយតម្លៃខ្ណស់នៅលើគេហទំព័រ Antutu ដែលទទួលបានពិន្ទុខ្ពស់រហូតជាង 190000 ពិន្ទុ ។ អាចនិយាយបានថាជាបន្ទះឈីបដែលមានគុណភាពល្អ នឹងធ្វើអោយការលេងហ្គេមមានភាពរលូន ។
ជាមួយគ្នានេះដែរ ទូរស័ព្ទ realme C3 នេះក៏បានភ្ជាប់ជាមួយនឹងថាមពលថ្មធំ 5000mAh និង អេក្រង់ 6.52 អ៊ីង ដែលមិនត្រឹមតែអាចនាំអោយអ្នកនូវបទពិសោធន៍លេងហ្គេមដ៏អស្ចារ្យនោះទេថែមទាំងអាចបំពេញនូវតម្រូវការអ្នកទាំងអស់គ្នាដែលអាចកាន់ថ្មបានយូរទៀតផង ។
ហើយ realme C3 នេះគឺបានបំពាក់នូវកាមេរ៉ាក្រោយ 3 គ្រាប់ 12MP+2MP+2MP និង ម៉ាក្រូលេន 4cm ដែលអាចបំពេញតម្រូវការការថតរូបបានយ៉ាងល្អ ។ បើតាមដឹង realme អាចនឹងក្លាយជាទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ realme UI ដំបូងគេ ។
ហើយនៅថ្ងៃស្អែកនេះ realme នឹងដាក់ប្រកាសតម្លៃលក់របស់ realme C3 ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា មិនដឹងថានឹងមាននាំអ្វីភ្ញាក់ផ្អើលសម្រាប់អ្នកទាំងអស់គ្នា សូមទន្ទឹមរង់ចាំទាំងអស់គ្នា ៕